នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦ ទិវារត់ប្រណាំង ស្រ្ដីចម្ងាយ ១០គ.ម. ដែលឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី នៅក្នុងឱកាសទិវាអន្តរជាតិនារី ក្រោមប្រធានបទ ”ស្រ្តីរត់លើវិថីសន្តិភាព” បានបញ្ចប់ដោយជោគជ័យដោយបង្កើតនូវសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងឆ្នាំ២០២៦ តាមរយៈការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា ដែលមានអ្នកចូលរួមទាំងកីឡាករ កីឡាការនី និងអ្នកស្រលាញ់វិស័យកីឡារត់ប្រណាំង ប្រមាណជាង ៤០០០ នាក់ ជួបជុំគ្នា ព្រឹត្តិការណ៍នេះបានចាប់ផ្តើមនៅម៉ោង ៥:០០ ព្រឹក សួនច្បារខាងមុខវត្តបទុមវតី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី។ សូមបញ្ជាក់ផងដែរថា ទិវារត់ប្រណាំង ស្រ្ដីចម្ងាយ ១០គ.ម. បានប្រារព្ធជាលើកទី ៥ ដែលការរត់មានចម្ងាយ ១០គ.ម. និង ៤គ.ម. ជួបជុំគ្នានៅមុខសួនច្បារវត្តបុទុមវតី នឹងរត់ឆ្លងកាត់តាមកោះពេជ្រ និងកោះនរា ដែលផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍ដ៏គួរឱ្យចងចាំ និងភាពសប្បាយរីករាយ ។

ព្រឹត្តិការណ៍ទិវារត់ប្រណាំង ស្រ្ដីចម្ងាយ ១០គ.ម.ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា វត្តមានរបស់ថ្នាក់ដឹកនាំមកពីនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រី តាន់ លីណា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា រួមជាមួយ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានជួយញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។

ការរៀបចំសន្និសីទកាសែតដែលបានធ្វើឡើងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលរៀបចំឡើងដើម្បីផ្ដល់ព័ត៌មាន និងឆ្លើយតបសំណួរជូនអ្នកសារព័ត៌មានលើចំណុចសំខាន់ៗទាក់ទងនឹង “ទិវារត់ប្រណាំងស្រ្ដីចម្ងាយ ១០គ.ម.” អនុស្សរណៈនៃការយោគយល់គ្នាការបន្តសុពលភាពនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកយើងសម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត និងលើដំណើរការរៀបចំកម្មវិធីទាំងមូល។

នៅក្នុងនោះ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ “លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ឆ្នាំនេះ និងលទ្ធផលដ៏មានអត្ថន័យដែលទទួលបាន។ បន្ទាប់ពីកិច្ចសហការរយៈពេល ៥ ឆ្នាំ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទិវារត់ប្រណាំង ស្រ្ដីចម្ងាយ ១០គ.ម. ឆ្នាំនេះ បានបង្កើតកំណត់ត្រាថ្មីមួយ ដោយមានអ្នកចូលរួមជាង ៤,០០០ នាក់ ទាំងលើវិញ្ញាសា ១០គ.ម. និង ៤គ.ម.។ សូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ទាំងជាតិ និងអន្តរជាតិ ដែលបានមកជួបជុំគ្នាជាមួយគោលបំណងរួមតែមួយ ការផ្តល់កម្លាំងចិត្ត និងលើកកម្ពស់ស្រ្តីតាមរយៈវិស័យកីឡា និងការចូលរួមក្នុងសកម្មភាពសង្គម។

យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានសហការជាថ្មីម្តងទៀតជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ទិវារត់ប្រណាំង ស្រ្ដីចម្ងាយ ១០គ.ម. ក្រោមប្រធានបទ "ស្ត្រីរត់លើវិថីសន្តិភាព"។ យើងបង្កើតគោលបំណងមួយនេះឱ្យមានភាពវិជ្ជមានយូរអង្វែងដល់សង្គម ចំពោះការទទួលខុសត្រូវសង្គម បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបោះជំហានទៅមុខជាមួយគ្នា ការលើកទឹកចិត្តឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ និងការលើកកម្ពស់ដល់ស្ត្រី។ សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះផងដែរក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបរិច្ចាគថវិកាចំនួន ២,០០០ រៀល សម្រាប់រាល់ការចុះឈ្មោះរបស់អ្នកចូលរួមម្នាក់ ដែលថវិកាបរិច្ចាគសរុបអាចឡើងដល់ ៨,០០០,០០០ រៀល។ ថវិកាទាំងនេះនឹងត្រូវប្រគល់ជូនអង្គការចំនួនពីរនៅក្នុងខេត្តសៀមរាប ដែលផ្តោតលើការគាំទ្រដល់ស្ត្រីនៅកម្ពុជា៖

  • • អង្គការបន្ទាយស្រី៖ ជាអង្គការមិនមែនរដ្ឋាភិបាលរបស់ស្ត្រីកម្ពុជា ដែលលើកទឹកចិត្តដល់ការចូលរួមក្នុងកិច្ចសន្យាសង្គម ដើម្បីពង្រឹងការការពារ និងគាំទ្រដល់អ្នកដែលងាយរងគ្រោះដោយអំពើហិង្សាផ្អែកលើយេនឌ័រ ព្រមទាំងផ្តល់ទីជម្រកដល់អ្នកដែលត្រូវការជំនួយ និងបណ្តុះបណ្តាលជំនាញដើម្បីឱ្យពួកគេអាចរកស៊ីចិញ្ចឹមជីវិត គាំទ្រសហគមន៍ លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់អំណាចដល់ស្ត្រីទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។

យើងមានគោលបំណងបរិច្ចាគសម្ភារៈចាំបាច់នានាដូចជា៖ កង់ សម្ភារសម្រាប់គេង សៀវភៅសម្រាប់បណ្ណាល័យ និងការគាំទ្រផ្នែកអប់រំសម្រាប់កូនៗរបស់ពួកគេ។

  • • មជ្ឈមណ្ឌលធនធានស្ត្រី (WRC)៖ ជាអង្គការមិនមែនរដ្ឋាភិបាលដែលផ្តល់អំណាចដល់ស្ត្រីតាមរយៈព័ត៌មាន ការផ្តល់ប្រឹក្សា និងការអប់រំ។ មជ្ឈមណ្ឌលនេះផ្តល់នូវទីកន្លែងដែលមានសុវត្ថិភាព សេវាគាំទ្រ និងវគ្គបណ្តុះបណ្តាលស្តីពីសុខភាព សិទ្ធិ ការអប់រំកូន និងជំនាញហិរញ្ញវត្ថុ។ យើងមានគោលបំណងបរិច្ចាគសម្ភារចាំបាច់ដូចជា៖ ម៉ាស៊ីនដេរសម្រាប់ការបណ្តុះបណ្តាល និងសម្ភារសិក្សាសម្រាប់កូនៗរបស់ម្តាយទោល។

យើងខ្ញុំសូមសម្តែងនូវការថ្លែងអំណគុណយ៉ាងជ្រាលជ្រៅពីចិត្ត ចំពោះអ្នកចូលរួមទាំងអស់សម្រាប់ក្តីរំភើបរីករាយ និងការចូលរួមចំណែករបស់អ្នក។ យើងបានរួមគ្នាបង្កើតឱ្យមានថ្ងៃដ៏គួរឱ្យចងចាំមួយ — ហើយយើងពិតជាទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាជាថ្មីម្តងទៀត ក្នុងកម្មវិធី Women Run 10K ឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរិន ម.ក នៅឆ្នាំក្រោយ។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life has been recognised as the “Fastest-Growing Life Insurance Company in Cambodia” for four consecutive years – 2018, 2019, 2020 and 2021 – by the UK-based Global Banking and Finance Review. It was also awarded the “Most Innovative Life Insurance Company Cambodia 2021” by International Business Magazine, which is headquartered in the UAE.