សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • ប្រសិនបើការរងរបួសមួយដែលកើតឡើងដោយគ្រោះថ្នាក់តម្រូវឲ្យសមាជិកដែលត្រូវបានធានារ៉ាប់រងត្រូវទទួលការព្យាបាលផ្នែកវេជ្ជសាស្រ្ត​ដោយវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាក/យិកាក្នុងកំឡុងពេល ៥២ អាទិត្យ គិតចាប់ពីកាលបរិច្ឆេទដែលទទួលគ្រោះថ្នាក់ ក្រុមហ៊ុននឹងបង់ជូនលើការ ចំណាយវេជ្ជសាស្រ្តទៅតាមការចំណាយជាក់ស្តែង បន្ទាប់ពីត្រូវកាត់ចេញនូវសំណងពីប្រភពផ្សេងទៀត (បើមាន)។

    អត្ថប្រយោជន៍អតិបរមាក្នុងគ្រោះថ្នាក់មួយលើក​ មិនត្រូវលើសពីចំនួនទឹកប្រាក់ធានារ៉ាប់រងក្នុងគ្រោះថ្នាក់មួយលើកឡើយ។

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៥ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៥០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១​ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៥ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៥០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១​ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

បរិយាយផលិតផល

ស្មាយ អត្ថប្រយោជន៍ការចំណាយវេជ្ជសាស្រ្តជាក្រុម ជាផលិតផលបន្ថែមដែលត្រូវបានភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម និងផលិតផលបន្ថែមនេះត្រូវយកខ្លឹមសារនៃផលិតផលបន្ថែមជាគោល។

១. និយមន័យ

“ការចំណាយវេជ្ជសាស្រ្ត” មានន័យថា តម្លៃបន្ទប់និងការសម្រាកព្យាបាល ការវះកាត់និងថ្នាំស្ពឹក ថ្នាំពេទ្យនិងការចំណាយមន្ទីរពេទ្យផ្សេងៗ បន្ទប់វះកាត់ ការពិនិត្យរបស់ទីពិសោធន៍ និងការពិគ្រោះយោបល់របស់គ្រូពេទ្យ។

“អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ” មានន័យថា សមាជិកដែលត្រូវបានធានាត្រូវបានទទួលឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិច ៦(ប្រាំមួយ) ម៉ោងជាប់គ្នា ហើយត្រូវបានចុះឈ្មោះជាអ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងបញ្ជីមន្ទីរពេទ្យ ដោយមានការធ្វើរោគវិនិច្ឆ័យ និងការណែនាំរបស់វេជ្ជបណ្ឌិត ទៅតាមបទដ្ឋានវេជ្ជសាស្រ្តនិងក្នុងរយៈពេលសមស្របណាមួយទៅតាមស្ថានភាពរបួស ឬជំងឺនីមួយៗ។

“ឱសថជំនួស (ឱសថបុរាណ)” មានន័យថាការធ្វើរោគវិនិច្ឆ័យតាមបែបវេជ្ជសាស្រ្ដ ឬការការពារដោយផ្អែកទៅតាមឱសថបុរាណខ្មែរ ឱសថអនោ្តគ្រាមខែ្មរ ឱសថបុរាណចិន ឬរបៀបផ្សេងទៀតដែលខុសពីឱសថសម័យទំនើប។

“មន្ទីរពេទ្យ” មានន័យថាគ្រឹះស្ថានស្របច្បាប់ដែលប្រតិបត្តិ ដោយអនុលោមទៅតាមច្បាប់ប្រចាំប្រទេសនៃទីតាំងមន្ទីរពេទ្យ ព្រមទាំងបានចុះបញ្ជីជាមន្ទីរពេទ្យ ហើយថែមទាំង៖

១. អាចផ្ដល់នូវការថែទាំ និងការព្យាបាលដល់អ្នកជំងឺ និងអ្នករបួសទៅតាមគោលការណ៍នៃការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
២. មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ធំៗ
៣. អាចផ្ដល់នូវសេវាកម្មថែទាំវេជ្ជសាស្ត្រពេញម៉ោង
៤. ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យដែលបានចុះបញ្ជី
៥. មិនមែនជាគ្លីនិកបឋម មណ្ឌលកែប្រែ កន្លែងមើលថែចាស់ជរា អ្នកដែលមានបញ្ហាសតិ អ្នកដែលញៀនគ្រឿងស្រវឹង ឬថ្នាំញៀន ការថែទាំវេជ្ជសាស្ត្រ កន្លែងសម្រាក ឬកន្លែងសម្រាប់មនុស្សទើបតែងើបពីឈឺឡើយ។

“វេជ្ជបណ្ឌិត” មានន័យថា វេជ្ជបណ្ឌិតសម័យទំនើបដែលមានសញ្ញាបត្រវេជ្ជសាស្រ្ត ទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែបវេជ្ជសាស្រ្ដ ឬសេវាកម្មវះកាត់ ដែលមិនមែនជាសមាជិកដែលត្រូវបានធានា ប្ដីឬប្រពន្ធរបស់សមាជិកដែលត្រូវបានធានា ឬកូនចៅរបស់សមាជិកដែលត្រូវបានធានាឡើយ។

“គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា” មានន័យថា បុគ្គលដែលមានអាជ្ញាប័ណ្ណថែទាំវេជ្ជសាស្ត្រស្របច្បាប់។

“ការរងរបួស” មានន័យថា ការរងរបួសទៅលើរាងកាយដែលជាលទ្ធផលផ្ទាល់ពីគ្រោះថ្នាក់ដែលកើតឡើងដោយឯករាជ្យ និងដាច់ដោយឡែកពីមូលហេតុផ្សេង។

“ភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត” មានន័យថាសេវាកម្មផ្នែកវេជ្ជសាស្រ្តដែលមានលក្ខខណ្ឌដូចខាងក្រោម៖

១. បង្ហាញថាសមហេតុផល ដោយផែ្អកលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅតាមស្ថានភាពរបួស ឬជំងឺរបស់សមាជិកដែលត្រូវបានធានា
២. មានការបង្ហាញតាមបែបវេជ្ជសាស្រ្តយ៉ាងច្បាស់លាស់ ដោយផ្អែកទៅតាមបទដ្ឋានវេជ្ជសាស្រ្តទំនើប
៣. មិនត្រូវធ្វើឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ភាគីណាមួយ មិនថាជាសមាជិកដែលត្រូវបានធានា ក្រុមគ្រួសាររបស់សមាជិកដែលត្រូវបានធានា ឬអ្នកដែលផ្ដល់សេវាកម្មផ្នែកវេជ្ជសាស្រ្ត និង
៤. ត្រូវតែជាការព្យាបាលផ្នែកវេជ្ជសាស្រ្តត្រឹមត្រូវ ដោយផ្អែកទៅតាមបទដ្ឋានវេជ្ជសាស្រ្ដក្នុងការថែទាំ និងដែលចាំបាច់សម្រាប់ស្ថានភាពរបួស ឬជំងឺរបស់សមាជិកដែលត្រូវបានធានា

ប្រសិនបើការរងរបួសមួយដែលកើតឡើងដោយគ្រោះថ្នាក់តម្រូវឲ្យសមាជិកដែលត្រូវបានធានាត្រូវទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រដោយវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាក/យិកាក្នុងអំឡុងពេល ៥២ (ហាសិបពីរ)អាទិត្យ គិតចាប់ពីការបរិច្ឆេទដែលទទួលគ្រោះថ្នាក់ ក្រុមហ៊ុននឹងបង់ប្រាក់សំណង សម្រាប់ការចំណាយត្រឹមត្រូវ និងសមហេតុផលដែលកើតឡើងពីការព្យាបាលដែលជាការចាំបាច់ផែ្នកវេជ្ជសាស្រ្តអាស្រ័យលើការអនុវត្តផែ្នកវេជ្ជសាស្រ្តដែលគេទទួលស្គាល់ជាទូទៅ សម្រាប់បន្ទប់និងការសម្រាកព្យាបាលជាអ្នកជំងឺ ការចំណាយលើបន្ទប់សង្រ្គោះ ការចំណាយផ្នែកវេជ្ជសាស្រ្ត ការចំណាយលើសម្ភារៈវេជ្ជសាស្រ្ត ជាមួយនិងទឹកប្រាក់អតិបរមាដែលត្រូវបានធានាក្នុងគ្រោះថ្នាក់មួយលើកដូចដែលមានចែងក្នុងតារាងបណ្ណសន្យារ៉ាប់រង។

ប្រសិនបើសមាជិកដែលត្រូវបានធានាបានទទួលសំណងពីសន្តិសុខសង្គម ឬអត្ថប្រយោជន៍បន្ទាប់បន្សំបន្ថែមផ្សេងទៀត ឬការធានារ៉ាប់រងផ្សេងទៀតរួចហើយ ក្រុមហ៊ុននឹងធ្វើការទូទាត់សងសម្រាប់តែការចំណាយព្យាបាលវេជ្ជសាស្ត្រដែលមិនទាន់បានទូទាត់សងតែប៉ុណ្ណោះ។

