
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- សម្រាប់អត្ថប្រយោជន៍នៃផលិតផលបន្ថែមនេះ សមាជិកដែលត្រូវបានធានានឹងទទួលបានអត្ថប្រយោជន៍ប្រចាំថ្ងៃនៃផលិតផលបន្ថែម ស្មាយ អត្ថប្រយោជន៍មន្ទីរពេទ្យប្រចាំថ្ងៃជាក្រុម ក្នុងករណីដែលសមាជិកដែលត្រូវបានធានារងរបួស ឬ មានជំងឺរហូតដល់ សំរាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិចប្រាំមួយ (៦) ម៉ោងជាប់គ្នា ដែលក្នុងនោះ អត្ថប្រយោជន៍ប្រចាំថ្ងៃនៃការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យដោយសាររបួសមួយ ឬជំងឺមួយ មិនត្រូវលើសពីសាមសិប (៣០) ថ្ងៃឡើយ។
- សមាជិកដែលត្រូវបានធានានឹងទទួលបានទឹកប្រាក់បន្ថែមចំនួន ១០០% នៃអត្ថប្រយោជន៍ប្រចាំថ្ងៃ ក្នុងករណីដែលសមាជិកដែលត្រូវបានធានា សម្រាកព្យាបាលនៅមន្ទីរពេទ្យផ្នែកព្យាបាលសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) ដែលក្នុងនោះអត្ថប្រយោជន៍ប្រចាំថ្ងៃនៃការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យដោយសាររបួសមួយ ឬជំងឺមួយ មិនត្រូវលើសពីប្រាំពីរ (៧) ថ្ងៃឡើយ។
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៥ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ១០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ១ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៥ ឆ្នាំ រហូតដល់ ៦៥ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ១០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ១ ឆ្នាំ |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
បរិយាយផលិតផល
ស្មាយ អត្ថប្រយោជន៍មន្ទីរពេទ្យប្រចាំថ្ងៃជាក្រុម ជាផលិតផលបន្ថែមដែលត្រូវបានភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋានជា ក្រុម។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម និងផលិតផលបន្ថែមនេះ ត្រូវយកខ្លឹមសារនៃ ផលិតផលបន្ថែមជាគោល។
១. ការធានារ៉ាប់រង
ក្នុងករណីសមាជិកដែលត្រូវបានធានា រងរបួសដោយសារគ្រោះថ្នាក់ ឬធ្លាក់ខ្លួនឈឺ ដែលតម្រូវឲ្យសមាជិកដែលត្រូវបានធានាត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬតម្រូវឲ្យមានវេជ្ជបញ្ជាសម្រាប់ដំណើរការធ្វើរោគវិនិច្ឆ័យ ក្នុងអំឡុងពេលដែលផលិតផលបន្ថែមនេះនៅមានសុពលភាព និងបន្ទាប់ពីសាមសិប (៣០) ថ្ងៃនៃរយៈពេលរង់ចាំបានបញ្ចប់សម្រាប់មូលហេតុណាមួយ ក្រុមហ៊ុនត្រូវផ្ដល់ជាអត្ថប្រយោជន៍ដូចខាងក្រោម៖
១.១ ក្នុងករណីដែលសមាជិកដែលត្រូវបានធានារងរបួស ឬមានជំងឺ ដែលធ្វើឲ្យសមាជិកដែលត្រូវបានធានាក្លាយជាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលតម្រូវជាចាំបាច់ផ្នែកវេជ្ជសាស្រ្ត យ៉ាងតិចប្រាំមួយ (៦) ម៉ោងជាប់គ្នា នោះក្រុមហ៊ុនត្រូវផ្ដល់អត្ថប្រយោជន៍ប្រចាំថ្ងៃដូចដែលបានកំណត់ក្នុងតារាងសម្រង់តម្លៃសម្រាប់ការធានារ៉ាប់រងជាក្រុមឲ្យទៅសមាជិកដែលត្រូវបានធានា ដែលក្នុងនោះអត្ថប្រយោជន៍ប្រចាំថ្ងៃនៃការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យដោយសាររបួសមួយ ឬជំងឺមួយ មិនត្រូវលើសពីសាមសិប (៣០) ថ្ងៃឡើយ។
