ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានបំពេញបេសកកម្មក្នុងការគាំទ្រដល់ការលើកកម្ពស់ដល់ស្ត្រី តាមរយៈពាំនាំយកនូវសម្ភារសិក្សាជូនដល់អង្គការមជ្ឈមណ្ឌលធនធានស្ត្រី (WRC) មួយនៅក្នុងខេត្តសៀមរាប។ គំនិតផ្តួចផ្តើមនេះកើតចេញពីការប្តេជ្ញាចិត្តក្នុងអំឡុងព្រឹត្តិការណ៍ ទិវារត់ប្រណាំងស្រ្ដីចម្ងាយ 10 គ.ម. ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ប្រកាន់ខ្ជាប់នូវគោលការណ៍ក្នុងការប្រែក្លាយព្រឹត្តិការណ៍រត់ប្រណាំងនេះ ឱ្យទៅជាសកម្មភាពសង្គម។

ព្រឹត្តិការណ៍ ទិវារត់ប្រណាំងស្រ្ដីចម្ងាយ 10 គ.ម. ក្នុងឆ្នាំនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ កន្លងទៅមានអ្នកចូលរួមច្រើនកុះករប្រមាណជាង ៤,០០០ នាក់។ ឆ្លើយតបលើប្តេជ្ញាចិត្តក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍បានប្រែក្លាយព្រឹត្តិការណ៍នេះ ឱ្យទៅជាសកម្មភាពសង្គមនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានបរិច្ចាគថវិកាផ្ទាល់ខ្លូនចំនួន ២,០០០ រៀលក្នុងម្នាក់ ដែលសរុបចំនួន ៨,០០០,០០០ រៀល ជូនដល់ចំនួន ២ ដែលអង្គការមជ្ឈមណ្ឌលធនធានស្ត្រីជាអង្គការមួយក្នុងចំណោម។
ផ្នែកមួយនៃគោលនយោបាយ គឺការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្ដីអំពីសុខភាពស្ត្រីដើម្បីពង្រឹងសមត្ថភាព ក្នុងនោះក៏មានការផ្ដល់នូវដោះស្រាយបញ្ហាផ្តល់ជូននូវសម្ភារសិក្សាដល់កូនៗរបស់ពួកគេ ដើម្បីចូលរួមចំណែកគាំទ្រដល់គោលបំណងទាំងនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានឧបត្ថម្ភសម្ភារសិក្សាចាំបាច់ចំនួន ២០០ឈុត—ដែលរួមមាន កាតាបស្ពាយខ្នង (Gymsack) សៀវភៅ ប៊ិច និងបន្ទាត់។ បន្ថែមលើនេះ ក្រុមហ៊ុនក៏បានផ្តល់នូវគ្រឿងឧបភោគបរិភោគចាំបាច់ រួមមាន ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន ១៦យួរ, ត្រីខកំប៉ុង ២០យួរ, ប្រេងឆា ៥កេស និងមី ៤០កេស ផងដែរ។

កម្មវិធីប្រគល់អំណោយត្រូវបានប្រគល់ដោយលោកស្រី ហ៊ឹម ស្រីមុំ អគ្គនាយិកាផ្នែកលក់ធានារ៉ាប់រងប៊េងកាសួរេន។ ដែលវត្តមាន របស់លោកស្រី បានឆ្លុះបញ្ចាំងពីគោលបំណងច្បាស់លាស់របស់ក្រុមហ៊ុន ចំពោះតួនាទីដឹកនាំរបស់ស្ត្រី ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនលើការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់ស្ត្រីផងដែរ។

លោកស្រី ហ៊ឹម ស្រីមុំ បានចែករំលែកថា៖ « ដោយសារការប្រកាន់ខ្ជាប់នូវពាក្យថា “ខ្ញុំចង់ឱ្យស្រ្ដីគ្រប់គ្នាមានការប្តេជ្ញា—ចិត្តខ្ពស់មិនបោះបង់ និងជឿជាក់លើក្តីសុបិនរបស់ខ្លួនតស៊ូដើម្បីគោលដៅរបស់ខ្លួន ។ ថ្ងៃនេះគឺពិតជាគួរឱ្យរំភើបចិត្តណាស់ ហើយខ្ញុំមានកិត្តិយសណាស់ដែលបានចូលជាផ្នែកមួយនៃការគាំទ្របេសកកម្មរបស់ អង្គការមជ្ឈមណ្ឌលធនធានស្ត្រី ខ្ញុំពិតជាកោតសរសើរយ៉ាងក្រៃលែងចំពោះការងារដែលអង្គការមជ្ឈមណ្ឌលធនធានស្ត្រីកំពុងធ្វើ។»

អង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងជូនចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដោយបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះបេសកកម្មរបស់ក្រុមហ៊ុនចំពោះសង្គមជាតិផងដែរ។ ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅតែបន្តបង្កើតឱ្យមានឥទ្ធិពលវិជ្ជមាន ដោយផ្តល់ឱកាសកាន់តែច្រើនសម្រាប់ស្ត្រីក្នុងការទទួលបានសិទ្ធិសេរីភាពស្មើគ្នា បន្តរួមគ្នាលើកកម្ពស់សុខភាព សាមគ្គីភាពសហគមន៍ និងការពង្រឹងលើកតម្កើងតួនាទីស្ត្រីក្នុងសង្គម នៅទូទាំងប្រទេសកម្ពុជា។