សមាជិកដែលត្រូវបានធានា ត្រូវផ្តល់ភស្តុតាងដែលជាការចំណាយផ្ទាល់ខ្លួនដូចខាងក្រោម ទៅឲ្យក្រុមហ៊ុនក្នុងរយៈពេល ៣០(សាមសិប) ថ្ងៃ ចាប់ពីថ្ងៃដែលសមាជិកដែលត្រូវបានធានាចាកចេញពីមន្ទីរពេទ្យ គិលានដ្ឋាន ឬគ្លីនិក។

១. ពាក្យស្នើសុំទាមទារសំណងរបស់ក្រុមហ៊ុន
២. របាយការណ៍គ្រូពេទ្យដែលបង្ហាញរោគសញ្ញា រោគវិនិច្ឆ័យ និងការព្យាបាល
៣. វិក្កយបត្រច្បាប់ដើមដែលបង្ហាញពីបញ្ជីនៃការចំណាយជាក់ស្តែង ឬរបាយការណ៍ចំណាយជាក់ស្តែង និងវិក្កយបត្រ

វិក្កយបត្រដែលបង្ហាញបញ្ជីនៃការចំណាយត្រូវតែជាច្បាប់ដើម ហើយក្រុមហ៊ុននឹងប្រគល់ជូនវិញនូវវិក្កយបត្រដោយមានបញ្ជាក់ពីការទូទាត់ជាក់ស្តែងទៅឲ្យសមាជិកដែលត្រូវបានធានា ដូច្នេះសមាជិកដែលត្រូវបានធានាអាចទាមទារសមតុល្យដែលនៅសល់ពីប្រភពផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសមាជិកដែលត្រូវបានធានាត្រូវបានផ្ដល់សំណងពីប្រភពផ្សេងទៀតជាមុន នោះសមាជិកដែលត្រូវបានធានាត្រូវផ្ញើវិក្កយបត្រដែលមានបញ្ជាក់ការទូទាត់ជាក់ស្តែងដែលបានទូទាត់សងរួច ដើម្បីទាមទារសមតុល្យដែលនៅសល់។

បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖

១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម ដែលភ្ជាប់ផលិតផលបន្ថែមនេះអស់សុពលភាព ឬ
២. ប្រសិនបើគ្មានការបង់បុព្វលាភរ៉ាប់រងសម្រាប់ផលិតផលបន្ថែមនេះក្នុងរយៈពេល សាមសិបមួយ (៣១) ថ្ងៃ នៃរយៈពេល អនុគ្រោះ ឬ
៣. នៅខួបនៃបណ្ណសន្យារ៉ាប់រងជាក្រុមដែលភ្ជាប់ផលិតផលបន្ថែមនេះ ដែលអាចអនុវត្ដចំពោះតែសមាជិកដែលត្រូវបានដែលឈានដល់អាយុ ៧១ ឆ្នាំ

ការបញ្ចប់ផលិតផលបន្ថែមនេះ មិនប៉ះពាល់ដល់សិទ្ធិទាមទារសំណងមុនណាមួយដែលកើតឡើងមុនការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះក្រុមហ៊ុនមិនត្រូវបានចងភ្ជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភរ៉ាប់រងវិញ។

ផលិតផលបន្ថែមការចំណាយវេជ្ជសាស្រ្តជាក្រុមមិនត្រូវបានធ្វើការធានាលើកត្តាដូចខាងក្រោម៖

១. គិលានុបដ្ឋាក/យិកាពិសេស ឧបករណ៍ជំនួយ (លើកលែងតែឈើច្រត់) រទេះរុញ វត្ថុសិប្បនិម្មិត(ប្រើជំនួសផ្នែករាងកាយ) ឱសថជំនួស(ឱសថបុរាណ) និងការចាក់ម្ជុលវេជ្ជសាស្រ្ត ឬ
២. ការព្យាបាលធ្មេញ ការព្យាបាលសរសៃធ្មេញ ការផ្លាស់ប្តូរ ឬដាក់ធ្មេញសិប្បនិម្មិត ស្រោបធ្មេញ ឬប៉ះធ្មេញ លើកលែងតែកើតឡើងក្នុងអំឡុងពេល ៧(ប្រាំពីរ)ថ្ងៃ បន្ទាប់ពីគ្រោះថ្នាក់។