១.២ ក្នុងករណីដែលសមាជិកដែលត្រូវបានធានា ត្រូវចូលសម្រាលព្យាបាលនៅផ្នែកព្យាបាលសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU)ក្នុងមន្ទីរពេទ្យ ក្រុមហ៊ុនត្រូវបង់មួយរយភាគរយ (១០០%) នៃអត្ថប្រយោជន៍ប្រចាំថ្ងៃបន្ថែមទៀតដូចដែលមានកំណត់ក្នុងតារាងសម្រង់តម្លៃសម្រាប់ការធានារ៉ាប់រងជាក្រុមឲ្យទៅសមាជិកដែលត្រូវបានធានាដែលក្នុងនោះអត្ថប្រយោជន៍ប្រចាំថ្ងៃនៃការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យដោយសាររបួសមួយ ឬជំងឺមួយ មិនត្រូវលើសពីប្រាំពីរ (៧) ថ្ងៃឡើយ។
អត្ថប្រយោជន៍សរុបនៃសំណងក្នុងមួយថ្ងៃដែលទទួលបានពីចំណុច ១.១ និង១.២ មិនត្រូវលើសពី ២០០% នៃអត្ថប្រយោជន៍ប្រចាំថ្ងៃដែលបានចែងឡើយ។
រយៈពេលអតិបរមានៃការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្រាប់ចំណុច ១.១ និង ១.២ មិនត្រូវលើសពីសាមសិប (៣០) ថ្ងៃឡើយ។
បន្ថែមពីលើនេះ អត្ថប្រយោជន៍នៃសំណងត្រូវធ្វើឡើង បន្ទាប់ពីកាត់កងកម្ចីដែលមិនទាន់សងទាំងអស់ និងកាតព្វកិច្ចផ្សេងៗទៀត។
២. និយមន័យ
“ជំងឺ” មានន័យថាអាការៈរោគ ភាពមិនប្រក្រតី ឬជំងឺដែលកើតឡើងចំពោះសមាជិកដែលត្រូវបានធានា។
“ការរងរបួស” មានន័យថាជំងឺ ឬរោគដែលកើតឡើងចំពោះសមាជិកដែលត្រូវបានធានាដោយសារតែគ្រោះថ្នាក់ចៃដន្យក្នុងកម្រិតមួយដែលតម្រូវឲ្យមានការសម្រាកនៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
“គ្រោះថ្នាក់” មានន័យថា ជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់សមាជិកដែលត្រូវបានធានា។
“វេជ្ជបណ្ឌិត” មានន័យថា វេជ្ជបណ្ឌិតសម័យទំនើបដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែបវេជ្ជសាស្រ្ដ ឬសេវាកម្មវះកាត់ ដែលមិនមែនជាសមាជិកដែលត្រូវបានធានា ប្ដី ឬប្រពន្ធរបស់សមាជិកដែលត្រូវបានធានា ឬកូនចៅរបស់សមាជិកដែលត្រូវបានធានាឡើយ។
“ថ្លៃសេវាវេជ្ជសាស្រ្ត” មានន័យថាការចំណាយទៀងទាត់ដែលមន្ទីរពេទ្យគិតថ្លៃ ជាថ្នូរនឹងការផ្ដល់ជាសេវាកម្មផ្នែកវេជ្ជសាស្រ្ត នៅពេលដែលសមាជិកដែលត្រូវបានធានាសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
“អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ” មានន័យថាសមាជិកដែលត្រូវបានធានា ត្រូវបានទទួលឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិចប្រាំមួយ (៦) ម៉ោងជាប់គ្នា ហើយត្រូវបានចុះឈ្មោះជាអ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងបញ្ជីមន្ទីរពេទ្យ ដោយមានការធ្វើរោគវិនិច្ឆ័យ និងការណែនាំរបស់វេជ្ជបណ្ឌិត ទៅតាមបទដ្ឋានវេជ្ជសាស្រ្តនិងក្នុងរយៈពេលសមស្របណាមួយ ទៅតាមស្ថានភាពរបួស ឬជំងឺនីមួយៗ។
“មន្ទីរពេទ្យ” មានន័យថាគ្រឹះស្ថានស្របច្បាប់ដែលប្រតិបត្តិ ដោយអនុលោមទៅតាមច្បាប់ប្រចាំប្រទេសនៃទីតាំងមន្ទីរពេទ្យ ព្រមទាំងបានចុះបញ្ជីជាមន្ទីរពេទ្យ ហើយថែមទាំង៖
១. អាចផ្ដល់នូវការថែទាំ និងការព្យាបាលដល់អ្នកជំងឺ និងអ្នករបួសទៅតាមគោលការណ៍នៃការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
២. មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ធំៗ
៣. អាចផ្ដល់នូវសេវាកម្មគិលានុបដ្ឋាកពេញម៉ោង
៤. ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យដែលបានចុះបញ្ជី
៥. មិនមែនជាគ្លីនិកបឋម មណ្ឌលកែប្រែ កន្លែងមើលថែចាស់ជរា អ្នកដែលមានបញ្ហាសតិ អ្នកដែលញៀនគ្រឿងស្រវឹង ឬថ្នាំញៀន គិលានុប្បដ្ឋាន កន្លែងសម្រាក ឬកន្លែងសម្រាប់មនុស្សទើបតែងើបពីឈឺឡើយ។
“បទដ្ឋានវេជ្ជសាស្រ្ត” មានន័យថាគោលការណ៍ណែនាំ ឬការអនុវត្តន៍តាមបែបវេជ្ជសាស្រ្តអន្តរជាតិ ដែលបង្កើតជាគម្រោងព្យាបាលអ្នកជំងឺដ៏ត្រឹមត្រូវ ដូចដែលបានកំណត់ឡើងដោយភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត ហើយដែលស៊ីសង្វាក់គ្នានឹងសេចក្ដីសន្និដ្ឋានដែលបានមកពីកំណត់ត្រារបួស ការអង្កេតរកឃើញ លទ្ធផលដែលបានពីការត្រួតពិនិត្យ ឬផ្សេងទៀត (បើមាន)។
“ភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត” មានន័យថាសេវាកម្មផ្នែកវេជ្ជសាស្រ្តដែលមានលក្ខខណ្ឌដូចខាងក្រោម៖
១. បង្ហាញថាសមហេតុផល ដោយផែ្អកលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅតាមស្ថានភាពរបួស ឬជំងឺរបស់សមាជិកដែលត្រូវបានធានា
២. រួមបញ្ចូលការបង្ហាញតាមបែបវេជ្ជសាស្រ្តយ៉ាងច្បាស់លាស់ ដោយផ្អែកទៅតាមបទដ្ឋានវេជ្ជសាស្រ្តទំនើប
៣. មិនត្រូវធ្វើឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ភាគីតែម្ខាង មិនថាជាសមាជិកដែលត្រូវបានធានា ក្រុមគ្រួសាររបស់សមាជិកដែលត្រូវបានធានា ឬអ្នកដែលផ្ដល់សេវាកម្មផ្នែកវេជ្ជសាស្រ្ត និង
៤. ត្រូវតែជាការព្យាបាលផ្នែកវេជ្ជសាស្រ្តត្រឹមត្រូវ ដោយផ្អែកទៅតាមបទដ្ឋានវេជ្ជសាស្រ្ដក្នុងការថែទាំ និងដែលចាំបាច់សម្រាប់ស្ថានភាពរបួស ឬជំងឺរបស់សមាជិកដែលត្រូវបានធានា
“ឱសថជំនួស (ឱសថបុរាណ)” មានន័យថាការធ្វើរោគវិនិច្ឆ័យតាមបែបវេជ្ជសាស្រ្ដ ឬការការពារដោយផ្អែកទៅតាមឱសថបុរាណខ្មែរ ឱសថអនោ្តគ្រាមខែ្មរ ឱសថបុរាណចិន ឬរបៀបផ្សេងទៀតដែលខុសពីឱសថសម័យទំនើប។
“ការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យ” មានន័យថាការសម្រាកនៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជាអ្នកជំងឺ។ ការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យេនេះ រាប់បញ្ចូលទាំងការតម្រូវឲ្យស្នាក់នៅម្តង ឬច្រើនដង ដែលបណ្ដាលមកពីជំងឺ ឬមូលហេតុតែមួយ ឬផលវិបាកណាមួយដែលបណ្តាលមកពីជំងឺ ឬមូលហេតុនោះ ហើយការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យនេះនឹងត្រូវចាត់ទុកថាជាការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យតែមួយលើក ប្រសិនបើចន្លោះរវាងរយៈពេលនៃការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យនីមួយៗ មិនលើសពីកៅសិប (៩០) ថ្ងៃគិតចាប់ពីថ្ងៃដែលចេញពីមន្ទីរពេទ្យចុងក្រោយគេ។
