ខេត្តកណ្ដាលនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2025 ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី នៅតែបន្តបេសកកម្មយ៉ាងមុតមាំក្នុងការចូលរួមទំនួលខុសត្រូវលើកិច្ចការសង្គមក្នុងត្រីមាសទី4 ក្រោមគោលបំណងជំរុញសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រក្នុងការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ដោយបានចែកជូន សម្ភារប្រើប្រាស់ និងសម្ភារសិក្សាជូនដល់ សាលាបឋមសិក្សាជ្រៃលាស់ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។

ទន្ទឹមនឹងការចូលរួមទំនួលខុសត្រូវលើកិច្ចការសង្គមក្នុងត្រីមាសទី4នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍បាននាំយកនូវសម្ភារ និងថវិកា ដែលក្នុងនោះរួមមាន៖ អំណោយជាថវិកាមួយចំនួន 2,000,000 រៀលជាសាច់ប្រាក់សម្ភារប្រើប្រាស់ កំព្យូទ័រលើតុចំនួន 02 ម៉ាស៊ីនព្រីនចំនួន 01និង សម្ភារៈសិក្សាសម្រាប់សិស្សទាំងអស់ កាដូអនុស្សាវរីយ៍ជូនដល់លោកគ្រូអ្នកគ្រូ។
គួរបញ្ជាក់ផងដែរថា សាលាបឋមសិក្សាជ្រៃលាស់ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល បច្ចុប្បន្នមានអគារចំនួន 04 ខ្នង មានថ្នាក់រៀនចំនួន12 បន្ទប់លោកគ្រូអ្នកគ្រូចំនួន និង18 នាក់ សិស្សានុសិស្សសរុបចំនួន 419 នាក់រួមទាំងបានចុះឈ្មោះចូលរៀនថ្មីៗផងដែរ។

“លោក Loke Kang Meng អគ្គនាយកប្រតិបត្តិ និងរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានចូលរួមក្នុងកម្មវិធីនេះ ដែលជាចំណែកជំរុញឱ្យកម្មវិធីសប្បុរសធម៌ក្នុងត្រីមាសទី4 ប្រព្រឹត្តិទៅដោយជោគជ័យ លោកបានលើកឡើងថា “យើងតែងតែជឿជាក់ថាវិស័យអប់រំជាកត្តាចម្បង ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិ សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនទាំងអស់គ្នា ដើម្បីសង្គមជាតិអភិវឌ្ឍ នឹងតាមរយៈថ្ងៃនេះផងដែរការបរិច្ចាគជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ កំព្យូទ័រលើតុ ម៉ាស៊ីនព្រីន យើងសង្ឃឹមថាអាចជួយពង្រឹងប្រតិបត្តិការនឹងសម្រាលបន្ទុកដល់លោកគ្រូអ្នកគ្រូ ព្រមទាំងសម្ភារសិក្សាជូនដល់សិស្សានុសិស្ស ដើម្បីជួយលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំសិក្សាឱ្យបានល្អប្រសើរឡើងផងដែរ»

លោកស្រី នួនលាប នាយិកាសាលាបឋមសិក្សាជ្រៃលាស់ សេចក្ដីថ្លែងអំណរគុណសម្រាប់ការគាំទ្រ និងការបរិច្ចាគដែលលោកបានលើកឡើងថា៖ «យើងសូមការអរគុណយ៉ាងជ្រាលជ្រៅចិត្តដល់ក្សុក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និងគណៈគ្រប់គ្រងទាំងអស់ដែលមានវត្តមាននូវថ្ងៃនេះ សម្រាប់ការចំណាយថវិកា កម្លាំងចិត្តកម្លាំងកាយ នាំយកសម្ភារទាំងអស់មកដល់សាលារបស់យើង តំណាងឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស យើងសូមអរគុណ និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពជោគជ័យជាថ្មីៗក្នុងការខិតខំអនាគតទាំងអស់។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី នឹងនៅតែប្តេជ្ញាចិត្តបំពេញតួនាទីផ្តល់អាទិភាពក្នុងការគាំទ្រលើកិច្ចការងារសង្គមផ្តោតលើការអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏ល្អដល់សង្គមជាតិនៃកម្ពុជា។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
Sovannaphum Life Assurance Plc. is a subsidiary of Canadia Investment Holdings (CIH) with total assets of more than US$8.8 billion and a legacy since 1991.
Sovannaphum Life, a life insurance company with financial strength and trust, has been recognized as the “Fastest-Growing Life Insurance Company in Cambodia” for four consecutive years – 2018, 2019, 2020, and 2021 – by the UK-based Global Banking and Finance Review.
It was also awarded the “Most Innovative Life Insurance Company Cambodia 2021” by International Business Magazine, which is headquartered in the UAE.
