ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានចាប់ដៃគូជាមួយនឹង ធនាគារ ហត្ថា ដែលជាធនាគារធំជាងគេមួយក្នុងប្រទេសកម្ពុជា ដើម្បីសម្ពោធផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមថ្មីមួយ ដែលមានឈ្មោះថា «SMILE អិចស្រ្តាឃែរ»។

ផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមដែលផ្តល់ការការពារជំងឺធ្ងន់ធ្ងររហូតដល់ ៨០ ប្រភេទ ចាប់ពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់ រួមមានទាំង ជំងឺមហារីក ការវះកាត់ ជំងឺគាំងបេះដូងស្រួចស្រាវ ជំងឺខូចតម្រងនោមកម្រិតធ្ងន់ ជំងឺខូចថ្លើមកម្រិតធ្ងន់ ជំងឺសួតកម្រិតធ្ងន់ ជំងឺរលាកថ្លើមធ្ងន់ធ្ងរ និងជំងឺផ្សេងៗជាច្រើនទៀត។ ផលិតផលនេះផ្តល់នូវការការពារដល់អតិថិជនចាប់ពីអាយុ ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ ជាមួយនឹងចំនួនទឹកប្រាក់ធានារ៉ាប់រងអប្បបរមាចាប់ពី ៣ ០០០ ដុល្លារអាមេរិក។

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ ក្នុងភាពជាដៃគូប៊េងកាសួរេនជាមួយធនាគារ ហត្ថា។ ផលិតផលបន្ថែមនេះផ្តល់ជូននូវការការពារយ៉ាងច្រើនទៅលើបញ្ហាសុខភាព សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន និងគ្រួសាររបស់ពួកគេ»។ ផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាផលិតផលក្នុងស្រុកមួយដែលជាតម្រូវការចាំបាច់របស់អតិថិជនកម្ពុជា ព្រមទាំងផ្តល់ជូនយ៉ាងពិសេសសម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទកភាពក្នុងការចាប់ដៃគូជាមួយ សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ»។ ផលិតផលបន្ថែមនេះផ្តល់ជូននូវបុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ និងការការពារយ៉ាងសម្បូរបែប ដែលផ្តល់ជូនសន្តិភាពផ្លូវចិត្ត ក៏ដូចជាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន។»

ការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា ក្នុងការបន្តពង្រីកនូវការផ្តល់ជូនទៅកាន់អតិថិជនកម្ពុជា ក៏ដូចជាការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតម្រូវការរបស់សង្គមជាតិយើង។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖

Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life Assurance Plc was granted a full licence as a life insurance company by the Ministry of Economy and Finance in 2015, and started operations in 2016. With strong support from shareholders, plus the use of “customer centricity” to understand the behaviour of Cambodian customers, Sovannaphum is able to develop the right products and services to fulfil their specific needs.

អំពីធនាគារ ហត្ថា៖

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំមកហើយ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជន។ សេវាកម្មទាំងនេះរួមមាន កម្ចី គណនីសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការផ្ទេរប្រាក់តាមធនាគារក្នុងស្រុក ម៉ាស៊ីនATM សេវាធនាគារចល័ត(Hattha Mobile Banking) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាការធានារ៉ាប់រង និងផលិតផលហិរញ្ញវត្ថុផ្សេងៗទៀត។ ធនាគារ ហត្ថា ប្រតិបត្តិការជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ធនាគារ ក្រុងស៊្រី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេទីប្រាំ នៅក្នុងព្រះរាជាណាចក្រថៃ ដែលបានដំណើរការ ៧៧ឆ្នាំ មកហើយ។ បន្តែមលើសពីនេះ ធនាគារ ក្រុងស៊្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន និងជាក្រុមហ៊ុនធំបំផុតមួយនៅទូទាំងពិភពលោក។