ភ្នំពេញ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅតែបន្តគាំទ្រ និងលើកកម្ពស់សិទ្ធិស្ត្រីនៅកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញានេះ យើងមានមោទកភាពក្នុងការឧបត្ថម្ភទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ត្រី» ដែលរៀបចំឡើងដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។ ការរត់ប្រណាំងក្នុងព្រឹតិ្តការណ៍នេះ ចាប់ផ្តើមពី សួនច្បារ មុខវត្តបទុមវតី បន្តទៅកោះពេជ្រ និងឆ្លងកាត់កោះនរា ហើយបានប្រមូលផ្តុំស្ត្រីគ្រប់មជ្ឈដ្ឋាន គ្រប់ស្រទាប់វណ្ណៈ មកបង្ហាញពីភាពរឹងមាំ ភាពអត់ធន់ និងការប្តេជ្ញាចិត្តរបស់ពួកគេ។ ដោយយល់ដឹងច្បាស់អំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច និងសង្គម ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំនូវសម្ភារៈ ដែលមានតម្លៃប្រមាណជាង ៤,០០០,០០០រៀល ជូនទៅកាន់ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC)។ ការផ្តល់ជូននេះក្នុងគោលបំណង ជួយសម្រួលដល់តម្រូវការស្ត្រី និងក្មេងស្រីដែលមានវិបត្តិ និងដើម្បីរួមចំណែកលើកកម្ពស់សក្តានុពលពួកគេ ឱ្យទទួលបានឱកាស សេចក្តីថ្លៃថ្នូរ និងរីករាយជាមួយសិទ្ធិមនុស្សជាសកលរបស់ខ្លួន។

កម្មវិធីនេះធ្វើឡើងក្រោមវត្តមាន លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ កុយ ពិសីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ញ៉ែម មរកតរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនាអគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក Loke Kah Mengអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍.បានមានប្រសាសន៍ថា “ «ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវសង្គម សុវណ្ណាភូមិ ឡាយហ្វ៍ ជឿជាក់យ៉ាងមុតមាំថា សម្ភារសប្បុរសធម៌នេះ នឹងជួយឲ្យ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បន្តបេសកកម្មរបស់ខ្លួនក្នុងការគាំពារសិទ្ធិរបស់ស្ត្រី និងកុមារ លើកកម្ពស់ យេនឌ័រ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សា។ ថវិកានេះនឹងត្រូវប្រើប្រាស់លើការផ្តល់ជូនជាសម្ភារសិក្សា សម្ភារបណ្ណាល័យ និងគាំទ្រកម្មវិធីបណ្តុះបណ្តាលផ្សេងៗដូចជា ភាពជាអ្នកដឹកនាំរបស់សហគ្រិន ការរៀបចំផែនការហិរញ្ញវត្ថុ ឬការគ្រប់គ្រងហិរញ្ញវត្ថុ។ ការផ្តល់ជូននេះជាការរួមចំណែកនៃទំនួលខុសត្រូវសង្គម ដែលផ្តោតលើការគាំទ្រទាំងផ្នែកស្មារតី និងធនធានដល់ស្រ្តី ហើយនឹងបន្តជាយូរអង្វែងតទៅ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ស្រ្តីក្នុងប្រទេសកម្ពុជា»។“

លោកស្រី ថាក់ សុជាតិ នាយិកាប្រតិបត្តិរបស់អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានថ្លែងថា “«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានផ្តល់ជូននូវកញ្ចប់សប្បុរសធម៌នេះ។ នេះជាលើកទីមួយដែលខាងមជ្ឈមណ្ឌលវិបត្តិស្ត្រីកម្ពុជាទទួលបានការបរិច្ចាគ ហើយការបរិច្ចាគទាំងនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរក្នុងដំណើរការក្នុងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងកុមារីឱ្យទាមទារសិទ្ធិជាសកលរបស់ខ្លួន ដើម្បីទទួលបាននូវចំណេះដឹងបន្ថែម និងចូលរួមដោយស្មើភាពគ្នាក្នុងការងារសហគមន៍ សង្គមស៊ីវិល ការអភិវឌ្ឍន៍សេដ្ឋកិច្ច»។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life, a life insurance company with financial strength and trust, has been recognized as the “Fastest-Growing Life Insurance Company Cambodia” for four consecutive years – 2018, 2019, 2020, and 2021 – by the London, UK-based Global Banking and Finance Review. It was also awarded Most Innovative Life Insurance Company Cambodia 2021 by International Business Magazine, which is headquartered in the UAE.