ខេត្តបាត់ដំបង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ — ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានបំពេញបេសកកម្មក្នុងការគាំទ្រដល់ការលើកកម្ពស់ដល់ស្ត្រីសាជាថ្មីម្ដងទៀត តាមរយៈពាំនាំយកនូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចំបាច់ ដោយសរុបជាទឹកប្រាក់ប្រមាណ 4,000,000 រៀល ជូនដល់អង្គការបន្ទាយស្រី មួយនៅខេត្តបាត់ដំបង។

ព្រឹត្តិការណ៍ ទិវារត់ប្រណាំងស្រ្ដីចម្ងាយ 10 គ.ម. ក្នុងឆ្នាំនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ កន្លងទៅមានអ្នកចូលរួមច្រើនកុះករប្រមាណជាង ៤,០០០ នាក់។ ឆ្លើយតបលើប្តេជ្ញាចិត្តក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍បានប្រែក្លាយព្រឹត្តិការណ៍នេះ ឱ្យទៅជាសកម្មភាពសង្គមនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានបរិច្ចាគថវិកាផ្ទាល់ខ្លូនចំនួន ២,០០០ រៀលក្នុងម្នាក់ ដែលសរុបចំនួន ៨,០០០,០០០ រៀល ជូនដល់ចំនួន ២ ដែលអង្គការមជ្ឈមណ្ឌលធនធានស្ត្រីជាអង្គការមួយក្នុងចំណោម។
គួរបញ្ជាក់ផងដែរថា អង្គការបន្ទាយស្រី មានទស្សនវិស័យ និងបេសកកម្មយ៉ាងមុតមាំគាំទ្រដល់ស្ត្រីនៅប្រទេសកម្ពុជា។ ទស្សនវិស័យ ដែលស្ត្រីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ រស់នៅប្រកបដោយសមភាព និងសេចក្តីថ្លៃថ្នូរ ហើយសិទ្ធិរបស់ពួកគេត្រូវបានគោរពយ៉ាងពេញលេញ។ បេសកកម្ម ពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងគ្រួសាររបស់ពួកគេដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច និងចិត្តសាស្រ្តសង្គមរបស់ពួកគេ តាមរយៈការបង្កើនការចូលរួមរបស់សហគមន៍ក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាព ការស្វែងរកមតិគាំទ្រដើម្បីសមភាពយេនឌ័រ និងបង្កើនការការចូលរួមរបស់បុរសក្នុងការងារលើកកម្ពស់សមភាពយេនឌ័រ។

ក្នុងនោះអង្គការបន្ទាយស្រី មានរៀបចំនូវគម្រោង "ផ្ទះសុវត្ថិភាព" ដែលផ្តល់នូវទីស្នាក់អាស្រ័យ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាននាំយកនូវសម្ភារប្រើប្រាស់ចាំបាច់ដែលក្នុងនោះរួមមានសម្ភារសិក្សាចំនួន ៥០កញ្ចប់ (ដែលក្នុងមួយកញ្ចប់មាន កាតាបស្ពាយខ្នង សៀវភៅ ប៊ិច និងបន្ទាត់)។ បន្ថែមលើនេះ ដើម្បីគាំទ្រដល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ "គម្រោងផ្ទះសុវត្ថិភាព" ក្រុមហ៊ុនក៏បានឧបត្ថម្ភនូវសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀត រួមមាន សារ៉ុង ១០០សារ៉ុង ទូជ័រ ៤ កង្ហារ ៥គ្រឿង កម្រាលជ័រ ១០ដុំ និងផលិតផលអនាម័យ ក្នុងនោះមាន សាប៊ូកក់សក់ ៣កេស និងសាប៊ូដុសខ្លួន ៣កេស។

លោកស្រី អោ ស្រីម៉ាច នាយិកាផ្នែកទីផ្សារ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ "យើងខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលអង្គការបន្ទាយស្រីបានធ្វើសម្រាប់សហគមន៍។ យើងសង្ឃឹមថា សម្ភារដែលយើងខ្ញុំនាំយកមកនាថ្ងៃនេះ នឹងអាចចូលរួមចំណែកក្នុងគម្រោងផ្ទះសុវត្ថិភាព។

សម្រាប់គម្រោង "ផ្ទះសុវត្ថិភាព" សម្រាប់ខ្ញុំជឿជាក់ថា គ្មានអ្វីដែលផ្តល់អារម្មណ៍កក់ក្តៅដូចផ្ទះនោះទេ ហើយនៅទីនេះពិតជាទទួលបានអារម្មណ៍កក់ក្តៅពីបងប្អូនទាំងអស់គ្នា និងក្រុមការងារទាំងអស់។ យើងសូមជូនពរឱ្យអង្គការទទួលបានជោគជ័យ នឹងយកនាំមកនូវស្នាមញញឹម និងភាពវិជ្ជមានដល់សង្គមជាតិបន្តទៀត។"
