ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ – ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី បាននៅតែបន្តនឹងចាប់ផ្តើមគម្រោងសកម្មភាពសប្បុរសធម៌ប្រចាំត្រីមាសទី២nd នៃឆ្នាំ២០២៦ តាមរយៈការនាំយកអំណោយសម្ភារសិក្សា និងថវិកា ទៅចែកជូនដល់សាលាបឋមសិក្សាសំរោង ដែលស្ថិតនៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

ចាប់តាំងពីឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានដាក់ចេញនូវគម្រោងសកម្មភាពសប្បុរសធម៌ប្រចាំត្រីមាសជូនទៅកាន់សាលាបឋមសិក្សានៅទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០២៦នេះជាត្រីមាសទី២ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍បាននាំយកអំណោយដើម្បីគាំទ្រដល់ការសិក្សាទៅកាន់សិស្សនុសិស្ស។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជឿជាក់ថា វិស័យអប់រំពិតជាសំខាន់ណាស់ សម្រាប់កុមារគ្រប់រូប។ តាមរយៈសម្ភារសិក្សាដែលយើងបានផ្តល់ជូន គឺជាការចូលរួមចំណែកមួយ ដើម្បីបំពេញនូវតម្រូវការខ្វះខាតរបស់សិស្សានុសិស្ស និងជុំរុញឱ្យពួកគេខិតខំ និងបន្តការសិក្សាបានកាន់តែរលូន។

អំណោយសម្ភារសិក្សា និងថវិកា ទៅចែកជូនដល់សាលាបឋមសិក្សាសំរោង រួមមាន៖
- សម្រាប់សិស្សានុសិស្សទាំងអស់៖ ចំនួន ៤៤៣ នាក់ ទទួលបានកញ្ចប់សិក្សាម្នាក់មួយឈុត (រួមមាន កាបូបស្ពាយ សៀវភៅសរសេរ ២ក្បាល ខ្មៅដៃ បន្ទាត់ ជ័រលុប និងប្រដាប់ខួងខ្មៅដៃ)។
- ផ្នែករដ្ឋបាលសាលាបឋមសិក្សាសំរោង ៖ ផ្តល់ជូននូវកុំព្យូទ័រលើតុ ១គ្រឿង ពេញលេញសម្រាប់ប្រើប្រាស់ និងក្រដាស A4 ចំនួន ៨កេស ដើម្បីជួយសម្រួលដល់ការងារបង្រៀនរបស់លោកគ្រូអ្នកគ្រូឱ្យឈានទៅរកប្រព័ន្ធឌីជីថល។
- ថវិកាឧបត្ថម្ភ៖ ថវិកាចំនួន ១,០០០,០០០ រៀល សម្រាប់ជួយដល់តម្រូវការចាំបាច់ផ្សេងៗក្នុងសាលា។
នៅក្នុងឱកាសនោះ លោក ជា វណ្ណៈ នាយកសាលាបឋមសិក្សាសំរោង បានបង្ហាញក្តីរំភើបយ៉ាងខ្លាំងថា៖ “ក្នុងនាមជាថ្នាក់ដឹកនាំសាលា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបាននាំយកមកនូវអំណោយសម្ភារសិក្សា និងថវិកា ដែលបានធ្វើដំណើរយ៉ាងឆ្ងាយមកដល់សាលារៀនរបស់យើង។ សកម្មភាពនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា។”

តំណាងឱ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ លោក ហង្ស សុចិត្រ នាយកគ្រប់គ្រងផ្នែកលក់Banca រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបទៀត បានចូលរួមសំណេះសំណាលជាមួយសិស្សានុសិស្ស ក្នុងបរិយាកាសពោរពេញដោយស្នាមញញឹម និងផ្តល់ជាកម្លាំងចិត្តដល់ពួកគេឲ្យខិតខំប្រឹងប្រែងសិក្សាដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។
គម្រោងសកម្មភាពសប្បុរសធម៌យើងជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើចំណេះដឹងរបស់សិស្សានុសិស្សនៅថ្ងៃនេះ គឺជាការកសាងគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់ប្រទេសនាពេលអនាគត។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life has been recognised as the “Fastest-Growing Life Insurance Company in Cambodia” for four consecutive years – 2018, 2019, 2020 and 2021 – by the UK-based Global Banking and Finance Review. It was also awarded the “Most Innovative Life Insurance Company Cambodia 2021” by International Business Magazine, which is headquartered in the UAE.
