
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
- ទទួលបាន ១០០% (មួយរយភាគរយ) នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីកកម្រិតធ្ងន់
- ទទួលបាន ៣០% (សាមសិបភាគរយ) នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីកកម្រិតស្រាល។
- ជម្រើសបន្ថែម “អត្ថប្រយោជន៍ចំណាយមន្ទីរពេទ្យប្រចាំថ្ងៃ” ៖ អ្នកត្រូវបានធានារ៉ាប់រងនឹងទទួលបានទឹកប្រាក់ប្រចាំថ្ងៃ ជាអត្ថប្រយោជន៍ចំណាយមន្ទីរពេទ្យប្រចាំថៃ្ង ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីក កម្រិតធ្ងន់ ឬ កម្រិតស្រាល ហើយតម្រូវឲ្យមានការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៦៦ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៥០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ អាចបន្តរហូតឈានដល់អាយុ ៦៥ ឬ ស្មើនឹងកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ស្មើនឹងរយៈពេលនៃការធានារ៉ាប់រង |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
លក្ខណៈផលិតផលសង្ខេប
អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង | ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦០ ឆ្នាំ |
អាយុផុតកំណត់ការធានារ៉ាប់រង | ៦៦ ឆ្នាំ |
ចំនួនទឹកប្រាក់ធានារ៉ាប់រង | ចាប់ពី ៥០០០ ដុល្លារ |
រយៈពេលនៃការធានារ៉ាប់រង | ១ ឆ្នាំ អាចបន្តរហូតឈានដល់អាយុ ៦៥ ឬ ស្មើនឹងកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន |
រយៈពេលបង់បុព្វលាភធានារ៉ាប់រង | ស្មើនឹងរយៈពេលនៃការធានារ៉ាប់រង |
របៀបបង់បុព្វលាភធានារ៉ាប់រង | ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ |
បរិយាយផលិតផល
ផលិតផលបន្ថែម ស្មាយ ឡាយហ្វ៍ ការពារជំងឺមហារីក គឺជាផលិតផលបន្ថែមដែលត្រូវបានភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋាន និងផលិតផលបន្ថែមនេះ ត្រូវយកខ្លឹមសារនៃផលិតផលបន្ថែមជាគោល។
១. និយមន័យ
“វេជ្ជបណ្ឌិត” សំដៅដល់ វេជ្ជបណ្ឌិតសម័យទំនើប ដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែបវេជ្ជសាស្រ្ដ ឬសេវាកម្មវះកាត់ ដែលមិនមែនជាអ្នកត្រូវបានធានារ៉ាប់រង ប្ដី ឬប្រពន្ធរបស់អ្នកត្រូវបានធានារ៉ាប់រង ឬកូនចៅរបស់អ្នកត្រូវបានធានារ៉ាប់រងឡើយ។
“ការធ្វើរោគវិនិច្ឆ័យ” សំដៅដល់ ការធ្វើរោគវិនិច្ឆ័យដោយមានភស្តុតាងច្បាស់លាស់របស់វេជ្ជបណ្ឌិត បញ្ជាក់អំពីជំងឺមហារីកកម្រិតធ្ងន់ ឬជំងឺមហារីកម្រិតស្រាល ដូចដែលបានកំណត់ក្នុងបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីដែលពុំមានភស្ដុតាងច្បាស់លាស់ ភស្ដុតាងដែលអាចប្រើប្រាស់ជំនួសបានអាចជារបាយការណ៍ដែលបានមកពីការពិនិត្យវិទ្យុសាស្ដ្រ (radiological) គ្លីនីក (clinical) ជាលិកាសាស្រ្ត (histological) ឬការពិនិត្យនៅមន្ទីរពិសោធន៍ (laboratory examination)។
“ជំងឺមហារីកកម្រិតធ្ងន់ (Major Cancer)” ត្រូវបានកំណត់ដោយវត្តមាននៃដុំសាច់មហារីកកាច (malignant tumor) ដែលបានធ្វើរោគវិនិច្ឆ័យយ៉ាងច្បាស់លាស់ ដោយមានការបញ្ជាក់ពីការធ្វើជាលិកាវិភាគ (histopathological confirmation) និងកំណត់អត្តសញ្ញាណដោយការលូតលាស់របស់កោសិកាមហារីកដែលមិនអាចគ្រប់គ្រងបាន រួមទាំងមានការរាលដាល និងការបំផ្លាញដល់ជាលិកាធម្មតា។ ពាក្យថាដុំសាច់មហារីក គឺរួមបញ្ចូលទាំងមហារីកឈាម (Leukemia) មហារីកក្រពេញទឹករងៃ ឬដុំមហារីក ដុំពក មហារីកខួរឆ្អឹង (Lymphoma) និងមហារីកស្បែក (Sarcoma)។
ករណីដែលមិនរាប់បញ្ចូលថាជាមហារីកកម្រិតធ្ងន់មានដូចជា៖
១. ប្រភេទដុំសាច់ ដែលមានចំណាត់ថ្នាក់ជាលិកាវិភាគ ជាប្រភេទណាមួយដូចខាងក្រោម៖
ក. ដុំសាច់ដែលនឹងវិវត្តទៅជាដុំមហារីក (Pre-malignant)
ខ. ដុំសាច់ដែលមិនមានការរាលដាល (Non-invasion)
គ. ក្រុមកោសិកាដែលមានការលូតលាស់ខុសប្រក្រតី តែមិនទាន់មានការរីករាលដាលទៅជាលិកាផ្សេងៗក្បែរនោះ (Carcinoma-in-situ (CIS))
ឃ. ដុំសាច់ដែលជិត ឬអាចក្លាយជាដុំមហារីក (Having borderline malignancy)
ង. ដុំសាច់ដែលអាចនឹងក្លាយទៅជាដុំមហារីកកម្រិតណាមួយ (Having any degree of malignant potential)
ច. ដុំសាច់ដែលសង្ស័យថាជាដុំមហារីក (Having suspicious malignancy)
ឆ. ជាលិកាដែលលូតលាស់មិនប្រក្រតីដែលមានស្ថានភាពមិនច្បាស់លាស់ ឬមិនអាចដឹងប្រាកដបាន (Neoplasm of uncertain or unknown behavior) ឬ
ជ. មហារីកមាត់ស្បូនកម្រិត១ (CIN-១) មហារីកមាត់ស្បូនកម្រិត១ (CIN-១) និងមហារីកមាត់ស្បូនកម្រិត៣ (CIN-៣)
២. ជំងឺមហារីកកោសិកាស្បែកដែលមិនមែនជាដុំមេឡានីន (non-melanomas skin carcinoma) លើកលែងតែមានភស្តុតាងថាមានការរាលដាលទៅប្រព័ន្ធទឹករងៃ ឬលើសពីនេះ
៣. ដុំសាច់មហារីកស្បែកដែលកើតពីបណ្តុំសារជាតិមេឡានីន (malignant melanoma) ដែលមិនមានការរាលដាលលើសពីស្រទាប់អេពីឌែម (epidermis)
៤. គ្រប់ជំងឺមហារីកក្រពេញប្រូស្តាត (Prostate Cancer) ដែលបានធ្វើជាលិកាវិភាគជាមួយលទ្ធផល T1N0M0 (ការចាត់ចំណាត់ថ្នាក់ជំងឺមហារីកតាមចំណាត់ថ្នាក់ TNM) ឬទាបជាងនេះ ឬមហារីកក្រពេញប្រូស្តាតដែលមានចំណាត់ថ្នាក់សមមូល ឬទាបជាងនេះ
៥. គ្រប់ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត (Thyroid Cancer) ដែលមានចំណាត់ថ្នាក់ជាលិកាវិភាគ T1N0M0 (ការចាត់ចំណាត់ថ្នាក់ជំងឺមហារីកតាមចំណាត់ថ្នាក់ TNM) ឬទាបជាងនេះ
៦. គ្រប់ជំងឺមហារីកប្លោកនោម (Urinary Bladder) ដែលមានចំណាត់ថ្នាក់ជាលិកាវិភាគ T1N0M0 (ការចាត់ចំណាត់ថ្នាក់ជំងឺមហារីកតាមចំណាត់ថ្នាក់ TNM) ឬទាបជាងនេះ
៧. គ្រប់ជំងឺមហារីកក្រពះពោះវៀន (Gastro-Intestinal Stromal) ដែលមានចំណាត់ថ្នាក់ជាលិកាវិភាគ T1N0M0 (ការចាត់ចំណាត់ថ្នាក់ជំងឺមហារីកតាមចំណាត់ថ្នាក់ TNM) ឬទាបជាងនេះ ហើយដែលមានចំនួនគ្រាប់មីតូស (mitotic) តិចជាង ឬស្មើ ៥/៥០ HPFs
៨. ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ (Chronic Lymphocytic Leukemia) ដែលតូចជាងកម្រិតទី៣នៃ ចំណាត់ថ្នាក់ RAI ។
“ជំងឺមហារីកកម្រិតស្រាល (Minor Cancer)” លក្ខខណ្ឌខាងក្រោមត្រូវបានរាប់បញ្ចូល៖
១. ក្រុមកោសិកាដែលមានការលូតលាស់ខុសប្រក្រតី តែមិនទាន់មានការរីករាលដាលទៅជាលិកាផ្សេងៗក្បែរនោះ Carcinoma-in-situ (CIS) មានន័យថាជាការលូតលាស់បណ្តុំថ្មីដោយខ្លួនឯងនៃកោសិកាមហារីកក្នុងដែនកំណត់នៃកោសិកាដែលវាបានចាប់កំណើត ហើយមិនទាន់មានការរាលដាល និង/ឬ ការបំផ្លាញទៅលើជាលិកាដែលនៅជុំវិញនោះ។ ការធ្វើរោគវិនិច្ឆ័យនៃ CIS ត្រូវតែមានការបញ្ជាក់គាំទ្រពី របាយការណ៍នៃការធ្វើជាលិកាវិភាគ (histopathological report)។
ក្នុងករណីមាត់ស្បូន ការយកសំណាកមាត់ស្បូនមកពិនិត្យ (PAP Smear) តែម្យ៉ាងមិនអាចទទួលយកបានទេ ហើយគួរតែមានការបង្ហាញយ៉ាងច្បាស់លាស់ពីការច្រឹបយកជាលិកាស្បូន (Cone Biopsy) ឬ ការថតឆ្លុះមាត់ស្បូន (Colposcopy) ដោយមានរបាយការណ៍នៃការច្រឹបសាច់មាត់ស្បូនយកមក ពិនិត្យ (Cervical Biopsy) ច្បាស់លាស់បញ្ជាក់នូវវត្តមាននៃ CIS ។ ចំណាត់ថ្នាក់នៃជាលិកាថ្មីដែល លូតលាស់មិនប្រក្រតីក្នុងស្រទាប់ស្បែកនៃមាត់ស្បូន (Cervical Intraepithelial Neoplasia (CIN) ដែលបង្ហាញថាជាកម្រិត១ (CIN១) កម្រិត២ (CIN២) កម្រិត៣ (CIN៣) (ក្នុងករណីដែលមានកោសិកា ដែលលូតលាស់មិនប្រក្រតីធ្ងន់ធ្ងរដែលជាសញ្ញានៃការចាប់ផ្តើមវិវត្តទៅជាជំងឺមហារីក (Severe Dysplasia) ដោយគ្មាន CIS) មិនស្របទៅតាមនិយមន័យដែលតម្រូវ និង មិនត្រូវបានរាប់បញ្ចូល ឡើយ។
២. ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃដំណាក់កាលដំបូង (Chronic lymphocytic leukemia (CLL))៖ ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃកម្រិត១ (RAI ១) ឬកម្រិត២ (RAI ២)។ ជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃកម្រិត០ (RAI 0) ឬទាបជាងនោះមិនត្រូវបានរាប់បញ្ចូលទេ។
៣. ជំងឺមហារីកស្បែកដែលកើតឡើងដោយបណ្តុំសារជាតិមេឡានីន (Malignant Melanoma) ដែលបានធ្វើរោគវិនិច្ឆ័យដោយ ផ្អែកលើលទ្ធផលច្រឹបសាច់ទៅវិភាគដែលមិនមានការរាលដាលទៅផុតពីស្រទាប់ស្បែកខាងលើ (Epidermis)។ ស្ថានភាពស្បែកដែលមិនមែនជាបណ្តុំនៃសារជាតិមេឡានីនមិនត្រូវបានរាប់បញ្ចូលទេ។
៤. ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង (Early Prostate Cancer)៖ ជំងឺមហារីកក្រពេញប្រូស្តាតដែលបានធ្វើជាលិកាវិភាគជាមួយលទ្ធផល T1N0M0 ដោយប្រើប្រាស់ចំណាត់ថ្នាក់ TNM ។
៥. ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដំណាក់កាលដំបូង (Early Thyroid Cancer)៖ ជំងឺមហារីកក្រពេញ ទីរ៉ូអ៊ីតដែលបានធ្វើជាលិកាវិភាគដោយប្រើប្រាស់ចំណាត់ថ្នាក់ TNM ដែលមានលទ្ធផល T1N0M0 ក៏ដូចជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីតទម្រង់ Papillary microcarcinoma ដែលមានអង្កត់ផ្ចិតតូចជាង ២ សង់ទីមែត្រ។
៦. ជំងឺមហារីកប្លោកនោមដំណាក់កាលដំបូង (Bladder Cancer)៖ ជំងឺមហារីកប្លោកនោមដែលបានធ្វើជាលិកាវិភាគដោយប្រើប្រាស់ចំណាត់ថ្នាក់ TNM ដែលមានលទ្ធផល T1N0M0 ក៏ដូចជាជំងឺមហារីកប្លោកនោមទម្រង់ Papillary microcarcinoma។
“មន្ទីរពេទ្យ” សំដៅដល់ គ្រឹះស្ថានបងើ្កតឡើងស្របច្បាប់ ដែលប្រតិបត្តិដោយអនុលោមទៅតាមច្បាប់ប្រចាំប្រទេសនៃទីតាំងមន្ទីរពេទ្យ ព្រមទាំងបានចុះបញ្ជីជាមន្ទីរពេទ្យ ហើយថែមទាំង៖
១. អាចផ្ដល់នូវការថែទាំ និងការព្យាបាលដល់អ្នកជំងឺ និងអ្នករបួសដែលអាចឲ្យធ្វើការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ
២. មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ធំៗ
៣. អាចផ្ដល់នូវសេវាកម្មគិលានុបដ្ឋាកពេញម៉ោង
៤. ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យដែលបានចុះបញ្ជី
៥. មិនមែនជាគ្លីនិកបឋម មណ្ឌលកែប្រែ កន្លែងមើលថែចាស់ជរា អ្នកដែលមានបញ្ហាសតិ អ្នកដែលញៀនគ្រឿងស្រវឹង ឬ ថ្នាំញៀន គិលានុបដ្ឋាន កន្លែងសម្រាក ឬកន្លែងសម្រាប់មនុស្សទើបតែងើបពីឈឺឡើយ។
“អ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ” (inpatient) សំដៅលើ អ្នកត្រូវបានធានារ៉ាប់រងដែលត្រូវបានទទួលឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិច ៦ (ប្រាំមួយ) ម៉ោងជាប់គ្នា ហើយត្រូវបានចុះឈ្មោះជាអ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងបញ្ជីមន្ទីរពេទ្យ បន្ទាប់ពីមានការធ្វើរោគវិនិច្ឆ័យ និងការណែនាំរបស់វេជ្ជបណ្ឌិត ទៅតាមបទដ្ឋានវេជ្ជសាស្រ្ត និងក្នុងរយៈពេលសមស្របណាមួយទៅតាមស្ថានភាពនៃជំងឺមហារីកនីមួយៗ។
“ភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត” សំដៅលើ សេវាកម្មផ្នែកវេជ្ជសាស្រ្តដែលមានលក្ខខណ្ឌដូចខាងក្រោម៖
១. បង្ហាញថាសមហេតុផល ដោយផែ្អកលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ទៅតាមស្ថានភាពជំងឺមហារីករបស់អ្នកត្រូវបានធានារ៉ាប់រង
២. មានចំនុចបង្ហាញតាមបែបវេជ្ជសាស្រ្តយ៉ាងច្បាស់លាស់ ដោយផ្អែកទៅតាមបទដ្ឋានវេជ្ជសាស្រ្តទំនើប
៣. មិនត្រូវធ្វើឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ភាគីណាមួយ មិនថាជាអ្នកត្រូវបានធានារ៉ាប់រង ក្រុមគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកដែលផ្ដល់សេវាកម្មផ្នែកវេជ្ជសាស្រ្ត និង
៤. ត្រូវតែជាការព្យាបាលផ្នែកវេជ្ជសាស្រ្តត្រឹមត្រូវ ដោយផ្អែកទៅតាមបទដ្ឋានវេជ្ជសាស្រ្ដនៃការយកចិត្តទុកដាក់ក្នុងការថែទាំ និងដែលចាំបាច់ទៅតាមស្ថានភាពជំងឺមហារីករបស់អ្នកត្រូវបានធានារ៉ាប់រង។
២. ការធានារ៉ាប់រង
ខណៈពេលដែលផលិតផលបន្ថែមនេះនៅមានសុពលភាព ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកដូចដែលបានកំណត់ក្នុងឯកសារនេះ ហើយក្រុមហ៊ុនទទួលបានភស្ដុតាងគ្រប់គ្រាន់សម្រាប់ការវាយតម្លៃការទាមទារសំណង ទៅតាមការតម្រូវដោយសមហេតុផលរបស់ក្រុមហ៊ុន ដោយអនុលោមទៅតាមទម្រង់ និងវិធីសាស្រ្តដែលកំណត់ដោយក្រុមហ៊ុននិងច្បាប់ជាធរមាន ក្រុមហ៊ុននឹងទូទាត់សំណងទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
២.១ អត្ថប្រយោជន៍ករណីជំងឺមហារីកកម្រិតធ្ងន់
ក្រុមហ៊ុននឹងទូទាត់សំណង ១០០% (មួយរយភាគរយ) នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកកម្រិតធ្ងន់ បន្ទាប់ពីរយៈពេលរង់ចាំ ៩០ (កៅសិប) ថៃ្ង ចាប់តាំងពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមាន សុពលភាព ឬកាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រង ហើយអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតយ៉ាងតិចរយៈពេល ១៤ (ដប់បួន) ថៃ្ង ចាប់តាំងពីថៃ្ងនៃការធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីកកម្រិតធ្ងន់។ អត្ថប្រយោជន៍នេះបង់ជូនតែម្តងសម្រាប់បណ្ណសន្យារ៉ាប់រងមួយ (ក្នុងរយៈពេលមានសុពលភាព)។ បណ្ណសន្យារ៉ាប់រងដែលត្រូវបានបន្ត ត្រូវចាត់ទុកជាបណ្ណសន្យារ៉ាប់រងតែមួយ។
២.២ អត្ថប្រយោជន៍ករណីជំងឺមហារីកកម្រិតស្រាល
ក្រុមហ៊ុននឹងទូទាត់សំណង ៣០% (សាមសិបភាគរយ) នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីកកម្រិតស្រាល បន្ទាប់ពីរយៈពេលរង់ចាំ ៩០ (កៅសិប) ថៃ្ង ចាប់តាំងពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រង ហើយអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតយ៉ាងតិចរយៈពេល ១៤ (ដប់បួន) ថៃ្ង ចាប់តាំងពីថៃ្ងនៃការធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីកកម្រិតស្រាល។ អត្ថប្រយោជន៍នេះបង់ជូនតែម្តងសម្រាប់ បណ្ណសន្យារ៉ាប់រងមួយ (ក្នុងរយៈពេលមានសុពលភាព)។ បណ្ណសន្យារ៉ាប់រងដែលត្រូវបានបន្ត ត្រូវចាត់ទុកជាបណ្ណសន្យារ៉ាប់រងតែមួយ។
២.៣ ជម្រើសបន្ថែម៖ អត្ថប្រយោជន៍ចំណាយមន្ទីរពេទ្យប្រចាំថ្ងៃ
ក្រុមហ៊ុននឹងផ្តល់ជូនទឹកប្រាក់ប្រចាំថ្ងៃ ដែលជាអត្ថប្រយោជន៍ចំណាយមន្ទីរពេទ្យប្រចាំថ្ងៃទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកកម្រិតធ្ងន់ ឬ ជំងឺមហារីកកម្រិតស្រាល ដែលតម្រូវឲ្យអ្នកត្រូវបានធានារ៉ាប់រងត្រូវចូលសម្រាកព្យាបាលជំងឺមហារីកនៅក្នុងមន្ទីរពេទ្យ ដែលជាតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្រ្ត បន្ទាប់ពីរយៈពេលរង់ចាំ ៩០ (កៅសិប) ថ្ងៃ ចាប់ពីកាលបរិចេ្ឆទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិចេ្ឆទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រង ហើយអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតយ៉ាងតិចរយៈពេល ១៤ (ដប់បួន) ថ្ងៃ ចាប់តាំងពីថ្ងៃនៃការធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីកកម្រិតធ្ងន់ ឬ ជំងឺមហារីកកម្រិតស្រាល។ អត្ថប្រយោជន៍ចំណាយមន្ទីរពេទ្យប្រចាំថ្ងៃសរុបមិនត្រូវលើសពី ៣០ (សាមសិប) ថ្ងៃ សម្រាប់ជំងឺមហារីកនីមួយៗដែលត្រូវបានធ្វើរោគវិនិច្ឆ័យ (កម្រិតធ្ងន់ ឬកម្រិតស្រាល) ក្នុងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយដង និងមិនត្រូវលើសពី ៩០ (កៅសិប) ថ្ងៃ ក្នុងមួយ បណ្ណសន្យារ៉ាប់រង។ បណ្ណសន្យារ៉ាប់រងដែលត្រូវបានបន្តត្រូវចាត់ទុកជាបណ្ណសន្យារ៉ាប់រងតែមួយ។ អត្ថប្រយោជន៍នេះនឹងត្រូវបញ្ចប់នៅពេលដែលក្រុមហ៊ុនបានទូទាត់សំណងជាសរុបបាន ៩០ (កៅសិប) ថ្ងៃ នៃអត្ថប្រយោជន៍ចំណាយមន្ទីរពេទ្យប្រចាំថ្ងៃ។
៣. ប្រការទូទៅ
៣.១ បុព្វលាភធានារ៉ាប់រងដំបូង
បុព្វលាភធានារ៉ាប់រងដំបូងត្រូវបង់ភ្លាមៗ ហើយការធានារ៉ាប់រងនឹងមានសុពលភាព។
៣.២ បុព្វលាភដើម្បីបន្តបណ្ណសន្យារ៉ាប់រង
បុព្វលាភដើម្បីបន្តបណ្ណសន្យារ៉ាប់រងនឹងត្រូវគណនាឡើងវិញនៅឆ្នាំនៃបណ្ណសន្យានីមួយៗ ទៅតាមអាយុថ្មីរបស់អ្នកត្រូវបានធានារ៉ាប់រង។ ក្រុមហ៊ុននឹងផ្តល់ការជូនដំណឹងទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងជាមុនមិនតិចជាងរយៈពេល ៣០ ថៃ្ង មុនថៃ្ងបញ្ចប់នៃរយៈពេលធានារ៉ាប់រង។ បុព្វលាភដើម្បីបន្តបណ្ណសន្យារ៉ាប់រងនឹងត្រូវបង់យ៉ាងយូរបំផុតក្នុងរយៈពេលអនុគ្រោះ។
៣.៣ ឯកសិទ្ធិក្នុងការបន្តសុពលភាពបណ្ណសន្យារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រងអាចបន្តបណ្ណសន្យារ៉ាប់រងនៅខួបនៃបណ្ណសន្យារ៉ាប់រងរហូតដល់អាយុ ៦៥ ឆ្នាំ ហើយក្រុមហ៊ុននឹងមិនកំណត់រយៈពេលរង់ចាំក្នុងឆ្នាំនៃការបន្តបណ្ណសន្យារ៉ាប់រងឡើយ។
៣.៤ ការជូនដំណឹងពីជំងឺមហារីកកម្រិតធ្ងន់ ឬជំងឺមហារីកកម្រិតស្រាល
អ្នកត្រូវបានធានារ៉ាប់រង ឬភាគីនៃអ្នកត្រូវបានធានារ៉ាប់រង ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថៃ្ង បន្ទាប់ពីថៃ្ងនៃការធ្វើរោគវិនិច្ឆ័យជំងឺមហារីកកម្រិតធ្ងន់ ឬជំងឺមហារីកកម្រិតស្រាល ដែលជាកម្មវត្ថុនៃការទាមទារសំណងក្រោមផលិតផលបន្ថែមនេះ លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹង។
៣.៥ ការត្រួតពិនិត្យរបាយការណ៍វេជ្ជសាស្រ្ត
ក្នុងរយៈពេលសមស្របណាមួយ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការត្រួតពិនិត្យកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកត្រូវបានធានារ៉ាប់រង ទៅតាមតម្រូវការចាំបាច់សម្រាប់ការវាយតម្លៃការទាមទារសំណង។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបដិសេធមិនព្រមឲ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យឯកសារ ដែលជាផ្នែកមួយនៃដំណើរ ការវាយតម្លៃការទាមទារសំណង ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបដិសេធផ្តល់សំណង និងការធានារ៉ាប់រងដល់អ្នកត្រូវបានធានារ៉ាប់រង។
៣.៦ ឯកសារតម្រូវសម្រាប់ការទាមទារសំណងលើជំងឺមហារីកកម្រិតធ្ងន់ ឬជំងឺមហារីកកម្រិតស្រាល
១. ច្បាប់ចម្លងនៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត
២. បំពេញពាក្យស្នើសុំទាមទារសំណងករណីរបួស/មានជំងឺ
៣. ភស្តុតាងពាក្យស្នើសុំទាមទារសំណង/របាយការណ៍គ្រូពេទ្យ
៤. របាយការណ៍ឬលទ្ធផលកោសល្យវិច័យ
៥. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់ជាមួយឯកសារច្បាប់ដើម
៦. ច្បាប់ចម្លងវិក្កយបត្រពេទ្យ/លិខិតចេញពីមន្ទីរពេទ្យ (សម្រាប់អត្ថប្រយោជន៍ចំណាយមន្ទីរពេទ្យប្រចាំថ្ងៃ)
៣.៧ ការបញ្ចប់ផលិតផលបន្ថែម
បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖
១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដែលភ្ជាប់ផលិតផលបន្ថែមនេះអស់សុពលភាព ឬ
២. នៅពេលដែលក្រុមហ៊ុនទូទាត់សំណងសរុប ១៣០% (មួយរយសាមសិបភាគរយ) នៃចំនួនទឹកប្រាក់ធានារ៉ាប់រងក្រោមសំណងទៅលើជំងឺមហារីកទាំងអស់ ឬ
៣. ប្រសិនបើគ្មានការបង់បុព្វលាភធានារ៉ាប់រងនៃផលិតផលបន្ថែមនេះក្នុងរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថៃ្ង បន្ទាប់ពីកាលបរិចេ្ឆទដល់កំណត់បង់បុព្វលាភធានារ៉ាប់រង លើកលែងតែមានការកាត់កងបុព្វលាភធានារ៉ាប់រងដោយស្វ័យប្រវត្តិនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ឬ
៤. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងឈាន ដល់អាយុ ៦៦ (ហុកសិបប្រាំមួយ) ឆ្នាំ ផលិតផលបនែ្ថមនេះនឹងត្រូវបញ្ចប់ នៅកាលបរិច្ឆេទនៃខួបនៃបណ្ណសន្យារ៉ាប់រងនៃផលិតផលបន្ថែមនេះ។
ការបញ្ចប់ផលិតផលបន្ថែមនេះ មិនប៉ះពាល់ដល់សិទ្ធិទាមទារសំណងណាមួយដែលកើតឡើងមុនការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះក្រុមហ៊ុនមិនត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភធានារ៉ាប់រងវិញ។
៣.៨ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមផលិតផលបន្ថែមនេះជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬប្រសិនបើមធ្យោបាយ ឬឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ដើម្បីទទួលបានផលប្រយោជន៍ក្រោមផលិតផលបន្ថែមនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការទាមទារសំណងនោះឡើយ។
៣.៩ ការលុបចោលផលិតផលបន្ថែម
ក្រុមហ៊ុនអាចលុបចោលផលិតផលបន្ថែមនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន យ៉ាងហោចណាស់មិនតិចជាង ៣០ (សាមសិប) ថ្ងៃ ក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងក្លែងបន្លំដោយចេតនាដើម្បីទទួលបានផលប្រយោជន៍ពីផលិតផលបន្ថែមនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេលដែលនៅសល់ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងវិញ។
អ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបាន ១០ (ដប់) ថ្ងៃ ជាមុន ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងមានបំណងចង់លុបចោលផលិតផលបន្ថែមនេះមុនកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយ នៃបុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេលដែលនៅសល់ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងវិញ។
៣.១០ ការដាក់ឲ្យអនុវត្តឡើងវិញ
ក្នុងករណីដែលផលិតផលបន្ថែមនេះត្រូវបានបញ្ចប់ ដោយសារតែបណ្ណសន្យារ៉ាប់រងមូលដ្ឋានត្រូវបានបញ្ចប់ អ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំការដាក់ឲ្យអនុវត្តឡើងវិញនូវផលិតផលបន្ថែមនេះ។ យ៉ាងណាមិញ ការដាក់ឲ្យអនុវត្តឡើងវិញនេះអាចធ្វើទៅបាន លុះត្រាតែមានការដាក់ឲ្យអនុវត្តឡើងវិញនូវ បណ្ណសន្យារ៉ាប់រងមូលដ្ឋានជាមួយនឹងភស្តុតាងបញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងមានសុខភាពល្អ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដែលអាចធានាបាន។ ការធានារ៉ាប់រងតាមផលិតផលបន្ថែមនេះនឹងមានសុពលភាពសាមសិប (៣០) ថ្ងៃ ក្រោយពីការដាក់ឲ្យអនុវត្ត។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការអនុម័តទទួលយក ឬបដិសេធនូវសំណើនៃការដាក់ឲ្យអនុវត្តឡើងវិញនូវផលិតផលបន្ថែមនេះ។
៣.១១ ករណីមិនធានា
ករណីដូចខាងក្រោមមិនត្រូវបានរាប់បញ្ចូលក្នុងការធានានៃផលិតផលបន្ថែមនេះ ហើយ អត្ថប្រយោជន៍នឹងមិនត្រូវផ្តល់ជូនបានឡើយ៖
១. ការទាមទារសំណងដែលកើតឡើងដោយផ្ទាល់ក្តី ឬមិនផ្ទាល់ក្តីដែលជាលទ្ធផលពីរោគសញ្ញាដែលមានស្រាប់ដែល ទាក់ទងទៅនឹងជំងឺមហារីក។
រោគសញ្ញាដែលមានស្រាប់រួមមាន ជំងឺ របួសស្នាម ស្ថានភាព ឬរោគសញ្ញា៖
ក. ដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងមុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញ នៃបណ្ណសន្យារ៉ាប់រងដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ដែលអ្នកត្រូវបានធានារ៉ាប់រងបានពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត មុនកាលបរិច្ឆេទ បណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រងដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
គ. ដែលបុគ្គលដែលមានលក្ខណៈសម្បត្តិសុភវិនិច្ឆ័យសមហេតុផល ជាអ្នកត្រូវបានធានារ៉ាប់រងគួរបានពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមាន សុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រងដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ។
២. ការទាមទារសំណងដែលកើតឡើងដោយផ្ទាល់ក្តី ឬមិនផ្ទាល់ក្តីដែលបណ្តាលមកពី៖
ក. ការឆ្លងមេរោគអេដស៍ និង/ឬជំងឺដែលទាក់ទងនឹងការផ្ទុកមេរោគអេដស៍ ឬ
ខ. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមាន សុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ហើយដែលត្រូវបានអនុវត្តចំពោះបណ្ណសន្យារ៉ាប់រងដែលត្រូវបានបន្តនៅក្នុងឆ្នាំទី ៣ ឬ
គ. ការប្រើប្រាស់ថ្នាំញៀន (លើកលែងតែជាការណែនាំរបស់គ្រូពេទ្យ) សារធាតុគ្រឿងញៀន សារធាតុពុល ឬគ្រឿងស្រវឹង ឬ
ឃ. រោគសញ្ញាណាមួយ ការតាមដាន ដំបូន្មានផែ្នកវេជ្ជសាស្រ្ត ឬការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកដែលកើតឡើង ក្នុងអំឡុងពេល ៩០ (កៅសិប) ថ្ងៃ ចាប់ពីពេលកាលបរិច្ឆេទ បណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិចេ្ឆទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនៃបណ្ណសន្យារ៉ាប់រង ដោយយកកាលបរិច្ឆេទចុងក្រោយគេ។
៣. គ្មានការទាមទារសំណងណាមួយនឹងត្រូវទូទាត់ជូនឡើយ ប្រសិនបើមរណភាពត្រូវបានកើតឡើងក្នុងរយៈពេល ១៤ (ដប់បួន) ថៃ្ង បន្ទាប់ពីថៃ្ងនៃការធ្វើរោគវិនិច្ឆ័យជំងឺមហារីកកម្រិតធ្ងន់ ឬជំងឺមហារីកកម្រិតស្រាល។ អ្នកត្រូវបានធានារ៉ាប់រងអាចទាមទារសំណងលើជំងឺមហារីកកម្រិតធ្ងន់ ជំងឺមហារីកកម្រិតស្រាល ឬអត្ថប្រយោជន៍ទឹកប្រាក់ប្រចាំថ្ងៃ លុះត្រាតែការធ្វើរោគវិនិច្ឆ័យកើតមានមុនកាលបរិច្ឆេទផុតកំណត់នៃ បណ្ណសន្យារ៉ាប់រង បើទោះបីជារយៈពេលដែលត្រូវនៅរស់រានមានជីវិត ១៤ (ដប់បួន) ថ្ងៃ បញ្ចប់នៅក្រោយកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងក៏ដោយ។
៣.១២ ការដោះស្រាយវិវាទ
ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពីកិច្ចសន្យាធានារ៉ាប់រងនេះ គូវិវាទត្រូវព្យាយាមដោះស្រាយដោយការយោគយល់ គ្នារវាងគូភាគីវិវាទ ដោយផ្អែកតាមការចរចារ និងការផ្សះផ្សាដោយសន្តិវិធីរវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបានទេ ភាគីណាមួយនៃវិវាទអាចនាំយកវិវាទទៅជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឍត្តកម្ម ឬតុលាការមានសមត្ថកិច្ច។