សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • បន្ទាប់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានារ៉ាប់រងនៅក្នុងរយៈពេលធានា​ដោយសារគ្រោះថ្នាក់​ចៃដន្យ ក្រុមហ៊ុននឹងបង់ ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសម្រាប់ការពារគ្រោះថ្នាក់អាយុជីវិតជាក្រុមទៅឲ្យអ្នកទទួលផលប្រយោជន៍។​
  • ក្នុងករណីដែលសមាជិកដែលត្រូវបានធានារ៉ាប់រងបាត់បង់អវយវៈ​ ឬបាត់បង់សម្ថភាពមើលឃើញ ស្តាប់ឮ ឬនិយាយ​ដោយគ្រោះថ្នាក់ចៃដន្យ ភាគរយ (១) នៃចំនួនទឹកប្រាក់ធានារ៉ាប់រង នឹងត្រូវបង់ជូន។
  • ក្នុងករណីដែលសមាជិកដែលត្រូវបានធានារ៉ាប់រងពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ ដោយសារគ្រោះថ្នាក់ចៃដន្យ ហើយដែលពិការទាំងស្រុង ក្រុមហ៊ុននឹងបង់ប្រាក់សំណង ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងជូនទៅសមាជិកដែលត្រូវបានធានារ៉ាប់រង។

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៥ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៣០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១​ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី ១៥ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៣០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រង១​ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង១​ ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

ចំណាំ

(១) ភាគរយលម្អិតគឺត្រូវបានកំណត់នៅក្នុង​ ខ​ និងលក្ខខណ្ឌ។

បរិយាយផលិតផល

ផ្នែកទី ១៖ និយមន័យ

“ក្រុមហ៊ុន” មានន័យថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ៍ អឹសួរ៉ិន ភីអិលស៊ី។

“បណ្ណសន្យារ៉ាប់រង” មានន័យថា បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពី ខ និងលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកដែលត្រូវបានធានាក្នុងកិច្ចសន្យាធានារ៉ាប់រង។

“កិច្ចសន្យាធានារ៉ាប់រង” មានន័យថា កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកដែលត្រូវបានធានា ដែលតាមរយៈនោះ ក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភរ៉ាប់រងពីម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬ សមាជិកដែលត្រូវបានធានា។ កិច្ចសន្យាធានារ៉ាប់រង រួមមានបណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ផលិតផលបន្ថែម ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង ឬសំណើសុំផ្លាស់ប្តូរដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកដែលត្រូវបានធានាដែលអនុម័ត និងចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពពីវេជ្ជបណ្ឌិត និងសេចក្តីប្រកាសអំពីសុខភាព ឯកសារទាំងនេះត្រូវចាត់ទុកថា ជាកិច្ចសន្យាធានារ៉ាប់រងរវាងម្ចាស់បណ្ណសន្យារ៉ាប់រង សមាជិកដែលត្រូវបានធានា និងក្រុមហ៊ុន។

“តារាងបណ្ណសន្យារ៉ាប់រង” មានន័យថា តារាងដែលបានបង្ហាញពីសេចក្តីលម្អិតនៃបណ្ណសន្យារ៉ាប់រងដែលចេញដោយក្រុមហ៊ុន ដើម្បីអមជាមួយបណ្ណសន្យារ៉ាប់រងនេះ ហើយនឹងត្រូវបានចាត់ទុកជាផ្នែកមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះ។

“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” មានន័យថាកាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើមអនុវត្ត។

“ខួបនៃបណ្ណសន្យារ៉ាប់រង” មានន័យថា រយៈពេល ១ (មួយ)ឆ្នាំ ដែលចាប់ផ្តើមពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទផ្សេងទៀតដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។

“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” មានន័យថា អំឡុងពេលនីមួយៗក្នុងរយៈពេល ១ (មួយ)ឆ្នាំ ដែលចាប់ផ្តើមពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ ខួបនៃបណ្ណសន្យារ៉ាប់រងបន្តបន្ទាប់។

“សមាជិក” មានន័យថា បុគ្គលដែលត្រូវបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់មកជាមួយនេះ។

“សមាជិកដែលមានសិទ្ធិ” មានន័យថា សមាជិកដែលមានសិទ្ធិ ចូលរួមក្នុងគម្រោងធានារ៉ាប់រង ក្រោមបណ្ណសន្យារ៉ាប់រងនេះ បន្ទាប់ពីបានបញ្ចប់រយៈពេលរង់ចាំ (ប្រសិនបើមាន) ដែលបានកំណត់ ហើយមានគុណវុឌ្ឍិគ្រប់គ្រាន់ដែលបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រងដែលបានភ្ជាប់មកជាមួយនេះ។

“សមាជិកដែលត្រូវបានធានា” មានន័យថា សមាជិកដែលមានសិទ្ធិ ដែលចូលរួមក្នុងគម្រោងធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះដោយអនុលោមតាម ខ ដែលបានចែងក្នុងផ្នែកទី ៣ ការចូលរួម។

“កាលបរិច្ឆេទនៃការចូលរួម” មានន័យថា កាលបរិច្ឆេទដែលសមាជិកដែលមានសិទ្ធិ ក្លាយជាសមាជិកដែលត្រូវបានធានានៅក្រោមបណ្ណសន្យារ៉ាប់រងនេះ។

“បាត់បង់សមត្ថភាពមើលឃើញ” មានន័យថា បាត់បង់ភ្នែក ឬពិការភ្នែកទាំងស្រុងដែលមិនអាចព្យាបាលបាន។

“បាត់បង់អវយវៈ” មានន័យថា បាត់បង់អវយវៈពីកដៃ ឬកជើង រាប់បញ្ចូលទាំងការបាត់បង់ទាំងស្រុងនូវសមត្ថភាពនៃអវយវៈនោះ ដោយមានការបញ្ជាក់តាមបែបវេជ្ជសាស្រ្តថា មិនអាចជាសះស្បើយបាន។

“គ្រោះថ្នាក់” មានន័យថា ជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់សមាជិកដែលត្រូវបានធានា។

“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” មានន័យថា សមាជិកដែលត្រូវបានធានាទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជអចិន្ដ្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖

- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ

- ជើងម្ខាង និងភ្នែកម្ខាង។

ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (១) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (២) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ ហើយ (៣) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើកជើង។

ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត និងថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។

ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។

ការពារគ្រោះថ្នាក់អាយុជីវិតជាក្រុម ធានារ៉ាប់រងចំពោះការបាត់បង់ ឬការខូចខាត ដែលកើតឡើងដោយសារតែការរងរបួសផ្នែករាងកាយរបស់សមាជិកដែលត្រូវបានធានា ដែលកើតឡើងពីគ្រោះថ្នាក់ និងបណ្ដាលឲ្យសមាជិកដែលត្រូវបានធានាទទួលមរណភាព បាត់បង់អវយវៈ បាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ក្នុងរយៈពេល ១៨០ (មួយរយប៉ែតសិប)ថ្ងៃ គិតចាប់ពីថ្ងៃដែលរងគ្រោះថ្នាក់ ឬការរងរបួសនេះ តម្រូវឲ្យសមាជិកដែលត្រូវបានធានា សម្រាកព្យាបាលនៅមន្ទីរពេទ្យ គិលានដ្ឋានជាបន្ដឥតដាច់ ឬទទួលមរណភាពដោយសារតែការរងរបួសនោះ។ ប្រសិនបើក្រុមហ៊ុនទទួលបានភស្ដុតាងគ្រប់គ្រាន់សម្រាប់ដំណើរវាយតម្លៃការទាមទារសំណង ទៅតាមការតម្រូវដោយសមហេតុផលរបស់ក្រុមហ៊ុន ហើយអនុលោមទៅតាមទម្រង់ និងវិធីសាស្រ្តដែលកំណត់ដោយក្រុមហ៊ុន ក្រុមហ៊ុននឹងទូទាត់សំណងទៅតាមចំណុចដូចខាងក្រោម៖

១.១ ការទទួលមរណភាពដោយគ្រោះថ្នាក់

បន្ទាប់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានា នៅក្នុងរយៈពេលធានាដោយសារគ្រោះថ្នាក់ដោយចៃដន្យ ក្រុមហ៊ុននឹងបង់ ១០០% (មួយរយភាគរយ) នៃទឹកប្រាក់ដែលត្រូវបានធានារបស់សមាជិកដែលត្រូវបានធានានោះសម្រាប់ ការពារគ្រោះថ្នាក់អាយុជីវិតជាក្រុមទៅឲ្យអ្នកទទួលផលប្រយោជន៍។

បន្ទាប់ពីការបាត់បង់អវយវៈ ឬការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ ដោយសារគ្រោះថ្នាក់ ក្រុមហ៊ុននឹងបង់ទឹកប្រាក់ទៅឲ្យសមាជិកដែលត្រូវបានធានាដូចខាងក្រោម៖

ចំណុចភាគរយនៃទឹកប្រាក់ត្រូវដែលបានធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមការពារគ្រោះថ្នាក់បុគ្គលព័ណ៌នា
១.២.១100%ក្នុងករណីដែលបាត់បង់ដៃទាំងពីរពីកដៃ ឬជើងទាំងពីរពីកជើង ឬបាត់បង់ភ្នែកទាំងពីរ
១.២.២100%ក្នុងករណីដែលបាត់បង់ដៃម្ខាងពីកដៃ និងជើងម្ខាងពីកជើង
១.២.៣100%ក្នុងករណីដែលបាត់បង់ដៃម្ខាងពីកដៃ និងបាត់បង់ភ្នែកម្ខាង
១.២.៤100%ក្នុងករណីដែលបាត់បង់ជើងម្ខាងពីកជើង និងបាត់បង់ភ្នែកម្ខាង
១.២.៥60%ក្នុងករណីដែលបាត់បង់ដៃម្ខាងពីកដៃ
១.២.៦60%ក្នុងករណីដែលបាត់បង់ជើងម្ខាងពីកជើង
១.២.៧60%ក្នុងករណីដែលបាត់បង់ភ្នែកម្ខាង
១.២.៨50%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវសមត្ថភាពស្ដាប់ឮ (ត្រចៀកទាំងពីរ) ឬនិយាយ
១.២.៩15%ក្នុងករណីបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍នូវសមត្ថភាពស្ដាប់នៃត្រចៀកម្ខាង
១.២.១០25%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវមេដៃម្ខាង (ពីរគន្លាក់)
១.២.១១10%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍នូវមេដៃម្ខាង (មួយគន្លាក់)
១.២.១២10%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលម្ខាង (បីគន្លាក់)
១.២.១៣8%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលម្ខាង (ពីរគន្លាក់)
១.២.១៤4%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលដៃម្ខាង (មួយគន្លាក់)
១.២.១៥5%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមផ្សេងទៀត (មិនតិចជាងពីរគន្លាក់) ក្រៅពីមេដៃ និងម្រាមចង្អុល
១.២.១៦5%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវមេជើង
១.២.១៧1%ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមជើងផ្សេងទៀត (មិនតិចជាងមួយគន្លាក់)ក្រៅពីមេជើង

ក្រុមហ៊ុននឹងផ្តល់សំណងឲ្យតែមួយចំណុចក្នុងចំណោមចំណុចដែលមានខាងលើដោយគិតយកចំនួនទឹកប្រាក់ច្រើនជាងគេ លើកលែងតែក្នុងករណីដែលបាត់បង់ទាំងស្រុងនូវម្រាមដៃ ឬម្រាមជើង ដូចដែលមានចែងនៅក្នុងចំណុច ១.២.១០ រហូតដល់ ១.២.១៧ ហើយមិនអាចធ្វើការទាមទារសំណងលើចំណុច ១.២.១ រហូតដល់ ១.២.៧ នោះទេ។ ក្នុងករណីខាងក្រោយនេះ ក្រុមហ៊ុននឹងផ្តល់សំណងតាមការបាត់បង់ជាក់ស្តែងនៃចំណុចនីមួយៗទៅឲ្យសមាជិកដែលត្រូវបានធានា ប៉ុន្តែមិនឲ្យលើសពីទឹកប្រាក់ដែលត្រូវបានធានារបស់សមាជិកដែលត្រូវបានធានានោះ ដែលក្រុមហ៊ុនបានធានារ៉ាប់រងដូចមានចែងក្នុងតារាងបណ្ណសន្យារ៉ាប់រងនោះឡើយ។

ក្នុងករណីដែលាសមាជិកដែលត្រូវបានធានាពិការទាំងស្រុង និងជាអចិន្ដ្រៃយ៍ ដោយសារតែគ្រោះថ្នាក់ចៃដន្យ ហើយដែលពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ត្រូវបានបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត ឬថ្នាក់ខ្ពស់ជាងនេះក្នុងរយៈពេលមិនតិចជាង ១៨០ (មួយរយប៉ែតសិប) ថ្ងៃ និងមិនលើសពី ២៧០ (ពីររយចិតសិប) ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីកាលបរិច្ឆេទដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ ក្រុមហ៊ុននឹងបង់ប្រាក់សំណងជូនទៅឲ្យសមាជិកដែលត្រូវបានធានាអាស្រ័យលើទឹកប្រាក់ដែលត្រូវបានធានារបស់សមាជិកដែលត្រូវបានធានានោះដូចមានចែងក្នុងតារាងបណ្ណសន្យារ៉ាប់រង។ ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះ អាចធ្វើឡើងនៅក្នុងពេលណាមួយក៏បាន។

ចំនួនទឹកប្រាក់ដែលត្រូវបានធានា ដែលលើសពីចំនួនទឹកប្រាក់អតិបរមាដែលអាចធានាដោយមិនចាំបាច់បង្ហាញភស្តុតាង ដូចដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង ឬ ដូចដែលបានកំណត់ជាថ្មីនៅខួបនៃបណ្ណសន្យារ៉ាប់រងអាចត្រូវបានទទួលយក។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការទាមទារនូវភស្តុតាងនៃភាពដែលអាចធានាបាន និងសិទ្ធិបដិសេធ ឬកំណត់លក្ខខណ្ឌផ្សេងៗ ដើម្បីទទួលយកនូវការដំឡើងចំនួនទឹកប្រាក់ដែលត្រូវបានធានាដែលលើសពីចំនួនទឹកប្រាក់អតិបរមាដែលអាចធានាដោយមិនចាំបាច់បង្ហាញភស្តុតាង។ ក្នុងករណីដែលមិនមានភស្ដុតាងនៃភាពដែលអាចធានាបានដែលក្រុមហ៊ុនអាចទទួលយកបាន នោះចំនួនទឹកប្រាក់ដែលត្រូវបានធានា នឹងត្រូវកម្រិតតាមចំនួនទឹកប្រាក់អតិបរិមាដែលអាចធានាដោយមិនចាំបាច់បង្ហាញភស្តុតាង។

១.១ សមាជិកដែលមានសិទ្ធិទាំងអស់ដែលត្រូវបានធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់ដូចដែលបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។

១.២ សមាជិកដែលមានសិទ្ធិទាំងអស់ នៅកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព នឹងមានសិទ្ធិចូលរួមក្នុងការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះចាប់តាំងពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព។

១.៣ តម្រូវការបនែ្ថមសម្រាប់សមាជិកដែលមានសិទ្ធិក្នុងការចូលរួមក្រោមអត្ថប្រយោជន៍របស់និយោជិតជាក្រុម៖

១.៣.១ សមាជិកដែលមានសិទ្ធិទាំងអស់ (និយោជក និងនិយោជិត) ត្រូវតែស្ថិតនៅក្រោមបេឡាជាតិរបបសន្ដិសុខសង្គម(បសស)។

១.៣.២ សមាជិកដែលមានសិទ្ធិទាំងអស់ (និយោជក និងនិយោជិត) ត្រូវស្ថិតក្នុងស្ថានភាពដែលអាចប្រកបការងារជាលក្ខណៈសកម្ម(actively at work) និង មានសុខភាពល្អ មុននឹងពួកគេមានគុណវុឌ្ឍិអាចចូលរួម។

១.៣.៣ សមាជិកដែលមានសិទ្ធិណាមួយ (និយោជក និងនិយោជិត) ដែលមិនស្ថិតក្នុងស្ថានភាពដែលអាចប្រកប ការងារជាលក្ខណៈសកម្ម (not actively at work) នៅកាលបរិច្ឆេទដែលគាត់គួរនឹងក្លាយជាអ្នកដែលមានសិទ្ធិចូលរួមក្នុងបណ្ណសន្យារ៉ាប់រង នឹងមិនមានសិទ្ធិទេ រហូតដល់គាត់ត្រឡប់មកបំពេញការងារជាសកម្មធម្មតា (active service) វិញ និងមានសុខភាពល្អ។

១.៤ សមាជិកដែលគ្មានសិទ្ធិចាប់ពីបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព និង សមាជិកថ្មីនឹងមានសិទ្ធិក្នុងការចូលរួមក្នុងបណ្ណសន្យារ៉ាប់រងនេះ នៅថ្ងៃបន្ទាប់ពីការបញ្ចប់រយៈពេលរង់ចាំដែលបានតម្រូវ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ដូចដែលបានកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។

១.៥ សមាជិកដែលត្រូវបានធានាដែលការធានារ៉ាប់រងមុនរបស់ខ្លួនត្រូវបានលុបចោល ហើយដែលបានធ្វើការចុះឈ្មោះសារជាថ្មី នឹងត្រូវចាត់ទុកថាជាសមាជិកថ្មី។

១.៦ រាល់សមាជិក ដែលបំពេញលក្ខខណ្ឌចាំបាច់គ្រប់គ្រាន់ដើម្បីចូលរួមដូចដែលបានកំណត់ក្នុងកថាខណ្ឌ ១.១ ដល់ ១.៥ ខាងលើ ត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងរយៈពេលដែលមានសិទ្ធិ ដូចដែលបានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង ចាប់ពីកាលបរិច្ឆេទដែលគាត់ក្លាយជាអ្នកដែលមានសិទ្ធិ។ បើមិនដូច្នោះទេ គាត់នឹងអាចចាប់ផ្តើមការចូលរួមបាន លុះត្រាតែគាត់បានផ្តល់នូវភស្តុតាងគ្រប់គ្រាន់នៃភាពដែលអាចធានារ៉ាប់រងបានទៅតាមការកំណត់របស់ក្រុមហ៊ុន ដែល រាល់ការចំណាយជាបន្ទុករបស់សមាជិក។

១.៧ សមាជិកដែលមានសិទ្ធិម្នាក់ៗ នឹងត្រូវបានធានាក្នុងបណ្ណសន្យារ៉ាប់រងនេះ នៅថ្ងៃដំបូងដែលគាត់មានសិទ្ធិចូលរួមក្នុងបណ្ណសន្យារ៉ាប់រង ប្រសិនបើលក្ខខណ្ឌ ដែលបានកំណត់ក្នុងកថាខណ្ឌទី ១.៦ នៃផ្នែកនេះ ត្រូវបានបំពេញ និង ពាក្យស្នើសុំចុះឈ្មោះដែលបានបំពេញត្រឹមត្រូវពេញលេញត្រូវបានទទួល លើកលែងតែមានការយល់ព្រមផ្សេងពីនេះ ហើយការធានារ៉ាប់រងត្រូវបានបញ្ជាក់ទទួលស្គាល់ពីក្រុមហ៊ុន។

ការធានារ៉ាប់រងក្រោមបណ្ណសន្យានេះ នឹងត្រូវបញ្ចប់ បន្ទាប់ពីមានករណីណាមួយដូចខាងក្រោមកើតឡើងដោយគិតយកករណីណាមួយដែលកើតឡើងមុនគេ៖

១. នៅពេលដែលបណ្ណសន្យារ៉ាប់រងនេះអស់សុពលភាព ឬ

២. នៅពេលដែលសមាជិកដែលត្រូវបានធានាជាប់ពន្ធធនាគារ ឬជាប់ឃុំឃាំង។ ក្រុមហ៊ុននឹងបង្វិលសងបុព្វលាភរ៉ាប់រងទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ឬ

៣. ប្រសិនបើគ្មានការបង់បុព្វលាភរ៉ាប់រង សម្រាប់បណ្ណសន្យានេះ ក្នុងរយៈពេល ៣១ (សាមសិបមួយ) ថៃ្ង នៃរយៈពេលអនុគ្រោះ ឬ

៤. នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬក្រុមហ៊ុនលុបចោលបណ្ណសន្យានេះ ឬ

៥. នៅពេលដែលអត្ថប្រយោជន៍ក្រោមបណ្ណសន្យានេះ ត្រូវបានបង់រួច លើកលែងតែការធានារ៉ាប់រងនៅផ្នែកទី ២ ត្រង់ចំណុច ១.២.៨-១.២.១៧ ឬ

៦. នៅពេលដែលអត្ថប្រយោជន៍សរុបដែលត្រូវបង់ឲ្យ សម្រាប់ការធានារ៉ាប់រងនៅផ្នែកទី២ត្រង់ចំណុច ១.២.៨ ដល់ ១.២.១៧ ស្មើនឹងចំនួនទឹកប្រាក់ដែលត្រូវបានធានានៃបណ្ណសន្យានេះ ឬ

៧. នៅខួបនៃបណ្ណសន្យារ៉ាប់រង ដែលអាចអនុវត្ដចំពោះតែសមាជិកដែលត្រូវបានធានាដែលឈានដល់អាយុ ៧១ ឆ្នាំ។

ការបញ្ចប់បណ្ណសន្យានេះ មិនប៉ះពាល់ដល់សិទ្ធិក្នុងការទាមទារសំណងណាមួយដែលមានមុនការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួល​បានបុព្វលាភរ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះក្រុមហ៊ុនមិនត្រូវបានចងភ្ជាប់កាត​​​ព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុននឹងសងបុព្វលាភរ៉ាប់រងវិញ។

កិច្ចសន្យាធានារ៉ាប់រងនេះ គឺផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិតនិងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង និងសមាជិកដែលត្រូវបានធានាក្នុងពាក្យស្នើសុំធានារ៉ាប់រងជាក្រុមសម្រាប់ម្ចាស់បណ្ណសន្យារ៉ាប់រង ពាក្យស្នើសុំចុះឈ្មោះរបស់សមាជិកដែលត្រូវបានធានា ការប្រកាសអំពីសុខភាព និងការប្រកាសបន្ថែមនានាផ្សេងទៀតដែលចុះហត្ថលេខាដោយសមាជិកដែលត្រូវបានធានា និងនៅពេលដែលបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រងជូន។

ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង និងឬសមាជិកដែលត្រូវបានធានា មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬធ្លាប់បានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចបង្កឲ្យមានការផ្លាស់ប្តូរ លើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភរ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ។ ការផ្តល់ព័ត៌មានមិនពិត ឬការខកខានមិនបានលាតត្រដាងការពិតជាសារវន្តណាមួយឲ្យក្រុមហ៊ុនបានដឹង នឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។

ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកដែលត្រូវបានធានា នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទីមួយនៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង ក្នុងផ្នែកទី ៤ នេះទេ។

ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទនៃខួបបង់បុព្វលាភរ៉ាប់រង ឬបដិសេធការផ្តល់ការជូនដំណឹង ឬភស្តុតាងសម្រាប់ដំណើរការទាមទារសំណង ដោយយោងតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយទៅលើបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចំណុចនេះ ត្រូវបានពណ៌នានៅក្រោមផ្នែកស្ដីពី “រូបិយប័ណ្ណ” នៅលើតារាងបណ្ណសន្យារ៉ាប់រង។

លើកលែងតែមានកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាពនោះទេ លើកលែងតែករណីម្ចាស់បណ្ណសន្យារ៉ាប់រងមិនមានផលប្រយោជន៍ពីការធានារ៉ាប់រងក្នុងការធានារ៉ាប់រងនេះ។

ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាចំពោះការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានាណាម្នាក់ បន្ទាប់ពីវាមានប្រសិទ្ធភាពអនុវត្ត រយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចុះឈ្មោះនោះទេ លើកលែងតែក្នុងករណីផ្ដល់ព័ត៌មានមិនពិតពីអាយុ ឬភេទរបស់សមាជិកដែលត្រូវបានធានា ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។

ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងសម្រាប់អ្នកស្នើសុំដែលជាសមាជិកដែលមានសិទ្ធិទៅឲ្យក្រុមហ៊ុនទៅតាមទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។

ក្រុមហ៊ុនត្រូវចេញវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ទៅឲ្យសមាជិកដែលត្រូវបានធានាម្នាក់ៗ ដើម្បីបញ្ជាក់ថាបុគ្គលនោះមានសិទ្ធិបានទទួលការធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ។

៧.១ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវរក្សាទុករាល់ឯកសារទាំងអស់ដែលពាក់ព័ន្ធនឹងសមាជិកដែលត្រូវបានធានាម្នាក់ៗក្រោមកិច្ចសន្យាធានារ៉ាប់រងនេះ ដែលបានដាក់ជូនដោយបុគ្គលម្នាក់ៗ។ ឯកសារនោះត្រូវកំណត់ឈ្មោះ ភេទ អាយុ និងថ្ងៃខែឆ្នាំកំណើតរបស់សមាជិកដែលត្រូវបានធានា ចំនួនទឹកប្រាក់ដែលត្រូវបានធានា កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងផុតកំណត់ អ្នកទទួលផលប្រយោជន៍ និងសេចក្ដីលម្អិតផ្សេងទៀតដែលចាំបាច់ ដើម្បីអនុលោមទៅតាមច្បាប់ និងលក្ខខណ្ឌនានាក្រោមកិច្ចសន្យាធានារ៉ាប់រង។

៧.២ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវបញ្ជូនឯកសារ និងភស្តុតាងដែលទាក់ទងនឹងបណ្ណសន្យារ៉ាប់រងទៅកាន់ក្រុមហ៊ុន តាមការតម្រូវដោយច្បាប់ ឬតាមការស្នើសុំពីក្រុមហ៊ុនដោយមានមូលហេតុសមស្រប។ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវអនុញ្ញាតឲ្យក្រុមហ៊ុនត្រួតពិនិត្យឯកសារទាំងអស់ដែលទាក់ទងនឹងបណ្ណសន្យារ៉ាប់រងនេះ ដែលត្រូវបានផ្ញើដោយបុគ្គលណាម្នាក់ ទៅកាន់ម្ចាស់បណ្ណសន្យារ៉ាប់រង រួមទាំងការពិនិត្យរបស់ក្រុមហ៊ុនទៅលើឯកសារទាំងនេះតាមការសមស្រប។

ក្រុមហ៊ុនមានសិទ្ធិក្នុងការផ្លាស់ប្តូរអត្រានៃការគណនាបុព្វលាភរ៉ាប់រង ៖

៨.១ នៅខួបនៃបណ្ណសន្យារ៉ាប់រង ឬ

៨.២ នៅកាលបរិច្ឆេទដែលលក្ខខណ្ឌ ចំណាត់ថ្នាក់ ចំនួនសមាជិកដែលត្រូវបានធានា ចំនួនទឹកប្រាក់ដែលត្រូវបានធានា ឬហានិភ័យត្រូវបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ពីស្ថានភាពដើម ហើយក្រុមហ៊ុនជូនដំណឹងដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជាមុនយ៉ាងហោចណាស់ ៣១ (សាមសិបមួយ)ថ្ងៃ។

ក្នុងហេតុការណ៍ណាក៏ដោយ ក្រុមហ៊ុនត្រូវចេញឯកសារគាំទ្រវិសោធកម្មជូនដំណឹងពីការផ្លាស់ប្តូរដល់ម្ចាស់បណ្ណសន្យារ៉ាប់រង។

ការកែប្រែបុព្វលាភរ៉ាប់រង (ប្រសិនបើមាន) ត្រូវធ្វើនៅកាលបរិច្ឆេទដល់កំណត់បង់បុព្វលាភរ៉ាប់រង លើកលែងតែមានការកំណត់ផ្សេងពីនេះ។

បុព្វលាភរ៉ាប់រងត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រង និង/ឬសមាជិកដែលត្រូវបានធានា ដោយអនុលោមតាមរបៀបនៃការបង់បុព្វលាភរ៉ាប់រង ដូចដែលមានបញ្ជាក់ក្នុងតារាងបណ្ណសន្យារ៉ាប់រង មុន ឬនៅកាលបរិច្ឆេទកំណត់បង់បុព្វលាភរ៉ាប់រង នៅការិយាល័យកណ្តាល ឬនៅសាខាក្រុមហ៊ុន ឬនៅភ្នាក់ងារដែលទទួលបានការអនុញ្ញាតរបស់ក្រុមហ៊ុន។

បុព្វលាភរ៉ាប់រងដំបូង ត្រូវបង់នៅកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ហើយបុព្វលាភរ៉ាប់រងបន្តបន្ទាប់នឹងដល់កាលកំណត់​ ត្រូវបង់នៅកាលបរិច្ឆេទកំណត់បង់បុព្វលាភរ៉ាប់រងដែលកំណត់ក្នុងតារាងបណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុននឹងចេញបង្កាន់ដៃផ្លូវការសម្រាប់ការបង់បុព្វលាភរ៉ាប់រង។

ប្រសិនបើក្រុមហ៊ុនអនុញ្ញាតឲ្យផ្លាស់ប្តូរការបង់បុព្វលាភរ៉ាប់រងដោយការបង់រំលស់ក្នុងរយៈពេលតិចជាង ១ (មួយ)ឆ្នាំ ចំនួនបុព្វលាភរ៉ាប់រងរបស់សមាជិកដែលត្រូវបានធានាដែលទទួលមរណភាពដែលត្រូវបង់ទៅឲ្យក្រុមហ៊ុន និងមិនទាន់គ្រប់ ១ (មួយ)ឆ្នាំ ត្រូវជាបំណុលដែលក្រុមហ៊ុននឹងកាត់ពីទឹកប្រាក់ដែលត្រូវទទួលបានបណ្ណសន្យារ៉ាប់រង។

រយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ)ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទកំណត់បង់បុព្វលាភរ៉ាប់រង នឹងត្រូវអនុញ្ញាតសម្រាប់ការបង់បុព្វលាភរ៉ាប់រង ដែលម្ចាស់បណ្ណសន្យារ៉ាប់រងមិនទាន់បានបង់ ដែលក្នុងអំឡុងពេលនេះបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាពដដែល។ ប្រសិនបើ បុព្វលាភរ៉ាប់រងមិនត្រូវបានបង់មុនការផុតកំណត់នៃរយៈពេលអនុគ្រោះនោះទេ បណ្ណសន្យារ៉ាប់រងនេះនឹងបញ្ចប់ដោយស្វ័យប្រវត្តិ នៃថ្ងៃបន្ទាប់ពីថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ លើកលែងតែម្ចាស់បណ្ណសន្យារ៉ាប់រងជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន ដើម្បីបញ្ចប់បណ្ណសន្យារ៉ាប់រងមុនថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះនោះ។ ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវទទួលខុសត្រូវលើការបង់បុព្វលាភរ៉ាប់រង ទៅឲ្យក្រុមហ៊ុនក្នុងពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាពក្នុងរយៈពេលអនុគ្រោះ។

បណ្ណសន្យារ៉ាប់រងនេះត្រូវបានចេញឲ្យក្នុងរយៈពេល ១ (មួយ)ឆ្នាំ ហើយអាចបន្តនៅចុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងបាន ដែលក្រុមហ៊ុនចេញបង្កាន់ដៃផ្លូវការចំពោះការបង់បុព្វលាភរ៉ាប់រងដែលត្រូវបង់នៅខួបបណ្ណសន្យារ៉ាប់រងបន្ទាប់ ដែលនឹងត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រងនៅថ្ងៃផុតកំណត់នោះ។

បន្ទាប់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានា ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍របស់សមាជិកដែលត្រូវបានធានា ត្រូវតែជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃ ចាប់ពីកាលបរិច្ឆេទនៃមរណភាពរបស់សមាជិកដែលត្រូវបានធានា លើកលែងតែមានភស្ដុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាព ឬពួកគេមិនបានដឹងថាមានបណ្ណសន្យានេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹងថាមានបណ្ណសន្យានេះ។

ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍របស់សមាជិកដែលត្រូវបានធានា ត្រូវផ្ដល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការ ឬភស្ដុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់សមាជិកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន អ្នកទទួលផលប្រយោជន៍ត្រូវផ្ដល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍។

ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍របស់សមាជិកដែលត្រូវបានធានាត្រូវយល់ព្រមនិងសហការ សម្រាប់ការធ្វើកោសល្យវិច័យសមាជិកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលត្រូវអនុវត្តណាមួយ។

ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ប់រងនេះ នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលប្រយោជន៍របស់សមាជិកដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌនៃបណ្ណសន្យានេះ។

នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ការបាត់បង់អវយវៈ ឬការបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ ឬថ្ងៃដែលគ្រោះថ្នាក់បានកើតឡើង និងដាក់ភស្តុតាងនៃការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុនដែលការចំណាយទាំងនោះជាបន្ទុករបស់សមាជិកដែលត្រូវបានធានា លើកលែងតែមានភស្ដុតាងបញ្ជាក់ថា សមាជិកដែលត្រូវបានធានាមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ក្រុមហ៊ុនមានសិទ្ធិស្នើសុំត្រួតពិនិត្យរាងកាយរបស់សមាជិកដែលត្រូវបានធានា ដែលក្រុមហ៊ុនយល់ថាចាំបាច់ ក្នុងអំឡុងពេលវាយតម្លៃលើការទាមទារសំណង។

ក. ករណីមរណភាពដោយសារគ្រោះថ្នាក់

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព

២. វិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម (ច្បាប់ដើម) (ប្រសិនបើមាន)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ របស់អ្នកទទួលផលប្រយោជន៍ ឬទាយាទដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៥. លិខិតយល់ព្រមរបស់អ្នកទទួលផលប្រយោជន៍ ឬទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន

៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី
៧. ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
៨. ច្បាប់ថតចម្លងរបាយការណ៍ត្រួតពិនិត្យសាកសព ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

ខ. ករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បាត់បង់អវយវៈ ឬបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ ឬនិយាយ

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

២. បំពេញពាក្យស្នើសុំទាមទារសំណងករណីរបួស/មានជំងឺ
៣. របាយការណ៍របស់គ្រូពេទ្យកំណត់ដោយក្រុមហ៊ុន
៤. វិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម (ច្បាប់ដើម) (ប្រសិនបើមាន)
៥. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់សមាជិកដែលត្រូវបានធានាដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម។

១៦.១ សមាជិកដែលត្រូវបានធានានីមួយៗ ត្រូវជ្រើសរើសដាក់ឲ្យក្រុមហ៊ុននូវអ្នកទទួលផលប្រយោជន៍ម្នាក់ ឬ ច្រើននាក់ ដែលត្រូវទទួលអត្ថប្រយោជន៍ពីបណ្ណសន្យារ៉ាប់រងនេះ ក្នុងករណីមរណភាព។ ប្រសិនបើសមាជិកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុននឹងបង់អត្ថប្រយោជន៍ដោយអនុលោមទៅតាមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ។ ប្រសិនបើអ្នកដែលទទួលផលប្រយោជន៍ម្នាក់ ឬ ច្រើននាក់ ទទួលមរណភាពមុន ឬ ទទួលមរណភាពស្របពេលជាមួយនឹងសមាជិកដែលត្រូវបានធានា ហើយសមាជិកដែលត្រូវបានធានាមិនបានបង្ហាញនូវបំណងផ្លាស់ប្តូរអ្នកទទួលអត្ថប្រយោជន៍ នោះអត្ថប្រយោជន៍នឹងត្រូវទូទាត់ទៅឲ្យទាយាទរបស់សមាជិកដែលត្រូវបានធានា។ ប៉ុន្តែប្រសិនបើមានអ្នកទទួលផលអត្ថប្រយោជន៍ច្រើននាក់ ហើយអ្នកដែលទទួលអត្ថប្រយោជន៍មួយចំនួនទទួលមរណភាពមុន ឬ ទទួលមរណភាពស្របពេលជាមួយនឹងសមាជិកដែលត្រូវបានធានា នោះអត្ថប្រយោជន៍ត្រូវទូទាត់ទៅឲ្យអ្នកដែលទទួលផលប្រយោជន៍ដែលនៅរស់រានមានជីវិតស្មើៗគ្នា ឬតាម សមាមាត្រដែលអ្នកដែលត្រូវបានធានាបានកំណត់ក្នុងពាក្យសុំចុះឈ្មោះ។

១៦.២ សមាជិកដែលត្រូវបានធានាត្រូវមានសិទ្ធិក្នុងការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ ដោយផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ការផ្លាស់ប្តូរនេះត្រូវមានប្រសិទ្ធិភាពបន្ទាប់ពីការទទួលនូវការជូនដំណឹងនេះហើយត្រូវទទួលស្គាល់ដោយក្រុមហ៊ុន។

១៧.១ ប្រសិនបើអាយុ ឬថ្ងៃខែឆ្នាំកំណើត ឬព័ត៌មានពាក់ព័ន្ធដទៃទៀតដែលទាក់ទងនឹងសមាជិកដែលត្រូវបានធានានឹងត្រូវបានបញ្ជាក់ថាបានប្រកាសមិនត្រឹមត្រូវ ហើយប្រសិនបើការប្រកាសមិនត្រឹមត្រូវនោះប៉ះពាល់ដល់មាត្រដ្ឋាននៃអត្ថប្រយោជន៍ ឬមានការប៉ះពាល់ដល់ ខ និង លក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ អាយុពិត និងព័ត៌មានពិត នឹងត្រូវបានប្រើប្រាស់ក្នុងការសម្រេចថាតើការធានារ៉ាប់រងនៅមានសុពលភាពក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ និងអត្ថប្រយោជន៍ដែលត្រូវបង់ពី បណ្ណសន្យារ៉ាប់រង ហើយត្រូវមានការកែតម្រូវប្រកបដោយសមធម៌ទៅលើបុព្វលាភរ៉ាប់រង។

១៧.២ នៅពេលដែលការប្រកាសអាយុមិនពិត ធ្វើឲ្យសមាជិកដែលត្រូវបានធានា ដែលគួរតែគ្មានសិទ្ធិសម្រាប់ការធានាឬគួរតែត្រូវបានដកសិទ្ធិពីការធានា បែរជាត្រូវបានធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងបង្វិលនូវបុព្វលាភរ៉ាប់រងដែលបានបង់ចំពោះសមាជិកដែលត្រូវបានធានានោះ។

ប្រសិនបើអ្នកទទួលផលប្រយោជន៍សម្លាប់ សមាជិកដែលត្រូវបានធានាដោយចេតនា ក្រុមហ៊ុនមានកាតព្វកិច្ចសងត្រលប់វិញនូវបុព្ធលាភរ៉ាប់រងដែលបានបង់នៃឆ្នាំបណ្ណសន្យារ៉ាប់រងសម្រាប់សមាជិកដែលត្រូវបានធានាជូនដល់ក្រុមហ៊ុនតែបុណ្ណោះ។

ក្នុងករណីមានអ្នកទទួលផលប្រយោជន៍លើសពីម្នាក់ ក្រុមហ៊ុននឹងទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រដល់អ្នកមិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើសមាជិកដែលត្រូវបានធានា បន្ទាប់ពីកាត់ចេញនូវចំណែកដែលអ្នកទទួលផលប្រយោជន៍ដែលបានប្រព្រឹត្តនូវអំពើឃាតកម្មត្រូវទទួលបាន។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ទាំងអស់ដែលជាផ្នែកនៃបុព្វលាភរ៉ាប់រងនេះឡើយ។

ប្រសិនបើការទាមទារសំណងក្រោមបណ្ណសន្យានេះជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬប្រសិនបើមធ្យោបាយ ឬឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ដើម្បីទទួលបានអត្ថប្រយោជន៍ក្រោមបណ្ណសន្យានេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។

ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យានេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនមិនតិចជាង ៣០ (សាមសិប)ថ្ងៃ ក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះ ក្រុមហ៊ុននឹងបង្វិលបុព្វលាភរ៉ាប់រងទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង សម្រាប់តែផ្នែកដែលមិនទាន់បានធានាតែប៉ុណ្ណោះ។

ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបាន ១០ (ដប់)ថ្ងៃ មុនកាលបរិច្ឆេទនៃការលុបចោលដែលបានកំណត់ក្នុងលិខិតជូនដំណឹង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង មានបំណងចង់លុបចោលបណ្ណសន្យានេះមុនថ្ងៃផុតកំណត់។ ការលុបចោលនេះនឹងមានសុពលភាពនៅថ្ងៃដែលបានកំណត់ក្នុងលិខិតជូនដំណឹង។ យោងតាមហេតុផលសមស្រប ក្រុមហ៊ុននឹងបង្វិលបុព្វលាភរ៉ាប់រងទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង សម្រាប់តែផ្នែកដែលមិនទាន់បានធានាតែប៉ុណ្ណោះ។

ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវផ្ដល់ដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗ ទៅក្រុមហ៊ុនស្ដីពីការផ្លាស់ប្ដូរការងាររបស់សមាជិកដែលត្រូវបានធានា ហើយត្រូវបង់បុព្វលាភរ៉ាប់រងបន្ថែម បើសិនជាតម្រូវ។

ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង មិនបានផ្ដល់ដំណឹងជូនក្រុមហ៊ុនពីការផ្លាស់ប្ដូរការងាររបស់សមាជិកដែលត្រូវបានធានាទេ ប្រសិនបើសមាជិកដែលត្រូវបានធានាមានគ្រោះថ្នាក់នៅពេលដែលបំពេញការងារមួយដែលមានគ្រោះថ្នាក់ជាងការងារចាស់ ក្រុមហ៊ុននឹងផ្ដល់សំណងទៅតាមចំនួនដែលបុព្វលាភរ៉ាប់រងដែលបានបង់សម្រាប់ការងារចាស់ អាចទិញការធានារ៉ាប់រងបានសម្រាប់ការងារថ្មីតែប៉ុណ្ណោះ។ ប្រសិនបើសមាជិកដែលត្រូវបានធានាផ្លាស់ប្ដូរទៅធ្វើការងារណាមួយដែលក្រុមហ៊ុនចាត់ទុកថាជាការងារដែលមានគ្រោះថ្នាក់តិចជាងមុន នោះក្រុមហ៊ុននឹងកាត់បន្ថយអត្រាបុព្វលាភរ៉ាប់រង ហើយបង្វិលសងមួយផ្នែកនៃបុព្វលាភរ៉ាប់រង គិតពីកាលបរិច្ឆេទនៃការផ្លាស់ប្ដូរ បន្ទាប់ពីទទួលបានភស្ដុតាងបញ្ជាក់ពីការផ្លាស់ប្ដូរ។

ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពីកិច្ចសន្យាធានារ៉ាប់រងនេះ គូវិវាទត្រូវព្យាយាមដោះស្រាយដោយការយោគយល់គ្នារវាងគូភាគីវិវាទ ដោយផ្អែកតាមការចរចារ និងការផ្សះផ្សាដោយសន្តិវិធីរវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបានទេ ភាគីណាមួយនៃវិវាទអាចនាំយកវិវាទទៅជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឍត្តកម្ម ឬតុលាការមានសមត្ថកិច្ច។

ស្មាយ ការពារគ្រោះថ្នាក់អាយុជីវិតជាក្រុមនេះ មិនផ្តល់ការធានារ៉ាប់រងសម្រាប់ការទទួលមរណភាព ការបាត់បង់អវយវៈ ការបាត់បង់សមត្ថភាពមើលឃើញ ស្តាប់ឮ ឬនិយាយ ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ដែលកើតឡើងដោយស្ថានភាពដូចខាងក្រោម៖

ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតីក្ដី ឬមិនប្រក្រតីក្ដី ក្នុងរយៈពេល ២ (ពីរ)ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនេះ ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ ​​​
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់សមាជិកដែលត្រូវបានធានា ឬ អ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ ​​​
គ. ការរលូតកូន ការមានផ្ទៃពោះ ការសម្រាលកូន បញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ ឬ ​​​
ឃ. ប្រើប្រាស់ថ្នាំញៀន ថ្នាំសប្បាយ (Stimulators) ប្រើប្រាស់គ្រឿងស្រវឹងជ្រុលហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាន ឬ ​​​
ង. ភាពមិនប្រក្រតីផ្នែកផ្លូវចិត្ត ឬសតិគ្រប់ប្រភេទ ឬ ​​​
ច. របួសដែលបណ្ដាលមកពីការខាំ ឬ ទិច ដោយសត្វល្អិតរួមទាំង ប៉ុន្ដែមិនកំណត់ត្រឹមតែមូសខាំ និងឃ្មុំទិច ឬ ​​​
ឆ. ការឆ្លងមេរោគ លើកលែងតែដំបៅក្លាយ ឬតេតាណុស ឬជំងឺឆ្កែឆ្កួតដែលបណ្ដាលមកពីមុខរបួសដោយគ្រោះថ្នាក់ចៃដន្យ ឬ ​​​
ជ. ការចូលរួមក្នុងកីឡាគ្រោះថ្នាក់ ឬ សកម្មភាពគ្រោះថ្នាក់ រួមមានជាអាទិ៍ (ប៉ុន្តែមិនកំណត់ត្រឹមតែការរៀបរាប់ទាំងនេះ) ការជ្រមុជក្នុងទឹក (Diving) ការឡើងភ្នំ ការលោតឆ័ត្រយោង ឬ ​​​
ឈ. សកម្មភាពប្រណាំងគ្រប់ប្រភេទ ក្រៅពីថ្មើជើង ឬការជិះកង់ និងការចូលរួមក្នុងកីឡាជំនាញ ឬកីឡាប្រណាំងដែល សមាជិកដែលត្រូវបានធានានឹង ឬអាចទទួលបានប្រាក់កម្រៃពីកីឡាទាំងអស់នោះ ឬ ​​​
ញ. ការចូលរួមក្នុងសកម្មភាពអាកាសចរណ៍គ្រប់ប្រភេទ ឬការឡើងជិះ ឬការចុះពីយន្ដហោះ លើកលែងតែជាអ្នកដំណើរបង់ប្រាក់តាមយន្តហោះដែលមានកាលវិភាគធ្វើដំណើរទៀងទាត់ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ឬ ​​​
ដ. ពេលដែលសមាជិកដែលត្រូវបានធានាជាអ្នកបើកយន្តហោះ ឬបំរើការនៅលើយន្តហោះ ឬ ​​​
ឋ. សង្គ្រាម មិនថាបានប្រកាស ឬមិនបានប្រកាស ការឈ្លានពាន ឬការប្រព្រឹត្តរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ឧទ្ទាមកម្ម ការបះបោរ ភេរវកម្ម ឬ ​​​
ឌ. ពេលដែលសមាជិកដែលត្រូវបានធានាកំពុងបម្រើការងារជាទាហាន នគរបាល ឬ អ្នកស័្មគ្រចិត្តក្នុងសង្រ្គាម ឬ ការបង្រ្កាបណាមួយ ឬ ​​​
ឍ. ពេលដែលសមាជិកដែលត្រូវបានធានាចូលរួមក្នុងជម្លោះ ឬចូលរួមញុះញុងឲ្យមានជម្លោះ ឬ ​​​
ណ. ចំហាយវិទ្យុសកម្ម ឬជាតិវិទ្យុសកម្មពីប្រេងឥន្ធនៈនុយក្លេអ៊ែរដែលបណ្ដាលមកពីចំហេះប្រេងឥន្ធនៈនុយក្លេអ៊ែរ និងការផ្ទុះបរមាណូដោយឯកឯង។