“ជំងឺអេដស៍” មានន័យថាចង្កោមរោគសញ្ញាឱនភាពនៃប្រព័ន្ធភាពស៊ាំ (Acquired Immune Deficiency Virus) ហើយវាគ្របដណ្តប់ផងដែរលើរោគសញ្ញានៃការឆ្លងមេរោគ ជាលិកាមហារីក ឬការឆ្លងមេរោគផ្សេងៗ ឬ ដោយសារជំងឺ យោងទៅលើការពិនិត្យឈាមជាមួយនឹងលទ្ធផលវិជ្ជមាន ដោយវីរុសហ៊ីវ (វីរុសដែលធ្វើអោយមានឱនភាពនៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស) រោគសញ្ញានៃការឆ្លងមេរោគ រាប់បញ្ចូលតែមិនកម្រិតចំពោះការរលាកសួតដោយពពួកផ្សិត Pneumocystic Carinii សរីរ:ឬ ការរលាកពោះវៀនរ៉ាំរ៉ៃ វីរុស និង/ឬមេរោគផ្សិតដែលត្រូវបានចម្លង ជាលិកាមហារីក។ វាក៏បានរាប់បញ្ចូលផងដែរ ប៉ុន្តែមិនកម្រិតទៅលើទម្រង់នៃជំងឺមហារីក Kaposi’s Sarcorma មហារីក Lymphoma នៃប្រព័ន្ធសរសៃប្រសាទកណ្តាល និង/ឬ ជំងឺធ្ងន់ធ្ងរផ្សេងទៀតណាមួយដែលត្រូវបានស្គាល់នៅក្នុងវេជ្ជសាស្រ្តទំនើបថាវាត្រូវបានបង្កឡើងដោយចង្កោមរោគសញ្ញាឱនភាពនៃប្រព័ន្ធភាពស៊ាំ (Acquired Immune Deficiency Virus) ឬបានបណ្តាលអោយនរណាម្នាក់ស្លាប់ភ្លាមៗ មានជំងឺ ឬ ពិការភាព។ ជំងឺ អេដស៍រួមបញ្ចូលទាំងវីរុសហ៊ីវ(វីរុសដែលធ្វើអោយមានឱនភាពនៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស) ជំងឺខួរក្បាល(ជំងឺវង្វេង)និងការរីករាលដាលនៃមេរោគ។
៣. ប្រការទូទៅ
៣.១ ការជូនដំណឹងពីរបួស ឬជំងឺ
ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ទៅតាមករណីនីមួយៗត្រូវជូនដំណឹងដល់ក្រុមហ៊ុនឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបានពីរបួស ឬជំងឺដែលអាចធ្វើការទាមទារសំណងពីការធានារ៉ាប់រងក្រោមផលិតផលបន្ថែមនេះ លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹង។
៣.២ ការផ្ដល់ជូនភស្ដុតាងដើម្បីទាមទារសំណង
ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ត្រូវផ្ដល់ភស្ដុតាងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ទៅឲ្យក្រុមហ៊ុនបន្ទាប់ពីថ្ងៃដែលសមាជិកដែលត្រូវបានធានាចេញពីមន្ទីរពេទ្យ ដែលមានវិក្កយបត្រអាចប្រើប្រាស់សម្រាប់ដំណើរការទាមទារសំណងនេះ ។
ការខកខានមិនបានផ្ដល់ភស្ដុតាងក្នុងរយៈពេលដែលបានកំណត់ នឹងមិនធ្វើឲ្យបាត់បង់សិទ្ធិក្នុងការទាមទារសំណងឡើយ ប្រសិនបើមានភស្ដុតាងបញ្ជាក់ថាមានមូលហេតុសមស្របនៃការខកខាននេះ យ៉ាងណាមិញការផ្ដល់ជូនភស្ដុតាងត្រូវតែធ្វើឡើងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ត្រូវទទួលខុសត្រូវរាល់ការចំណាយក្នុងការផ្តល់ភស្តុតាងនេះ។
៣.៣ ការត្រួតពិនិត្យសុខភាព
ក្នុងអំឡុងពេលសមស្របណាមួយ ក្រុមហ៊ុនមានសិទ្ធិត្រួតពិនិត្យកំណត់ត្រាសុខភាពរបស់សមាជិកដែលត្រូវបានធានា ទៅតាមតម្រូវការចាំបាច់សម្រាប់ការវាយតម្លៃសំណង។ ប្រសិនបើសមាជិកដែលត្រូវបានធានាបដិសេធមិនព្រមឲ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យ ដែលជាផ្នែកមួយនៃដំណើរការវាយតម្លៃសំណង ក្រុមហ៊ុនមានសិទ្ធិក្នុងការបដិសេធផ្តល់ការធានារ៉ាប់រងដល់សមាជិកដែលត្រូវបានធានា។
