គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី បានសហការគ្នាជាថ្មីម្តងទៀត រៀបចំព្រឹត្តិការណ៍ «ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. » ជាលើកទី៥ដែលនឹងត្រឡប់មកវិញក្នុងឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្រ្តីរត់លើវិថីនៃសន្តិភាព» ។ ព្រឹត្តិការណ៍ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ដ៏វិសេសវិសាលនេះ ត្រូវបានរៀបចំឡើងដើម្បី អបអរសាទរទិវាអន្តរជាតិនារីក្នុងគោលបំណងរួបរួមសាមគ្គីភាពគ្នាក្នុងសហគមន៍ លើកកម្ពស់សុខភាពកាយសម្បទា និងសកម្មភាពសង្គមដ៏មានអត្ថន័យ។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រដល់ភាពរឹងមាំរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅទូទាំងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍រត់ប្រណាំងនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ចាប់ពីម៉ោង ៥:០០ ព្រឹក តទៅ នៅ សួនច្បារខាងមុខវត្តបទុមវតីអ្នកចូលរួមទាំងអស់អាចជ្រើសរើសប្រភេទចម្ងាយរត់ ១០ គ.ម. និង ៤ គ.ម. ដែលបើកចំហសម្រាប់គ្រប់វ័យ។ ទោះបីជាកម្មវិធីនេះជាព្រឹត្តិការណ៍ ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ក៏ដោយ ប៉ុន្តែបុរសក៏អាចចូលរួមបានផងដែរ។ អ្នកចុះឈ្មោះចូលរួមទាំងអស់នឹងទទួលបាន អាវយឺត កាតាបកីឡា និងស្លាកលេខសម្គាល់ (Race Bib)ហើយជាពិសេសសម្រាប់នារីដែលអ្នកចូលរួមនឹងទទួលបានកាដូអនុស្សាវរីយ៍ ក្រមាខ្មែរ ដ៏ពិសេសមួយផងដែរ។ សម្រាប់អ្នករត់ដល់ទីទាំងអស់ មិនថាក្នុងចម្ងាយណានោះទេ នឹងទទួលបានមេដាយដែលមានរូបរាងលេខ ៨តំណាងជាពិសេសដល់ ទិវាអន្តរជាតិនារី ៨ មីនា។

សន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ «ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម.» ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងនៅ ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯកឧត្តម វ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមានការចូលរួមពី លោក Loke Kah Mengអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី និងតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។
នៅក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា៖
«យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ ដែលបានគាំទ្រព្រឹត្តិការណ៍ "ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. " ចាប់តាំងពីការចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២០។ តាមរយៈកិច្ចសហការនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី នឹងបន្តរួមគ្នាលើកកម្ពស់សុខភាព សាមគ្គីភាពសហគមន៍ និងការពង្រឹងលើកតម្កើងតួនាទីស្ត្រីក្នុងសង្គម នៅទូទាំងប្រទេសកម្ពុជា»។

លោក Loke Kah Meng ក៏បានរំឮកអំពីដំណើរនៃព្រឹត្តិការណ៍នេះក្នុងរយៈពេល ៥ឆ្នាំកន្លងមកថា៖
«ចាប់តាំងពីការ ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ដែលមានអ្នកចូលរួមប្រមាណជាង ២០០០ នាក់ក្នុងឆ្នាំ២០២០ រហូតដល់ការកើនឡើងដល់ប្រមាណ ៣០០០ នាក់ក្នុងឆ្នាំ២០២៥ បានក្លាយជាកម្មវិធីដ៏វិសេសវិសាលមួយក្នុងការជំរុញការរស់នៅប្រកបដោយសុខភាពល្អ និងការអបអរសាទរចំពោះភាពជាអ្នកដឹកនាំរបស់ស្ត្រី។ ប្រធានបទឆ្នាំនេះគឺ "ស្រ្តីរត់លើវិថីនៃសន្តិភាព" ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើតភាពវិជ្ជមាន ដល់សង្គម ព្រមទាំងលើកកម្ពស់ដល់ស្ត្រីក្នុងប្រទេសកម្ពុជា»។
ជាផ្នែកមួយនៃ កិច្ចការងារទំនួលខុសត្រូវសង្គម (CSR), ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបរិច្ចាគថវិកា ២០០០ រៀល សម្រាប់រាល់ការចុះឈ្មោះម្នាក់ៗដែលសរុបជាសាច់ប្រាក់រហូតដល់ ៨.០០០.០០០ រៀលដើម្បីគាំទ្រដល់សកម្មភាពនានាដែលផ្ដោតលើស្ត្រីក្នុងប្រទេសកម្ពុជា។ សម្រាប់ឆ្នាំនេះ ថវិកាបរិច្ចាគនឹងត្រូវផ្តល់ជូនស្ថាប័នចំនួនពីរគឺ៖
- អង្គការ បន្ទាយស្រី (ខេត្តសៀមរាប)៖ ជួយដល់ស្ត្រីងាយរងគ្រោះតាមរយៈកម្មវិធីផ្តល់ជម្រក ការការពារ និងការបណ្តុះបណ្តាលជំនាញ។ សម្ភារបរិច្ចាគរួមមាន៖ កង់ សម្ភារប្រើប្រាស់ សៀវភៅ និងការគាំទ្រដល់ការសិក្សារបស់កុមារ។
- មជ្ឈមណ្ឌលធនធានស្ត្រី (WRC)៖ ផ្តល់ទីកន្លែងផ្តល់ប្រឹក្សាសុវត្ថិភាព ការអប់រំ និងសិក្ខាសាលាសម្រាប់ស្ត្រី។ សម្ភារៈបរិច្ចាគរួមមាន៖ ម៉ាស៊ីនដេរសម្រាប់ការបណ្តុះបណ្តាល និងសម្ភារសិក្សាផ្សេងៗសម្រាប់កូនៗរបស់ស្ត្រីក្នុងមជ្ឈមណ្ឌល។
សម្រាប់ទិសដៅនាពេលខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី មានផែនការនឹងបន្តរៀបចំព្រឹត្តិការណ៍ «ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម.» សម្រាប់រយៈពេល ៥ឆ្នាំបន្តទៀត ដើម្បីពង្រឹងការប្តេជ្ញាចិត្តចំពោះបរិយាបន្ន សុខភាព និងការពង្រឹងអំណាចដល់ស្ត្រីគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life has been recognised as the “Fastest-Growing Life Insurance Company in Cambodia” for four consecutive years – 2018, 2019, 2020 and 2021 – by the UK-based Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕
