
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- ក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយសារជម្ងឺ ឬ ដោយសារគ្រោះថ្នាក់ដោយចៃដន្យចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង ១០០% នឹងត្រូវទូទាត់សរុបតែមួយលើក។
- ក្នុងករណីដែលក្រុមហ៊ុនបានទូទាត់ចំនួនទឹកប្រាក់ដែលត្រូវបានធានាសរុបគ្រប់ចំនួន ដោយយោងទៅតាមការធានារ៉ាប់រងដែលបានរៀបរាប់ពីខាងលើ នោះការធានារ៉ាប់រងចំពោះសមាជិកដែលត្រូវបានធានានឹងត្រូវចាត់ទុកថាបានបញ្ចប់។
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ០ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៣០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ១ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ០ ឆ្នាំ រហូតដល់ ៧០ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៣០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ១ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
បរិយាយផលិតផល
ប្រសិនបើខ្លឹមសារក្នុងបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុម ផ្ទុយនឹងខ្លឹមសារក្នុងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងត្រូវយកមកអនុវត្ត។
១. ការធានារ៉ាប់រង
ក្នុងពេលដែលបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុមនៅតែមានសុពលភាព និងមុនពេលដែលសមាជិកដែលត្រូវបានធានាឈានដល់អាយុ ..........ឆ្នាំ សមាជិកដែលត្រូវបានធានាត្រូវជូនដំណឹងដល់ក្រុមហ៊ុន ប្រសិនបើសមាជិកដែលត្រូវបានធានាធ្លាក់ខ្លួន ពិការទាំងស្រុង និងជាអចិន្រ្ដៃយ៍។ ក្នុងរយៈពេលប្រាំមួយ (៦) ខែ បន្ទាប់ពីក្រុមហ៊ុនបានទទួលការជូនដំណឹង និងភស្ដុតាងបញ្ជាក់ពីពិការភាពនោះ ក្រុមហ៊ុនត្រូវបង់ជូនសមាជិកដែលត្រូវបានធានា នូវចំនួនទឹកប្រាក់ដែលត្រូវបានធានា នៅកាលបរិច្ឆេទនៃពិការភាព ដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រង។
ប្រសិនបើ សមាជិកដែលត្រូវបានធានា ទទួលមរណភាពមុនពេលទទួលបានទឹកប្រាក់សំណងនៃ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុននឹងទូទាត់ចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់ដែលត្រូវបានធានា យោងតាម ខ និងលក្ខខណ្ឌទូទៅ ដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុម។ ក្នុងករណីដែលសមាជិកដែលត្រូវបានធានា ទទួលមរណភាពមុនពេលដែលទទួលបានទឹកប្រាក់សំណងនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុននឹងទូទាត់ចំនួនទឹកប្រាក់ដែលត្រូវបានធានាជូនទៅអ្នកទទួលផលប្រយោជន៍ ដូចដែលមានបញ្ជាក់ក្នុងបណ្ណសន្យារ៉ាប់រង ភ្លាមៗបន្ទាប់ពីទទួលបានភស្ដុតាងបញ្ជាក់ពីមរណភាព។
ក្នុងករណីដែលក្រុមហ៊ុន បានទូទាត់ចំនួនទឹកប្រាក់ដែលត្រូវបានធានាសរុបគ្រប់ចំនួន ដោយយោងទៅតាមការធានារ៉ាប់រងដែលបានរៀបរាប់ពីខាងលើ នោះការធានារ៉ាប់រងចំពោះសមាជិកដែលត្រូវបានធានានឹងត្រូវចាត់ទុកថាបានបញ្ចប់។
២. លក្ខខណ្ឌទូទៅ
១. និយមន័យ
“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” មានន័យថាសមាជិកដែលត្រូវបានធានាទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ដ្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (១) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (២) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (៣) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។
ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត និងថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ លិខិតបញ្ជាក់នេះ អាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន។
២. ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ សមាជិកដែលត្រូវបានធានា ឬភាគីនៃសមាជិកដែលត្រូវបានធានា ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬបន្ទាប់ពីថ្ងៃដែលគ្រោះថ្នាក់បានកើតឡើង និងដាក់ភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់គ្រូពេទ្យ និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះគឺជាបន្ទុករបស់សមាជិកអ្នកដែលត្រូវបានធានា។ លើកលែងតែមានភស្តុតាងបញ្ជាក់ថា សមាជិកដែលត្រូវបានធានាមានមូលហេតុសំខាន់ និងអាចទទួលយកបាន សំរាប់ការអាក់ខាន ប៉ុន្តែបានផ្តល់ពត៌មានដល់ក្រុមហ៊ុន ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំត្រួតពិនិត្យរាងកាយរបស់សមាជិកដែលត្រូវបានធានា ដែលក្រុមហ៊ុនយល់ថាចាំបាច់ ក្នុងអំឡុងពេលវាយតម្លៃលើការទាមទារសំណង។
៣. ឯកសារតម្រូវចំពោះការទាមទារសំណង
ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
៣. វិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម (ច្បាប់ដើម) (ប្រសិនបើមាន)
៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកដែលត្រូវបានធានា ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម។
៤. ការលើកលែង
ករណីលើកលែងចំពោះចំពោះទាមទារសំណងសម្រាប់ករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
ការទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត បង្ករបួសលើខ្លួនឯង មិនថា មានស្មារតីប្រក្រតី ឬមិនប្រក្រតីនោះឡើយ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់សមាជិកដែលត្រូវបានធានា ឬអ្នកទទួលផលណាម្នាក់ ឬ
គ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយាន្តជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា។
ការទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់អ្នកដែលត្រូវបានធានាបណ្ដាលមកពីករណីលើកលែងទាំងនេះ ពីចំនុច ក ទៅ គ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្ដី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យទាយាទរបស់សមាជិកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។
ក្នុងការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
៥. ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែម
បណ្ណសន្យារ៉ាប់រងបន្ថែមនេះ នឹងត្រូវបញ្ចប់ បន្ទាប់ពីមានហេតុការណ៍ដូចខាងក្រោមកើតឡើង៖
ក. នៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រង បញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយជូនដំណឹងជាមុន មុនកាលបរិច្ឆេទបន្ដសុពលភាព ឬនៅថ្ងៃនៃកាលបរិច្ឆេទបន្ដសុពលភាពបណ្ណសន្យារ៉ាប់រងបន្ថែមនេះ
ខ. កាលបរិច្ឆេទផុតកំណត់នៃការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានាដូចបញ្ជាក់ក្នុងលក្ខខណ្ឌទូទៅនៃបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុម
គ. កាលបរិច្ឆេទដែលសមាជិកដែលត្រូវបានធានា ត្រូវបានបញ្ជាក់ថាពិការទាំងស្រុង និងជាអចិន្ដ្រៃយ៍ ហើយ
ក្រុមហ៊ុនបានទូទាត់ចំនួនទឹកប្រាក់សំណងសម្រាប់ពិការភាពដូចបញ្ជាក់នៅក្នុងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។