៣.៤ លក្ខខណ្ឌទូទាត់សំណង
អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងផលិតផលបន្ថែមនេះ ត្រូវបង់ឲ្យទៅសមាជិកដែលត្រូវបានធានា ហើយការទូទាត់សំណងត្រូវចាត់ទុកជាការបញ្ចប់ការទទួលខុសត្រូវតាមផ្លូវច្បាប់សម្រាប់ក្រុមហ៊ុន។ ក្នុងករណីដែលសមាជិកដែលត្រូវបានធានាទទួលមរណភាពនៅអំឡុងពេល ឬបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រុមហ៊ុននឹងបង់អត្ថប្រយោជន៍នៃ ផលិតផលបន្ថែមនេះ ទៅឲ្យអ្នកទទួលផលប្រយោជន៍ ដូចដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម។
៣.៥ ការបញ្ចប់ផលិតផលបន្ថែម
បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖
១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋានជាក្រុម ដែលភ្ជាប់ផលិតផលបន្ថែមនេះអស់សុពលភាព ឬ
២. ប្រសិនបើគ្មានការបង់បុព្វលាភរ៉ាប់រងសម្រាប់ផលិតផលបន្ថែមនេះក្នុងរយៈពេល សាមសិបមួយ (៣១) ថ្ងៃ នៃ រយៈពេលអនុគ្រោះ ឬ
៣. នៅខួបនៃបណ្ណសន្យារ៉ាប់រងជាក្រុមដែលភ្ជាប់ផលិតផលបន្ថែមនេះ ដែលអាចអនុវត្ដចំពោះតែសមាជិកដែលត្រូវបានធានាដែលឈានដល់អាយុ ៦៦ ឆ្នាំ
ការបញ្ចប់ផលិតផលបន្ថែមនេះ មិនប៉ះពាល់ដល់សិទ្ធិទាមទារសំណងមុនណាមួយដែលកើតឡើងមុនការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះក្រុមហ៊ុនមិនត្រូវបានចងភ្ជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភរ៉ាប់រងវិញ។
៣.៦ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមផលិតផលបន្ថែមនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬប្រសិនបើមធ្យោបាយ ឬឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ក្រោមផលិតផលបន្ថែមនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។
៣.៧ ការលុបចោលផលិតផលបន្ថែម
ក្រុមហ៊ុនអាចលុបចោលផលិតផលបន្ថែមនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាងសាមសិប (៣០) ថ្ងៃ ក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងបន្ថែមនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះ ក្រុមហ៊ុននឹងបង្វិលបុព្វលាភរ៉ាប់រងទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាសម្រាប់តែផ្នែកដែលមិនទាន់បានធានាតែប៉ុណ្ណោះ។
ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបានដប់ (១០) ថ្ងៃមុនកាលបរិច្ឆេទនៃការលុបចោលដែលបានកំណត់ក្នុងលិខិតជូនដំណឹង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងមានបំណងចង់លុបចោលផលិតផលបន្ថែមនេះមុនថ្ងៃផុតកំណត់ ដែលការលុបចោលនេះនឹងមានសុពលភាពនៅថ្ងៃដែលបានកំណត់ក្នុងលិខិតជូនដំណឹង។ យោងតាមហេតុផលសមស្រប ក្រុមហ៊ុននឹងបង្វិលបុព្វលាភរ៉ាប់រងទៅឲ្យម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានាសម្រាប់តែផ្នែកដែលមិនទាន់បានធានាតែប៉ុណ្ណោះ។
៣.៨ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយ ក្រោមផលិតផលបន្ថែមនេះឡើយ លុះត្រាតែ សមាជិកដែលត្រូវបានធានា បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌនៃផលិតផលបន្ថែមនេះ។
៣.៩ រយៈពេលរង់ចាំ
(ក) ក្រុមហ៊ុននឹងមិនធ្វើការទូទាត់សំណងណាមួយទៅតាមផលិតផលបន្ថែមនេះ ចំពោះជំងឺទាំងឡាយណាដែលបានកើតឡើងនៅអំឡុងពេលសាមសិប (៣០) ថ្ងៃដំបូង បន្ទាប់ពីផលិតផលបន្ថែមនេះមានសុពលភាព ឬដាក់ឲ្យ អនុវត្តឡើងវិញ ដោយគិតយកករណីដែលកើតឡើងចុងក្រោយគេ ឬ
(ខ) ក្រុមហ៊ុននឹងមិនធ្វើការទូទាត់សំណងណាមួយ ទៅតាមផលិតផលបន្ថែមនេះ ចំពោះជំងឺដូចខាងក្រោម ដែលបានកើតមានឡើងនៅអំឡុងពេលបីរយហុកសិបប្រាំ (៣៦៥) ថ្ងៃដំបូង បន្ទាប់ពីផលិតផលបន្ថែមនេះមាន សុពលភាព ឬត្រូវបានដាក់ឲ្យអនុវត្ត ឡើងវិញ៖
១. ប្រភេទដុំសាច់ស្លូតដែលមិនមានគ្រោះថ្នាក់ និងប្រភេទដុំសាច់កាចដែលបណ្ដាលឲ្យស្លាប់គ្រប់ប្រភេទ
២. ជំងឺឬសដូងបាត
៣. ជំងឺដំបៅទ្វារធំ
៤. ជំងឺដក់ទឹកនៅក្នុងពងស្វាស
៥. ជំងឺក្លនលូនគ្រប់ប្រភេទ
៦. ជំងឺបេះដូង សរសៃឈាម និងជំងឺលើសឈាម
៧. ជំងឺគ្រួសក្នុងតម្រងនោម ឬបង្ហួរនោម
៨. ជំងឺវះកាត់យកស្បូនចេញ
៩. ជំងឺភ្នែកឡើងបាយ
១០. ជំងឺស្រុតនៅចន្លោះឆ្អឹងកងនៃឆ្អឺងខ្នង
១១. ជំងឺរលាកថង់ប្រម៉ាត់
១២. ជំងឺប្រហោង ឬមិនប្រក្រតីនៃផ្លូវដង្ហើម សន្ទះថ្នាំងច្រមុះ ឬសាច់ច្រមុះ
១៣. ជំងឺមហារីកស្បូន (ចាប់ពីភ្នាសក្នុងស្បូន)
១៤. ក្រពេញទីរ៉ូអ៊ីតដំណើរការមិនធម្មតា
១៥. ជំងឺឆ្កួតជ្រូក
១៦. ជំងឺរបេង
១៧. ជំងឺដំបៅ ក្រពះឬផ្នែកដើមនៃពោះវៀនតូច
១៨. ជំងឺរីកធំនៃសរសៃឈាមរបស់ពងស្វាស
១៩. ប្រអប់ជើងខូចទ្រង់ទ្រាយ (មេជើងងាកទៅរកម្រាមផ្សេងទៀត)
២០. ជំងឺដុំសាច់ក្នុងស្បូន
២១. ជំងឺដុះសាច់ក្នុងបំពង់ក និងដុះសាច់ច្រមុះ
៣.១០ ករណីលើកលែង
បណ្ណសន្យារ៉ាប់រងបន្ថែមនេះ មិនធានារ៉ាប់រងចំពោះការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យ ឬការខូចខាតដែលបណ្ដាលមកពីការរងរបួស ឬជំងឺ (បញ្ចូលទាំងបញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការរងរបួស ឬជំងឺ) រោគសញ្ញា ឬភាពមិនប្រក្រតីដែលបណ្ដាលមកពី៖
១. ជំងឺរ៉ាំរ៉ៃ ជំងឺឈឺថ្កាត់ ឬរបួសដែលមិនទាន់បានព្យាបាលសះស្បើយមុនការចុះកិច្ចសន្យាផលិតផលបន្ថែម ជំងឺមិនប្រក្រតីពីកំណើត ជំងឺដែលមានការវិវត្តន៍ជានិច្ច ឬជំងឺហ្សែន ឬ
២. ការវះកាត់កែសម្ផស្ស ឬការព្យាបាលទាំងឡាយណាក្នុងគោលបំណងថែរក្សាសម្ផស្បស្បែក ការព្យាបាលមុខមុន ឬមុខជាំ ការព្យាបាលអង្គែ និងជ្រុះសក់ ឬការគ្រប់គ្រងទម្ងន់ ឬការវះកាត់ផែ្នកណាមួយ លើកលែងតែការផ្សាំស្បែកដែលបណ្ដាលមកពីគ្រោះថ្នាក់ដែលធានាដោយផលិតផលបន្ថែមនេះ ឬ
៣. ការមានផ្ទៃពោះ ការរំលូតកូន ការសម្រាលកូន បញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ ដំណោះស្រាយសម្រាប់ភាពមិនអាចមានកូនបាន (រាប់បញ្ចូលទាំងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល) ការធ្វើឲ្យមានកូន ឬការពន្យារកំណើត ឬ
៤. ជំងឺអេដស៍ ជំងឺកាមរោគ ឬជំងឺដែលឆ្លងតាមការរួមភេទ ឬ
៥. ការព្យាបាលពន្យារភាពចាស់ ឬការការពារភាពចាស់ដោយប្រើប្រាស់ថ្នាំ ឬសារធាតុជំនួយផ្សេងទៀត ឬការប្រើ ឱសថដើម្បីព្យាបាលបញ្ហាឆ្អឹងដែលបណ្ដាលមកពីជរាភាព បញ្ហាផ្លូវភេទបុរស ឬស្ដ្រី ការព្យាបាលជំងឺផ្លូវភេទ និងការវះកាត់ប្ដូរភេទ ឬ
៦. ការពិនិត្យវេជ្ជសាស្រ្តទូទៅ ឬទៀងទាត់ ការស្នើសុំជាលក្ខណៈបុគ្គលដើម្បីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬ គ្លីនិក សំណើលក្ខណៈបុគ្គលដើម្បីទទួលបានការវះកាត់ ការសម្រាកឲ្យជាសះ ឬសម្រាកថែទាំជំងឺ ការធ្វើរោគ វិនិច្ឆ័យផ្សេងទៀតក្រៅពីមូលហេតុដើមនៃការព្យាបាល ការធ្វើរោគវិនិច្ឆ័យរបួស ឬជំងឺ ការធ្វើរោគវិនិច្ឆ័យដែលចាត់ទុកថាមិនមែនជាភាពចាំបាច់ផ្នែកវេជ្ជសាស្ដ្រ ឬ មិនតម្រូវដោយបទដ្ឋានវេជ្ជសាស្ដ្រ និងថ្លៃសេវាកម្មគិលានុបដ្ឋានតែមួយមុខ ឬ
៧. ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺភ្នែក ការវះកាត់ភ្នែកដោយបាញ់ឡាស៊ែ (LASIK) ការចំណាយលើការជំនួយ ឬការព្យាបាលភ្នែក ឬ
៨. ការពិនិត្យ ព្យាបាល ឬវះកាត់បរិវេណមាត់រាប់ រាប់បញ្ចូលទាំងធ្មេញពាក់ ស្រោបធ្មេញ ការព្យាបាលឬសធ្មេញ ប៉ះធ្មេញ វះកាត់ធ្មេញ រ៉ធ្មេញ ដកធ្មេញ ដាំធ្មេញ លើកលែងតែតម្រូវចាំបាច់ធ្វើដោយសារតែរងរបួសដោយគ្រោះថ្នាក់ ក៏ប៉ុន្ដែសម្រាប់ឧបទ្ទវហេតុនេះ ការធានារ៉ាប់រងនឹងមិនផ្ដល់ជូនចំពោះធ្មេញពាក់ ធ្មេញស្រោប និងការព្យាបាលឬសធ្មេញ ឬដាំធ្មេញ ឬ
៩. ការព្យាបាល ឬធ្វើនីតិសម្បទាដោយសារការប្រើថ្នាំញៀនណាកូទីន បារី គ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងទៀត ឬ
១០. ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកើតពីភាពមិនប្រក្រតី ឬជំងឺផ្លូវចិត្ត វិកលចរិក ជំងឺប្រព័ន្ធប្រសាទ ឬមានឥរិយាបថមិនប្រក្រតី ឬបុគ្គលិកលក្ខណៈមិនប្រក្រតី ជំងឺផ្លូវចិត្តដែលប៉ះពាល់ប្រព័ន្ឋសរសៃប្រសាទ (ADHD) ជំងឺខ្សោយប្រាជ្ញា (Autism) ជំងឺស្ដ្រេស បរិភោគមិនប្រក្រតី (Eating disorder) ឬជំងឺថប់បារម្ភ (Anxiety) ឬ
១១. ប្រភេទនៃការព្យាបាលដោយការពិសោធន៍ (Experiment) ការព្យាបាល ឬការធ្វើរោគវិនិច្ឆ័យចំពោះរោគសញ្ញា ឬជំងឺដែលស្ទះដង្ហើមពេលគេងលក់ ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យភាពមិនប្រក្រតីនៃដំណេក និងការស្រមុកនៅពេលគេងលក់ ឬ
១២. ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយមិនប្រើប្រាស់ឱសថសម័យទំនើប បូកបញ្ចូលទាំងការប្រើប្រាស់ឱសថជំនួស (ឱសថបុរាណ) បែបផ្សេង ឬ
១៣. ការចំណាយដែលកើតមានដោយសារតែការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលសមាជិកដែលត្រូវបានធានាដើរតួនាទីជាវេជ្ជបណ្ឌិតដោយខ្លួនឯង ហើយក៏រាប់បញ្ចូលទាំងការចំណាយដែលឪពុកម្ដាយរបស់សមាជិកដែលត្រូវបានធានា ប្ដី ឬប្រពន្ធរបស់សមាជិកដែលត្រូវបានធានា ឬកូនរបស់សមាជិកដែលត្រូវបានធានាដើរតួជា វេជ្ជបណ្ឌិតផងដែរ ឬ
