ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត បានចូលរួមបរិច្ចាគមីកញ្ចប់ ៥០០កេស ដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសម្រាលបន្ទុកដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ។

ថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រគល់អំណោយ ជូនឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ "តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួមឧបត្ថម្ភមីចំនួន ៥០០ កេស ដល់សាលារាជធានីភ្នំពេញ ក្នុងការចាត់ចែងទៅតាមតំបន់ដែលមានតម្រូវការចាំបាច់”។ លោកមានប្រសាសន៍បន្ថែមទៀតថា “មី៥០០កេសនេះ មិនមែនជាចំនួនច្រើនទេ តែជាការជួយគ្នាក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រសិនបើយើងគ្រប់គ្នាចូលរួមម្នាក់បន្តិចៗ នោះពិតជាអាចដោះស្រាយបញ្ហាដែលកំពុងកើតឡើង។ សូមចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ ៣ការពារ និង ៣កុំ។ ជាចុងក្រោយ ខ្ញុំសូមបួងសួងឲ្យព្រះរាជាណាចក្រកម្ពុជាអាចឆ្លងផុតពីជំងឺកូវីដ១៩នាពេលដ៏ខ្លីខាងមុននេះ និងសូមជូនពរបងប្អូនដែលបានឆ្លងជំងឺកូវីដ១៩ ឲ្យឆាប់ជាសះស្បើយ ដើម្បីអាចវិលត្រឡប់ទៅជួបជុំគ្រួសារវិញ។"
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សង្ឃឹមថាអំណោយសប្បុរសធម៌នេះអាចជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរងផលប៉ះពាល់ ដោយជួយសម្រាលបន្ទុកបានមួយផ្នែក ហើយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តនៅជាមួយប្រជាជនកម្ពុជា មិនថាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖
Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life Co., Ltd. is a company with a strong and reliable financial base and has been awarded for 3 consecutive years as the fastest-growing life insurance company in Cambodia in 2018, 2019 and 2020 provided by The Global Banking and Finance Review, headquartered in the United Kingdom.