ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ ដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត បានរៀបចំកម្មវិធីជួបជុំបុគ្គលិកស្វាគមន៍ឆ្នាំថ្មី២០២២ ក្រោមប្រធានបទ “Mission No.1 in 2022”។ ព្រឹត្តិការណ៍ដ៏គួរឲ្យចងចាំនេះ បានធ្វើឡើងនៅសណ្ឋាគារ Dara Airport City Hotel & Spa រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២២ និងនៅសណ្ឋាគារ Amber Angkor Hotel ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ដែលមានបុគ្គលិកចូលរួមសរុបជាង ៤០០នាក់ មកពីទូទាំងប្រទេស។

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ និងអាទិភាពការងារសំខាន់ៗសម្រាប់ឆ្នាំថ្មី២០២២។ ជាមួយគ្នានេះផងដែរ នាយកផ្នែកចែកចាយមកពីគ្រប់សាខាធនាគារដៃគូទាំងអស់របស់ សុវណ្ណាភូមិ ឡាយហ្វ៍ បានចែករំលែកយុទ្ធសាស្រ្ត និងធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចឲ្យបាននូវគោលដៅឆ្នាំ២០២២។

មិនតែប៉ុណ្ណោះ លោក Loke Kah Meng បានមានប្រសាសន៍ថា “ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះមានសមិទ្ធផលចំនួន២ដែលលេចធ្លោរជាងគេគឺ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានចំណែកទីផ្សារឈានមុខគេក្នុងត្រីមាសទី៣ ឆ្នាំ២០២១ និងទទួលបានប្រាក់ចំណេញលើកដំបូង ក្នុងឆ្នាំ២០២១។

សមិទ្ធផលសំខាន់ៗផ្សេងទៀតមានដូចជា ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអតិថិជនដែលមានបណ្ណសន្យារ៉ាប់រង ដែលគិតជាទឹកប្រាក់សរុប ១២៥លានរៀល ការផលិតវីដេអូលើកដំបូងអំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និងការឧបត្ថម្ភសម្ភារៈគាំទ្រដល់ការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជូនរដ្ឋបាលរាជធានីភ្នំពេញ ស្រុកខ្សាច់កណ្ដាល និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។”

លោកបានបន្ថែមទៀតថា “យើងបានប្រគល់វិញ្ញាបនបត្រជាង ១៤០ ជូនបុគ្គលិកឆ្នើមប្រចាំឆ្នាំ ដើម្បីជាសក្ខីភាពនៃការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ពួកគាត់ ដែលក្នុងនោះរួមមានទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត និងបុគ្គលិកផ្នែកលក់ធានារ៉ាប់រងអាយុជីវិត ដែលបម្រើការនៅតាមបណ្តាធនាគារដៃគូទូទាំងប្រទេសរបស់ សុវណ្ណាភូមិ ឡាយហ្វ៍។”

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life, a life insurance company with financial strength and trust, has been recognized as the “Fastest-Growing Life Insurance Company Cambodia” for four consecutive years – 2018, 2019, 2020, and 2021 – by the London, UK-based Global Banking and Finance Review. It was also awarded Most Innovative Life Insurance Company Cambodia 2021 by International Business Magazine, which is headquartered in the UAE.