១៤. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត បង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតីក្ដី ឬមិនប្រក្រតីក្ដី ក្នុងរយៈពេលពីរ (២) ឆ្នាំបន្ទាប់ពីកាលបរិច្ឆេទផលិតផលបន្ថែមមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់ ឲ្យអនុវត្តឡើងវិញនូវផលិតផលបន្ថែមនេះ ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ។ ករណីនេះត្រូវរាប់បញ្ចូលទាំងហេតុការណ៍ដែលសមាជិកដែលត្រូវបានធានាទទួលទាន ផឹក ឬចាក់ថ្នាំញៀន ឬសារធាតុពុលក្នុងខ្លួនលើសពីការណែនាំរបស់វេជ្ជបណ្ឌិត ឬ
១៥. ប្រើប្រាស់ថ្នាំញៀន ថ្នាំសប្បាយ (Stimulators) ប្រើប្រាស់គ្រឿងស្រវឹងជ្រុល ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែលកំណត់ដោយច្បាប់ និងបទបញ្ញត្តិជាធរមាន។ ស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងមានន័យថា ការធ្វើតេស្ដឈាមបង្ហាញថាកម្រិតជាតិអាល់កុលមានចាប់ពីមួយរយហាសិប (១៥០) មីលីក្រាម ឬច្រើនជាងនេះ ឬ
១៦. របួសដែលកើតឡើងក្នុងជម្លោះ ឬការចូលរួមជម្លោះ ឬ
១៧. របួសដែលបណ្ដាលមកពីឧបទ្ទវហេតុដែលសមាជិកដែលត្រូវបានធានាមានចេតនាប្រព្រឹត្តបទល្មើស ឬនៅពេលស្ថិតនៅក្រោមការចាប់ខ្លួន ឬរត់គេចខ្លួន ឬ
១៨. របួសដែលបណ្ដាលមកពីការចូលរួមក្នុងសកម្មភាពប្រណាំងទូក ឬយានយន្ដ ប្រណាំងសេះ ការជិះស្គីគ្រប់ប្រភេទ រួមបញ្ចូលទាំងការជិះម៉ូតូទឹក (Jet-Skiing) ជិះស្គីទឹកកក ប្រដាល់គ្រប់ប្រភេទ កីឡាឆ័ត្រយោង (លើកលែងតែក្នុងករណីដើម្បីសង្គ្រោះជីវិត) បាឡុងហោះ (Ballooning) ការលោតហោះសំកាំងពីលើអាកាស (Hang-gliding) កីឡាលោតពីទីខ្ពស់ (Bungee Jumping) សកម្មភាពក្រោមទឹកដោយប្រើប្រាស់ឧបករណ៍ជំនួយការដកដង្ហើម ឬ
១៩. របួសកើតឡើងពេលដែលបម្រើការងារជាទាហាន នគរបាល ឬអ្នកស្ម័គ្រចិត្ត ឬ
២០. តិបត្តិការផ្សេងៗនៅក្នុងសង្រ្គាម ឬសកម្មភាពបង្រ្កាប សង្រ្គាមដោយមានការប្រកាស ឬមិនប្រកាសក្ដី ការឈ្លានពាន ឬអំពើរបស់បរទេសជាសត្រូវ សកម្មភាពប្រៀបដូចសង្គ្រាម សង្រ្គាមស៊ីវិល ឧទ្ទាម ការបះបោរ កុប្បកម្ម កូដកម្ម កុបកម្ម បដិវត្តន៍ រដ្ឋប្រហារ សេចក្ដីប្រកាសការអនុវត្តន៍ច្បាប់អាជ្ញាសឹក ឬស្ថានភាពផ្សេងទៀតដែលបណ្ដាលឲ្យមានការអនុវត្តច្បាប់អាជ្ញាសឹកដើម្បីបន្ដ ឬ
២១. ស្ថានភាពដែលមានស្រាប់មានន័យថា៖
(i). ជំងឺដែលកើតមានស្រាប់ ឬកំពុងមានមុនពេលស្នើសុំបណ្ណសន្យារ៉ាប់រង មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ
(ii). មូលហេតុដែលបណ្ដាលឲ្យមានជំងឺមានស្រាប់ ឬកំពុងមានមុនពេលស្នើសុំបណ្ណសន្យារ៉ាប់រងមុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ
(iii). សមាជិកដែលត្រូវបានធានាដឹងថាមានសញ្ញា ឬរោគសញ្ញានៃរបួស ជំងឺ ឬរោគមុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ
(iv). លទ្ធផលការធ្វើតេស្ដពីបន្ទប់ពិសោធន៍ ឬការអង្កេតបង្ហាញនូវវត្តមានដែលទំនងមានរបួស ជំងឺ ឬរោគមុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ។