
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- ទទួលបាន 50% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងដោយកំណត់ចំនួនអតិបរមា ត្រឹម $25,000 ក្នុងករណីត្រូវបានរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតស្រាល (១)
- ទទួលបាន 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងដោយកាត់នូវទឹកប្រាក់សំណងនៃជំងីធ្ងន់ធ្ងរកម្រិតស្រាល (ប្រសិនបើមាន) ក្នុងករណីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (១)
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៧៥ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៣០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ អាចបន្តរហូតឈានដល់អាយុ ៧៥ ឬ ស្មើនឹងកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ស្មើនឹងរយៈពេលនៃការធានារ៉ាប់រង |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៧៥ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៣០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ renewable till reach age 75 or up to base policy’s term |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ស្មើនឹងរយៈពេលនៃការធានារ៉ាប់រង |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
ចំណាំ
(១) ផលបូកសរុបនៃសំណងដែលត្រូវទូទាត់ក្រោមផលិតផលបន្ថែមនេះ មិនត្រូវលើសពី ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលបន្ថែមទេ ហើយបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះនឹងត្រូវបញ្ចប់ភ្លាមៗ បន្ទាប់ពី ១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលបន្ថែមនេះត្រូវបានទូទាត់។
បរិយាយផលិតផល
១. និយមន័យ
“ក្រុមហ៊ុន” សំដៅដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី។
“ការធ្វើរោគវិនិច្ឆ័យ” សំដៅដល់ ការធ្វើរោគវិនិច្ឆ័យដោយមានភស្តុតាងច្បាស់លាស់របស់វេជ្ជបណ្ឌិត ដើម្បីទុកជាឯកសារយោងនៃជំងឺធ្ងន់ធ្ងរ ដូចដែលបានកំណត់ក្នុងបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ។ ក្នុងករណីដែលពុំមានភស្ដុតាងច្បាស់លាស់ ភស្ដុតាងដែលអាចប្រើប្រាស់ជំនួសបានត្រូវតែជារបាយការណ៍ដែលបានមកពីការពិនិត្យវិទ្យុសាស្ដ្រ គ្លីនីក ជាលិកាសាស្រ្ត ឬការពិនិត្យនៅមន្ទីរពិសោធន៍ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះនៅក្នុងចំណុច ១៨។
“ការបែងចែកភាពខ្សោយរបស់បេះដូងតាមសមាគមបេះដូងញូវយ៉ក (NYHA)” សំដៅដល់ ដំណាក់កាលនៃជំងឺខ្សោយបេះដូង ហើយត្រូវបានបែងចែកជា ៤ កម្រិតដោយផ្អែកទៅលើសកម្មភាពរាងកាយ។
• កម្រិតទី ១៖ គ្មានបញ្ហាក្នុងការធ្វើសកម្មភាពកាយវប្បកម្ម (Physical activity)។ ការធ្វើសកម្មភាពកាយវប្បកម្មធម្មតា មិនបណ្ដាលឲ្យអស់កម្លាំង ពិបាកដកដង្ហើម ឬ ឈឺទ្រូងឡើយ។
• កម្រិតទី ២៖ មានបញ្ហាតិចតួចក្នុងការធ្វើសកម្មភាពកាយវប្បកម្ម។ ការធ្វើសកម្មភាពកាយវប្បកម្មធម្មតាបណ្តាលឲ្យមានរោគសញ្ញាអស់កម្លាំង ពិបាកដកដង្ហើម ឬ ឈឺទ្រូងជាដើម។
• កម្រិតទី ៣៖ ការធ្វើសកម្មភាពកាយវប្បកម្មមានកំណត់។ ធម្មតានៅពេលសម្រាក ប៉ុន្តែសូម្បីតែសកម្មភាពកាយវប្បកម្មតិចតួចបណ្ដាលឲ្យមានរោគសញ្ញាអស់កម្លាំង ពិបាកដកដង្ហើម ឬ ឈឺទ្រូងជាដើម។
• កម្រិតទី ៤៖ មិនអាចធ្វើសកម្មភាពកាយវប្បកម្មដោយមិនមានរោគសញ្ញា។ សូម្បីតែសម្រាក ក៏មានរោគសញ្ញាស្តែងចេញដូចជាអស់កម្លាំង ពិបាកដកដង្ហើម ឬ ឈឺទ្រូងឡើយ។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើម ដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត នៅក្រោយពេលដែលបុព្វលាភធានារ៉ាប់រងត្រូវបានបង់រួចរាល់ ហើយក្រុមហ៊ុនបានចេញបណ្ណសន្យារ៉ាប់រង ។
“កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងដែលតាមរយៈនោះក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រងពីអ្នកត្រូវបានធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងរួមមាន បណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម (ប្រសិនបើមាន) ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រង ឬ សំណើសុំផ្លាស់ប្តូរដោយអ្នកត្រូវបានធានារ៉ាប់រងដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពធ្វើដោយវេជ្ជបណ្ឌិត និង សេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជា កិច្ចសន្យាធានារ៉ាប់រងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។
“ខួបនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ ខួបនៃកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិចេ្ឆទដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត ឬ កាលបរិច្ឆេទផ្សេងទៀតដែលបានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ។
“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ អំឡុងពេលនីមួយៗក្នុងរយៈពេល ១ (មួយ) ឆ្នាំ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃឆ្នាំដែលបណ្ណសន្យារ៉ាប់រងត្រូវបានបន្ត។
“ជំងឺធ្ងន់ធ្ងរ” សំដៅដល់ ជំងឺធ្ងន់ធ្ងរទាំងឡាយដែលទទួលបានការធានារ៉ាប់រងក្រោមផលិតផលបន្ថែមនេះ ដូចបានកំណត់នៅក្នុងចំណុចទី ១៨។
“បណ្ណសន្យារ៉ាប់រង” សំដៅដល់ បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងអំពី ខ និងលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងក្នុងកិច្ចសន្យាធានារ៉ាប់រង។
“បុព្វលាភធានារ៉ាប់រង” សំដៅដល់ ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។
“មន្ទីរពេទ្យ” សំដៅដល់ គ្រឹះស្ថានបងើ្កតឡើងស្របច្បាប់ ដែលធ្វើប្រតិបត្តិការដោយអនុលោមទៅតាមច្បាប់ប្រចាំប្រទេសនៃទីតាំងមន្ទីរពេទ្យ ព្រមទាំងបានចុះបញ្ជីជាមន្ទីរពេទ្យ ហើយថែមទាំង៖
១. អាចផ្ដល់នូវការថែទាំ និងការព្យាបាលដល់អ្នកជំងឺ និងអ្នករបួសទៅតាមគោលការណ៍នៃការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ
២. មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ធំៗ
៣. អាចផ្ដល់នូវសេវាកម្មគិលានុបដ្ឋាកពេញម៉ោង
៤. ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យដែលបានចុះបញ្ជី
៥. មិនមែនជាគ្លីនិកបឋម កន្លែងមើលថែចាស់ជរា អ្នកដែលមានបញ្ហាសតិ មណ្ឌលកែប្រែអ្នកដែលញៀនគ្រឿងស្រវឹង ឬ ថ្នាំញៀន គិលានុបដ្ឋាន កន្លែងសម្រាក ឬកន្លែងសម្រាប់មនុស្សទើបតែងើបពីឈឺឡើយ។
“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅដល់ ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។
“វេជ្ជបណ្ឌិត” សំដៅដល់ វេជ្ជបណ្ឌិតសម័យទំនើប ដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែប វេជ្ជសាស្រ្ដ ឬ សេវាកម្មវះកាត់ ដែលមិនមែនជាអ្នកត្រូវបានធានារ៉ាប់រង ឬ សមាជិកគ្រួសារ (រាប់ទាំងបុព្វញាតិ និងបច្ឆាញាតិ) របស់អ្នកត្រូវបានធានារ៉ាប់រងឡើយ។
“សកម្មភាពរស់នៅប្រចាំថ្ងៃ” សំដៅដល់ សមត្ថភាពក្នុងការអនុវត្តសកម្មភាពរស់នៅប្រចាំថ្ងៃមានដូចជា៖
១. អាចងូតទឹកដោយខ្លួនឯងបាន
២. អាចស្លៀកពាក់ ឬដោះសំលៀកបំពាក់បាន
៣. អាចបរិភោគដោយខ្លួនឯងបាន
៤. អាចគ្រប់គ្រងការបន្ទោរបង់ដោយខ្លួនឯង
៥. អាចផ្លាស់ទីពីកន្លែងមួយទៅកាន់កន្លែងមួយបាន។
“អ្នកត្រូវបានធានារ៉ាប់រង” សំដៅដល់ បុគ្គលដែលត្រូវចាត់ទុកជាអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ឬឯកសារភ្ជាប់ដែលត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រង។
២. កម្មវត្ថុនៃការធានា
កម្មវត្ថុនៃការធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺរូបរាងកាយ និងអាយុជីវិត (ជំងឺធ្ងន់ធ្ងរ) របស់អ្នកត្រូវបានធានារ៉ាប់រង។
៣. វិសាលភាពនៃការធានា
វិសាលភាពនៃការធានាគឺ ជំងឺធ្ងន់ធ្ងរដូចដែលត្រូវបានកំណត់នៅក្នុងចំណុចទី ១៨។
៤. អត្ថប្រយោជន៍នៃការធានា
៤.១ អត្ថប្រយោជន៍ករណីជំងឺធ្ងន់ធ្ងរកម្រិតស្រាល
ក្រុមហ៊ុននឹងទូទាត់សំណង ៥០ (ហាសិប) ភាគរយ នៃចំនួនទឹកប្រាក់ធានារ៉ាប់រងដោយកំណត់ចំនួនអតិបរមាត្រឹម ២៥០០០ ដុល្លារអាមេរិក ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតស្រាលណាមួយដែលមានចែងនៅក្នុងចំណុចទី១៨.១ បន្ទាប់ពីរយៈពេលរង់ចាំ ៩០ (កៅសិប) ថ្ងៃចាប់តាំងពីកាលបរិចេ្ឆទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រង ហើយអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតយ៉ាងតិចរយៈពេល ១៤ (ដប់បួន) ថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទនៃការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតស្រាល។ អត្ថប្រយោជន៍នេះបង់ជូនតែម្តងសម្រាប់បណ្ណសន្យារ៉ាប់រងមួយ (ក្នុងរយៈពេលមានសុពលភាព)។ បណ្ណសន្យារ៉ាប់រងដែលត្រូវបានបន្ត ត្រូវចាត់ទុកជាបណ្ណសន្យារ៉ាប់រងតែមួយ។
៤.២ អត្ថប្រយោជន៍ករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
ក្រុមហ៊ុននឹងទូទាត់សំណង ១០០ (មួយរយ) ភាគរយ នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ណាមួយដែលមានចែងនៅក្នុងចំណុចទី ១៨.២ បន្ទាប់ពីរយៈពេលរង់ចាំ ៩០ (កៅសិប) ថៃ្ង ចាប់តាំងពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រង ហើយអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតយ៉ាងតិចរយៈពេល ១៤ (ដប់បួន) ថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទនៃការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់។ អត្ថប្រយោជន៍ករណីជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់នេះនឹងត្រូវផ្តល់ជូន ដោយកាត់កងនូវទឹកប្រាក់សំណងករណីជំងឺធ្ងន់ធ្ងរកម្រិតស្រាល (ប្រសិនបើមាន)។ អត្ថប្រយោជន៍នេះបង់ជូនតែម្តងសម្រាប់ បណ្ណសន្យារ៉ាប់រងមួយ (ក្នុងរយៈពេលមានសុពលភាព)។ បណ្ណសន្យារ៉ាប់រងដែលត្រូវបានបន្ត ត្រូវចាត់ទុកជាបណ្ណសន្យារ៉ាប់រងតែមួយ។
ផលបូកសរុបនៃសំណងដែលត្រូវទូទាត់ក្រោមផលិតផលបន្ថែមនេះ មិនត្រូវលើសពី ១០០ (មួយរយ) ភាគរយ នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលបន្ថែមទេ ហើយបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះនឹងត្រូវបញ្ចប់ភ្លាមៗ បន្ទាប់ពី ១០០ (មួយរយ) ភាគរយ នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៃផលិតផលបន្ថែមនេះត្រូវបានទូទាត់។
៥. ការបង់បុព្វលាភធានារ៉ាប់រង
៥.១ វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់នៅមុន ឬនៅកាលបរិច្ឆេទដែលត្រូវបង់ ដោយរបៀបនៃការបង់មានជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬ ប្រចាំខែ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬ សាខារបស់ក្រុមហ៊ុន ឬភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬ របៀបបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។
ក្នុងករណីដែលក្រុមហ៊ុនបន្ធូរបន្ថយដោយអនុញ្ញាតយល់ព្រមឲ្យបង់បុព្វលាភធានារ៉ាប់រង តាមរបៀបនៃការបង់បុព្វលាភធានារ៉ាប់រងផ្សេងពីរបៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ចំណែកនៃបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុនត្រូវចាត់ទុកជាបំណុលដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ ដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងនេះត្រូវបានលុបចោលដូចបានចែងក្នុងចំណុច ១២.ខ។
អ្នកត្រូវបានធានារ៉ាប់រងអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះនឹងមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពលើសំណើសុំផ្លាស់ប្តូរនោះ។
ការបង់បុព្វលាភធានារ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភធានារ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងៗនឹងត្រូវចាត់ទុកថាបានបង់តែនៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។
៥.២ បុព្វលាភធានារ៉ាប់រងដំបូង
ការធានារ៉ាប់រងនឹងមានសុពលភាព បន្ទាប់ពីបុព្វលាភធានារ៉ាប់រងដំបូងត្រូវបានបង់ និងក្រុមហ៊ុនបាន អនុម័តលើបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែម។
៥.៣ បុព្វលាភធានារ៉ាប់រងបន្ត
បុព្វលាភធានារ៉ាប់រងដើម្បីបន្តបណ្ណសន្យារ៉ាប់រង នឹងត្រូវគណនាឡើងវិញនៅឆ្នាំនៃបណ្ណសន្យារ៉ាប់រងនីមួយៗ ទៅតាមអាយុថ្មីរបស់អ្នកត្រូវបានធានារ៉ាប់រង។
បុព្វលាភធានារ៉ាប់រងនៃផលិតផលបន្ថែមនេះមិនឋិតឋេរ ហើយក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែនៅពេលបន្តបុព្វលាភធានារ៉ាប់រង។
ក្រុមហ៊ុននឹងផ្តល់ការជូនដំណឹងទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងជាមុន មិនតិចជាងរយៈពេល ៣០ (សាមសិប) ថៃ្ង មុនថៃ្ងបញ្ចប់នៃរយៈពេលធានារ៉ាប់រង។ បុព្វលាភធានារ៉ាប់រងដើម្បីបន្តបណ្ណសន្យារ៉ាប់រងត្រូវបង់យ៉ាងយូរបំផុតក្នុងរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថ្ងៃ។
៥.៤ រយៈពេលអនុគ្រោះ
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង នៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថ្ងៃ គិតចាប់ពី កាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមាន សុពលភាព។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរ ក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភធានារ៉ាប់រងដែលនៅជំពាក់ក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។
ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង ឲ្យបានមុនរយៈពេលអនុគ្រោះផុតកំណត់ ការកាត់កងបុព្វលាភធានារ៉ាប់រងដោយស្វ័យប្រវត្តិដែលបានមកពីតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) នៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន គឺមិនត្រូវបាន អនុវត្តសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះទេ។
៦. ករណីមិនធានា
ផលិតផលបន្ថែមនេះមិនផ្តល់ការធានារ៉ាប់រងចំពោះជំងឺធ្ងន់ធ្ងរណាមួយ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី៖
ក. ជំងឺដែលមានស្រាប់មានន័យថា៖
១) ជំងឺដែលកើតមានស្រាប់ ឬកំពុងមាន មុនកាលបរិច្ឆេទពាក្យស្នើសុំធានារ៉ាប់រង មុនកាលបរិច្ឆេទ បណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញ ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
២) មូលហេតុដែលបណ្ដាលឲ្យមានជំងឺមានស្រាប់ ឬកំពុងមាន មុនកាលបរិច្ឆេទពាក្យស្នើសុំធានារ៉ាប់រង មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញ ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
៣) អ្នកត្រូវបានធានារ៉ាប់រងបានដឹងថាមានអាការៈ ឬរោគសញ្ញានៃរបួស ជំងឺ ឬរោគ មុនកាលបរិច្ឆេទពាក្យស្នើសុំធានារ៉ាប់រង មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញ ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
៤) លទ្ធផលការធ្វើតេស្ដពីបន្ទប់ពិសោធន៍ ឬការអង្កេតបង្ហាញថាមានរបួស ជំងឺ ឬរោគ មុនកាលបរិច្ឆេទពាក្យស្នើសុំធានារ៉ាប់រង មុនកាលបរិច្ឆេទ បណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញ ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ
ខ. ការធ្វើរោគវិនិច្ឆ័យនៃជំងឺធ្ងន់ធ្ងរដែលមានរៀបរាប់នៅចំណុច ១៨ មុនថ្ងៃដែលក្រុមហ៊ុនយល់ព្រមទទួល បណ្ណសន្យារ៉ាប់រងនេះ ឬក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ ក្រោយពីក្រុមហ៊ុនយល់ព្រមចេញបណ្ណសន្យារ៉ាប់រងនេះ ឬកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញ ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
គ. អ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពក្នុងអំឡុងពេលនៃការរស់រានមានជីវិត ១៤ (ដប់បួន) ថ្ងៃ ចាប់ពីកាលបរិច្ឆេទដំបូងនៃការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរ ឬ
ឃ. ជំងឺពីកំណើត ឬភាពមិនប្រក្រតីពីកំណើត ឬ
ង. អ្នកជំងឺអេដស៍ ឬអ្នកផ្ទុកមេរោគអេដស៍ ឬ
ច. ការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯងដោយចេតនា មិនថាមានស្មារតីប្រក្រតីក្ដី ឬមិនប្រក្រតីក្ដី បន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងបន្ថែមមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយគិតកាលបរិច្ឆេទចុងក្រោយគេ ឬ
ឆ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយានជំនិះក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ
ជ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលណាម្នាក់។ យ៉ាងណាមិញ អ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនេះ នៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ពួកគេ។
៧. ទីតាំងភូមិសាស្រ្តនៃការធានា
ក្រុមហ៊ុនផ្តល់ការធានារ៉ាប់រងជាសកលចំពោះអ្នកត្រូវបានធានារ៉ាប់រង។
៨. លក្ខណៈសម្បត្តិនៃអ្នកទទួលផល
៨.១ អ្នកទទួលផលក្រោមបណ្ណសន្យារ៉ាប់រង
ដូចបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។
៨.២ ការផ្លាស់ប្តូរអ្នកទទួលផល
ដូចបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។
៩. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង
៩.១ ការកែប្រែបណ្ណសន្យារ៉ាប់រង
រាល់ការកែប្រែនៃបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវការកែប្រែនោះ ហើយការកែប្រែនេះនឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬក៏ចេញឯកសារគាំទ្រការកែប្រែនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។
៩.២ ការផ្លាស់ប្តូរព័ត៌មានរបស់អ្នកត្រូវបានធានារ៉ាប់រង
ក្នុងករណីព័ត៌មានរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមាននៅក្នុងពាក្យស្នើសុំធានារ៉ាប់រង និងឯកសារផ្សេងទៀតមានការផ្លាស់ប្ដូរ អ្នកត្រូវបានធានារ៉ាប់រងត្រូវផ្ដល់ដំណឹងជូនក្រុមហ៊ុនជាមួយនឹងហេតុផលសមស្រប។ ការផ្លាស់ប្ដូរនឹងមានសុពលភាព បន្ទាប់ពីក្រុមហ៊ុនបានអនុម័តយល់ព្រម។
១០. ការបន្តកិច្ចសន្យាធានារ៉ាប់រង
១០.១ ឯកសិទ្ធិក្នុងការបន្តសុពលភាពបណ្ណសន្យារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រងអាចបន្តបណ្ណសន្យារ៉ាប់រងនៅខួបនៃបណ្ណសន្យារ៉ាប់រង រហូតដល់អាយុ ៧៥ (ចិតសិបប្រាំ) ឆ្នាំ ឬស្មើនឹងកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដោយគិតយកអាយុណាមួយដែលផុតកំណត់មុន។
១០.២ ការដាក់ឲ្យអនុវត្តឡើងវិញ
ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះត្រូវបានបញ្ចប់ ដោយសារតែបណ្ណសន្យារ៉ាប់រងមូលដ្ឋានត្រូវបានបញ្ចប់ អ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះបាន លុះត្រាតែមានការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ជាមួយនឹងភស្តុតាងបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងមានសុខភាពល្អ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដែលអាចធានាបាន។
ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះត្រូវបានបញ្ចប់ ដោយសារតែមិនមានការបង់បុព្វលាភធានារ៉ាប់រងនៃផលិតផលបន្ថែមនេះក្នុងរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថៃ្ង បន្ទាប់ពីកាលបរិចេ្ឆទដល់កំណត់បង់បុព្វលាភធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ ជាមួយនឹងភស្តុតាងបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងមានសុខភាពល្អ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដែលអាចធានាបាន។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការអនុម័តទទួលយក ឬ បដិសេធនូវសំណើនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ។
១១. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រង ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបាន ១០ (ដប់) ថ្ងៃជាមុន ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងមានបំណងចង់បញ្ចប់កិច្ចសន្យាធានារ៉ាប់រងមុនថ្ងៃផុតកំណត់។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភធានារ៉ាប់រងជូនអ្នកត្រូវបានធានារ៉ាប់រង សម្រាប់រយៈពេលដែលនៅសល់។
១២. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង
ក្រុមហ៊ុនអាចលុបចោលកិច្ចសន្យាធានារ៉ាប់នេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាង ៣០ (សាមសិប) ថ្ងៃ ជាមុនក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ក្លែងបន្លំដើម្បីទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងបន្ថែមនេះ មិនថាសម្រាប់ខ្លួនឯង ឬ សម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃ បុព្វលាភធានារ៉ាប់រងជូនអ្នកត្រូវបានធានារ៉ាប់រង សម្រាប់រយៈពេលដែលនៅសល់។ ក្នុងករណីនេះ ក្រុមហ៊ុនអាចលុបចោល បណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដែលផលិតផលបន្ថែមនេះត្រូវបានភ្ជាប់ជាមួយ។ ក្នុងករណីនេះដែរ ការលុបចោលនៃ បណ្ណសន្យារ៉ាប់រងមូលដ្ឋាន នឹងត្រូវបានអនុវត្តដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រងអាយុជីវិតនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។
បណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះនឹងត្រូវបានលុបចោល បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖
ក. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដែលភ្ជាប់ផលិតផលបន្ថែមនេះអស់សុពលភាព ឬ
ខ. នៅពេលដែលក្រុមហ៊ុនទូទាត់សំណងសរុប ១០០ (មួយរយ) ភាគរយ នៃចំនួនទឹកប្រាក់ធានារ៉ាប់រងក្រោមផលិតផលបន្ថែមនេះ ឬ
គ. ប្រសិនបើគ្មានការបង់បុព្វលាភធានារ៉ាប់រងនៃផលិតផលបន្ថែមនេះក្នុងរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថៃ្ង បន្ទាប់ពីកាលបរិចេ្ឆទដល់កំណត់បង់បុព្វលាភធានារ៉ាប់រង ឬ
ឃ. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងឈានដល់អាយុ ៧៦ (ចិតសិបប្រាំមួយ) ឆ្នាំ ផលិតផលបនែ្ថមនេះនឹងត្រូវបញ្ចប់ នៅកាលបរិច្ឆេទនៃខួបនៃបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ។
ការលុបចោលបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ មិនប៉ះពាល់ដល់សិទ្ធិទាមទារសំណងណាមួយដែលកើតឡើងមុនការលុបចោលនេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃលុបចោល នោះក្រុមហ៊ុនមិនត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភធានារ៉ាប់រងវិញដោយពុំមានគិតការប្រាក់។
១៣. ការទាមទារសំណង
១៣.១ លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង
អ្នកដាក់ពាក្យស្នើសុំទាមទារសំណងអាចជាអ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផល ឬ អ្នកតំណាងស្របច្បាប់។
១៣.២ នីតិវិធីនៃការផ្ដល់ព័ត៌មាន
១៣.២.១ ការជូនដំណឹងពីជំងឺធ្ងន់ធ្ងរ
អ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផល ឬភាគីនៃអ្នកត្រូវបានធានារ៉ាប់រង ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថៃ្ង បន្ទាប់ពីថៃ្ងនៃការធ្វើរោគវិនិច្ឆ័យជំងឺធ្ងន់ធ្ងរ ដែលជាកម្មវត្ថុនៃការទាមទារសំណងក្រោមបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹង ឬ ពួកគេមិនបានដឹងថាមាន បណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ។ ក្នុងករណីចុងក្រោយនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ ចាប់ពីថ្ងៃដែលពួកគេបានដឹងថាមានបណ្ណសន្យារ៉ាប់រង។
១៣.២.២ ការផ្ដល់ភស្តុតាងនៃការទាមទារសំណង
នៅពេលធ្វើការទាមទារសំណង អ្នកទាមទារសំណងត្រូវផ្តល់ឯកសារនៃរោគវិនិច្ឆ័យពីវេជ្ជបណ្ឌិត អមជាមួយនឹងឯកសារផ្សេងទៀត ដូចដែលបានរៀបរាប់ក្នុងលក្ខខណ្ឌជំងឺធ្ងន់ធ្ងរចំណុចទី ១៨ ដោយការចំណាយជាបន្ទុករបស់អ្នកទាមទារសំណង ដើម្បីប្រគល់ជូនក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃនៃការធ្វើរោគវិនិច្ឆ័យ ឬប្រតិបត្តិការវះកាត់។
ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការស៊ើបអង្កេត និង/ឬ ពិនិត្យបន្ថែមដោយសមហេតុផលទៅលើអ្នកត្រូវបានធានារ៉ាប់រង ដោយរាប់បញ្ចូលទាំងការធ្វើតេស្ដឈាមរកមេរោគអេដស៍ ដើម្បីជាជំនួយដល់ដំណើរការវាយតម្លៃទាមទារសំណង ពោលគឺដើម្បីកំណត់ថាដើមហេតុនៃជំងឺនោះ ស្ថិតនៅក្នុងវិសាលភាពនៃការធានានៃផលិតផលបន្ថែមនេះ។
១៣.៣ ឯកសារតម្រូវចំពោះការទាមទារសំណងករណីជំងឺធ្ងន់ធ្ងរ
១. ពាក្យស្នើសុំទាមទារសំណងសម្រាប់ជំងឺធ្ងន់ធ្ងរ
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. របាយការណ៍គ្រូពេទ្យដែលបញ្ជាក់ជំងឺធ្ងន់ធ្ងរ
៤. របាយការណ៍ ឬ លទ្ធផលកោសល្យវិច័យ
៥. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់ជាមួយឯកសារច្បាប់ដើម
៦. ឯកសារផ្សេងទៀតដែលត្រូវបានចាត់ទុកជាចាំបាច់ដោយក្រុមហ៊ុនសម្រាប់ជំនួស ឬ គាំទ្រឯកសារណាមួយដែលបានរៀបរាប់ខាងលើ។
១៣.៤ រយៈពេលអតិបរមានៃការទូទាត់សំណង
ក្រុមហ៊ុននឹងធ្វើការទូទាត់សំណងជូនអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ក្នុងរយៈពេលអតិបរមា ១៤ (ដប់បួន) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមហ៊ុនទទួលបានឯកសារគ្រប់គ្រាន់សម្រាប់ការទាមទារសំណង និង ក្រុមហ៊ុនបានអនុម័តលើការទាមទារសំណង។
១៣.៥ របៀបទូទាត់សំណង
របៀបទូទាត់សំណងមានដូចជា ការទូទាត់សំណងតាមរយៈលិខិតសន្យា (បង់ប្រាក់) (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងទៀត។
១៣.៦ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមបណ្ណសន្យារ៉ាប់រងនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬ ប្រសិនបើមធ្យោបាយ ឬ ឧបករណ៍បន្លំបោកប្រាស់ណាមួយ ត្រូវបានប្រើប្រាស់ដើម្បីទទួលបានផលប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការទាមទារសំណងនោះឡើយ។
១៣.៧ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្តល់សំណងណាមួយក្រោមបណ្ណសន្យារ៉ាប់រងនេះឡើយ លុះត្រាតែអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ។
១៤. ការរក្សាព័ត៌មានសម្ងាត់
រាល់ព័ត៌មានដែលបានផ្ដល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឲ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឲ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
១៥. ការផ្សះផ្សាវិវាទ
ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។
១៦. ដែនយុត្តាធិការ
កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។
១៧. ច្បាប់គ្រប់គ្រង
បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
១៨. លក្ខខណ្ឌនៃជំងឺធ្ងន់ធ្ងរ
១៨.១ លក្ខខណ្ឌជំងឺធ្ងន់ធ្ងរកម្រិតស្រាល
ប្រភេទជំងឺ | និយមន័យ |
១. ជាលិកាមហារីកនៅទីតាំងដើម Carcinoma in situ (CIS) | ជាលិកាមហារីកនៅទីតាំងដើម (CIS) មានន័យថា ការលូតលាស់ថ្មីដោយស្វ័យភាព នៅត្រង់ចំណុចកណ្តាលនៃកោសិកាមហារីកនៅក្នុងដែនកម្រិតកោសិកាដែលជាប្រភពដើម និងមិនទាន់មានការរីករាលដាល និង/ឬ ការបំផ្លាញទៅលើជាលិកាដែលនៅជុំវិញ។ “ការរីករាលដាល” មានន័យថាការជ្រៀតចូល និង/ឬការបំផ្លាញយ៉ាងសកម្មនៃជាលិកាធម្មតាហួសពីភ្នាសគ្រឹះ។ ការធ្វើរោគវិនិច្ឆ័យជាលិកាមហារីកនៅទីតាំងដើម (CIS) ត្រូវតែមានការបញ្ជាក់ដោយរបាយការណ៍វិភាគជាលិកាសាស្រ្ត (histopathological report) ជានិច្ច។ លើសពីនេះទៅទៀត ការធ្វើរោគវិនិច្ឆ័យជាលិកាមហារីកនៅទីតាំងដើម ត្រូវតែមានការពិនិត្យឃើញវិជ្ជមានជានិច្ចតាមរយៈមូលដ្ឋាននៃការពិនិត្យដោយមីក្រូទស្សន៍លើជាលិកាជាក់លាក់ ដែលគាំទ្រដោយលទ្ធផលពីការច្រឹបសាច់ដើម្បីធ្វើរោគវិនិច្ឆ័យ។ ការធ្វើរោគវិនិច្ឆ័យតាមរយៈសញ្ញាគ្លីនិក (clinical diagnosis) មិនអាចទទួលយកបានថាត្រឹមត្រូវតាមស្តង់ដារនោះទេ។ ការធានារ៉ាប់រងនេះអនុវត្តចំពោះករណីដំបូងនៃការកើតជាលិកាមហារីកនៅទីតាំងដើមតែប៉ុណ្ណោះ។ លក្ខខណ្ឌខាងក្រោមនេះ មិនត្រូវបានរាប់បញ្ចូលក្នុងការធានារ៉ាប់រងនោះទេ៖ ១. ការធ្វើរោគវិនិច្ឆ័យតាមរយៈសញ្ញាគ្លីនិកនៃការបែងចែកដំណាក់កាលមហារីកមាត់ស្បូន (Cervical Intraepithelial Neoplasia (CIN)) ដែលបែងចែកកម្រិតដូចជា មហារីកមាត់ស្បូនកម្រិត1 (CIN I) មហារីកមាត់ស្បូនកម្រិត2 (CIN II) និង មហារីកមាត់ស្បូនកម្រិត3 (CIN III) (កោសិកាមិនប្រក្រតីធ្ងន់ធ្ងរ (severe dysplasia) ដែលមិនមានជាលិកាមហារីកនៅទីតាំងដើម)។ ២. ជាលិកាមហារីកនៅទីតាំងដើមក្នុងប្រព័ន្ធទឹកប្រមាត់ ៣. ដំណាក់កាលត្រៀមកើតមហារីកក្រពេញប្រូស្តាត (Prostatic Intra-epithelial Neoplasia (PIN)) ៤. ដំណាក់កាលត្រៀមកើតមហារីកមាត់ទ្វារមាស (Vulvar Intra-epithelial Neoplasia (VIN)) ៥. ជាលិកាមហារីកនៅទីតាំងដើមលើស្បែក ទាំងប្រភេទមហារីកស្បែកMelanoma CIS) និង មហារីកកោសិកាស្បែក (non-melanoma CIS) ៦. ដំបៅឬដុំសាច់ណាមួយដែលត្រូវបានវិភាគជាលិកាសាស្រ្តបញ្ជាក់ថា មានលក្ខណៈស្លូត មានភាពមិនប្រក្រតីនៃកោសិកា (Dysplasia) ដុំសាច់ដែលបម្រុងជាដុំមហារីក (Premalignant) ភាពដែលអាចជាដុំមហារីក (Borderline Malignant) ឬ សង្ស័យថាអាចជាដុំសាច់មហារីក (Suspicious malignant potential)។ ៧. ដុំសាច់ទាំងអស់ដែលកើតដោយមានវត្តមាននៃមេរោគអេដស៍។ |
២. មហារីកក្រពេញប្រូស្តាតកម្រិតស្រាល (Minor Prostate Cancer) | ជំងឺមហារីកក្រពេញប្រូស្តាត ត្រូវតែស្ថិតនៅក្នុងដំណាក់កាល T1N0M0 តាម ចំណាត់ថ្នាក់ជាលិកាសាស្រ្ត TNM (T:ទំហំរបស់ដុំសាច់មហារីក N:ចំនួនកូនកណ្តុរដែលមាននៅពេលកើតមហារីក M:ការរីករាលដាលនៃកោសិកាមហារីកទៅផ្នែកផ្សេងទៀតនៃរាងកាយ)។ ការធ្វើរោគវិនិច្ឆ័យរបស់ជំងឺមហារីកក្រពេញប្រូស្តាតនៅកម្រិតស្រាល ត្រូវតែ គាំទ្រដោយរបាយការណ៍វិភាគជាលិកាសាស្រ្ត (histopathological report)។ ការធ្វើរោគវិនិច្ឆ័យតាមរយៈសញ្ញាគ្លីនិក (clinical diagnosis) គឺមិនអាចទទួលយកបានថាត្រឹមត្រូវតាមស្តង់ដារនោះទេ។ |
៣. មហារីកក្រពេញទីរ៉ូអ៊ីតកម្រិតស្រាល (Minor Thyroid Cancer) | ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ត្រូវតែស្ថិតនៅក្នុងដំណាក់កាល T1N0M0 តាម ចំណាត់ថ្នាក់ជាលិកាសាស្រ្ត TNM (T:ទំហំរបស់ដុំសាច់មហារីក N:ចំនួនកូនកណ្តុរដែលមាននៅពេលកើតមហារីក M:ការរីករាលដាលនៃកោសិកាមហារីកទៅផ្នែកផ្សេងទៀតនៃរាងកាយ)។ ការធ្វើរោគវិនិច្ឆ័យរបស់ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត នៅកម្រិតស្រាលត្រូវតែ គាំទ្រដោយរបាយការណ៍វិភាគជាលិកាសាស្រ្ត (histopathological report)។ ការធ្វើរោគវិនិច្ឆ័យតាមរយៈសញ្ញាគ្លីនិក (clinical diagnosis) គឺមិនអាចទទួលយកបានថាត្រឹមត្រូវតាមស្តង់ដារនោះទេ។ |
៤. មហារីកប្លោកនោមកម្រិតស្រាល (Minor Bladder Cancer) | ជំងឺមហារីកប្លោកនោមដំណាក់ដំបូង (Papillary Microcarcinoma of Bladder) ត្រូវតែស្ថិតនៅក្នុងដំណាក់កាល T1N0M0 តាមចំណាត់ថ្នាក់ ជាលិកាសាស្រ្ត TNM (T:ទំហំរបស់ដុំសាច់មហារីក N:ចំនួនកូនកណ្តុរដែលមាននៅពេលកើតមហារីក M:ការរីករាលដាលនៃកោសិកាមហារីកទៅផ្នែកផ្សេងទៀតនៃរាងកាយ)។ ការធ្វើរោគវិនិច្ឆ័យរបស់ជំងឺមហារីកប្លោកនោមកម្រិតស្រាល ត្រូវតែគាំទ្រដោយរបាយការណ៍វិភាគជាលិកាសាស្រ្ត (histopathological report)។ ការធ្វើរោគវិនិច្ឆ័យតាមរយៈសញ្ញាគ្លីនិក (clinical diagnosis) គឺមិនអាចទទួលយកបានថាត្រឹមត្រូវតាមស្តង់ដារនោះទេ។ |
៥. មហារីកកោសិកាគ្រាប់ឈាមសរ៉ាំរ៉ៃកម្រិតស្រាល (Minor Chronic Lymphocytic Leukemia) | ជំងឺមហារីកកោសិកាគ្រាប់ឈាមសរ៉ាំរ៉ៃ (CLL) ត្រូវតែស្ថិតនៅដំណាក់កាល RAI កម្រិត ១ ឬ ២។ ជំងឺមហារីកកោសិកាគ្រាប់ឈាមសរ៉ាំរ៉ៃ ដំណាក់កាល RAI ០ ឬ ទាបជាងហ្នឹង មិនត្រូវបានរាប់បញ្ចូលទេ។ ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកកោសិកាឈាមសរ៉ាំរ៉ៃកម្រិតស្រាល ត្រូវតែ គាំទ្រដោយការច្រឹបខួរឆ្អឹងយកទៅពិនិត្យ (bone marrow biopsy)។ ការធ្វើរោគវិនិច្ឆ័យតាមរយៈសញ្ញាគ្លីនិក (clinical diagnosis) គឺមិនអាចទទួលយកបានថាត្រឹមត្រូវតាមស្តង់ដារនោះទេ។ |
៦. ការដាក់បញ្ចូលថ្មជំនួយបេះដូង (Cardiac pacemaker implantation) | ការដាក់បញ្ចូលថ្មជំនួយបេះដូងជាអចិន្ត្រៃយ៍ ដើម្បីព្យាបាលបញ្ហាបេះដូងលោតមិនត្រូវចង្វាក់កម្រិតធ្ងន់ ដែលមិនអាចព្យាបាលតាមមធ្យោបាយផ្សេងបាន។ ការដាក់បញ្ចូលថ្មជំនួយបេះដូង ត្រូវតែបញ្ជាក់ថាជាការចាំបាច់ដាច់ខាតដោយវេជ្ជបណ្ឌិតជំនាញខាងផ្នែកដែលពាក់ព័ន្ធ។ |
៧. ការដាក់បញ្ចូលឧបករណ៍គ្រប់គ្រងចង្វាក់បេះដូង(Cardiac defibrillator implantation) | ការដាក់បញ្ចូលឧបករណ៍គ្រប់គ្រងចង្វាក់បេះដូងជាអចិន្ត្រៃយ៍ ដើម្បីព្យាបាលបញ្ហាបេះដូងលោតមិនត្រូវចង្វាក់កម្រិតធ្ងន់ ដែលមិនអាចព្យាបាលតាមមធ្យោបាយផ្សេងបាន។ ការវះកាត់នេះ ត្រូវតែបញ្ជាក់ថាជាការចាំបាច់ដាច់ខាតដោយវេជ្ជបណ្ឌិតជំនាញខាងផ្នែកដែលពាក់ព័ន្ធ។ |
៨. ការវះកាត់យកស្រោមបេះដូងចេញ(Pericardectomy) | ការវះកាត់យកស្រោមបេះដូងចេញ (Pericardiectomy) ដែលធ្វើឡើងដោយមធ្យោបាយវះកាត់បើកទ្រូង ឬ ចោះរន្ធ ដោយសារតែមានជំងឺស្រោមបេះដូង។ ការវះកាត់នេះ ត្រូវតែបញ្ជាក់ថាជាការចាំបាច់ដាច់ខាតដោយ វេជ្ជបណ្ឌិតជំនាញខាងផ្នែកដែលពាក់ព័ន្ធ។ ការវះកាត់សម្រាប់បង្ហូរទឹកដក់ក្នុងស្រោមបេះដូង ការចោះប្រហោងស្រោមបេះដូង និង ការច្រឹបស្រោមបេះដូង មិនត្រូវបានរាប់បញ្ចូលទេ។ |
៩. ការវះកែប្រឹសបេះដូងឲ្យធំជាងមុន ឬ ការកាត់ពង្រីកប្រឹសបេះដូង (Percutaneous Valvuloplasty or Valvotomy) | ការកាត់ពង្រីកប្រឹសបេះដូង (Valvotomy) ការវះកែប្រឹសបេះដូងឲ្យធំជាងមុន (Valvuloplasty) ឬ ការផ្លាស់ប្តូរប្រឹសបេះដូង (Heart Valve Replacement) តាមរយៈការវះកាត់តូច ឬ វះចូលតាមសរសៃឈាម អាក់ទែ ដោយសារតែមានការខូចខាតទៅលើប្រឹសបេះដូង ដែលបានបញ្ជាក់យ៉ាងច្បាស់ពីវេជ្ជបណ្ឌិតឯកទេសខាងផ្នែកដែលពាក់ព័ន្ធ និង ការរកឃើញតាមការឆ្លុះអេកូបេះដូង ឬ តេស្តវិភាគត្រឹមត្រូវផ្សេងទៀតដែលមាន។ វិធីសាស្រ្តវះកាត់កែតម្រូវផ្សេងៗទៀត មិនត្រូវតាមនិយមន័យនេះឡើយ។ |
១០. ការដាក់សំណាញ់ច្រោះក្នុងសរសៃឈាមវ៉ែនកាវ (Insertion of a Veno-cava filter) | ការវះកាត់ដាក់សំណាញ់ច្រោះនៅក្នុងសរសៃឈាមវ៉ែនកាវនៃបេះដូង (Veno-cava filter) ក្រោយពីមានកំណត់ត្រាភស្តុតាងរកឃើញថាមានការកើតឡើងវិញនៃការស្ទះកំណកឈាម នៅសរសៃឈាមអាក់ទែដែលបញ្ជូនឈាមទៅសួត (recurrent pulmonary emboli)។ ភាពចាំបាច់ក្នុងការវះកាត់ដាក់សំណាញ់ច្រោះនៅក្នុងសរសៃឈាមវ៉ែនកាវនៃបេះដូងនេះ ត្រូវតែបញ្ជាក់ថាជាការចាំបាច់ដាច់ខាត ដោយវេជ្ជបណ្ឌិតឯកទេសខាងផ្នែកដែលពាក់ព័ន្ធ។ |
១១. ការឡើងប៉ោងធំនៃសរសៃឈាមអាអ័ក ដែលគ្មានរោគសញ្ញា (Large asymptomatic aortic aneurysm) | ការឡើងប៉ោងធំនៃសរសៃឈាមអាអ័កនៅផ្នែកពោះឬទ្រូង ដែលគ្មានស្តែងជារោគសញ្ញា តែបានបញ្ជាក់ឲ្យឃើញតាមបច្ចេកទេសវេជ្ជសាស្ត្រថតឆ្លុះ។ សរសៃឈាមអាអ័កនេះ ត្រូវតែរីកធំ ហើយមានទំហំអង្កត់ផ្ចិតលើសពី ៥៥ (ហាសិបប្រាំ) មីលីម៉ែត្រ និង មានការបញ្ជាក់រោគវិនិច្ឆ័យច្បាស់លាស់ពីវេជ្ជបណ្ឌិតឯកទេសខាងផ្នែកដែលពាក់ព័ន្ធ។ សម្រាប់និយមន័យនេះ សរសៃឈាមអាអ័កគឺសំដៅតែសរសៃឈាមអាអ័កនៅផ្នែកទ្រូងនិងពោះប៉ុណ្ណោះ ដោយមិនគិតពីមែកធាងរបស់វាទេ។ |
១២. ការវះកាត់តូចលើសរសៃឈាមអាអ័ក (Minimally invasive surgery to aorta) | ការវះកាត់តូច ឬ ការវះចូលតាមសរសៃឈាមអាក់ទែ (intra-arterial) ដើម្បីកែតម្រូវការឡើងប៉ោងសរសៃឈាម ការរួមតូចនៃសរសៃឈាម ការស្ទះសរសៃឈាម ឬ ការរហែកជញ្ជាំងសរសៃឈាមអាអ័ក ដែលបានបញ្ជាក់ដោយការធ្វើអេកូបេះដូង ឬ ការធ្វើតេស្តវិភាគត្រឹមត្រូវផ្សេងទៀតដែលមាន និង ត្រូវបានបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេស។ សម្រាប់និយមន័យនេះ សរសៃឈាមអាអ័កគឺសំដៅតែសរសៃឈាមអាអ័កនៅផ្នែកទ្រូងនិងពោះប៉ុណ្ណោះ ដោយមិនគិតពីមែកធាងរបស់វាទេ។ |
១៣. ការវះកាត់លើសរសៃឈាមចិញ្ចឹមបេះដូង (Coronary Angioplasty) | ការវះកាត់បង្កើតចរន្តឈាមរត់ (Revascularization) ជាលើកដំបូង ដែលជាឧទាហរណ៍រួមមាន ការដាក់រឺស័រពង្រីកសរសៃឈាម (Stent insertion) ការដាក់បាឡុងពង្រីកសរសៃឈាម (balloon angioplasty) ដើម្បីកែតម្រូវការរួមតូច (យ៉ាងហោចណាស់មានការរួមតូចចាប់ពី ៦០%) នៃសរសៃឈាមមួយ ឬ ច្រើននៃសរសៃឈាមចិញ្ចឹមបេះដូងចម្បង (Major Coronary Arteries) ដែលបានបង្ហាញដោយការថតឆ្លុះសរសៃឈាម។ ការវះកាត់បង្កើតចរន្តឈាមរត់ ត្រូវចាត់ទុកថាចាំបាច់ដោយវេជ្ជបណ្ឌិតឯកទេស បេះដូង។ សរសៃឈាមចិញ្ចឹមបេះដូងចម្បង (Major Coronary Arteries) គឺត្រូវបានគេសំដៅទៅលើផ្នែករបស់វា ដែលជាពាក្យបច្ចេកទេសរួមមាន៖ ដើមចម្បងខាងឆ្វេង (Left Main Stem) ការធ្លាក់ចុះសរសៃឈាមផ្នែកខាងមុខខាងឆ្វេង (Left Anterior Descending) Circumflex និង សរសៃឈាម បេះដូងខាងស្តាំ (Right Coronary Artery)។ |
១៤. ការលើសសម្ពាធឈាមនៅសួតដែលមានមូលហេតុ (Secondary Pulmonary Hypertension) | ការលើសសម្ពាធឈាមនៅសួតដែលមានមូលហេតុ (Secondary Pulmonary Hypertension) ជាមួយនឹងវត្តមានការរីកសាច់ដុំថតបេះដូងខាងស្តាំ (Right Ventricular Hypertrophy) បង្កឲ្យមានភាពខ្សោយនៃរាងកាយជាអចិន្ត្រៃយ៍ ដែលយ៉ាងហោចណាស់ត្រូវស្ថិតនៅក្នុងកម្រិតទី4នៃការបែងចែកភាពខ្សោយរបស់បេះដូងតាមសមាគមបេះដូងញូវយ៉ក (NYHA)។ ការធ្វើរោគវិនិច្ឆ័យត្រូវតែពឹងផ្អែកលើការថតសរសៃឈាមបេះដូង (Cardiac Catheterization) ដោយវេជ្ជបណ្ឌិតឯកទេសបេះដូង។ |
១៥. ការលើសសម្ពាធឈាមនៅសួតដោយគ្មានមូលហេតុ (Primary Pulmonary Hypertension) | ការលើសសម្ពាធឈាមនៅសួតដោយគ្មានមូលហេតុ (Primary Pulmonary Hypertension) ជាមួយនឹងការរីកថតបេះដូងខាងស្តាំ (Right Ventricular Enlargement) ដែលបានបញ្ជាក់ដោយការអង្កេតរួមមានការថតសរសៃឈាមបេះដូង (Cardiac Catheterization) ហើយដែលបង្កឲ្យមានភាពខ្សោយនៃរាងកាយជាអចិន្ត្រៃយ៍ ដែលយ៉ាងហោចណាស់ត្រូវស្ថិតនៅក្នុងកម្រិតទី4នៃការបែងចែកភាពខ្សោយរបស់បេះដូង តាមសមាគមបេះដូង ញូវយ៉ក (NYHA)។ |
១៦. ការវះកាត់ថ្លើម (Liver Surgery) | ការវះកាត់ផ្នែកខ្លះរបស់ថ្លើមចេញ យ៉ាងហោចណាស់1ក្លែបនៃថ្លើមទាំងមូល ដែលរកឃើញថាជាការចាំបាច់ដោយសារជំងឺ ឬគ្រោះថ្នាក់ដែលត្រូវបានទទួលរងដោយអ្នកត្រូវបានធានារ៉ាប់រង។ ជំងឺថ្លើមដែលកើតឡើងដោយផ្ទាល់ ឬមិនផ្ទាល់ ទាំងស្រុង ឬដោយផ្នែក ដោយការប្រើប្រាស់គ្រឿងស្រវឹង ឬ គ្រឿងញៀន មិនត្រូវបានរាប់បញ្ចូលទេ។ ការវះកាត់ថ្លើមក្នុងនាមជាអ្នកបរិច្ចាក ក៏មិនត្រូវបានរាប់បញ្ចូលដែរ។ |
១៧. ការវះកាត់ផ្លូវទឹកប្រមាត់ (Biliary Tract Reconstruction Surgery) | ការវះកាត់ផ្លូវទឹកប្រមាត់ ដែលពាក់ព័ន្ធនឹងការវះកាត់ភ្ជាប់បំពង់ទឹកប្រមាត់ទៅនឹងផ្នែកណាមួយនៃពោះវៀន (Choledochoenterostomy) ដោយសារតែមានជំងឺ ឬរបួសនៅផ្លូវទឹកប្រមាត់។ ការវះកាត់ត្រូវតែចាត់ទុកថាចាំបាច់ដោយវេជ្ជបណ្ឌិតឯកទេស។ ការស្ទះផ្លូវទឹកប្រមាត់ពីកំណើត មិនត្រូវបានរាប់បញ្ចូលទេ។ |
១៨. ការវះកាត់យកតម្រងនោមម្ខាងចេញ (Surgical Removal of One Kidney) | ការវះកាត់យកតម្រងនោមម្ខាងចេញទាំងស្រុង ដោយសារតែជំងឺ ឬ គ្រោះថ្នាក់។ ភាពចាំបាច់នៃការវះកាត់នេះត្រូវតែមានការបញ្ជាក់ថាចាំបាច់ ពីសំណាក់វេជ្ជបណ្ឌិតឯកទេសខាងផ្នែកដែលពាក់ព័ន្ធ។ ការវះកាត់យកផ្នែកណាមួយនៃតម្រងនោមម្ខាងចេញ ឬ ការបរិច្ចាគតម្រងនោម មិនត្រូវបានរាប់បញ្ចូលទេ។ |
១៩. ការផ្សាំពោះវៀនតូច (Small Bowel Transplant) | ការទទួលយកការផ្សាំ (transplant) នៃពោះវៀនតូចយ៉ាងហោចណាស់ ១ ម៉ែត្រ (មានឈាមទៅចិញ្ចឹមខ្លួនវា) តាមរយៈការវះកាត់ពោះ (laparotomy ) ដែល បណ្តាលមកពីបញ្ហាខូចពោះវៀន។ |
20. ជំងឺក្រិនថ្លើម (Liver Cirrhosis) | ជំងឺក្រិនថ្លើម ដែលមានការបញ្ជាក់ដោយចំណុចទាំងអស់ដូចខាងក្រោម៖ ១. ពិន្ទុហ្វាយប្រូស្កែន (Fibroscan Score) ធំជាងឬស្មើ ២០ kPa ឬ ពិន្ទុ HAI-Knodell ដែលបានមកពីការច្រឹបសាច់ថ្លើម (Liver Biopsy HAI-Knodell Scores) ធំជាងឬស្មើនឹង ៦ ២. អេកូពោះឃើញថ្លើមមានសភាពគ្រើម (Coarse Nodular Liver) ទាចទឹក និង រីកអណ្តើក (Splenomegaly) ៣. កម្រិតប៊ីលីរុយប៊ីនក្នុងឈាម (S.Bilirubin) ធំជាង ២ mg/dL ៤. កម្រិតអាល់ប៊ុយមីនក្នុងឈាម (S.Albumin) តិចជាង ៣,៥ g/dL ការធ្វើរោគវិនិច្ឆ័យត្រូវតែមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីវេជ្ជបណ្ឌិតឯកទេសខាងផ្នែកដែលពាក់ព័ន្ធ។ ជំងឺក្រិនថ្លើមដោយសារតែគ្រឿងស្រវឹងឬគ្រឿងញៀន មិនត្រូវបានរាប់បញ្ចូលឡើយ។ |
២១. ជំងឺរលាកលំពែងដោយមានការហូរឈាមនិងរលួយ (Acute Necrohemorrhagic Pancreatitis) | ការរលាកស្រួចស្រាវ និង ការរលួយនៃសាច់លំពែង (necrosis of pancreas parenchyma) ការរលួយខ្លាញ់លំពែងដោយសារអង់ស៊ីម និង ការហូរឈាមដោយសាររលួយសរសៃឈាម ដែលត្រូវតាមលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖ ១. ការព្យាបាលចាំបាច់ គឺត្រូវវះកាត់យកកោសិការលួយចេញ ឬ កាត់លំពែងចោល និង ២. រោគវិនិច្ឆ័យ គឺពឹងផ្អែកលើលទ្ធផលនៃការវិភាគជាលិកាសាស្រ្ត និង ត្រូវបានបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន។ ជំងឺរលាកលំពែងដោយសារតែគ្រឿងស្រវឹង ឬ គ្រឿងញៀន មិនត្រូវបានរាប់បញ្ចូលទេ។ |
២២. ការវះកាត់យកសួតចេញ (Surgical Removal of Lung) | ការវះកាត់យកសួតខាងស្តាំ ឬ ខាងឆ្វេង ទាំងមូល ដោយសារមូលហេតុជំងឺ ឬ គ្រោះថ្នាក់ណាមួយ។ ការវះកាត់យកតែផ្នែកណាមួយនៃសួត នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
២៣. ការដាក់បង្ហូរនៃខួរក្បាល (Cerebral Shunt Insertion) | ការវះកាត់ដាក់បង្ហូរពីរន្ធខ្យល់ (Ventricles) របស់ខួរក្បាលដើម្បីបន្ថយការឡើងសម្ពាធនៅក្នុងប្រព័ន្ធទឹកខួរក្បាលនិងខួរឆ្អឹងខ្នង។ ភាពចាំបាច់នៃការដាក់បង្ហូរ ត្រូវតែមានការបញ្ជាក់តាមផ្នែកវេជ្ជសាស្រ្តចាំបាច់ពីអ្នកជំនាញនៃផ្នែកដែលពាក់ព័ន្ធ។ |
២៤. ការវះកាត់ សរសៃឈាម ការ៉ូទីត (Carotid Artery Surgery) | ការវះកាត់យកចេញនូវស្រទាប់ដែលបាំងស្ទះសរសៃឈាម (endarterectomy) នៃសរសៃឈាមការ៉ូទីត (carotid artery) ដែលចាំបាច់ដោយសារតែការរួមតូចយ៉ាងហោចណាស់ប៉ែតសិបភាគរយ (៨០%) នៃសរសៃឈាមការ៉ូទីត (carotid artery) ដូចដែលត្រូវបានធ្វើរោគវិនិច្ឆ័យដោយការថតសរសៃឈាម (arteriography) ឬការធ្វើរោគវិនិច្ឆ័យផ្សេងទៀតដែលសមស្របណាមួយ។ ការវះកាត់យកចេញនូវស្រទាប់ដែលបាំងស្ទះសរសៃឈាម (endarterectomy) ផ្សេងក្រៅពីសរសៃឈាមការ៉ូទីត (carotid artery) នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
២៥. ការវះកាត់កំណកឈាមនៅក្រោមស្រទាប់ស្រោមខួរ Dura (Surgery for subdural hematoma) | ការវះកាត់បើកលលាដ៏ក្បាល (craniotomy) ឬ ការវះកាត់ចោះប្រហោងលលាដ៏ក្បាល (Burr Hole Surgery) ដើម្បីបង្ហូរឈាមកកនៅក្រោមស្រទាប់ស្រោមខួរ Dura ដែលបណ្តាលមកពីគ្រោះថ្នាក់ណាមួយ។ ការតម្រូវឲ្យវះកាត់បើកលលាដ៏ក្បាល (craniotomy) ឬ វះកាត់ចោះប្រហោងលលាដ៏ក្បាល (Burr Hole Surgery) ត្រូវតែបញ្ជាក់ថាជាការចាំបាច់ដាច់ខាតពី វេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ប្រព័ន្ធប្រសាទ។ |
២៦. ការវះកាត់យកចេញនូវក្រពេញពីទ្វីតេរី (Surgery to remove pituitary) | ការវះកាត់យកចេញនូវដុំសាច់នៃក្រពេញពីទ្វីតេរី (pituitary tumor)។ ការធ្វើរោគវិនិច្ឆ័យត្រូវបញ្ជាក់ដោយការថត CT ឬ MRI និង ឯកសារបញ្ជាក់ពីលទ្ធផលនៃជាលិកាសាស្រ្ត។ ការវះកាត់យកចេញដោយផ្នែកនូវដុំសាច់តូចនៃក្រពេញពីទ្វីតេរី (pituitary microadenoma) (ទំហំ <១០មម) នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
២៧. ការបាត់បង់អវយវៈ ១ (Loss of One Limb ) | ការកាត់ចេញដោយមិនអាចតភ្ជាប់វិញបាននូវអវយវៈមួយទាំងស្រុង ដែលការកាត់នោះស្ថិតនៅខាងលើកែងដៃ ឬជង្គង់។ លក្ខខណ្ឌនេះត្រូវតែបញ្ជាក់ដោយអ្នកជំនាញនៃផ្នែកដែលពាក់ព័ន្ធ។
ការបង្ករបួសលើខ្លួនឯងនឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
២៨. ការបាត់បង់ស្មារតី កម្រិតមធ្យម (Moderately Severe Coma) | ការសន្លប់បាត់បង់ស្មារតីយ៉ាងតិច ៤៨ ម៉ោង។ រោគវិនិច្ឆ័យនេះត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ ឬវេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ប្រព័ន្ធប្រសាទ និងមានឯកសារបញ្ជាក់ដូចខាងក្រោម៖ ១. មិនមានការឆ្លើយតបទៅនឹងរំញោចខាងក្រៅយ៉ាងតិច ៥៨ ម៉ោង និង ២. តម្រូវឲ្យដាក់បំពង់ជំនួយដង្ហើម និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមមេកានិចដើម្បីទ្រទ្រង់ជីវិត និង ៣. ការខូចខាតខួរក្បាល ដែលបណ្តាលឲ្យបាត់បង់សមត្ថភាពប្រព័ន្ធប្រសាទជាអចិន្រ្តៃយ៍ ជាមួយនឹងរោគសញ្ញាគ្លីនិកបន្តជាប់លាប់ (persisting clinical symptoms) ដែលត្រូវវាយតម្លៃយ៉ាងតិច ៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីការសន្លប់បាត់បង់ស្មារតី។ ចំពោះនិយមន័យខាងលើនេះ ការសន្លប់ដែលបង្កើតឡើងដោយបច្ចេកទេសវេជ្ជសាស្ត្រ ឬការសន្លប់មកពីការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
២៩. ការឡើងប៉ោងសរសៃឈាមខួរក្បាល / ភាពមិនប្រក្រតីនៃសរសៃឈាម ដែលតម្រូវឲ្យទទួលការវះកាត់ (Cerebral Aneurysm / Arteriovenous Malformation Requiring Surgery) | ការទទួលជាក់ស្តែងនូវ៖ ១. ការវះកាត់កែតម្រូវនូវការឡើងប៉ោងនូវសរសៃឈាមក្នុងខួរក្បាល(intracranial aneurysm) ឬការយកចេញនូវភាពមិនប្រក្រតីនៃសរសៃឈាម (arterio-venous malformation) តាមរយៈការបើកឆ្អឹងលលាដ៏ក្បាល (craniotomy) ឬ ការចោះប្រហោងឆ្អឹងលលាដ៏ក្បាល (burr hole) ដែលធ្វើដោយវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទដើម្បីព្យាបាលភាពមិនប្រក្រតីនៃសរសៃឈាមខួរក្បាល ឬ ២. ការព្យាបាលស្រទាប់សរសៃឈាម (endovascular) ដែលធ្វើដោយវេជ្ជបណ្ឌិតឯកទេសវិទ្យាសាស្ត្រកាំរស្មីដោយប្រើប្រាស់ឧបករណ៍ coils ដើម្បីបង្កើតជាដុំកំណកឈាម (thrombosis) នៅកន្លែងដែលមិនប្រក្រតីនៃសរសៃឈាមខួរក្បាល (cerebral arteriovenous malformation)។ តម្រូវការនៃការវះកាត់ព្យាបាលនេះត្រូវតែបញ្ជាក់ថាជាការចាំបាច់ដាច់ខាត ដោយអ្នកជំនាញនៃផ្នែកពាក់ព័ន្ធ។ |
៣០. ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺ មួយផ្នែក (Partial Loss of Hearing) | ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺនៃត្រចៀកទាំងសងខាងជាអចិន្រ្តៃយ៍ ជាមួយនឹងការបាត់បង់យ៉ាងតិច ៦០ decibel នៅគ្រប់ហ្វ្រេកង់ទាំងអស់នៃការស្តាប់របស់ត្រចៀកទាំងពីរដោយសារជំងឺ ឬគ្រោះថ្នាក់។ ការបាត់បង់ការស្តាប់លឺត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសត្រចៀក ច្រមុះ បំពង់ក និងត្រូវគាំទ្រដោយការធ្វើតេស្តរោគវិនិច្ឆ័យជាសត្យានុម័ត (objective) ដើម្បីបង្ហាញពីការបាត់បង់នូវការស្តាប់លឺ ហើយការបាត់បង់នូវការស្តាប់លឺត្រូវនៅបន្តយ៉ាងតិច ១៨០ (មួយរយប៉ែតសិប) ថ្ងៃ។ |
៣១. ការចោះបើកបំពង់ដង្ហើម ជាអចិន្រ្តៃយ៍ (ឬ បណ្តោះអាសន្ន) (Permanent (or Temporary) Tracheostomy) | ការវះកាត់ព្យាបាលដោយវះបើកបំពង់ដង្ហើម (tracheostomy) ដើម្បីព្យាបាលជំងឺសួត ឬជំងឺផ្លូវដង្ហើម (airway disease) ឬដើម្បីជំនួយផ្លូវដង្ហើម (ventilator support) បន្ទាប់ពីមានរបួសឬរលាកធ្ងន់ធ្ងរ។ អ្នកត្រូវបានធានារ៉ាប់រង ត្រូវតែជាអ្នកជំងឺនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដែលនៅក្រោមការមើលថែទាំរបស់វេជ្ជបណ្ឌិតជំនាញ។ អត្ថប្រយោជន៍នឹងត្រូវបានផ្តល់ឲ្យតែក្នុងករណីដែលការវះបើកបំពង់ដង្ហើមនៅបន្តរយៈពេលយ៉ាងតិច ៣ (បី) ខែ។ |
៣២. ការរលាកកម្រិតមធ្យម (Moderate Burns) | ការរលាកម្រិតទី ២ (កម្រាស់មួយផ្នែកនៃស្បែក) ដែលគ្របដណ្តប់យ៉ាងតិច ២០% នៃផ្ទៃរាងកាយរបស់អ្នកត្រូវបានធានារ៉ាប់រង។ ការព្យាបាលត្រូវតែអនុវត្តនៅមន្ទីរពេទ្យដែលមានការទទួលស្គាល់ ហើយត្រូវមានការវះកាត់យកកោសិកាដែលខូចខាតចេញ (surgical debridement) ដោយការប្រើប្រាស់ថ្នាំសន្លប់ទូទៅ (general anesthetic) ដោយអ្នកជំនាញដែលមានគុណវុឌ្ឍិសមស្រប។ |
៣៣. ការបាត់បង់សមត្ថភាពមើលឃើញនៃភ្នែកម្ខាង (Loss of sight in one eye) | ការបាត់បង់សមត្ថភាពមើលឃើញទាំងស្រុង និងជាអចិន្រ្តៃយ៍ហើយដែលមិនអាចជាសះស្បើយវិញបាននៃភ្នែកម្ខាង៖ ១. ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ២. ត្រូវបញ្ជាក់ពីវេជ្ជបណ្ឌិតឯកទេសផ្នែកចក្ខុរោគ ហើយទោះបីជាប្រើប្រាស់ឧបករណ៍ជំនួយភ្នែកហើយក៏ដោយ ក៏ការបាត់បង់សមត្ថភាពមើលឃើញរបស់ភ្នែក (visual acuity) ត្រូវតែតិចជាង ៣/៦០ ឬ ២០/៤០០ ដោយប្រើប្រាស់តេស្ត ដូចជាតេស្ត Snellen ឬដែនគំហើញកម្រិត (visual field restriction) នៅត្រឹមតែ ២០° ឬតិចជាងនេះ និង ៣. មិនមែនបណ្តាលមកពីការប្រើប្រាស់អាល់កុល រួមមានការពុលដោយ មេតាណុល ឬការប្រើប្រាស់ថ្នាំ ឬគ្រឿងញៀនខុសបច្ចេកទេស ឬការបង្ករបួសលើខ្លួនឯង។ ភាពជាអចិន្រ្តៃយ៍ត្រូវតែទទួលការធ្វើរោគវិនិច្ឆ័យមិនតិចជាងរយៈពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យដំបូង។ |
៣៤. ការកាត់ជើងម្ខាង ដែល បណ្តាលពីផលវិបាកនៃជំងឺទឹកនោមផ្អែម (Amputation of One Foot due to Complication from Diabetes Mellitus) | ការកាត់ជើងម្ខាង ដែលស្ថិតនៅត្រឹម ឬនៅលើកជើងដើម្បីព្យាបាលដំបៅរលួយដែលបណ្តាលពីផលវិបាកនៃជំងឺទឹកនោមផ្អែម។ រោគវិនិច្ឆ័យត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពេញ។ |
៣៥. ជំងឺបាតភ្នែកដែលបណ្តាល មកពីជំងឺទឹកនោមផ្អែម (Diabetic Retinopathy) | ជំងឺបាតភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម សំដៅលើការប្រែប្រួលកម្រិតខ្ពស់នៃសរសៃឈាមបាតភ្នែក ដែលជាផលវិបាកនៃជំងឺទឹកនោម ផ្អែម។ ១. វត្តមាននៃជំងឺទឹកនោមផ្អែម នៅពេលរោគវិនិច្ឆ័យឃើញថាមានជំងឺបាតភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម ២. ការបាត់បង់សមត្ថភាពមើលឃើញរបស់ភ្នែកទាំងសងខាង នៅកម្រិត ៦/១៨ ឫអន់ជាងនេះដោយការប្រើប្រាស់ តារាងតេស្តភ្នែក Snellen ៣. ការទទួលនូវការព្យាបាលដោយឡាស៊ែរ ដើម្បីកាត់បន្ថយការបាត់បង់សមត្ថភាពមើលឃើញរបស់ភ្នែក និង ៤. រោគវិនិច្ឆ័យជំងឺបាតភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម កម្រិតនៃការចុះខ្សោយនៃគំហើញ និងភាពចាំបាច់ផ្នែកវេជ្ជសាស្រ្តនៃការព្យាបាល ត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកចក្ខុរោគ។ |
១៨.២ លក្ខខណ្ឌជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
ប្រភេទនៃជំងឺ | និយមន័យ |
១. ជំងឺមហារីកកម្រិតធ្ងន់ (Major Cancers) | ដុំសាច់មហារីកដែលត្រូវបានធ្វើរោគវិនិច្ឆ័យដោយផ្អែកលើការវិភាគជាលិកាសាស្រ្ត និង អាចកំណត់សម្គាល់ដោយការរីកលូតលាស់ដែលមិនអាចគ្រប់គ្រងបាននៃកោសិកាមហារីក ព្រមទាំងមានការរាតត្បាតនិងបំផ្លាញដល់ជាលិកាធម្មតាផងដែរ។ ជំងឺមហារីករួមមាន៖ មហារីកឈាម (leukemia) មហារីកក្រពេញទឹករងៃ (lymphoma) និង ដុំមហារីក ដុំពក មហារីកខួរឆ្អឹង មហារីកស្បែក (Sarcoma)។ ១. ប្រភេទដុំសាច់ទាំងឡាយដែលមានចំណាត់ថ្នាក់តាមការវិភាគជាលិកាសាស្រ្តថាជា៖ ដុំសាច់ដែលបម្រុងជាដុំមហារីក (Pre-malignant) មិនរីករាលដាល (non-invasive) ជាលិកាមហារីកនៅទីតាំងដើម (Carsinoma-in-situ) ដែលអាចជាដុំមហារីក (borderline malignant) ភាពដែលអាចជាដុំមហារីកក្នុងកម្រិតណាមួយ (malignant potential) សង្ស័យថាជាដុំមហារីកកាច (suspicious malignant) ដំណុះកោសិកាថ្មីដែលមានអាការៈមិនច្បាស់លាស់ និង មហារីកមាត់ស្បូន(CIN) ក្នុងកម្រិតមហារីកមាត់ស្បូនកម្រិត១ (CIN I)មហារីកមាត់ស្បូនកម្រិត ២ (CIN II) និង មហារីកមាត់ស្បូនកម្រិត៣ (CIN III) ២. គ្រប់ជំងឺមហារីកស្បែកមិនពាក់ព័ន្ធនឹងកោសិកាពណ៌លើស្បែក (non-melanoma skin carcinoma) លុះត្រាតែមានភស្តុតាងបញ្ជាក់នូវការរាលដាលទៅក្រពេញទឹករងៃ (កូនកណ្តុរ) ឬលើសពីនេះ ៣. ជំងឺមហារីកស្បែកពាក់ព័ន្ធនឹងកោសិកាពណ៌លើស្បែក (Malignant Melanoma) ដែលមិនបង្កឲ្យរាលដាលជ្រៅផុតពីស្រទាប់ខាងក្រៅនៃស្បែក (Epidermis) ៤. គ្រប់ជំងឺមហារីកក្រពេញប្រូស្តាតដែលស្ថិតនៅដំណាក់កាលជាលិកាសាស្រ្ត T1N0M0 (តាមចំណាត់ថ្នាក់ជាលិកាសាស្រ្ត TMN) ឬ ទាបជាងនេះ ឬ ជំងឺមហារីកក្រពេញប្រូស្តាតដែលមានកម្រិតប្រហាក់ប្រហែល ឬ ទាបជាងនេះ ៥. គ្រប់ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលស្ថិតនៅដំណាក់កាលជាលិកាសាស្រ្ត T1N0M0 (តាមចំណាត់ថ្នាក់ជាលិកាសាស្រ្ត TMN) ឬ ទាបជាងនេះ ៦. គ្រប់ដុំសាច់នៅប្លោកនោម ដែលស្ថិតនៅដំណាក់កាលជាលិកាសាស្រ្ត T1N0M0 (តាមចំណាត់ថ្នាក់ជាលិកាសាស្រ្ត TMN) ឬ ទាបជាងនេះ ៧. គ្រប់ដុំសាច់នៃកោសិកាក្រពះពោះវៀន ដែលស្ថិតនៅដំណាក់កាលជាលិកាសាស្រ្ត T1N0M0 (តាមចំណាត់ថ្នាក់ជាលិកាសាស្រ្ត TMN) ឬ ទាបជាងនេះ ហើយមានល្បឿនបំបែកខ្លួនរបស់កោសិកា (mitotic count) តិចជាងឬស្មើ ៥/៥០ HPFs ៨. ជំងឺមហារីកកោសិកាគ្រាប់ឈាមសរ៉ាំរ៉ៃ (Chronic Lymphocytic Leukemia) ដែលតិចជាងចំណាត់ថ្នាក់ RAI កម្រិត៣ និង |
២. ជំងឺសាច់ដុំបេះដូង (Cardiomyopathy) | ភាពខ្សោយនៃមុខងារសាច់ដុំបេះដូង ដែលត្រូវបានធ្វើរោគវិនិច្ឆ័យយ៉ាងជាក់ច្បាស់ថាជាជំងឺសាច់ដុំបេះដូងដោយវេជ្ជបណ្ឌិតឯកទេសបេះដូង និង បង្កឲ្យមានភាពខ្សោយនៃរាងកាយជាអចិន្ត្រៃយ៍និងមិនអាចជាសះស្បើយដែលស្ថិតនៅក្នុងកម្រិតទី៤ នៃការបែងចែកភាពខ្សោយរបស់បេះដូងតាមសមាគមបេះដូងញូវយ៉ក (NYHA)។ ការធ្វើរោគវិនិច្ឆ័យត្រូវតែពឹងផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃចង្វាក់បេះដូងតាមម៉ាស៊ីន ECG និង ការរកឃើញភាពមិនប្រក្រតីនៃដំណើរការថតបេះដូងខាងក្រោម ដោយម៉ាស៊ីនឆ្លុះអេកូបេះដូង (Echocardiography)។ |
៣. ការវះកាត់ពង្វៀងសរសៃឈាមចិញ្ចឹមបេះដូង (Coronary Artery By-Pass Surgery) | ការវះកាត់បើកទ្រូង ដើម្បីកែតម្រូវបញ្ហារួមតូចឬស្ទះនៃសរសៃឈាមចិញ្ចឹមបេះដូង (Coronary Arteries) មួយឬច្រើន ដោយការវះកាត់តផ្សាំ សរសៃឈាមបេះដូង។ ការធ្វើរោគវិនិច្ឆ័យនេះត្រូវតែគាំទ្រដោយភស្តុតាងនៃការថតឆ្លុះសរសៃឈាមដែលរកឃើញថាមានស្ទះសរសៃឈាមចិញ្ចឹម បេះដូងយ៉ាងធ្ងន់ធ្ងរ ហើយការវះកាត់នេះត្រូវតែបញ្ជាក់ថាចាំបាច់តាមផ្នែកវេជ្ជសាស្រ្តដោយវេជ្ជបណ្ឌិតឯកទេសបេះដូង។
ការវះកាត់កែសម្រួលសរសៃឈាម (Angioplasty) និង បច្ចេកទេសវះចូលតាមសរសៃឈាមឬតាមបំពង់ Catheter ផ្សេងៗទៀត ការវះកាត់ចោះរន្ធ ឬ ការវះកាត់ដោយប្រើកាំរស្មីឡាស៊ែរ មិនត្រូវបានរាប់បញ្ចូលទេ។ |
៤. ការគាំងបេះដូងស្រួចស្រាវ (Acute Heart Attack) | ការស្លាប់សាច់ដុំបេះដូងដោយសារការខ្វះឈាមទៅចិញ្ចឹម (ischemia) ដែលត្រូវមានភស្ដុតាងបញ្ជាក់យ៉ាងតិចចំនួន ៣ (បី) នៃលក្ខណៈវិនិច្ឆ័យខាងក្រោម ដើម្បីបញ្ជាក់ថាមានជំងឺគាំងបេះដូងថ្មីថ្មោង៖ ១. ប្រវត្តិនៃការចុកទ្រូង ២. ការប្រែប្រួលចង្វាក់បេះដូងថ្មីៗ តាមរយៈការវាស់ចង្វាក់បេះដូងដោយម៉ាស៊ីន ECG ដោយមានការលេចចេញនូវហេតុការណ៍ណាមួយក្នុងចំណោមហេតុការណ៍ដូចជា៖ ST Elevation ឬ Depression, T Wave Inversion, Patholoical Q Waves ឬ Left Bundle Branch Block (LBBB) ៣. ការកើនឡើងនូវ Cardiac Biomarkers ដោយរួមបញ្ចូលទាំង អង់ស៊ីមបេះដូង CKMB លើសពីកម្រិតធម្មតាដែលទទួលយកបានជាទូទៅកំណត់ដោយមន្ទីរពិសោធន៍ ឬអង់ស៊ីមបេះដូង Troponin T ឬ I នៅក្នុងកម្រិត ០,៥ ng/ml និង លើសពីនេះ ៤. ការថតឆ្លុះបង្ហាញពីការបាត់បង់ថ្មីៗនៃភាពរស់រវើកនៃស្រទាប់សាច់ដុំបេះដូង ឬ ភាពមិនប្រក្រតីថ្មីៗនៃចលនាផ្នែកណាមួយរបស់ជញ្ជាំងបេះដូង។ ការថតឆ្លុះនេះត្រូវតែធ្វើឡើងដោយវេជ្ជបណ្ឌិតឯកទេសបេះដូង ដែលកំណត់ដោយក្រុមហ៊ុន។ ចំពោះនិយមន័យខាងលើ រោគសញ្ញាខាងក្រោមនេះមិនត្រូវបានរាប់បញ្ចូលឡើយ៖ ១. ការចុកទ្រូងដោយសារមិនមានលំហូរឈាមគ្រប់គ្រាន់ទៅកាន់ បេះដូង (Angina) ២. ការគាំងបេះដូងដោយមិនដឹងចាប់តាំងពីពេលណា (Heart Attack of Indeterminate Age) និង ៣. ការកើនឡើងនូវ Cardiac Biomarker ឬ Troponin T ឬ Troponin I បន្ទាប់ពីការវះកាត់ចូលតាមសរសៃឈាមបេះដូង (Intra-arterial Cardiac Procedure) រួមទាំងប៉ុន្តែមិនកំណត់ត្រឹម Coronary Angiography និង Coronary Angioplasty។ បញ្ជាក់៖ ០,៥ ng/ml = ០,៥ ug/L = ៥០០ pg/ml |
៥. ការវះកាត់ប្រឹសបេះដូង (Heart Valve Surgery) | ការវះកាត់បើកបេះដូងដើម្បីប្តូរជំនួសឬជួសជុលប្រឹសបេះដូងដែលមានភាពមិនប្រក្រតី។ ការធ្វីរោគវិនិច្ឆ័យថាមានភាពមិនប្រក្រតីនៃប្រឹស បេះដូង ត្រូវតែគាំទ្រដោយការថតសរសៃឈាមបេះដូង (Cardiac Catheterization) ឬ ការថតអេកូបេះដូង (Echocardiogram) ហើយការវះកាត់នេះត្រូវតែចាត់ទុកថាចាំបាច់តាមផ្នែកវេជ្ជសាស្រ្តដោយវេជ្ជបណ្ឌិតឯកទេសបេះដូង។ |
៦. ការវះកាត់សរសៃឈាម អាអ័ក (Surgery to Aorta) | ការវះកាត់ធំ ដើម្បីជួសជុល ឬកែតម្រូវការឡើងប៉ោងសរសៃឈាម (aneurysm) ការរួមតូចនៃសរសៃឈាម ការស្ទះសរសៃឈាម ឬ ការរហែកជញ្ជាំងសរសៃឈាមអាអ័ក តាមរយៈការបើកទ្រូងឬពោះ។ សម្រាប់និយមន័យនេះ សរសៃឈាមអាអ័កគឺសំដៅតែសរសៃឈាមអាអ័កនៅផ្នែកទ្រូងនិងពោះប៉ុណ្ណោះដោយមិនគិតពីមែកធាងរបស់វាទេ។ ការវះកាត់តូច ឬវះចូលតាមសរសៃឈាមអាក់ទែ មិនត្រូវបានរាប់បញ្ចូលទេ។ |
៧. ការលាប់រ៉ាំរ៉ៃនៃជំងឺរលាកលំពែង (Chronic relapsing pancreatitis) | ការលាប់រ៉ាំរ៉ៃនៃជំងឺរលាកលំពែង មានន័យថាមានការរលាកលំពែង ដែលកើតឡើង ម្តងហើយម្តងទៀត ដែលជាលទ្ធផលធ្វើឲ្យក្រិនកោសិកា (fibrosis) ម្តងបន្តិចៗ ហើយឈានដល់ការបាត់បង់ជាលិកាក្រពេញ អ៊ិចសូគ្រីន (Exocrine) និង ជាលិកាក្រពេញអង់ដូគ្រីន (Endocrine)។ ត្រូវតែបំពេញនូវលក្ខខណ្ឌទាំងអស់ខាងក្រោមនេះ៖ ១. កំណត់ត្រាវេជ្ជសាស្រ្តបង្ហាញពីការរលាកលំពែង (ដែលបានកើតឡើង) យ៉ាងហោចណាស់ ៣ ដង ២. ភស្តុតាងបញ្ជាក់ភាពខ្សោយនៃលំពែង ដែលបណ្តាលឲ្យស្រូបយកជីវជាតិពីអាហារមិនបានល្អ ហើយដែលបានតម្រូវឲ្យប្រើអង់ស៊ីមជំនួយលំពែងឬអាំងស៊ុយលីនជារហូត ៣. ការធ្វើរោគវិនិច្ឆ័យការលាប់រ៉ាំរ៉ៃនៃជំងឺរលាកលំពែង ត្រូវតែមានការបញ្ជាក់ពីវេជ្ជបណ្ឌិតឯកទេសខាងផ្នែកដែលពាក់ព័ន្ធ។ |
៨. ជំងឺសួតកម្រិតធ្ងន់(Major Stage Lung Disease) | ជំងឺសួតកម្រិតធ្ងន់ដែលបង្កឲ្យមានការខូចខាតប្រព័ន្ធដង្ហើមរ៉ាំរ៉ៃ។ ការធ្វើរោគវិនិច្ឆ័យត្រូវតែគាំទ្រដោយការរកឃើញដូចខាងក្រោម៖ ១. លទ្ធផលនៃការធ្វើតេស្តរកកម្រិតដង្ហើមចេញមកក្នុងមួយវិនាទី (FEV1 Test) តិចជាង ១លីត្រជាប់ៗគ្នា ២. តម្រូវឲ្យមានការព្យាបាលដោយប្រើប្រាស់អុកស៊ីសែនជំនួយបន្ថែមជាអចិន្ត្រៃយ៍សម្រាប់ជំងឺខ្វះអុកស៊ីសែនក្នុងឈាម (Hypoxemia) ៣. ការវិភាគឧស្ម័នក្នុងសរសៃឈាមអាក់ទែ ដោយមានសម្ពាធចំណែក អុកស៊ីសែនស្មើ ឬ តិចជាងសម្ពាធ ៥៥មីលីម៉ែត្របារ៉ត (PaO2 ≤ ៥៥ mmHg) ៤. ពិបាកដកដង្ហើម (Dyspnea)ទោះបីជាពេលសម្រាក។ រោគវិនិច្ឆ័យចាំបាច់ត្រូវមានការបញ្ជាក់ពីវេជ្ជបណ្ឌិតឯកទេសផ្លូវដង្ហើម។ |
៩. ជំងឺរលាកថ្លើមធ្ងន់ធ្ងរ(Fulminant Hepatitis) | ការរលួយនៃថ្លើមរាប់ចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ធ្ងរ ដោយសារតែ វីរុសរលាកថ្លើម បង្កទៅជាការខូចថ្លើម។ ការធ្វើរោគវិនិច្ឆ័យនេះ ត្រូវតែគាំទ្រដោយចំណុចទាំងអស់ដូចខាងក្រោម៖ ១. ការរួមតូចយ៉ាងឆាប់រហ័សនៃទំហំថ្លើម ដែលបញ្ជាក់ដោយការធ្វើ អេកូពោះ (abdominal ultrasound) ២. ការរលួយក្លែបទាំងស្រុង ដែលបន្សល់តែសរសៃគ្រោងនៃថ្លើម ៣. ការខូចខាតអន់ថយយ៉ាងឆាប់រហ័សទៅលើលទ្ធផលតេស្តមើលមុខងារថ្លើម ៤. ឡើងលឿងលើស្បែកនិងគ្រាប់ភ្នែក និង ៥. ការថយចុះមុខងារខួរក្បាលដោយសារជំងឺថ្លើមធ្ងន់ធ្ងរ (Hepatic encephalopathy)។ |
១០. ខូចថ្លើមកម្រិតធ្ងន់(Major Stage Liver Failure) | ការខូចថ្លើមកម្រិតធ្ងន់ដែល មានអាការៈទាំងអស់ដូចខាងក្រោម៖ ១. ឡើងលឿងនៅលើស្បែកនិងគ្រាប់ភ្នែកជាអចិន្ត្រៃយ៍ ២. ទាចទឹក និង ៣. ការចុះខ្សោយមុខងារខួរក្បាលដោយសារជំងឺថ្លើមធ្ងន់ធ្ងរ (Hepatic encephalopathy)។ ការខូចថ្លើមដោយសារការប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំញៀន មិនត្រូវបានរាប់បញ្ចូលឡើយ។ |
១១. ជំងឺខ្វះគ្រាប់ឈាម (Aplitic Anemia) | ការខូចខួរឆ្អឹងរ៉ាំរ៉ៃ ជាអចិន្រ្តៃយ៍និងមិនអាចជាសះស្បើយបាន ដែលបញ្ជាក់ដោយការច្រឹបខួរឆ្អឹងយកទៅពិនិត្យ (Biopsy) ហើយដែលបង្ក ឲ្យមានជំងឺខ្វះគ្រាប់ឈាមក្រហម (Anemia) ខ្វះគ្រាប់ឈាមណឺត្រូហ្វីល (Neutropenia) និង ខ្វះគ្រាប់ឈាមប្លាកែត (Thrombocytopenia) ដែលតម្រូវឲ្យមានការព្យាបាលយ៉ាងហោចណាស់មួយក្នុងចំណោមវិធីសាស្ត្រខាងក្រោម៖ ១. ការបញ្ចូលឈាម ២. ការប្រើថ្នាំភ្ញោចខួរឆ្អឹង (Bone marrow stimulating agents) ៣. ការប្រើថ្នាំបន្ថយសកម្មភាពរបស់ប្រព័ន្ធភាពស៊ាំ (Immunosuppressive) ឬ ៤. ការផ្សាំខួរឆ្អឹង ឬ ផ្សាំកោសិកាឈាមដើម (haematopoietic stem cell transplantation)។ រោគវិនិច្ឆ័យចាំបាច់ត្រូវមានការបញ្ជាក់ពីវេជ្ជបណ្ឌិតឯកទេសគ្រាប់ឈាម។ |
១២. ជំងឺគីសនៅតម្រងនោម(Medullary Cystic Disease) | វាជាជំងឺដុំគីសតំណពូជ (Hereditary Cystic Disease) ជាមួយនឹងរោគសញ្ញាដូចខាងក្រោម៖ ១. គីសនៅតំបន់មេឌុលឡា (Medulla Cyst) ត្រូវបានរកឃើញនៅក្នុងតម្រងនោម ២. ការរួមតូចនៃបំពង់ (Tubular Atrophy) និង ក្រិនសាច់នៃតម្រងនោម (Interstitial Fibrosis) ៣. ការខូចតម្រងនោមរ៉ាំរ៉ៃ រោគវិនិច្ឆ័យចាំបាច់ត្រូវមានការបញ្ជាក់ពីលទ្ធផលនៃការច្រឹបសាច់តម្រង នោម។ |
១៣. ការផ្សាំបេះដូង (Heart Transplantation) | ការទទួលយកសរីរាង្គផ្សាំដែលជាបេះដូងមនុស្សទាំងមូលដោយអ្នកត្រូវបានធានារ៉ាប់រងពីអ្នកបរិច្ចាគ ដើម្បីព្យាបាលការខូចបេះដូងកម្រិតធ្ងន់។ |
១៤. ការផ្សាំសួត (Lung Transplantation) | ការទទួលយកសរីរាង្គផ្សាំដែលជាសួតមនុស្សទាំងមូលដោយអ្នកត្រូវបានធានារ៉ាប់រងពីអ្នកបរិច្ចាគ ដើម្បីព្យាបាលការខូចសួតកម្រិតធ្ងន់។ |
១៥. ការផ្សាំតម្រងនោម (Kidney Transplantation) | ការទទួលយកសរីរាង្គផ្សាំដែលជាតម្រងនោមមនុស្សទាំងមូលដោយអ្នកត្រូវបានធានារ៉ាប់រងពីអ្នកបរិច្ចាគ ដើម្បីព្យាបាលការខូចតម្រងនោមកម្រិតធ្ងន់។ |
១៦. ការផ្សាំថ្លើម (Liver Transplantation) | ការទទួលយកសរីរាង្គផ្សាំដែលជាថ្លើមមនុស្សទាំងមូលដោយអ្នកត្រូវបានធានារ៉ាប់រងពីអ្នកបរិច្ចាគ ដើម្បីព្យាបាលការខូចថ្លើមកម្រិតធ្ងន់។ ក្នុងនិយមន័យនេះ ថ្លើមគឺសំដៅទៅលើយ៉ាងហោចណាស់ក្លែបមួយនៃថ្លើម។ |
១៧. ការផ្សាំលំពែង (Pancreas Transplantation) | ការទទួលយកសរីរាង្គផ្សាំដែលជាលំពែងមនុស្សទាំងមូលដោយអ្នកត្រូវបានធានារ៉ាប់រងពីអ្នកបរិច្ចាគ ដើម្បីព្យាបាលការខូចលំពែងកម្រិតធ្ងន់។ |
១៨. ការខូចតម្រងនោមកម្រិតធ្ងន់ (Major Stage Kidney Failure) | ការខូចតម្រងនោមទាំងសងខាងរ៉ាំរ៉ៃនិងដែលមិនអាចជាសះស្បើយបាន ដែលតម្រូវឲ្យមានការលាងឈាមជាអចិន្ត្រៃយ៍ ឬ វះកាត់ផ្សាំតម្រងនោម។ |
១៩. ជំងឺរលាកស្រោមខួរក្បាល ឬខួរឆ្អឹងខ្នង ដោយសារបាក់តេរី (Bacterial Meningitis) | ការឆ្លងមេរោគដោយសារបាក់តេរី ដែលបណ្តាលឲ្យរលាកយ៉ាងធ្ងន់ធ្ងរទៅលើស្រទាប់នៃខួរក្បាលឬខួរឆ្អឹងខ្នង ធ្វើឲ្យបាត់បង់សមត្ថភាពផ្នែកប្រព័ន្ធប្រសាទធ្ងន់ធ្ងរជាអចិន្រ្តៃយ៍ដោយមិនអាចជាសះស្បើយបាន។ ការបាត់បង់សមត្ថភាពផ្នែកប្រព័ន្ធប្រសាទ ត្រូវបន្តរយៈពេលយ៉ាងតិច ៦ សប្តាហ៍។ រោគវិនិច្ឆ័យនេះត្រូវតែបញ្ជាក់ដោយលក្ខខណ្ឌដូចខាងក្រោម៖ ១. វត្តមាននៃការឆ្លងមេរោគដោយសារបាក់តេរី នៅក្នុងប្រព័ន្ធទឹកខួរក្បាល និងខួរឆ្អឹងខ្នងដែលបានពីការចោះតាមបង្ហូរទឹកខួរឆ្អឹងខ្នង (lumbar puncture) និង ២. ការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ។ ការរលាកស្រោមខួរដោយសារបាក់តេរី ដោយមានវត្តមានមេរោគអេដស៍នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
២០. ជំងឺរលាកខួរឆ្អឹងខ្នងដោយសារវីរុសប៉ូលីយ៉ូ (Poliomyelitis) | ការកើតមាននូវការរលាកខួរឆ្អឹងខ្នងដោយសារវីរុសប៉ូលីយ៉ូ ដែលត្រូវនឹងលក្ខខណ្ឌដូចខាងក្រោម៖ ១. គឺវីរុសប៉ូលីយ៉ូ (Poliovirus) ត្រូវបានកំណត់ថាជាមូលហេតុបង្ករ ២. វត្តមានការបាត់បង់សមត្ថភាពនៃសាច់ដុំអវយវៈ ឬសាច់ដុំនៃប្រព័ន្ធដង្ហើម ដែលមានរយៈពេលបន្តយ៉ាងតិច ៣ ខែ។ រោគវិនិច្ឆ័យនេះត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ ឬអ្នកជំនាញក្នុងវិស័យសុខាភិបាលដែលពាក់ព័ន្ធ។ |
២១. ជំងឺអាល់ស្សៃមឺ (Alzheimer's disease) | ឱនភាព ឬការបាត់បង់សមត្ថភាពផ្នែកបញ្ញាស្មារតីដូចដែលបញ្ជាក់ដោយការវាយតម្លៃនូវរោគសញ្ញាគ្លីនិក និងរូបភាពវេជ្ជសាស្រ្ត ថាបណ្តាលពីជំងឺ អាល់ស្សៃមឺ (Alzheimer's disease) ដែលធ្វើឲ្យថយចុះនូវសមត្ថភាពមុខងារបញ្ញាស្មារតី និងការប្រាស្រ័យទាក់ទងក្នុងសង្គមធ្ងន់ធ្ងរ ដែលតម្រូវ ឲ្យមានការមើលថែជាប់លាប់ទៅលើអ្នកត្រូវបានធានារ៉ាប់រង។ រោគវិនិច្ឆ័យត្រូវតែគាំទ្រដោយការបញ្ជាក់រោគសញ្ញាគ្លីនិកដោយអ្នកពិគ្រោះជំនាញត្រឹមត្រូវ។ ងឺនេះត្រូវបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិចារណញ្ញាណ ដែលតម្រូវឲ្យមានការមើលថែជាអចិន្រ្តៃយ៍និងជាប់លាប់ទៅលើអ្នកត្រូវបានធានារ៉ាប់រង ឬបាត់បង់សមត្ថភាពក្នុងការធ្វើ "សកម្មភាពរស់នៅប្រចាំថ្ងៃ" ៣ (បី) ប្រភេទក្នុងចំណោមសកម្មភាព ៥ (ប្រាំ) ប្រភេទដោយមិនមានជំនួយពីអ្នកដទៃ។ ភាពអចិន្រ្តៃយ៏ត្រូវទទួលការវិនិច្ឆ័យមិនតិចជាងរយៈពេល ៣ (បី) ខែ។ ១. ជំងឺដែលមិនប៉ះពាល់សរីរាង្គ (Non-organic diseases) ដូចជាវិកលចរិត និងជំងឺផ្លូវចិត្ត និង ២. ការខូចខាតខួរក្បាលដោយសារសារធាតុអាល់កុលគ្រឿងស្រវឹង ៣. ការង្វេងវង្វាន់ដែលបណ្តាលពីមេរោគអេដស៍។ |
២២. ចង្កោមរោគសញ្ញា អាប៉ាឡិច (Apallic syndrome) | ភាពរលួយទាំងស្រុងនូវស្រទាប់ផ្នែកខាងក្រៅនៃខួរក្បាល (brain cortex) តែមិនប៉ះពាល់ដល់ទងខួរក្បាល (brainstem) ឡើយ។ រោគវិនិច្ឆ័យនេះត្រូវតែ បញ្ជាក់ច្បាស់លាស់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទប្រចាំនៅមន្ទីរពេទ្យដែលត្រូវបានទទួលស្គាល់។ អាការៈនេះត្រូវតែមានកំណត់ត្រាផ្នែកវេជ្ជសាស្រ្តរយៈពេលយ៉ាងតិច ១ (មួយ) ខែ។ |
២៣. ដុំសាច់ខួរក្បាលប្រភេទស្លូត (Benign Brain tumor) | ដុំសាច់ខួរក្បាលប្រភេទស្លូត ដែលមិនមែនជាដុំសាច់មហារីក និងស្ថិតនៅតែក្នុងរង្វាល់លលាដ៏ក្បាល និងកម្រិតត្រឹមខួរក្បាល ស្រោមខួរ សរសៃប្រសាទខួរក្បាល និងត្រូវនឹងលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖ ១. បានទទួលការវះកាត់យកចេញ ឬ ប្រសិនបើមិនអាចវះកាត់បាន បាន បណ្តាលឲ្យបាត់បង់សមត្ថភាពផ្នែកប្រព័ន្ធប្រសាទជាអចិន្រ្តៃយ៍ និង ២. វត្តមាននៃដុំសាច់នេះ ត្រូវតែឲ្យបញ្ជាក់ពីវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ ឬ វេជ្ជបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងគាំទ្រដោយការរកឃើញលើលទ្ធផល Magnetic Resonance Imaging, Computerised Tomography ឬ វិធីសាស្ត្រថតរូបភាពវេជ្ជសាស្រ្តដែលគួរឲ្យទុកចិត្តបានផ្សេងទៀត។ លក្ខខណ្ឌខាងក្រោមនឹងមិនត្រូវបានរាប់បញ្ជូលឡើយ៖ ១. គីស (Cysts) |
២៤. ការបាត់បង់ស្មារតី កម្រិតធ្ងន់ (Severe Coma) | ការសន្លប់បាត់ស្មារតីដែលបន្តជាប់ក្នុងរយៈពេលយ៉ាងតិច ៩៦ (កៅសិបប្រាំមួយ)ម៉ោង។ រោគវិនិច្ឆ័យនេះត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ ឬវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងត្រូវគាំទ្រដោយភស្តុតាងបញ្ជាក់ទាំងអស់ដូចខាងក្រោម៖ ១. មិនមានការឆ្លើយតបទៅនឹងរំញោចខាងក្រៅយ៉ាងតិច ៩៦ ម៉ោង និង ២. តម្រូវឲ្យដាក់បំពង់ជំនួយដង្ហើម និងប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមមេកានិចដើម្បីទ្រទ្រង់ជីវិត និង ៣. ការខូចខាតខួរក្បាល ដែលបណ្តាលឲ្យបាត់បង់សមត្ថភាពប្រព័ន្ធប្រសាទជាអចិន្រ្តៃយ៍ ជាមួយនឹងរោគសញ្ញាគ្លីនិកបន្តជាប់លាប់ ដែលត្រូវវាយតម្លៃយ៉ាងតិច ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីការចាប់ ផ្តើមការសន្លប់បាត់បង់ស្មារតី។ ចំពោះនិយមន័យខាងលើនេះ ការសន្លប់ដែលបង្កើតដោយបច្ចេកទេស វេជ្ជសាស្ត្រ ឬការសន្លប់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន ឬថ្នាំខុសបច្ចេកទេស នឹងមិនត្រូវបានរាប់បញ្ចូល ឡើយ។ |
២៥. ជំងឺរលាកខួរក្បាល (ដោយសារវីរុស) (Viral) Encephalitis) | ការរលាកធ្ងន់ធ្ងរនៃផ្នែកណាមួយនៃខួរក្បាល (ចំហៀងណាមួយនៃខួរក្បាល (cerebral hemisphere) ទងខួរ (brainstem) ឬ ខួរតូច (cerebellum) ដែលបណ្តាលមកពីការឆ្លងវីរុស និងដែលបណ្តាលឲ្យបាត់បង់មុខងារប្រព័ន្ធប្រសាទជាអចិន្រ្តៃយ៍។ រោគវិនិច្ឆ័យនេះត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ ហើយការបាត់បង់មុខងារប្រព័ន្ធប្រសាទជាអចិន្រ្តៃយ៍ ត្រូវតែមានកំណត់ត្រាផ្នែកវេជ្ជសាស្រ្តយ៉ាងតិចរយៈពេល ៣ (បី) ខែ។ ជំងឺរលាកខួរក្បាលដែលបណ្តាលមកពីមេរោគអេដស៍នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
២៦. ការប៉ះទង្គិចក្បាលកម្រិតធ្ងន់ (Major head trauma) | ការរងរបួសក្បាលដោយសារគ្រោះថ្នាក់បណ្តាលពីកម្លាំងខាងក្រៅ ដែលធ្វើឲ្យអ្នក ត្រូវបានធានារ៉ាប់រងបាត់បង់ទាំងស្រុងនូវសមត្ថភាពក្នុងការធ្វើ "សកម្មភាពរស់នៅប្រចាំថ្ងៃ" (*) ៣ (បី) ប្រភេទក្នុងចំណោមសកម្មភាព ៥ (ប្រាំ) ប្រភេទ ដោយមិនមានជំនួយពីអ្នកដទៃអស់រយៈពេលយ៉ាងតិច ៣ (បី) ខែជាប់គ្នា។
លក្ខខណ្ឌខាងក្រោមនឹងមិនត្រូវបានរាប់បញ្ចូលឡើយ៖ ១. ការរងរបួស/ប៉ះទង្គិចលើខួរឆ្នឹងខ្នង (Spinal cord Injury) និង ២. ការរងរបួសក្បាលដោយមូលហេតុផ្សេងៗ រួមបញ្ចូលទាំងការបង្ករបួសដោយខ្លួនឯងរបស់អ្នកត្រូវបានធានារ៉ាប់រង។ |
២៧. ជំងឺប្រព័ន្ធប្រសាទចលនា (Motor Neurone Disease) | ជំងឺប្រព័ន្ធប្រសាទចលនា ដែលរួមមាន Spinal Muscular Atrophy, Progress Bulbar Palsy, Amyotrophic Lateral Sclerosis ឬ Primary Lateral Schlerosis ដែលបណ្តាលឲ្យបាត់បង់សមត្ថភាពជា អចិន្រ្តៃយ៍ ក្នុងការធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃយ៉ាងតិច ៣ (បី) ប្រភេទក្នុងចំណោមសកម្មភាព ៥ (ប្រាំ) ប្រភេទ ដែលបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ។ |
២៨. ជំងឺខ្វិន (Paralysis) | ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបាននូវការប្រើប្រាស់អវយវៈយ៉ាងតិច ២ ដែលបណ្តាលមកពីការរងរបួស ឬជំងឺដែលកើតមានបន្តយ៉ាងតិច ៣ (បី) ខែ ហើយដែលមិនអាចនឹងជាសះស្បើយ។ អាការៈនេះត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ។ ការបង្ករបួសដោយខ្លួនឯងរបស់អ្នកត្រូវបានធានារ៉ាប់រងនឹងមិនត្រូវបាន រាប់បញ្ចូល ឡើយ។ |
២៩. ការវះកាត់ខួរក្បាល (Brain Surgery) | ការវះកាត់ខួរក្បាលដោយប្រើប្រាស់ថ្នាំសណ្តំទូទៅ ហើយដែលមានការបើកលលាដ៏ក្បាល។ ការវះកាត់ខួរក្បាលដោយសារគ្រោះថ្នាក់មិនត្រូវបានរាប់បញ្ចូលទេ។ ការវះកាត់ត្រូវតែចាត់ទុកថាចាំបាច់ដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងគាំទ្រដោយឯកសាររូបភាពវេជ្ជសាស្រ្ត (កាំរស្មី X-Ray/ ម៉ាស៊ីន MRI/ម៉ាស៊ីន CT Scan) និងឯកសារបញ្ជាក់ការព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រព័ន្ធប្រសាទ។ ការវះកាត់បែប Transphenoidal surgery ការវះកាត់ចោះប្រហោងលលាដ៏ក្បាល (burr hole surgery) និង ការវះកាត់កម្រិតស្រាលផ្សេងៗ ឬ វិធីសាស្រ្តវះកាត់ដែលធ្វើតាមរយៈសរសៃឈាម (endovascular procedures) ដោយរួមមានវិធីសាស្រ្តវះកាត់ Gamma knife procedures នឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
៣០. ជំងឺប៉ាគីសុន (Parkinson's Disease) | រោគវិនិច្ឆ័យច្បាស់លាស់នៃជំងឺប៉ាគីសុន Parkinson ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ។ តម្រូវឲ្យមានការចុះខ្សោយជាអចិន្រ្តៃយ៍ដែលត្រូវបានវាយតម្លៃផ្នែកគ្លីនិកសាស្រ្តនៃមុខងារចលនា (permanent clinical impairment motor function) ដែលទាក់ទងនឹងរំញ័រ (tremor) ភាពរឹងនៃសាច់ដុំ (muscle rigidity) និងការបាត់បង់លំនឹងជំហរ (postural instability)។ ជំងឺនេះត្រូវតែវិវត្តរហូតដល់បាត់បង់សមត្ថភាពក្នុងការធ្វើ"សកម្មភាពរស់នៅប្រចាំថ្ងៃ" ៣ (បី) ប្រភេទក្នុងចំណោមសកម្មភាព ៥ (ប្រាំ) ប្រភេទដោយមិនមានជំនួយពីអ្នកដទៃ រយៈពេលយ៉ាងតិច ៣ (បី) ខែជាប់គ្នា។ For the above definition, the following are not covered:1. Parkinson’s disease secondary to drug abuse2. Other Parkinsonian syndromes. |
៣១. ជំងឺស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល (Stroke) | គ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលរួមមាន ការស្លាប់នៃជាលិកាខួរក្បាល ការហូរឈាមក្នុងខួរក្បាល និងការហូរឈាមក្រោមស្រទាប់ស្រោមខួរ arachnoid ការស្ទះសរសៃឈាមខួរក្បាលដោយសារ embolism និងការស្ទះសរសៃឈាមខួរក្បាលដោយសារ thrombosis។ ការធ្វើរោគវិនិច្ឆ័យនេះត្រូវតែគាំទ្រដោយលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖ ១. ភស្តុតាងបញ្ជាក់ពីការខូចខាតប្រព័ន្ធប្រសាទជាអចិន្រ្តៃយ៍ ដែលបណ្តាល ឲ្យមានឱនភាពមួយក្នុងឱនភាពចំណោមបីខាងក្រោម៖
២. ភស្តុតាងបញ្ជាក់ពីឱនភាពទាំងបីខាងលើត្រូវតែធ្វើឡើងដោយវេជ្ជបណ្ឌិតឯកទេសប្រព័ន្ធប្រសាទយ៉ាងតិច ៣ (បី) ខែបន្ទាប់ពីហេតុការណ៍នេះ និង ៣. ការរកឃើញតាមរយៈរូបភាព Magnetic Resonance Imaging, Computerised Tomography ឬរូបភាពបច្ចេកទេសដែលអាចទុកចិត្តបានផ្សេងទៀត ដែលបញ្ជាក់ពីរោគវិនិច្ឆ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលថ្មី។ ៤. លក្ខខណ្ឌខាងក្រោមនេះមិនត្រូវបានរាប់បញ្ចូលទេ៖
|
៣២. ជំងឺវិវត្តខ្វិន (Progressive Supranuclear Palsy) | ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់នៃជំងឺ Progressive Supranuclear Palsy ដោយវេជ្ជបណ្ឌិតឯកទេសប្រព័ន្ធប្រសាទ ដែលត្រូវតាមលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖ ១. ត្រូវតែមានការចុះខ្សោយថ្មីដែលត្រូវបានវាយតម្លៃផ្នែកគ្លីនិកសាស្រ្តនៃមុខងារចលនា ២. ត្រូវតែមានការចុះខ្សោយថ្មីដែលត្រូវបានវាយតម្លៃផ្នែកគ្លីនិកសាស្រ្តនៃចលនាភ្នែក និង ៣. ការធ្វើរោគវិនិច្ឆ័យត្រូវតែបញ្ជាក់ដោយបច្ចេកទេសនៃការធ្វើរោគវិនិច្ឆ័យ នៅពេលទាមទារសំណង។ ៤. ការបាត់បង់សមត្ថភាពជាអចិន្រ្តៃយ៍និងមិនអាចជាសះស្បើយបាន ក្នុងការធ្វើ"សកម្មភាពរស់នៅប្រចាំថ្ងៃ" យ៉ាងតិច ៣ (បី) ប្រភេទក្នុងចំណោមសកម្មភាព ៥ (ប្រាំ) ប្រភេទដោយមិនមានជំនួយពីអ្នកដទៃ រយៈពេលយ៉ាងតិច ៣ (បី) ខែជាប់គ្នា។ |
៣៣. ជំងឺក្រិនច្រើនកន្លែង (Multiple sclerosis) | ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់នៃជំងឺ Multiple Sclerosis ហើយត្រូវតែគាំទ្រដោយលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖ ១. ការស៊ើបអង្កេតដែលបញ្ជាក់យ៉ាងច្បាស់ពីការធ្វើរោគវិនិច្ឆ័យថាជាជំងឺ Multiple Sclerosis និង ២. ឱនភាពប្រព័ន្ធប្រសាទជាច្រើន (Multiple neurological deficits) ដែលបានកើតឡើងក្នុងរយៈពេលយ៉ាងតិច ៦ (ប្រាំមួយ) ខែជាប់គ្នា។ មូលហេតុផ្សេងទៀតនៃការខូចខាតសរសៃប្រសាទដូចជា Systemic Lupus Erythematous (SLE) និងជំងឺអេដស៍នឹងមិនត្រូវបានរាប់បញ្ចូលទេ។ |
៣៤. ជំងឺសាច់ដុំ (Muscular dystrophy) | ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់នៃជំងឺសាច់ដុំ (Muscular Dystrophy) ត្រូវតែធ្វើឡើងដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ។ អាការៈនេះត្រូវតែបណ្តាលឲ្យអ្នកត្រូវបានធានារ៉ាប់រងបាត់បង់សមត្ថភាពក្នុងការធ្វើ"សកម្មភាពរស់នៅប្រចាំថ្ងៃ" យ៉ាងតិច ៣ (បី) ប្រភេទក្នុងចំណោមសកម្មភាព ៥ (ប្រាំ) (ដោយមានជំនួយ ឬមិនមានជំនួយ) ក្នុងរយៈពេលយ៉ាងតិច ៣ (បី) ខែ ជាប់គ្នា។ សម្រាប់និយមន័យនេះ "ជំនួយ" សំដៅលើជំនួយដោយឧបករណ៍ពិសេស ឬសម្ភារៈ និង/ឬ ឧបករណ៍ និងដែលមិនទាក់ទងនឹងជំនួយពីមនុស្ស។ |
៣៥. ការខ្វះមុខងារ ក្រពេញលើតម្រងនោមរ៉ាំរ៉ៃ (ជំងឺ Addison) (Chronic Adrenal Insufficiency (Addison's Disease)) | ភាពមិនប្រក្រតីនៃភាពស្វ័យស៊ាំ (Autoimmune disorder) ដែលបណ្តាលឲ្យមានការបំផ្លាញបន្តិចម្តងៗ ទៅលើក្រពេញលើតម្រងនោម (adrenal gland) ហើយដែលតម្រូវឲ្យទទួលការព្យាបាលដោយការផ្លាស់ប្តូរ glucocorticoid និង mineral corticoid ក្នុងរយៈពេលមួយ ជីវិត។ ជំងឺនេះត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសខាងជំងឺក្រពេញ អង់ដូគ្រីន តាម រយៈវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្រ្តខាងក្រោម៖ ១. ការធ្វើតេស្ត ACTH simulation ២. ការធ្វើតេស្ត Insulin-induced hypoglycemia ៣. ការវាស់កម្រិត ACTH ក្នុងប្លាស្មា ៤. ការវាស់កម្រិត Renin Activity (PRA) ក្នុងប្លាស្មា។ មានតែ Primary adrenal insufficiency ដែលបណ្តាលពី Autoimmune ដែលត្រូវបានរាប់បញ្ចូល។ មូលហេតុផ្សេងទៀតនៃ Adrenal insufficiency មិនត្រូវបានរាប់បញ្ចូលឡើយ។ |
៣៦. ពិការភ្នែកទាំងស្រុង (Blindness) | ការបាត់បង់គំហើញនៃភ្នែកទាំងសងខាង ហើយត្រូវតែបញ្ជាក់ដោយ វេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ថាវាគឺជាការបាត់បង់គំហើញជាអចិន្ត្រៃយ៍ដែលមិនអាចកែតម្រូវបាន។ វាធ្វើឲ្យគំហើញនៃភ្នែកទាំងសងខាង មានកម្រិតតិចជាង ៣/៦០ ឬដែនគំហើញតូចជាង ១០ (ដប់) ដឺក្រេ។ |
៣៧. ថ្លង់ (ការបាត់បង់ សមត្ថភាពក្នុងការស្តាប់លឺ) (Deafness (Loss of Hearing)) | ការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺនៃត្រចៀកទាំងសងខាងដែលបណ្តាលពីជំងឺ ឬគ្រោះថ្នាក់ និងមិនអាចព្យាបាលឡើងវិញបាន។ ការធ្វីរោគវិនិច្ឆ័យ ត្រូវធ្វើឡើងដោយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក ហើយលទ្ធផលតេស្ត Audiometry និង Sound threshold tests នៅ ៨០ Decibel ឬលើសពីនេះនៅគ្រប់ហ្វ្រកង់ទាំងអស់ ហើយការបាត់បង់សមត្ថភាពក្នុងការស្តាប់លឺត្រូវមានរយៈពេលយ៉ាងតិច ១៨០ (មួយរយប៉ែតសិប) ថ្ងៃជាប់គ្នា។ |
៣៨. ការបាត់បង់សមត្ថភាពក្នុងការនិយាយ (Loss of Speech) | ការបាត់បង់សមត្ថភាពក្នុងការនិយាយទាំងស្រុងនិងជាអចិន្រ្តៃយ៍រយៈពេល ១២ (ដប់ពីរ) ខែជាប់គ្នាដោយសារជំងឺឬគ្រោះថ្នាក់ ដែលប៉ះពាល់ដល់បំពង់សម្លេង (larynx) ដោយភ្ជាប់ជាមួយនូវរបាយការណ៍របស់វេជ្ជបណ្ឌិត ដែលបង្ហាញពីមូលហេតុនិងស្ថានភាពនៃការបាត់បង់សមត្ថភាពក្នុងការនិយាយទាំងស្រុងនិងជាអចិន្រ្តៃយ៍ដែលចេញដោយ វេជ្ជបណ្ឌិតឯកទេសត្រចៀក ច្រមុះ និងបំពង់ក។ លក្ខខណ្ឌនេះមិនរាប់បញ្ចូលជំងឺវិកលចរិក ឬជំងឺខួរក្បាលដែលប៉ះពាល់ដល់សមត្ថភាពក្នុងការនិយាយឡើយ។ |
៣៩. ជំងឺដំបៅពោះវៀនធំ កម្រិតធ្ងន់ (Severe Ulcerative Colitis) | ជំងឺដំបៅពោះវៀនធំ (Ulcerative Colitis) ជាជំងឺដំបៅពោះវៀនធំស្រួចស្រាវ ដែលកើតឡើងភ្លាមនិងលឿន (acute Fulminant Ulcerative Colitis) ដែលប៉ះពាល់ដល់ប្រព័ន្ធអេឡិចត្រូលីតនិងគំរាមកំហែងដល់អាយុជីវិត ដែលជាទូទៅទាក់ទងនឹងការឡើងប៉ោងនៃពោះវៀន និងមានហានិភ័យនៃការធ្លាយពោះវៀន ដែលប៉ះពាល់ដល់ពោះវៀនធំទាំងមូល រួមផ្សំនឹងរាគឈាមកម្រិតធ្ងន់ធ្ងរ និងចង្កោមរោគសញ្ញាជាប្រព័ន្ធ ហើយការព្យាបាលជាទូទៅត្រូវធ្វើឡើងដោយការចោះបើកពោះវៀនធំទាំងមូល (total colectomy) និងការវះកាត់ (ileostomy) នៃពោះវៀនតូច។
ការធ្វើរោគវិនិច្ឆ័យត្រូវតែផ្អែកលើការវិភាគលក្ខណៈមេរោគនៃជាលិកា (histopathological features) ហើយការវៈកាត់ព្យាបាលដោយចោះបើកពោះវៀនធំ (colectomy ) និងការវៈកាត់ (ileostomy ) នៃពោះវៀនតូចជាផ្នែកមួយនៃការព្យាបាល។ |
៤០. ជំងឺ Crohn កម្រិតធ្ងន់ (Severe Crohn's Disease) | ជំងឺ Crohn គឺជាជំងឺរលាករ៉ាំរ៉ៃនៃជញ្ជាំងទាំងមូលនៃពោះវៀន។ ដើម្បីចាត់ទុកថាជាជំងឺធ្ងន់ធ្ងរ ត្រូវតែមានភស្តុតាងនៃការបន្តរលាក ទោះបីជាទទួលការព្យាបាលល្អបំផុតក៏ដោយ និងត្រូវនឹងលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖ ១. ការកើតមាននូវ ភាពរឹតតឹង ដែលបណ្តាលឲ្យស្ទះពោះវៀន និងតម្រូវឲ្យមានការចូលសម្រាកមន្ទីរពេទ្យ និង ២. ការបង្កើតជាការតភ្ជាប់មិនប្រក្រតី (Fistula) នៃរង្វាន់ពោះវៀន និង ៣. យ៉ាងហោចណាស់ មានការវះកាត់ពោះវៀនមួយផ្នែក។ ការធ្វើរោគវិនិច្ឆ័យត្រូវតែធ្វើឡើងដោយវេជ្ជបណ្ឌិតដែលបានចុះបញ្ជី ជា វេជ្ជបណ្ឌិតឯកទេសផ្នែកក្រពះពោះវៀន និងត្រូវមានការបញ្ជាក់ផ្នែក ជាលិកាសាស្រ្តតាមរយៈរបាយការណ៍រោគវិទ្យា (pathology report) និង/ឬលទ្ធផលនៃការថត sigmoidoscopy ឬការថតឆ្លុះពោះវៀនធំ colonoscopy។ |
៤១. ការរលាកកម្រិតធ្ងន់ (Major Burns) | របួសជាលិកាដែលបណ្តាលមកពីកម្ដៅ សារធាតុគីមី ឬអគ្គិសនី ដែល បណ្តាលឲ្យ រលាកកម្រិតទីបី ឬរលាកពេញស្រទាប់នៃស្បែក យ៉ាងតិច ២០% នៃផ្ទៃរាងកាយ ដែលបានវាស់តាម The Rule of Nines ឬ Lund and Browder Body Surface Chart ។
ការបង្ករបួសលើខ្លួនឯងនឹងមិនត្រូវបានរាប់បញ្ចូលឡើយ។ |
៤២. ជំងឺរលាកសន្លាក់រ៉ាំរ៉ៃធ្ងន់ធ្ងរ (Severe Rheumatoid Arthritis) | ជំងឺរលាកសន្លាក់រ៉ាំរ៉ៃធ្ងន់ធ្ងរដែលមានកត្តាទាំងអស់ដូចខាងក្រោម៖ ១. អនុលោមតាមលក្ខខណ្ឌវិនិច្ឆ័យ ស្តីពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃនៃមហាវិទ្យាល័យអាមេរិកនៃជំងឺសន្លាក់ (American College of Rheumatology) និងត្រូវបានធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺសន្លាក់ ២. សន្លាក់យ៉ាងតិចចំនួន ៣ (បី) ត្រូវបានខូចខាតឬខូចទ្រង់ទ្រាយដូចជា សន្លាក់ម្រាមដៃ កដៃ កែងដៃ ជង្គង់ សន្លាក់ត្រគាក កជើង ឆ្អឹងខ្នងក ឬសន្លាក់ម្រាមជើង ដែលបានបញ្ជាក់ដោយភស្តុតាងគ្លីនិកសាស្រ្តនិងរូបភាពថតដោយកាំរស្មី ហើយមិនអាចធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃបានយ៉ាងតិច ៣ ប្រភេទ ជាអចិន្ត្រៃយ៍យ៉ាងតិច ៩០ (កៅសិប) ថ្ងៃ លើកលែងតែអ្នកត្រូវបានធានារ៉ាប់រងបាត់បង់ជីវិតក្នុងអំឡុងពេលនេះដោយសារជំងឺធ្ងន់ធ្ងរឬផលវិបាកដោយផ្ទាល់ពីជំងឺធ្ងន់ធ្ងរនេះ។ |
៤៣. ជំងឺ Myasthenia Gravis កម្រិតធ្ងន់ (Severe Myasthenia Gravis) | ភាពមិនប្រក្រតីនៃការកើតឡើងភាពស្វ័យស៊ាំ (Acquired autoimmune disorder) នៃការបញ្ជូនព័ត៌មានរវាងសរសៃប្រសាទនិងសាច់ដុំ (neuromuscular transmission) ដែលធ្វើឲ្យមានការចុះខ្សោយប្រែប្រួលនៃសាច់ដុំនិងភាពអស់កម្លាំងនៃសាច់ដុំ ដែលលក្ខណៈវិនិច្ឆ័យទាំងអស់ខាងក្រោមនេះត្រូវបានបំពេញ៖ ១. វត្តមាននៃភាពទន់ខ្សោយសាច់ដុំជាអចិន្រ្តៃយ៍ដែលត្រូវបានចាត់ថ្នាក់ជាថ្នាក់ទី ៤ ឬ ទី ៥ យោងទៅតាមចំណាត់ថ្នាក់គ្លីនិកសាស្ត្ររបស់មូលនិធិ Myasthenia Gravis នៃសហរដ្ឋអាមេរិក (Myasthenia Gravis Foundation of America Clinical Classification) ដូចខាងក្រោម និង ២. ការធ្វើរោគវិនិច្ឆ័យនៃជំងឺMyasthenia Gravis និងការធ្វើចំណាត់ថ្នាក់ត្រូវបានបញ្ជាក់ដោយវេជ្ជបណ្ឌិតដែលបានចុះឈ្មោះបញ្ជី ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ។ ចំណាត់ថ្នាក់របស់មូលនិធិ Myasthenia Gravis នៃសហរដ្ឋអាមេរិក (Myasthenia Gravis Foundation of America Clinical Classification) ៖ ថ្នាក់ទី ២៖ ភាពខ្សោយសាច់ដុំភ្នែកគ្រប់កម្រិត ភាពទន់ខ្សោយនៃសាច់ដុំដទៃទៀតក្នុងកម្រិតទាប ថ្នាក់ទី ៣៖ ភាពខ្សោយសាច់ដុំភ្នែកគ្រប់កម្រិត ភាពទន់ខ្សោយនៃសាច់ដុំដទៃទៀតក្នុងកម្រិតមធ្យម ថ្នាក់ទី ៤៖ ភាពខ្សោយសាច់ដុំភ្នែកគ្រប់កម្រិត ភាពទន់ខ្សោយនៃសាច់ដុំដទៃទៀតក្នុងកម្រិតធ្ងន់ធ្ងរ ថ្នាក់ទី ៥៖ ត្រូវការដាក់បំពង់ជំនួយផ្លូវដង្ហើម |
៤៤. ជំងឺ Systemic Lupus Erythematosus ដោយមានការរលាកតម្រងនោមដោយ ជំងឺ Lupus (Systemic Lupus Erythematosus with Lupus Nephritis) | ការរលាកតម្រងនោមដោយសារជំងឺ Lupus កម្រិត ៣ ឬខ្ពស់ជាងនេះ ដោយយោងតាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានបញ្ជាក់ដោយលទ្ធផលនៃការច្រឹបសាច់តម្រងនោម ឬការ ពិនិត្យទឹកនោម ប្រូតេអ៊ីនក្នុងទឹកនោម (Blood Urea Nitrogen (BUN)) និង Creatinine ។ ការរលាកតម្រងនោមដោយសារជំងឺ Lupus គឺបណ្តាលមកពីជំងឺ Systemic Lupus Erythematosus ។ សម្គាល់៖ ការរលាកតម្រងនោមដោយសារជំងឺ Lupus ដែលបណ្តាលមកពីជំងឺ Systemic Lupus Erythematosus ត្រូវតែធ្វើរោគវិនិច្ឆ័យដោយ វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺសន្លាក់ អ្នកជំនាញខាងប្រព័ន្ធភាពស៊ាំ (immunologist) ឬវេជ្ជបណ្ឌិតឯកទេសផ្នែកតម្រងនោម និងការធ្វើរោគវិនិច្ឆ័យពេញលេញ ដោយយោងតាមមហាវិទ្យាល័យអាមេរិកនៃជំងឺសន្លាក់ (American College of Rhumatology)។ ចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) នៃការរលាកតម្រងនោមដោយសារជំងឺ Lupus៖ ថ្នាក់ទី ១៖ ការប្រែប្រួលតិចតួចនៃជំងឺ Glomerulonephritis ថ្នាក់ទី ២៖ ការប្រែប្រួលនៃកោសិកា Masangial សុទ្ធ (Mesangiopathy) ថ្នាក់ទី ៣៖ ជំងឺ Focal segmental glomerulonephritis (រួមជាមួយនឹងការប្រែប្រួលនៃកោសិកា Masangial កម្រិតស្រាលឬមធ្យម) ថ្នាក់ទី ៤៖ Diffuse glomerulonephritis (ការប្រែប្រួលនៃកោសិកា Masangial កម្រិតធ្ងន់ endocapillary ឬ mesangiocapillary proliferation និង/ឬ extensive subendothelial deposits។ Mesangial deposits are present invariably and subepithelial deposits often, and may be numerous) ថ្នាក់ទី ៥៖ ការរីករាលដាលនៃ Membranous glomerulonephritis ថ្នាក់ទី ៦៖ ជំងឺក្រិនសរសៃឈាម glomerulonephritis កម្រិតខ្ពស់ |
៤៥. ជំងឺ Creutzfeldt-Jakob កម្រិតធ្ងន់ (Severe Creutzfeldt-Jakob Disease) | ការកើតឡើងនៃជំងឺ Creutzfeld-Jacob ឬប្រភេទនៃជំងឺ Creutzfeld-Jacob ដែលទាក់ទងនឹងភាពអន់ខ្សោយនៃប្រព័ន្ធប្រសាទ ដែលជាកត្តាចំបងតែមួយគត់ដែលបណ្តាលឲ្យបាត់បង់សមត្ថភាពជាអចិន្រ្តៃយ៍ក្នុងការធ្វើសកម្មភាព ៣ (បី) ឬច្រើនជាងនេះនៃសកម្មភាពរស់នៅប្រចាំថ្ងៃដែលបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រង។ ការធ្វើរោគវិនិច្ឆ័យត្រូវតែធ្វើឡើងដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទ។ ជំងឺដែលបណ្តាលមកពីការព្យាបាលដោយអរម៉ូនលូតលាស់របស់មនុស្ស មិនត្រូវបានរាប់បញ្ចូលទេ។ |