សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្តចូលរួមចំណែកជាថ្មីម្តងទៀតទៅលើវិស័យអប់រំ និងការអភិវឌ្ឍន៍សហគមន៍តាមរយៈការផ្តល់អំណោយនៅសាលាបឋមសិក្សា ពពែ ខេត្តកណ្តាល។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ដោយឧបត្ថម្ភ ១ ០០០ ០០០ រៀល និងសម្ភារការិយាល័យប្រើប្រាស់ដូចជា កុំព្យូទ័រលើតុ ម៉ាស៊ីនព្រីន និងសម្ភារសិក្សាផ្សេងៗជាច្រើនទៀត។ ទន្ទឹមនឹងនេះ យើងក៏បានផ្តល់អំណោយដល់សិស្សានុសិស្សចំនួន ១៣០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៨នាក់ ផងដែរ។ សមិទ្ធផលទាំងអស់នេះត្រូវបានគូសបញ្ជាក់ ពីការខិតខំប្រឹងប្រែងរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការផ្តួចផ្តើមការគាំទ្រយ៉ាងសកម្មទៅលើវិស័យអប់រំ។
សាទរនឹងសកម្មភាពរួមចំណែកលើកស្ទួយវិស័យអប់រំនេះ លោក ជឿន ជ័យ នាយកសាលា បានសម្តែងការដឹងគុណ ដោយមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានចូលរួមចំណែកក្នុងការជួយដូចជា សម្ភារសិក្សា និងសម្ភារការិយាល័យ ព្រមទាំងថវិកាដល់សាលារៀន”។ លោកបានបញ្ជាក់ថា ការបរិច្ចាគទាំងនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរក្នុងដំណើរការនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងក៏ដូចជាបទពិសោធន៍សិក្សារបស់សិស្សានុសិស្ស។

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ បានលើកឡើងពីសារសំខាន់នៃសកម្មភាពនេះដោយកត់សម្គាល់ថាការទទួលបានសម្ភារសិក្សាអាចធ្វើឱ្យសិស្សានុសិស្សផ្តោតអារម្មណ៍លើការសិក្សា និងសម្រេចបានជោគជ័យក្នុងការសិក្សារបស់ពួកគេ។
តាមរយៈការផ្តល់សម្ភារសិក្សា និងឧបករណ៍ប្រើប្រាស់ក្នុងការអប់រំ សុវណ្ណាភូមិ ឡាយហ្វ៍ បានធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងជម្រុញការអភិវឌ្ឍន៍ផ្នត់គំនិតរបស់ពួកគេ។
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំថា “នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា” ដោយសង្កត់ធ្ងន់លើការគាំទ្រជាបន្តបន្ទាប់របស់ខ្លួនសម្រាប់សិស្សានុសិស្ស និងសហគមន៍ទូទាំងប្រទេសកម្ពុជាតាមរយៈការស្ម័គ្រចិត្ត ការបរិច្ចាគ និងភាពជាដៃគូ។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life, a life insurance company with financial strength and trust, has been recognized as the “Fastest-Growing Life Insurance Company Cambodia” for four consecutive years – 2018, 2019, 2020, and 2021 – by the London, UK-based Global Banking and Finance Review. It was also awarded Most Innovative Life Insurance Company Cambodia 2021 by International Business Magazine, which is headquartered in the UAE.