ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានកិត្តិយសប្រកាសជាផ្លូវការថា ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌លើកទី៤ ក្រោមប្រធានបទ«ជិះកង់ដើម្បីជួយកុមារកម្ពុជា2025»បានបញ្ចប់ដោយជោគជ័យ ។
រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានកិត្តិយសប្រកាសជាផ្លូវការថា ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌លើកទី៤ ក្រោមប្រធានបទ«ជិះកង់ដើម្បីជួយកុមារកម្ពុជា2025»បានបញ្ចប់ដោយជោគជ័យ ។ ដែលធ្វើឡើងក្នុងគោលបំណងស្វែងរកមូលនិធិក្នុងការជួយឧបត្ថម្ភគាំទ្រដល់កុមារកម្ពុជាដែលកំពុងខ្វះខាត។

អ្នកជិះកង់ប្រមាណជាង ៥០០នាក់ ទាំងកីឡាករ កីឡាការនី អ្នកស្រលាញ់វិស័យកីឡាជិះកង់ជាតិ និងអន្តរជាតិបានប្រមូលផ្តុំគ្នានៅសួនច្បារខាងមុខសាលបុរីកោះពេជ្រ ហើយធ្វើដំណើរតាមទីក្រុងកោះពេជ្រ និងកោះនរា បង្កើតបានទស្សនីយភាពដ៏រស់រវើក ដែលបង្ហាញឱ្យឃើញពីស្មារតីរួមរួមគ្នាយ៉ាងរឹងមាំក្នុងការគាំទ្រដល់កុមារនៅកម្ពុជា។

ព្រឹតិ្តការណ៍ជិះកង់សប្បុរសធម៌នេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជានិង លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍និងមានការចូលរួមគាំទ្រពីវិស័យឯកជន ម្ចាស់ក្រុមហ៊ុន ព្រមទាំងសហគ្រាសជាច្រើន។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ លោក Loke Kah Mengបានចែករំលែកពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គម និងលើកស្ទួយសុខុមាលភាពកុមារ លោកបានមានប្រសាសន៍ថា៖ «យើងមានមោទកភាពក្នុងការរៀបចំកម្មវិធី ជិះកង់ដើម្បីជួយកុមារកម្ពុជា ២០២៥ នេះឡើង ជាលើកទី៤ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រសកម្មភាពកិច្ចការសង្គមតាមរយៈការចូលរួមព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ជួយដល់កុមារកម្ពុជា។ កុមារគ្រប់រូបគួរតែមានសិទ្ធិ និងឱកាសស្មើៗគ្នា ហើយតាមរយៈព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះ ការចូលរួមរបស់យើង និងអ្នកទាំងអស់គ្នា អាចជាឱកាសជួយដល់កុមារកសាងអនាគតដ៏ត្រចះត្រចង់របស់គាត់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមបរិច្ចាគធំសម្រាប់ព្រឹត្តិការណ៍ជិះកង់ដែលក្នុងនោះរួមមាន៖
ឧបត្ថម្ភធំដោយ៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទឹករ៉ែធម្មជាតិកាយា ហ្គោល ហ្សូន មេឌា
សហការឧបត្ថម្ភដោយ៖ធនាគារ កាណាឌីយ៉ា ប៉ូការី ស្វេត (Pocari Sweat) និង រោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិច
ឧបត្ថម្ភដោយ៖សាលាអន្តរជាតិកាណាដាភ្នំពេញ Coconut Park ក្រុមហ៊ុនវ៉តឆ៍ អេមផាយ ខូ អិលធីឌី (ice watch) មន្ទីរពេទ្យអ៊ីនធ័រឃែរ Kieslect Cambodia JWD Datasafe បង្អែមរំដួល ផ្សារទំនើបសូរិយា ផ្សារទំនើបអូឡាំព្យា ផ្សារទំនើប រតនា ផ្លាហ្សា Boost Juice សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា(ខេមតិច) Pandora Cambodia Bering Cambodia STARBALM Sport Care ស៊ីម៉ាណូ(ខេមបូឌា) អាគារកាណាឌីយ៉ា បុរី រុងរឿង ឧទ្យានមេគង្គ សណ្ឋាគារតារា Apsara Media Services ទូរទស្សន៍ អប្សរា១១ និង58cam.com។

ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌“ជិះកង់ដើម្បីជួយកុមារកម្ពុជា”បន្តធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏នៅតែគាំទ្រសកម្មភាពសប្បុរសធម៌ និងបង្កើនទំនួលខុសត្រូវក្នុងសង្គម ជាពិសេសចំពោះស្ត្រី និងកុមារ។
អំពីសុវណ្ណាភូមិ ឡាយហ្វ៍
Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life has been recognised as the “Fastest-Growing Life Insurance Company in Cambodia” for four consecutive years – 2018, 2019, 2020 and 2021 – by the UK-based Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕
