ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី - អបអរខួបទី ១០ឆ្នាំ នៃទំនុកចិត្ត 10 ឆ្នាំនៃការការពារប្រជាជនកម្ពុជា
នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថ្ងៃនេះគឺជាការបោះជំហាននៃវឌ្ឍនភាពដ៏សំខាន់សម្រាប់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១០ នៃប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា។
ក្នុងនាមជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមិន ហូលឌីង (Canadia Investment Holding Plc.)ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានអាជ្ញាប័ណ្ណពេញលេញក្នុងឆ្នាំ ២០១៥ និងបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១៦។ គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកដំបូងគេបង្អស់មួយ ដែលបានបម្រើសេវាកម្មជូនប្រជាជនកម្ពុជា ។

មួយទសវត្សរ៍នៃវឌ្ឍនភាពដោយផ្អែកលើបូករួមទាំងការកំណត់ទុក “អតិថិជនជាចម្បង” ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែប្រកាន់ខ្ជាប់រក្សានូវ ស្វែងយល់ពីតម្រូវការចាំបាច់របស់អតិថិជនកម្ពុជា អភិវឌ្ឍផលិតផល និងសេវាកម្មយ៉ាងសមស្រប ដើម្បីបំពេញតម្រូវការជាក់លាក់ ដែលទាំងអស់នេះបង្កើតបានជា បេសកកម្ម និងចក្ខុវិស័យយ៉ាងរឹងមាំ៖
- បេសកម្មរបស់យើង ៖ យើងខ្ញុំជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្ម ក៏ដូចជាអត្ថប្រយោជន៍ដ៏សមស្របសម្រាប់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមរបស់យើង។
- ចក្ខុវិស័យរបស់យើង ៖ យើងខ្ញុំប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ក្នុងការផ្តល់ជូនការការពារ និងសេវាកម្មល្អឥតខ្ចោះចំពោះអតិថិជនរបស់យើងខ្ញុំ តាមរយៈផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងសេវាកម្មអតិថិជនល្អឥតខ្ចោះ រួមទាំងបណ្តាញចែកចាយជាច្រើន។

ក្នុងការផ្តល់នូវដំណោះស្រាយការការពារហិរញ្ញវត្ថុដ៏រឹងមាំ និងជាទីទុកចិត្ត គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានផ្តល់ការការពារជូនប្រជាជនកម្ពុជាចំនួន 240,660 នាក់ និងបានទូទាត់សំណងប្រមាណ 16,700,000 ដុល្លារ។
លើសពីការធានារ៉ាប់រង៖ ការប្តេជ្ញាចិត្តចំពោះសង្គម ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម (CSR) រួមមាន៖
- គម្រោង សាលារៀន ១០០ ដែលកំពុងអនុវត្ត
- ការប្រែក្លាយព្រឹត្តិការណ៍ "ទិវារត់ប្រណាំងស្រ្ដីចម្ងាយ ១០គ.ម.”ជាកិច្ចការសង្គម
- ព្រឹត្តិការណ៍ជិះកង់ដើម្បីជួយកុមារកម្ពុជា
- ការឧបត្ថម្ភថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
- ការផ្តល់សម្ភារៈចាំបាច់ដល់សហគមន៍នៅតាមតំបន់ព្រំដែន
- ការដាំដើមឈើ ការបរិច្ចាគឈាម និងសកម្មភាពផ្សេងៗទៀត
លើសពីនេះ ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត។

ប្រសាសន៍របស់អគ្គនាយកប្រតិបត្តិ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖
"ខួប ទី១០ឆ្នាំរបស់យើង គឺកើតចេញពីទំនុកចិត្តដែលអតិថិជនបានផ្តល់ឱ្យយើងជាច្រើនឆ្នាំមកនេះ។ រាល់ពេលដែលអតិថិជនជ្រើសរើសយើង ពួកគេបានដាក់ទំនុកចិត្តលើគុណតម្លៃរបស់យើង។ ឆ្ពោះទៅកាន់ថ្ងៃអនាគត យើងនៅតែបន្តប្តេជ្ញាចិត្តធ្វើជាបណ្តាញសុវត្ថិភាពសម្រាប់ក្រុមគ្រួសារកម្ពុជា តាមរយៈដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និងសមស្របបំផុត"។ គាត់បានបន្ថែមទៀតថា៖
យើងខ្ញុំ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនទាំងអស់ សម្រាប់ទំនុកចិត្តមកលើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ហើយយើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតសម្រាប់អនាគតរបស់លោកអ្នក។ បន្ថែមពីនេះទៀត ភាពជោគជ័យរបស់យើង គឺកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេស ដៃគូធនាគារ (Bancassurance) ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរីកចម្រើនរបស់យើង ពង្រីកការការពារ ជូនដល់ប្រជាជនកម្ពុជាឱ្យបានកាន់តែច្រើន។

We also sincerely thank the និយ័តករធានារ៉ាប់រងកម្ពុជា (IRC) និង សមាគមធានារ៉ាប់រងកម្ពុជា (IAC) សម្រាប់ការដឹកនាំ និងការគាំទ្រជានិច្ចកាលក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រង។ ជាចុងក្រោយ សូមអរគុណដល់ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។
Sovannaphum Life: Here for you, here for Cambodia.
#10yearsoftrust #10yearsofprotectingtheCambodianpeople
