
សម្រាប់ព័ត៌មានបន្ថែម
——————————————
សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ
អត្ថប្រយោជន៍សង្ខេប
លោកអ្នកអាចជ្រើសរើសកញ្ចប់ដែលស្របតាមតម្រូវការរបស់អ្នក
បរិយាយផលិតផល
ស្មាយ ការពារអាយុជីវិតមានកាលកំណត់
១. និយមន័យ
“ក្រុមហ៊ុន” មានន័យថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ៍ អឹសួរ៉ិន ភីអិលស៊ី។
“បណ្ណសន្យារ៉ាប់រង” មានន័យថាបណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកដែលត្រូវបានធានាក្នុងកិច្ចសន្យាធានារ៉ាប់រង។
“កិច្ចសន្យាធានារ៉ាប់រង” មានន័យថា កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុន និងអ្នកដែលត្រូវបានធានា ដែលតាមរយៈនោះ ក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភរ៉ាប់រងពីអ្នកដែលត្រូវបានធានា។ កិច្ចសន្យាធានារ៉ាប់រង រួមមានបណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង ឬសំណើសុំផ្លាស់ប្តូរដោយអ្នកដែលត្រូវបានធានាដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពធ្វើដោយវេជ្ជបណ្ឌិត និងសេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជាកិច្ចសន្យាធានារ៉ាប់រងរវាងអ្នកដែលត្រូវបានធានា និងក្រុមហ៊ុន។
“អ្នកដែលត្រូវបានធានា” មានន័យថា បុគ្គលដែលត្រូវចាត់ទុកជាអ្នកដែលត្រូវបានធានានៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ឬ ឯកសារភ្ជាប់ ដែលទទួលបានការធានារ៉ាប់រងក្រោមកិច្ចសន្យាធានារ៉ាប់រង។
“បុព្វលាភរ៉ាប់រង” មានន័យថា ចំនួនទឹកប្រាក់ដែលអ្នកដែលត្រូវបានធានាត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។
“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” មានន័យថា ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាអ្នកដែលត្រូវបានធានាបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។
“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” មានន័យថាកាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្តើមអនុវត្ត។
“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” មានន័យថា អំឡុងពេលនីមួយៗក្នុងរយៈពេល ១ ឆ្នាំបន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃបណ្ណសន្យារ៉ាប់រង។
“គ្រោះថ្នាក់” មានន័យថា ជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលលទ្ឋផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់អ្នកដែលត្រូវបានធានា។
“ការរងរបួស” មានន័យថា របួសរាងកាយ ដែលបង្កឡើង ដោយគ្រោះថ្នាក់ដោយផ្ទាល់ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។
“អ្នកទទួលផលប្រយោជន៍” មានន័យថា បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយអ្នកដែលត្រូវបានធានាឲ្យធ្វើជាអ្នកទទួលផលប្រយោជន៍ យោងតាមកិច្ចសន្យាធានារ៉ាប់រង និងជាបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ទៅតាម បណ្ណសន្យាធានារ៉ាប់រង បន្ទាប់ពីអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។
“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” មានន័យថាអ្នកដែលត្រូវបានធានាទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (១) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (២) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (៣) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង ។
ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត និងថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។
២. ខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកដែលត្រូវបានធានាក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត សេចក្តីអះអាងលើសុខភាព និងការប្រកាសបន្ថែមផ្សេងៗទៀតដែលចុះហត្ថលេខាដោយអ្នកដែលត្រូវបានធានា និងនៅពេលបុព្វលាភរ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញបណ្ណសន្យារ៉ាប់រង។
ក្នុងករណីដែលអ្នកត្រូវបានធានា មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជា សារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចបង្កឲ្យមានការផ្លាស់ប្តូរលើ កម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភរ៉ាប់រងបន្ថែម ឬបដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ។ ការផ្តល់ព័ត៌មានមិនពិត ឬការខកខានមិនបានលាតត្រដាងការពិតជាសារវន្តណាមួយឲ្យក្រុមហ៊ុនបានដឹងនឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះក្លាយជាមោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និងបដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។
ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយអ្នកត្រូវបានធានារ៉ាប់រង នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទី ១ នៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងក្នុងផ្នែកទី ២ នោះទេ។
ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬកែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬពន្យារកាលបរិច្ឆេទដល់ខួបបង់បុព្វលាភរ៉ាប់រង ឬបដិសេធផ្តល់ការជូនដំណឹង ឬភស្តុតាងសម្រាប់ដំណើរការទាមទារសំណង ទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែណាមួយទៅលើបណ្ណសន្យារ៉ាប់រងនេះ អាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។
៣. ច្បាប់គ្រប់គ្រង
បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
៤. រូបិយបណ្ណ
ចំណុចនេះ ត្រូវបានពិពណ៌នានៅក្រោមផ្នែកស្តីពី “រូបិយបណ្ណ” នៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។
៥. លក្ខខណ្ឌមិនអាចតវ៉ាបាននៃកិច្ចសន្យាធានារ៉ាប់រង
លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាពក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវីញចុងក្រោយ ប្រសិនបើ បណ្ណសន្យារ៉ាប់រងត្រូវដាក់ឲ្យអនុវត្តឡើងវិញ លើកលែងតែករណីអ្នកដែលត្រូវបានធានាមិនមានផលប្រយោជន៍ពីការធានារ៉ាប់រង (insurable interest) ក្នុងការធានារ៉ាប់រងនេះ ឬបានផ្តល់ព័ត៌មានមិនពិតពីអាយុរបស់អ្នកដែលត្រូវបានធានា ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។
៦. សិទ្ធិ និងការប្រើប្រាស់សិទ្ធិស្ថិតក្រោមបណ្ណសន្យារ៉ាប់រង
សិទ្ធិ និងការប្រើប្រាស់សិទ្ធិក្នុងបណ្ណសន្យារ៉ាប់រងនេះ ត្រូវចាត់ទុកថាជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកដែលត្រូវបានធានា លើកលែងតែមានការធ្វើអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ផ្សេងទៀត។
ការធ្វើអនុប្បទានសិទ្ធិ និងការប្រើប្រាស់សិទ្ធិក្នុងបណ្ណសន្យារ៉ាប់រងនេះទៅឲ្យបុគ្គលម្នាក់ទៀត អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីក្រុមហ៊ុនដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន។
៧. ពាក្យស្នើសុំធានារ៉ាប់រង
អ្នកដែលត្រូវបានធានា ត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនតាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់របស់ក្រុមហ៊ុន។
៨. អ្នកទទួលផលក្រោមបណ្ណសន្យារ៉ាប់រង
អ្នកដែលត្រូវបានធានាមានសិទ្ធិកំណត់អ្នកទទួលផលប្រយោជន៍ និងបន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ផ្សេងៗដូចមានកំណត់ក្នុងបណ្ណសន្យារ៉ាប់រង។ ប្រសិនបើអ្នកដែលត្រូវបានធានាមិនបានបញ្ជាក់ពីអ្នកទទួលផលប្រយោជន៍ នោះអត្ថប្រយោជន៍ទាំងអស់នឹងត្រូវបង់ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានា។
ប្រសិនបើមានតែអ្នកទទួលផលប្រយោជន៍តែម្នាក់ដែលត្រូវបានកំណត់ ហើយអ្នកទទួលផលប្រយោជន៍នោះទទួលមរណភាពមុន ឬស្របពេលជាមួយអ្នកដែលត្រូវបានធានា អ្នកដែលត្រូវបានធានាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍។ ប្រសិនបើអ្នកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ទៅក្រុមហ៊ុន នៅពេលអ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ទាំងអស់ទៅឲ្យទាយាទរបស់អ្នកដែលត្រូវបានធានា។
ប្រសិនបើមានអ្នកទទួលផលប្រយោជន៍លើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលប្រយោជន៍ម្នាក់ ក្នុងចំណោមអ្នកទទួលផលប្រយោជន៍ទាំងអស់ទទួលមរណភាពមុន នោះអ្នកដែលត្រូវបានធានាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ទៅអ្នកទទួលផលប្រយោជន៍ផ្សេងទៀតដែលនៅរស់រានមានជីវិត។ ប្រសិនបើអ្នកដែលត្រូវបានធានាខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍ទៅក្រុមហ៊ុននោះទេ នៅពេលដែលអ្នកដែលត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលនៅសេសសល់របស់អ្នកទទួលផលប្រយោជន៍ដែលបានទទួលមរណភាព ទៅអ្នកទទួលផលប្រយោជន៍ផ្សេងៗ ទៀតដែលនៅរស់នូវចំនួនស្មើៗគ្នា បន្ទាប់ពីការទូទាត់បំណុលរួច (ប្រសិនបើមាន)។
៩. ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍
ក្នុងករណីដែលអ្នកទទួលផលប្រយោជន៍ថ្មី គឺជា ឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬកូនរបស់អ្នកដែលត្រូវបានធានា ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃអ្នកដែលត្រូវបានធានាបញ្ជាក់ពីបំណងនោះ តាមរយៈការជូនដំណឹង ជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបង់តាមបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលប្រយោជន៍ដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នោះជាមុនពីអ្នកដែលត្រូវបានធានា។
ក្នុងករណីដែលមានអ្នកទទួលផលប្រយោជន៍ថ្មីមិនមែនជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬ កូនរបស់អ្នកដែលត្រូវបានធានាទេនោះ ការផ្លាស់ប្តូរអ្នកទទួលផលប្រយោជន៍នឹងមានប្រសិទ្ធិភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្តល់ការឯកភាព និងកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។
១០. ការធ្វើឃាតដោយចេតនាពីអ្នកទទួលផលប្រយោជន៍
ប្រសិនបើអ្នកដែលត្រូវបានធានាត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផលប្រយោជន៍ ការទទួលខុសត្រូវរបស់ ក្រុមហ៊ុនត្រូវកម្រិតត្រឹមតែការបង់សងនូវចំនួនទឹកប្រាក់បុព្វលាភរ៉ាប់រងដែលបានបង់ជាក់ស្តែងសរុបដោយពុំមានគិតការប្រាក់ជូនទៅឲ្យទាយាទស្របច្បាប់របស់អ្នកដែលត្រូវបានធានាដែលមិនមែនជាចារី (ជនដៃដល់) សហចារី(អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងអំពើឃាតកម្ម។
ក្នុងករណីដែលមានអ្នកទទួលផលប្រយោជន៍លើសពីម្នាក់ បើអ្នកទទួលផលប្រយោជន៍ណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកដែលត្រូវបានធានា ក្រុមហ៊ុនត្រូវទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រនៃចំនួនទឹកប្រាក់ដែលត្រូវបានធានាទៅឲ្យអ្នកទទួលផលប្រយោជន៍ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មលើអ្នកដែលត្រូវបានធានា បន្ទាប់ពីកាត់ចេញនូវចំណែកដែលអ្នកទទួលផលប្រយោជន៍ដែលបានប្រព្រឹត្តនូវអំពើឃាតកម្មគួរតែត្រូវបានទទួល។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ទាំងអស់ដែលជាផ្នែកនៃបុព្វលាភរ៉ាប់រងនេះឡើយ។
នៅពេលប្រគល់បុព្វលាភរ៉ាប់រង ក្នុងករណីឃាតកម្មដោយអ្នកទទួលផលប្រយោជន៍ ក្រុមហ៊ុនមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់តាមបណ្ណសន្យារ៉ាប់រងនេះ។
១១. វិសោធនកម្មបណ្ណសន្យារ៉ាប់រង
រាល់ការធ្វើវិសោធនកម្មបណ្ណសន្យារ៉ាប់រងនេះ នឹងមានសុពលភាព តែនៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវវិសោធនកម្មនោះ ហើយនឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬក៏ចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។
១២. ការប្រកាសមិនត្រឹមត្រូវពីអាយុ ឬភេទ
ប្រសិនបើអ្នកដែលត្រូវបានធានាបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬភេទ ទៅកាន់ក្រុមហ៊ុន ហើយបណ្តាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភរ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោមកិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភរ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីអ្នកដែលត្រូវបានធានាបង់បុព្វលាភរ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រងដែលលើសជូនវិញ។
ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់អ្នកដែលត្រូវបានធានាសិ្ថតនៅហួសកម្រិតបុព្វលាភរ៉ាប់រង ដោយយោងតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើមោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភរ៉ាប់រង ទៅឲ្យអ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ ទៅតាមករណីនីមួយៗ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (បើមាន) ។
១៣. ការបង់បុព្វលាភធានារ៉ាប់រង
បុព្វលាភរ៉ាប់រងត្រូវបង់នៅមុន ឬ នៅកាលបរិច្ឆេទដែលត្រូវបង់ ដោយរបៀបនៃការបង់មាន ជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬ សាខារបស់ក្រុមហ៊ុន ឬ ភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬវិធីសាស្រ្តបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកដែលត្រូវបានធានា និងក្រុមហ៊ុន។ ក្រុមហ៊ុន នឹងចេញបង្កាន់ដៃទទួលប្រាក់បញ្ជាក់ពីការបានបង់បុព្វលាភរ៉ាប់រងទុកជាភស្តុតាង។
ក្នុងករណីដែលក្រុមហ៊ុនបន្ធូរបន្ថយដោយអនុញ្ញាតយល់ព្រមឲ្យបង់បុព្វលាភធានារ៉ាប់រង តាមរបៀបផ្សេងៗនៃការបង់បុព្វលាភធានារ៉ាប់រង លើកលែងតែការបង់ជាប្រចាំឆ្នាំ ចំណែកនៃបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុន ត្រូវចាត់ទុកជាបំណុលដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
អ្នកដែលត្រូវបានធានាអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភរ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភរ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះនឹងមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពអំពីការផ្លាស់ប្តូរនោះ។
ការបង់បុព្វលាភរ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភរ៉ាប់រងដែលធ្វើឡើង តាមរយៈលិខិតសន្យា(បង់ប្រាក់) មូលប្បទានបត្រ រូបិយាណត្តិ ឬ តាមរយៈមធ្យោបាយផ្សេងៗ នឹងត្រូវចាត់ទុកថាបានបង់តែនៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។
១៤. រយៈពេលអនុគ្រោះ
ប្រសិនបើអ្នកដែលអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រងនៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលអនុគ្រោះ ៣១ (សាមសិបមួយ) ថ្ងៃបន្ថែមទៀត គិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភរ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភរ៉ាប់រងដែលនៅជំពាក់ក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។
១៥. ការផុតសុពលភាព
ប្រសិនបើអ្នកដែលត្រូវបានធានាខកខានក្នុងការបង់បុព្វលាភរ៉ាប់រងក្នុងរយៈពេលអនុគ្រោះដូចមានចែងក្នុងប្រការ១៤ នោះបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាពដោយគិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភរ៉ាប់រង លើកលែងតែក្នុងករណីដែលមានប្រការផ្សេងទៀតដែលមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ដែលអាចធ្វើឲ្យបណ្ណសន្យារ៉ាប់រងនេះមានសុពលភាពអនុវត្ត។
១៦. ការលុបចោលបណ្ណសន្យារ៉ាប់រង
ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាង ៣០ (សាមសិប)ថ្ងៃជាមុន ក្នុងករណីដែលមានភស្តុតាងច្បាស់លាស់បញ្ជាក់ថា អ្នកដែលត្រូវបានធានាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះមិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ទៅឲ្យអ្នកដែលត្រូវបានធានា បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព។
អ្នកដែលត្រូវបានធានា ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបាន ១០ (ដប់)ថ្ងៃជាមុន ក្នុងករណីដែលអ្នកដែលត្រូវបានធានា មានបំណងចង់លុបចោលបណ្ណសន្យារ៉ាប់រងមុនថ្ងៃផុតកំណត់។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ទៅឲ្យអ្នកដែលត្រូវបានធានា បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព។
១៧. ការជូនដំណឹងពីមរណភាព និងការធ្វើកោសល្យវិច័យ
បន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា អ្នកទទួលផលប្រយោជន៍ ចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់អ្នកដែលត្រូវបានធានា លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃចាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹងថាមានបណ្ណសន្យារ៉ាប់រង។
អ្នកទទួលផលប្រយោជន៍ត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការមួយច្បាប់ ឬភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន ហើយបើមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន អ្នកទទួលផលប្រយោជន៍ត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់អ្នកទទួលផលប្រយោជន៍។
អ្នកទទួលផលប្រយោជន៍ត្រូវយល់ព្រម និងសហការក្នុងការធ្វើកោសល្យវិច័យលើអ្នកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលអនុវត្តណាមួយ។
ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផល ប្រយោជន៍ ឬ ភាគីរបស់អ្នកដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។
១៨. ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អ្នកដែលត្រូវបានធានា ឬ ភាគីនៃអ្នកដែលត្រូវបានធានា ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬបន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់កើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់វេជ្ជបណ្ឌិត និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុនដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកដែលត្រូវបានធានា លើកលែងតែមានភស្ដុតាងបញ្ជាក់ថា អ្នកដែលត្រូវបានធានាមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុន ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់អ្នកដែលត្រូវបានធានា តាមដែលក្រុមហ៊ុនយល់ថាសមស្របនៅក្នុងរយៈពេលដំណើរការវាយតម្លៃសំណង។
១៩. ឯកសារតម្រូវចំពោះការទាមទារសំណង
ក. ករណីមរណភាពដោយសារជំងឺ
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព
២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលផលប្រយោជន៍ ដែលមានបញ្ជាក់ភាព ត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៤. ច្បាប់ថតចម្លងលិខិតមរណភាព ដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៥. លិខិតយល់ព្រមរបស់អ្នកទទួលផលប្រយោជន៍ ឬ ទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន
៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី
ករណីមរណភាពដោយគ្រោះថ្នាក់ដោយចៃដន្យ រាល់ឯកសារខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖
១. ច្បាប់ថតចម្លងកំណត់ត្រាប្រចាំថ្ងៃ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
២. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ
ខ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
២. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន
៣. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)
៤. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានាដែលមានបញ្ជាក់ភាពត្រឹមត្រូវ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម។
២០. ករណីលើកលែង
ការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬ អ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ
គ. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ឬការប្រើគ្រឿងស្រវឹងហួសកម្រិត ឬការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាននៅកម្ពុជា។
ប្រសិនបើការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកដែលត្រូវបានធានាកើតចេញពីករណីលើកលែងពីចំណុច ក ទៅ គ ទោះជាផ្ទាល់ ឬមិនផ្ទាល់ក្តី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យអ្នកទទួលផលប្រយោជន៍ ឬទាយាទរបស់អ្នកដែលត្រូវបានធានា ឬអ្នកដែលត្រូវបានធានាតែបុព្វលាភរ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។
ក្នុងការប្រគល់បុព្វលាភរ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
២១. រយៈពេលពិចារណាចុងក្រោយ
ដោយផ្អែកលើហេតុផលណាមួយ អ្នកដែលត្រូវបានធានាមានសិទ្ធិក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតនេះជាមួយនឹងសំណើសុំលុបចោលជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានប្រគល់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិត។ ក្នុងករណីមានការប្រគល់វិញនោះ បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតនឹងត្រូវបានចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្ដើម។
ក្រុមហ៊ុនត្រូវប្រគល់ឲ្យវិញនូវបុព្វលាភរ៉ាប់រងដែលបានបង់រួច ដោយកាត់ចេញនូវថ្លៃពិនិត្យសុខភាពជាក់ស្ដែង និងបំណុលណាមួយ (បើមាន) ដែលអ្នកដែលត្រូវបានធានាជំពាក់ក្រុមហ៊ុន។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការយកថ្លៃសេវាប្រតិបត្តិការនេះ។
អ្នកដែលត្រូវបានធានាដែលបានទាមទារប្រាក់សំណងណាមួយនៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលបណ្ណសន្យារ៉ាប់រងបានឡើយ។
២២. ការដោះស្រាយវិវាទ
ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពីកិច្ចសន្យាធានារ៉ាប់រងនេះគូវិវាទត្រូវព្យាយាមដោះស្រាយដោយការយោគយល់ គ្នារវាងគូភាគីវិវាទ ដោយផ្អែកតាមការចរចារ និងការផ្សះផ្សាដោយសន្តិវិធីរវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបានទេ ភាគីណាមួយនៃវិវាទអាចនាំយកវិវាទទៅជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឍត្តកម្ម ឬតុលាការមានសមត្ថកិច្ច។
បណ្ណសន្យារ៉ាប់រងបន្ថែម ការពារគ្រោះថ្នាក់បុគ្គល
ការពារគ្រោះថ្នាក់បុគ្គល ជាបណ្ណសន្យារ៉ាប់រងបន្ថែមដែលត្រូវបានភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋាន និងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ត្រូវយកខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងបន្ថែមជាគោល។
ខ្លឹមសាររួមទូទៅនៃកិច្ចសន្យា៖ បណ្ណសន្យារ៉ាប់រងបន្ថែមនឹងមានសុពលភាពពេញលេញ នៅពេលដែលក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រងដំបូង និងទទួលធានា ដោយផ្អែកលើប្រការទូទៅនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានចែងក្នុងឯកសារនេះ។
តារាងការធានារ៉ាប់រង៖ បណ្ណសន្យារ៉ាប់រងបន្ថែម ការពារគ្រោះថ្នាក់បុគ្គល នឹងធានាចំពោះការបាត់បង់ ឬការខូចខាតដែលកើតឡើងដោយសារតែការរងរបួសផ្នែករាងកាយនៃអ្នកដែលត្រូវបានធានា ដែលកើតឡើងពីគ្រោះថ្នាក់ និងបណ្ដាលឲ្យអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ក្នុងរយៈពេលមួយរយប៉ែតសិប (១៨០) ថ្ងៃ គិតចាប់ពីថ្ងៃដែលរង គ្រោះថ្នាក់ នៅក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមានសុពលភាព។ នៅពេលដែលមានឧបទ្ទវហេតុកើតឡើង ក្រុមហ៊ុនត្រូវផ្ដល់សំណងដូចខាងក្រោម៖
ក. គ្រោះថ្នាក់ដល់ជីវិត
ខ. ការបាត់បង់អវយវៈ និងបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ និងនិយាយ
គ. ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍
១. ការធានារ៉ាប់រង
បណ្ណសន្យារ៉ាប់រងបន្ថែមការពារគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងចំពោះការបាត់បង់ ឬការខូចខាត ដែលកើតឡើងដោយសារតែការរងរបួសផ្នែករាងកាយនៃអ្នកដែលត្រូវបានធានា ដែលកើតឡើងពីគ្រោះថ្នាក់ និងបណ្ដាលឲ្យអ្នកដែលត្រូវបានធានាទទួលមរណភាព បាត់បង់អវយវៈ និងបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ និងនិយាយ ព្រមទាំងពិការភាពទាំងស្រុង និងជា អចិន្រ្តៃយ៍ក្នុងរយៈពេលមួយរយប៉ែតសិប (១៨០) ថ្ងៃ គិតចាប់ពីថ្ងៃដែលរងគ្រោះថ្នាក់ ឬការរងរបួសនេះ តម្រូវឲ្យអ្នកដែលត្រូវបានធានា សម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ដឥតដាច់ និងទទួលមរណភាពដោយសារតែរងរបួសនោះ។ ប្រសិនបើក្រុមហ៊ុនបានទទួលភស្ដុតាងគ្រប់គ្រាន់សម្រាប់ដំណើរការទាមទារសំណង ប្រកបដោយហេតុផលដែលអាចទទួលយកបាន ហើយអនុលោមទៅតាមទម្រង់ និងវិធីសាស្រ្តដែលកំណត់ដោយក្រុមហ៊ុន ក្រុមហ៊ុននឹងទូទាត់សំណងទៅតាមចំណុចដូចខាងក្រោម៖
១.១ គ្រោះថ្នាក់ដល់ជីវិត
បន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានាអាយុជីវិតនៅក្នុងរយៈពេលធានាដោយសារគ្រោះថ្នាក់ដោយចៃដន្យ ក្រុមហ៊ុននឹងបង់មួយរយភាគរយ (១០០%) នៃទឹកប្រាក់ដែលត្រូវបានធានាសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមការពារគ្រោះថ្នាក់បុគ្គលទៅឲ្យអ្នកទទួលផលប្រយោជន៍។
១.២ ការបាត់បង់អវយវៈ និងបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ និងនិយាយ
បន្ទាប់ពីការបាត់បង់អវយវៈ និងបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ និងនិយាយ ដោយសារគ្រោះថ្នាក់ ក្រុមហ៊ុននឹងបង់ទឹកប្រាក់ទៅឲ្យអ្នកដែលត្រូវបានធានាដូចខាងក្រោម៖
ចំណុច | ភាគរយនៃទឹកប្រាក់ត្រូវដែលបានធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមការពារគ្រោះថ្នាក់បុគ្គល | ព័ណ៌នា |
---|---|---|
១.២.១ | 100% | ក្នុងករណីដែលបាត់បង់ដៃទាំងពីរពីកដៃ ឬជើងទាំងពីរពីកជើង ឬបាត់បង់ភ្នែកទាំងពីរ |
១.២.២ | 100% | ក្នុងករណីដែលបាត់បង់ដៃម្ខាងពីកដៃ និងជើងម្ខាងពីកជើង |
១.២.៣ | 100% | ក្នុងករណីដែលបាត់បង់ដៃម្ខាងពីកដៃ និងបាត់បង់ភ្នែកម្ខាង |
១.២.៤ | 100% | ក្នុងករណីដែលបាត់បង់ជើងម្ខាងពីកជើង និងបាត់បង់ភ្នែកម្ខាង |
១.២.៥ | 60% | ក្នុងករណីដែលបាត់បង់ដៃម្ខាងពីកដៃ |
១.២.៦ | 60% | ក្នុងករណីដែលបាត់បង់ជើងម្ខាងពីកជើង |
១.២.៧ | 60% | ក្នុងករណីដែលបាត់បង់ភ្នែកម្ខាង |
១.២.៨ | 50% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវសមត្ថភាពស្ដាប់ឮ ឬនិយាយ |
១.២.៩ | 15% | ក្នុងករណីបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍នូវសមត្ថភាពស្ដាប់នៃត្រចៀកម្ខាង |
១.២.១០ | 25% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវមេដៃម្ខាង (ពីរគន្លាក់) |
១.២.១១ | 10% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍នូវមេដៃម្ខាង (មួយគន្លាក់) |
១.២.១២ | 10% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលម្ខាង (បីគន្លាក់) |
១.២.១៣ | 8% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលម្ខាង (ពីរគន្លាក់) |
១.២.១៤ | 4% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមចង្អុលម្ខាង (មួយគន្លាក់) |
១.២.១៥ | 5% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមផ្សេងទៀត (មិនតិចជាងពីរគន្លាក់) ក្រៅពីមេដៃ និងម្រាមចង្អុល |
១.២.១៦ | 5% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវមេជើង |
១.២.១៧ | 1% | ក្នុងករណីដែលបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវម្រាមជើងមួយ (មិនតិចជាងមួយគន្លាក់)ក្រៅពីមេជើង |
១.៣ ពិការភាពទាំងស្រុង និងជាអចិន្ដ្រៃយ៍
ក្នុងករណីដែលអ្នកដែលត្រូវបានធានាពិការទាំងស្រុង និងជាអចិន្ដ្រៃយ៍ ដោយសារតែគ្រោះថ្នាក់ចៃដន្យ ហើយដែលពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ត្រូវបានបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត ឬថ្នាក់ខ្ពស់ជាងនេះក្នុងរយៈពេលមិនតិចជាងមួយរយប៉ែតសិប (១៨០) ថ្ងៃ និងមិនលើសពីពីររយចិតសិប (២៧០) ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ ក្រុមហ៊ុននឹងបង់ប្រាក់សំណងដូចមានចែងក្នុងតារាងធានារ៉ាប់រងជូនទៅអ្នកដែលត្រូវបានធានា។
២. និយមន័យ
“បាត់បង់សមត្ថភាពមើល” មានន័យថាបាត់បង់ភ្នែក ឬពិការភ្នែកទាំងស្រុង។
“បាត់បង់អវយវៈ” មានន័យថា បាត់បង់អវយវៈពីកដៃ ឬកជើង រាប់បញ្ចូលទាំងការបាត់បង់ទាំងស្រុងនូវសមត្ថភាពនៃអវយវៈនោះ ដោយមានការបញ្ជាក់តាមបែបវេជ្ជសាស្រ្តថា មិនអាចជាសះស្បើយបាន។
“គ្រោះថ្នាក់” មានន័យថា ជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលលទ្ឋផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់អ្នកដែលត្រូវបានធានា។
“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍” មានន័យថាអ្នកដែលត្រូវបានធានាទទួលរងការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖
- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ជើងម្ខាង និងភ្នែកម្ខាង។
ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (១) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (២) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ ហើយ (៣) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។
ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត ឬថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាងមួយរយប៉ែតសិប (១៨០) ថ្ងៃ និងមិនលើសពីពីររយចិតសិប (២៧០) ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។
ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ ការបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន ។
៣. ប្រការទូទៅនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែម
៣.១ ការជូនដំណឹងពីមរណភាព
បន្ទាប់ពីមរណភាពរបស់អ្នកដែលត្រូវបានធានា អ្នកទទួលផលប្រយោជន៍ ឬភាគី ដែលត្រូវបានធានា ចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃពីកាលបរិច្ឆេទដែលអ្នកដែលត្រូវបានធានាទទួលមរណភាព លើកលែងតែមានភស្ដុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងស្ដីពីមរណភាព ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកទទួលផលប្រយោជន៍បានដឹងថាមានបណ្ណសន្យារ៉ាប់រងបន្ថែម។
អ្នកទទួលផលប្រយោជន៍ ឬភាគីដែលត្រូវបានធានា ត្រូវផ្ដល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការ ឬភស្ដុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកដែលត្រូវបានធានាទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុសមស្របពីក្រុមហ៊ុន អ្នកទទួលផលប្រយោជន៍ត្រូវផ្ដល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដោយការចំណាយជាបន្ទុករបស់អ្នកទទួលផលប្រយោជន៍។
អ្នកទទួលផលប្រយោជន៍ ឬភាគីដែលត្រូវបានធានាត្រូវយល់ព្រម និងសហការសម្រាប់ការធ្វើកោសល្យវិច័យអ្នកដែលត្រូវបានធានា នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និងក្រមសាសនាដែលត្រូវអនុវត្តណាមួយ។
ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ដូចបានចងភ្ជាប់កាតព្វកិច្ចដោយសន្យារ៉ាប់រងបន្ថែមនេះ នៅពេលដែលអ្នកទទួលផលប្រយោជន៍ ឬភាគីដែលត្រូវបានធានា អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។
៣.២ ការជូនដំណឹងពីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬបាត់បង់អវយវៈ និងបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ និង និយាយ
នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ឬបាត់បង់អវយវៈ និងបាត់បង់សមត្ថភាពមើលឃើញ ស្ដាប់ឮ និងនិយាយ អ្នកដែលត្រូវបានធានា ឬភាគីនៃអ្នកដែលត្រូវបានធានា ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ ឬនៅថ្ងៃដែលគ្រោះថ្នាក់បានកើតឡើង និងដាក់ភស្តុតាងនៃការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត និងភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុនដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកត្រូវបានធានា។ លើកលែងតែមានភស្ដុតាងបញ្ជាក់ថា អ្នកដែលត្រូវបានធានាមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ក្រុមហ៊ុនមានសិទ្ធិស្នើសុំត្រួតពិនិត្យរាងកាយនៃអ្នកដែលត្រូវបានធានា ដែលខ្លួនយល់ថាចាំបាច់ ក្នុងអំឡុងពេលវាយតម្លៃ លើការទាមទារសំណង។
៣.៣ ការបន្ដសុពលភាពបណ្ណសន្យារ៉ាប់រង
បណ្ណសន្យារ៉ារងបន្ថែមនេះអាចនឹងត្រូវបន្ដសុពលភាពនៅកាលបរិច្ឆទខួបនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ការបង់ប្រាក់ត្រូវធ្វើឡើងនៅ ឬមុនថ្ងៃកំណត់ ដោយអនុវត្តតាមនូវអត្រាបុព្វលាភរ៉ាប់រងដែលកំណត់ដោយក្រុមហ៊ុន។
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការបន្ដសុពលភាពបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅឆ្នាំបន្ទាប់នៃបណ្ណសន្យារ៉ាប់រង។
៣.៤ ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែម
ការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះ នឹងត្រូវបញ្ចប់ ពេលដែលមានករណីដូចខាងក្រោមកើតឡើង ដោយគិតយកករណីណាមួយហដែលកើតឡើងមុនគេ៖
១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋានដែលភ្ជាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះផុតកំណត់ ឬត្រូវបានបោះបង់ ឬ
២. នៅពេលដែលអ្នកដែលត្រូវបានធានាជាប់ពន្ធធនាគារ ឬជាប់ឃុំឃាំង។ ក្រុមហ៊ុននឹងបង្វិលសងបុព្វលាភរ៉ាប់រងទៅឲ្យអ្នកដែលត្រូវបានធានា ឬ
៣. នៅពេលដែលមិនមានការទូទាត់បុព្វលាភរ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះ មុនរយៈពេលអនុគ្រោះ ឬ
៤. នៅពេលដែលអ្នកដែលត្រូវបានធានា ឬក្រុមហ៊ុនលុបបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ឬ
៥. នៅពេលដែលអត្ថប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ត្រូវបានបង់រួច (លើកលែងតែការធានារ៉ាប់រងនៅផ្នែកទី១.២ ត្រង់ចំណុច ១.២.៨ - ១.២.១៧) ឬ
៦. ពេលដែលក្រុមហ៊ុនទូទាត់សងទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមនះរួចរាល់។
ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះ មិនប៉ះពាល់ដល់សិទ្ធិក្នុងការទាមទារសំណងដែលមានមុនកាលបរិច្ឆេទការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះមិនមានន័យថាក្រុមហ៊ុនត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភរ៉ាប់រង។
៣.៥ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬក្នុងមូលដ្ឋានបំណងក្លែងបន្លំបោកប្រាស់ ឬប្រសិនបើមធ្យោបាយ ឬឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។
៣.៦ ការលុបចោលបណ្ណសន្យារ៉ាប់រងបន្ថែម
ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាងសាមសិប (៣០) ថ្ងៃជាមុន ក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា អ្នកដែលត្រូវបានធានាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងបន្ថែមនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសងកៅសិប (៩០) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមានសុពលភាពទៅឲ្យអ្នកដែលត្រូវបានធានា។
អ្នកដែលត្រូវបានធានា ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបានដប់ (១០) ថ្ងៃជាមុន ក្នុងករណីដែលអ្នកដែលត្រូវបានធានាមានបំណងចង់លុបចោលការធានារ៉ាប់រងមុនថ្ងៃផុតកំណត់។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង កៅសិប (៩០) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងនៅសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមានសុពលភាពទៅឲ្យអ្នកដែលត្រូវបានធានា។
៣.៧ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយ ក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះឡើយ លុះត្រាតែអ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌ បណ្ណសន្យារ៉ាប់រងបន្ថែមនេះ។
៣.៨ ការផ្លាស់ប្ដូរការងារ
អ្នកដែលត្រូវបានធានា ត្រូវផ្ដល់ដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗ ទៅក្រុមហ៊ុនស្ដីពីការផ្លាស់ប្ដូរការងាររបស់ខ្លួន ហើយត្រូវបង់បុព្វលាភរ៉ាប់រងបន្ថែម បើសិនជាតម្រូវ។
ក្នុងករណីដែលអ្នកដែលត្រូវបានធានា មិនបានផ្ដល់ដំណឹងជូនក្រុមហ៊ុនពីការផ្លាស់ប្ដូរការងាររបស់ខ្លួនទេ ប្រសិនបើអ្នកដែលត្រូវបានធានាមានគ្រោះថ្នាក់នៅពេលដែលបំពេញការងារមួយគ្រោះថ្នាក់ជាងការងារចាស់ ក្រុមហ៊ុននឹងផ្ដល់សំណងទៅតាមចំនួនបុព្វលាភរ៉ាប់រងដែលបានបង់រួចសម្រាប់ការងារចាស់ ហើយដែលអាចទិញការធានារ៉ាប់រងសម្រាប់ការងារថ្មីតែប៉ុណ្ណោះ។ ប្រសិនបើអ្នកដែលត្រូវបានធានាផ្លាស់ប្ដូរទៅធ្វើការងារណាដែលក្រុមហ៊ុនចាត់ទុកថាជាការងារដែលមានគ្រោះថ្នាក់តិចជាងមុន នោះក្រុមហ៊ុននឹងកាត់បន្ថយអត្រាបុព្វលាភរ៉ាប់រង ហើយបង្វិលសងមួយផ្នែកនៃបុព្វលាភរ៉ាប់រង គិតពីកាលបរិច្ឆេទនៃការផ្លាស់ប្ដូរ បន្ទាប់ពីទទួលបានភស្ដុតាងបញ្ជាក់ពីការផ្លាស់ប្ដូរ។
៣.៩ ករណីលើកលែង
បណ្ណសន្យារ៉ាប់រងបន្ថែមនេះ មិនធានាចំពោះករណីដែលកើតឡើងដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី ឬដែលបណ្ដាលមកពី៖
ក. ការធ្វើអត្តឃាត ប៉ុនប៉ងធ្វើអត្តឃាត បង្កររបួសលើខ្លួនឯង មិនថា មានស្មារតីប្រក្រតីក្ដី ឬមិនប្រក្រតីក្ដី ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងបន្ថែមមានសុពលភាព ឬ កាលបរិច្ឆេទនៃសុពលភាពនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬ អ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ
គ. ការរំលូតកូន ឬ
ឃ. ការមានផ្ទៃពោះ ឬ ការសម្រាលកូន ឬ បញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ ឬ
ង. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយានជំនិះ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាន ឬ
ច. មានបញ្ហា ឬភាពមិនប្រក្រតីផ្នែកផ្លូវចិត្ត ឬសតិគ្រប់ប្រភេទ ឬ
ឆ. របួសដែលបណ្ដាលមកពីការខាំ ឬ ទិច ដោយសត្វល្អិតរួមទាំង ប៉ុន្ដែមិនកំណត់ត្រឹមតែមូសខាំ និងឃ្មុំទិច ឬ
ជ. ការឆ្លងមេរោគ លើកលែងតែដំបៅក្លាយ ឬតេតាណុស ឬជំងឺឆ្កែឆ្កួតដែលបណ្ដាលមកពីមុខរបួសដោយគ្រោះថ្នាក់ចៃដន្យ ឬ
ឈ. ការចូលរួមក្នុងកីឡាគ្រោះថ្នាក់ ឬ សកម្មភាពគ្រោះថ្នាក់ រួមមានជាអាទិ៍ (ប៉ុន្តែមិនកំណត់ត្រឹមតែប្រភេទដែលបានរៀបរាប់ទាំងនេះទេ) ការជ្រមុជក្នុងទឹក (Diving) ការឡើងភ្នំ ការលោតឆ័ត្រយោង ឬ
ញ. សកម្មភាពប្រណាំងគ្រប់ប្រភេទ ក្រៅពីការថ្មើជើង ឬការជិះកង់ និងការចូលរួមក្នុងកីឡាជំនាញ ឬប្រណាំងដែល អ្នកដែលត្រូវបានធានានិង ឬអាចទទួលបានប្រាក់កម្រៃពីកីឡាទាំងអស់នោះ ឬ
ដ. ការចូលរួមក្នុងសកម្មភាពអាកាសចរណ៍នានា ឬជិះ ឬចុះយន្ដហោះ លើកលែងតែជាអ្នកដំណើរបង់ប្រាក់តាមយន្តហោះដែលមានកាលវិភាគធ្វើដំណើរទៀតទាត់ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ឬ
ឋ. អ្នកដែលត្រូវបានធានាជាអ្នកបើកយន្តហោះ ឬបំរើការនៅលើយន្តហោះ ឬ
ឌ. សង្គ្រាម មិនថាបានប្រកាស ឬមិនបានប្រកាស ការឈ្លានពាន ឬការប្រព្រឹត្តរបស់សត្រូវបរទេស សង្គ្រាមស៊ីវិលបដិវត្តន៍ ឧទ្ទាមកម្ម ការបះបោរ ភារវកម្ម ឬ
ធ. ពេលដែលអ្នកដែលត្រូវបានធានាបម្រើការងារជាទាហ៊ាន នគរបាល ឬអ្នកស្ម័គ្រចិត្តក្នុងសង្គ្រាម ឬការបង្ក្រាប ឬ
ន. ពេលដែលអ្នកដែលត្រូវបានធានាចូលរួមក្នុងជម្លោះ ឬចូលរួមក្នុងការញុះញង់ឲ្យមានជម្លោះ ឬ
ត. ការទទួលឥទ្ធិពលចំហាយវិទ្យុសកម្ម ឬជាតិវិទ្យុសកម្មពីប្រេងឥន្ទនៈនុយក្លេអ៊ែរ (nuclear fuel) ដែលបណ្ដាលមកពីចំហេះប្រេងឥន្ធនៈនុយក្លេអ៊ែរ (combustion of nuclear fuel) និងការផ្ទុះបរមាណូដោយឯកឯង (self-sustaining process of nuclear fission)។
បណ្ណសន្យារ៉ាប់រងបន្ថែម ការពារចំណាយជំងឺធ្ងន់ធ្ងរ
ការពារចំណាយជំងឺធ្ងន់ធ្ងរ ជាបណ្ណសន្យារ៉ាប់រងបន្ថែមដែលត្រូវបានភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋាន និងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ត្រូវយកខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងបន្ថែមជាគោល។
ខ្លឹមសាររួមទូទៅនៃកិច្ចសន្យា៖ បណ្ណសន្យារ៉ាប់រងបន្ថែមនឹងមានសុពលភាពពេញលេញ នៅពេលដែលក្រុមហ៊ុនទទួលបាន បុព្វលាភរ៉ាប់រងដំបូង និងទទួល ធានា ដោយផ្អែកលើប្រការទូទៅនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានចែងក្នុងឯកសារនេះ។
១. ការធានារ៉ាប់រង
នៅអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមានសុពលភាព ប្រសិនបើអ្នកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរដែលបានកំណត់ក្នុងឯកសារនេះ ក្រុមហ៊ុននឹងបង់ទឹកប្រាក់ត្រូវធានានៃបណ្ណសន្យារ៉ាប់រងបន្ថែមដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រងអាយុជីវិត ឬឯកសារគាំទ្រវិសោធនកម្ម ទៅឲ្យអ្នកដែលត្រូវបានធានា។
ទោះបីជាយ៉ាងណា ចំនួនទឹកប្រាក់ដែលត្រូវបង់ដូចដែលបានរៀបរាប់នៅកថាខណ្ឌខាងលើ មិនត្រូវលើសចំនួនទឹកប្រាក់ត្រូវធានាដែលស្ថិតក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះឡើយ។
២. និយមន័យ
“ការធ្វើរោគវិនិច្ឆ័យ” មានន័យថាជាការធ្វើរោគវិនិច្ឆ័យដោយមានភស្តុតាងច្បាស់លាស់របស់វេជ្ជបណ្ឌិត ដែលជាឯកសារបញ្ជាក់ ជំងឺធ្ងន់ធ្ងរ ដូចដែលបានកំណត់ក្នុងផលិតផលបន្ថែមនេះ។ ក្នុងករណីដែលពុំមានភស្ដុតាងច្បាស់លាស់ ភស្ដុតាងដែលអាចប្រើប្រាស់ជំនួសបានត្រូវតែជារបាយការណ៍ដែលបានមកពីការពិនិត្យវិទ្យុសាស្ដ្រ គ្លីនីក ជាលិកាសាស្រ្ត ឬការពិនិត្យនៅមន្ទីរពិសោធន៍។
“វេជ្ជបណ្ឌិត” មានន័យថា វេជ្ជបណ្ឌិតដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែបវេជ្ជសាស្រ្ដ ឬសេវាកម្មវះកាត់ ដែលមិនមែនជាអ្នកដែលត្រូវបានធានា ប្ដី ឬប្រពន្ធរបស់អ្នកដែលត្រូវបានធានា ឬកូនចៅរបស់អ្នកដែលត្រូវបានធានាឡើយ។
“ជំងឺធ្ងន់ធ្ងរ” មានន័យថាអ្នកដែលត្រូវបានធានាអាយុជីវិតត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរ ដែលកើតឡើងក្នុង រយៈពេលកៅសិប (៩០) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនទទួល ធានា ឬបន្ទាប់ពីការធ្វើឲ្យបណ្ណសន្យារ៉ាប់រងបន្ថែមមានសុពលភាពឡើងវិញចុងក្រោយ ហើយអ្នកដែលត្រូវបានធានានៅរស់រានមានជីវិតយ៉ាងហោចណាស់សាមសិប (៣០) ថ្ងៃ។
ជំងឺធ្ងន់ធ្ងរដែលត្រូវបានទទួលការធានារ៉ាប់រងតាមបណ្ណសន្យារ៉ាប់រងបន្ថែមនេះមានជំងឺទាំង ៥ ដូចខាងក្រោម៖
ក) ជំងឺមហារីក (Cancer)
ជំងឺមហារីកត្រូវបានកំណត់ដោយការធ្វើរោគវិនិច្ឆ័យលើដុំសាច់មហារីក បណ្ដាលមកពីកោសិកាមហារីករីកលូតលាស់ដែលមិនអាចគ្រប់គ្រងបាន ដោយកោសិកាមហារីកបានរីករាតត្បាត ព្រមទាំងមានការបំផ្លិចបំផ្លាញជាលិកាធម្មតាផងដែរ។ ជំងឺមហារីក ត្រូវតែមានការបញ្ជាក់ដោយមានភស្តុតាងពីជាលិកាដុំសាច់មហារីកពីអ្នកជំនាញផ្នែកជំងឺមហារីក ឬរោគវិទូស្ដី។
ជំងឺមហារីកមាន៖ មហារីកឈាម (Leukemia) មហារីកក្រពេញទឹករងៃ (Lymphoma) ឬ ដុំមហារីក ដុំពក មហារីកខួរឆ្អឹង មហារីកស្បែក (Sarcoma)។
ជំងឺដែលមិនរួមបញ្ចូលមានដូចជា៖
១. ប្រភេទដុំសាច់ដែលមានចំណាត់ថ្នាក់តាមការវិភាគរកកោសិកាមហារីកជា ដុំសាច់ដែលបំរុងជាដុំមហារីក មិនរីករាលដាល ដែលអាចនិងជាដុំមហារីក ឬភាពដែលអាចក្លាយជាដុំមហារីកដែលមានកម្រិតទាប ឬទាក់ទងនិងមហារីកមាត់ស្បូន ដែលបែងចែកតាមកម្រិតដូចជា មហារីកមាត់ស្បូនកម្រិត១ (CIN-1) មហារីកមាត់ស្បូនកម្រិត២ (CIN-2) និងមហារីកមាត់ស្បូនកម្រិត៣ (CIN-3) ។
២. ជម្ងឺមហារីកដំណាក់កាលដំបូងដូចជាមហារីកក្រពេញប្រូស្តាត (Prostate) មហារីកក្រពេញទីរ៉ូអីដ (Thyroid) មហារីកប្លោកនោម (Bladder) ដែលការវិភាគរកកោសិកាមហារីកមានចំណាត់ថ្នាក់ក្នុងកម្រិត T1N0M0 ឬមានកម្រិតទាបជាងដោយយោងទៅតាមចំណាត់ថ្នាក់ TNM (T: ទំហំរបស់ដុំសាច់មហារីក N: ចំនួនឡាម ណូត (Lymph Nodes)ដែលមាននៅពេលដែលកើតមហារីក M: ការរីករាលដាលនៃកោសិកាមហារីកទៅផ្នែកផ្សេងទៀតនៃរាងកាយ ឬចំណាត់ថ្នាក់សមមូល)
៣. មហារីកឈាមរ៉ាំរ៉ៃ (Chronic Lymphocytic Leukemia) តិចជាងចំណាត់ថ្នាក់ RAI កម្រិតIII ជាមួយស្ថានភាពស្លេកស្លាំង។
៤. ក្រិនស្បែក មហារីកកោសិកាស្បែកជាដើម (non-melanomas skin cancer) និងមហារីកស្បែក (malignant melanomas) ដែលមានចំណាត់ថ្នាក់តាមមហារីកតិចជាងកម្រិត២ទៅតាមចំណាត់ថ្នាក់មហារីកនៃគណៈកម្មាការចម្រុះរបស់អាមេរិកលើជំងឺមហារីក (AJCC)។
៥. ដុំសាច់ទាំងឡាយដែលកើតមានលើអ្នកផ្ទុកមេរោគអេដស៍។
ខ) ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stroke)
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលត្រូវបានកំណត់ថាជាការស្ទះសរសៃឈាមក្នុងខួរក្បាល (cerebral thrombosis) ឬការហូរឈាមក្នុងខួរក្បាល (intracerebral haemorrhage) ឬការស្ទះសរសៃឈាមក្រៅលលាដ៏ក្បាល (extracranial embolism) ដែលបណ្ដាលឱ្យមានឱនភាពអចិន្រ្ដៃយ៍ផ្នែកប្រព័ន្ធប្រសាទដែលមានរយៈពេលយ៉ាងហោចណាស់ហុកសិប (៦០) ថ្ងៃ។ ការធ្វើរោគវិនិច្ឆ័យត្រូវតែធ្វើឡើងតាមរយៈ CT ឬ MRI Scan និងបានបញ្ជាក់ដោយអ្នកឯកទេសផ្នែកប្រព័ន្ធប្រសាទ។
ជំងឺដែលមិនរួមបញ្ចូលមានដូចជា៖
១. ការងាប់ជាលិកាខួរក្បាល( Infarction of brain tissue) ឬការហូរឈាមក្នុងលាលាដ៍ក្បាល (intracranial bleeding) ដែលបណ្ដាលមកពីរបួសខាងក្រៅ
២. រោគសញ្ញាទាក់ទងនឹងខួរក្បាលដែលបណ្តាលមកពីការស្ទះសរសៃឈាម (transient ischaemeic attacks)
៣. ការកើតឡើងនៃការស្ទះសរសៃឈាមខួរក្បាលបណ្តោះអាសន្ន (ischaemic neurological deficit)
៤. ជំងឺសរសៃឈាមដែលប៉ះពាល់ដល់ភ្នែក ឬចក្ខុប្រសាទ ឬសោតប្រសាទ
គ) ជំងឺគាំងបេះដូង (Heart Attack)
ជំងឺគាំងបេះដូងសំដៅដល់ភាគណាមួយនៃសាច់ដុំបេះដូងឈប់ដំណើរការ ដែលបណ្ដាលមកពីកង្វះខាតនៃលំហូរឈាមទៅកាន់តំបន់ដែលពាក់ព័ន្ធ។ ការធ្វើរោគវិនិច្ឆ័យនេះត្រូវបំពេញនូវលក្ខណៈវិនិច្ឆ័យបីនៃលក្ខណៈវិនិច្ឆ័យទាំងបួនខាងក្រោម ដែលមានលក្ខណៈស៊ីសង្វាក់នឹងជំងឺគាំងបេះដូងថ្មី៖
១. ប្រវត្តិនៃការចុកទ្រូង
២. បម្រែបម្រួលថ្មីនៃរង្វាស់ចង្វាក់បេះដូងដោយចរន្តអគ្កិសនី (ECG) បង្ហាញពីជាលិកាបេះដូងដែលខូចនៅផ្នែកណាមួយដែលឈាមមិនបានទៅចិញ្ចឹមដល់
3. Diagnostic elevation of cardiac enzyme CK-MB or Troponin (T or I) at level above the generally accepted laboratory levels of normal;
៤. បរិមាណឈាមនៃការហូរចូលក្នុងថតបេះដូងឆ្វេងមានបរិមាណតិចជាងហាសិប (៥០) ភាគរយ រាល់ការពិនិត្យ បី (៣) ខែម្តង ឬច្រើនជាងនេះ
ឃ) ជំងឺសួតដំណាក់កាលចុងក្រោយ (End Stage Lung Disease)
ជំងឺសួតដំណាក់កាលចុងក្រោយបណ្តាលឲ្យស្បៀតបំពង់ខ្យល់ដង្ហើមរ៉ាំរ៉ៃ ដែលបានបង្ហាញដោយករណីទាំងអស់ដូចខាងក្រោម៖
១. លទ្ធផលការធ្វើតេស្ដ បរិមាណនៃការប្រឹងដកដង្ហើមចេញក្នុងមួយវិនាទី (FEV1 test) តិចជាង មួយ (១) លីត្រ
២. តម្រូវឲ្យមានការព្យាបាលដោយប្រើប្រាស់អុកស៊ីសែនជាអចិន្រ្តៃយ៍សម្រាប់ជំងឺខ្វះអុកស៊ីសែនក្នុងឈាម (hypoxemia)
៣. ការវិភាគឧស្ម័នក្នុងសរសៃឈាមក្រហម ដោយមានសម្ពាចចំណែកអុកស៊ីសែនស្មើ ឬតិចជាងសំពាធ ហាសិបប្រាំ (៥៥) មីលីម៉ែត្របារ៉ត (PaO2 < 55 mmHg)
៤. ពិបាកដកដង្ហើម (Dyspnea)ទោះបីជាពេលសម្រាក។
ង) ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ (End Stage Kidney Disease)
ជំងឺតម្រងនោមដំណាក់កាលចុងក្រោយសំដៅដល់ជំងឺរ៉ាំរ៉ៃដែលឈានដល់តម្រងនោមទាំងពីរមិនដំណើរការ និងមិនអាចព្យាបាលបាន។ ជំងឺតម្រងនោមដំណាក់កាលចុងក្រោយត្រូវតែដល់ដំណាក់កាលព្យាបាលដោយការលាងឈាមយ៉ាងទៀងទាត់ឬការធ្វើវះកាត់ប្តូរតម្រងនោម។
៣. ប្រការទូទៅ
៣.១ ការទាមទារ និងផ្តល់សំណង
អ្នកដែលត្រូវបានធានា ឬភាគីនៃអ្នកដែលត្រូវបានធានា ត្រូវជូនដំណឹងដល់ក្រុមហ៊ុនជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលហុកសិប (៦០) ថ្ងៃបន្ទាប់ពីថ្ងៃដែលអ្នកត្រូវបានធានា ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរ លើកលែងតែមាន ភស្ដុតាងបញ្ជាក់ថាមានមូលហេតុសមស្របដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីការទាមទារសំណង ឬពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ ឬមានហេតុផលសមស្របណាផ្សេងទៀតបញ្ជាក់ពីអវត្តមាននេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ហើយការខកខានមិនបានជូនដំណឹងមកក្រុមហ៊ុនក្នុងរយៈពេលកំណត់ មិនធ្វើឲ្យបាត់បង់សិទ្ធិក្នុងការទាមទារសំណងឡើយ។
នៅពេលដែលអ្នកត្រូវបានធានាធ្វើការទាមទារសំណង ពួកគេត្រូវផ្តល់ភ្ជាប់ឯកសារនូវរោគវិនិច្ឆ័យពីវេជ្ជបណ្ឌិត អមជាមួយនឹងឯកសារផ្សេងទៀត ដូចដែលបានរៀបរាប់ក្នុងនិយមន័យនៃរោគវិនិច្ឆ័យ ដោយការចំណាយជាបន្ទុករបស់ពួកគេ ដើម្បីប្រគល់ជូនក្រុមហ៊ុនក្នុងរយៈពេល មួយរយប៉ែតសិប (១៨០) ថ្ងៃ បន្ទាប់ពីថ្ងៃដែលធ្វើរោគវិនិច្ឆ័យ ឬប្រតិបត្តិការវះកាត់។
ពេលដែលមានការទាមទារសំណងជំងឺធ្ងន់ធ្ងរ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការអង្កេតបន្ថែមដោយសមហេតុផលទៅលើអ្នកដែលត្រូវបានធានា ដោយរាប់បញ្ចូលទាំងការធ្វើតេស្ដឈាមរកមេរោគអេដស៍ ដើម្បីជាជំនួយដល់ដំណើរការវាយតំលៃទាមទារសំណង ពោលគឺដើម្បីកំណត់ថាដើមហេតុនៃជំងឺនោះ នៅក្នុងវិសាលភាពធានារ៉ាប់រងក្នុងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ឬទេ។
៣.២ ការបន្ដសុពលភាពបណ្ណសន្យារ៉ាប់រង
បណ្ណសន្យារ៉ារងបន្ថែមនេះអាចនឹងត្រូវបន្ដសុពលភាពនៅកាលបរិច្ឆទខួបនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ការបង់ប្រាក់ត្រូវធ្វើឡើងនៅ ឬមុនថ្ងៃកំណត់ ដោយអនុវត្តតាមនូវអត្រាបុព្វលាភរ៉ាប់រងដែលកំណត់ដោយក្រុមហ៊ុន។
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការបន្ដសុពលភាពបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅឆ្នាំបន្ទាប់នៃបណ្ណសន្យារ៉ាប់រង។
៣.៣ ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែម
បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖
១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដែលភ្ជាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះផុតកំណត់ ឬត្រូវបានបោះបង់ ឬ
២. ប្រសិនបើអ្នកដែលត្រូវបានធានាមិនបានបង់បុព្វលាភរ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមក្នុងរយៈពេលអនុគ្រោះ ឬ
៣. នៅពេលដែលក្រុមហ៊ុនទូទាត់សងទឹកប្រាក់ដែលត្រូវបានធានាសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះរួចរាល់ ឬ
៤. នៅពេលដែលអ្នកដែលត្រូវបានធានា ឬក្រុមហ៊ុនលុបបណ្ណសន្យារ៉ាប់រងបន្ថែមនេះចោល។
៣.៤ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬក្នុងមូលដ្ឋានបំណងក្លែងបន្លំបោកប្រាស់ ឬប្រសិនបើមធ្យោបាយ ឬឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។
៣.៥ ការលុបចោលបណ្ណសន្យារ៉ាប់រងបន្ថែម
ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាងសាមសិប (៣០) ថ្ងៃជាមុន ក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា អ្នកដែលត្រូវបានធានាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងបន្ថែមនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសងកៅសិប (៩០) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមានសុពលភាពទៅឲ្យអ្នកដែលត្រូវបានធានា។
អ្នកដែលត្រូវបានធានា ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបានដប់ (១០) ថ្ងៃជាមុន ក្នុងករណីដែលអ្នកដែលត្រូវបានធានាមានបំណងចង់លុបចោលការធានារ៉ាប់រងមុនថ្ងៃផុតកំណត់។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង កៅសិប (៩០) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងនៅសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមានសុពលភាពទៅឲ្យអ្នកដែលត្រូវបានធានា។
៣.៦ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយ ក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះឡើយ លុះត្រាតែអ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌ បណ្ណសន្យារ៉ាប់រងបន្ថែមនេះ។
៣.៧ ការដាក់ឲ្យអនុវត្តឡើងវិញ
ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះត្រូវបានបញ្ឈប់ ដោយសារតែបណ្ណសន្យារ៉ាប់រងមូលដ្ឋានត្រូវបានបញ្ចប់ អ្នកដែលត្រូវបានធានាអាចដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។ យ៉ាងណាមិញ ការដាក់ឲ្យអនុវត្តឡើងវិញនេះ អាចធ្វើទៅបាន លុះត្រាតែមានការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងមូលដ្ឌានជាមួយនឹងភស្តុតាងបញ្ជាក់ថា អ្នកដែលត្រូវបានធានាមានសុខភាពល្អ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដែលអាចធានាបាន។ ការធានារ៉ាប់រងតាមបណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងមានសុពលភាពសាមសិប(៣០)ថ្ងៃ ក្រោយពីការដាក់ឲ្យអនុវត្តឡើងវិញ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការអនុម័ត ឬបដិសេធនូវសំណើនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។
៣.៨ ករណីលើកលែង
បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងមិនធានារ៉ាប់រងចំពោះការពារចំណាយជំងឺធ្ងន់ធ្ងរណាមួយដែលកើតឡើងដោយផ្ទាល់ក្ដី ឬប្រយោលក្ដីដោយសារតែមូលហេតុមួយចំនួនដូចខាងក្រោម៖
ក. ជំងឺដែលមានស្រាប់មានន័យថា៖
១. ជំងឺដែលកើតមានស្រាប់ ឬកំពុងមាន មុនពេលស្នើសុំបណ្ណសន្យារ៉ាប់រង មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយគិតកាលបរិច្ឆេទចុងក្រោយគេ;
២. មូលហេតុដែលបណ្ដាលឲ្យមានជំងឺមានស្រាប់ ឬកំពុងមាន មុនពេលស្នើសុំបណ្ណសន្យារ៉ាប់រង មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយគិតកាលបរិច្ឆេទចុងក្រោយគេ;
៣. អ្នកដែលត្រូវបានធានាដឹងថាមានសញ្ញា ឬរោគសញ្ញានៃរបួស ជំងឺ ឬរោគ មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយគិតកាលបរិច្ឆេទចុងក្រោយគេ;
៤. លទ្ធផលការធ្វើតេស្ដពីបន្ទប់ពិសោធន៍ ឬការអង្កេតបង្ហាញថាមានរបួស ជំងឺ ឬរោគ មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយគិតកាលបរិច្ឆេទចុងក្រោយគេ
ខ. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត បង្ករបួសលើខ្លួនឯង មិនថា មានស្មារតីប្រក្រតីក្ដី ឬមិនប្រក្រតីក្ដីក្នុងរយៈពេលពីរ (២) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងបន្ថែមមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយគិតកាលបរិច្ឆេទចុងក្រោយគេ ឬ
គ. ការធ្វើរោគវិនិច្ឆ័យនៃជំងឺធ្ងន់ធ្ងរដែលមានរៀបរាប់ខាងលើ មុនថ្ងៃដែលក្រុមហ៊ុនយល់ព្រមទទួលបណ្ណសន្យារ៉ាប់រងនេះ ឬក្នុងរយៈពេលកៅសិប (៩០) ថ្ងៃ ក្រោយពីក្រុមហ៊ុនយល់ព្រមទទួលការធានាបណ្ណសន្យារ៉ាប់រងនេះ ឬកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញ ឬ
ឃ. ឥទ្ធិពលនៃគ្រឿងស្រវឹង សារធាតុស្រវឹង គ្រឿងញៀន ឬ
ង. អ្នកជំងឺអេដស៍ ឬអ្នកផ្ទុកមេរោគអេដស៍ ។
បណ្ណសន្យារ៉ាប់រងបន្ថែម អត្ថប្រយោជន៍មន្ទីរពេទ្យប្រចាំថ្ងៃ
អត្ថប្រយោជន៍មន្ទីរពេទ្យប្រចាំថ្ងៃ ជាបណ្ណសន្យារ៉ាប់រងបន្ថែមដែលត្រូវបានភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋាន និងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ត្រូវយកខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងបន្ថែមជាគោល។
ខ្លឹមសាររួមទូទៅនៃកិច្ចសន្យា៖ បណ្ណសន្យារ៉ាប់រងបន្ថែមនឹងមានសុពលភាពពេញលេញ នៅពេលដែលក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រងដំបូង និងទទួលធានា ដោយផ្អែកលើប្រការទូទៅនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានចែងក្នុងឯកសារនេះ។
១. ការធានារ៉ាប់រង
ក្នុងករណី អ្នកដែលត្រូវបានធានា រងរបួសដោយសារគ្រោះថ្នាក់ ឬធ្លាក់ខ្លួនឈឺ ដែលតម្រូវឲ្យអ្នកដែលត្រូវបានធានាត្រូវតែចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬតម្រូវឲ្យទទួលវេជ្ជបញ្ជានៅអំឡុងពេលពេលធ្វើរោគវិនិច្ឆ័យ នៅពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមាន សុពលភាព និងបន្ទាប់ពីសាមសិប (៣០) ថ្ងៃនៃរយៈពេលរង់ចាំបានបញ្ចប់ដែលបណ្ដាលមកពីជម្ងឺណាមួយ ក្រុមហ៊ុនត្រូវផ្ដល់ជាអត្ថប្រយោជន៍ដូចខាងក្រោម៖
១.១ ក្នុងករណីដែលអ្នកដែលត្រូវបានធានារងរបួស ឬមានជំងឺ ដែលធ្វើឲ្យអ្នកដែលត្រូវបានធានា ក្លាយជាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពោលគឺជាតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្រ្ត នោះក្រុមហ៊ុនត្រូវផ្ដល់អត្ថប្រយោជន៍ប្រចាំថ្ងៃឲ្យទៅអ្នកដែលត្រូវបានធានា ដែលក្នុងនោះអត្ថប្រយោជន៍ប្រចាំថ្ងៃ នៃការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យ ដោយសាររបួសមួយ ឬជំងឺមួយ មិនត្រូវលើសពីសាមសិប (៣០) ថ្ងៃឡើយ។
១.២ ក្នុងករណីដែលអ្នកដែលត្រូវបានធានា ត្រូវចូលសម្រាលព្យាបាលនៅផ្នែកព្យាបាលសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) ក្នុងមន្ទីរពេទ្យ ក្រុមហ៊ុនត្រូវបង់មួយរយភាគរយ (១០០%) នៃអត្ថប្រយោជន៍ប្រចាំថ្ងៃបន្ថែមទៀតឲ្យទៅអ្នកដែលត្រូវបានធានា ដែលក្នុងនោះអត្ថប្រយោជន៍ប្រចាំថ្ងៃនៃការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យដោយសាររបួសមួយ ឬជំងឺមួយ មិនត្រូវលើសពីប្រាំពីរ (៧) ថ្ងៃឡើយ។
អត្ថប្រយោជន៍សរុបនៃសំណងក្នុងមួយថ្ងៃដែលទទួលបានពីចំណុច ១.១ និង១.២ មិនត្រូវលើសពីពីរ (២) ដងនៃ អត្ថប្រយោជន៍ប្រចាំថ្ងៃដែលបានចែង ឡើយ។
រយៈពេលអតិបរមាដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យម្ដង សម្រាប់ចំណុច ១.១ និង ១.២ មិនត្រូវលើសពីសាមសិប (៣០) ថ្ងៃឡើយ។
បន្ថែមពីលើនេះ អត្ថប្រយោជន៍នៃសំណងត្រូវធ្វើឡើង បន្ទាប់ពីកាត់កងកម្ចីដែលមិនទាន់សងទាំងអស់ និងកាតព្វកិច្ចផ្សេងៗទៀត។
២. និយមន័យ
“ជំងឺ” មានន័យថាអាការៈរោគ ភាពមិនប្រក្រតី ឬជំងឺដែលកើតឡើងចំពោះអ្នកដែលត្រូវបានធានា។
“វេជ្ជបណ្ឌិត” មានន័យថា វេជ្ជបណ្ឌិតដែលមានសញ្ញាបត្រវេជ្ជសាស្រ្តទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានចុះបញ្ជីស្របច្បាប់នៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈព្យាបាលតាមបែបវេជ្ជសាស្រ្ដ ឬសេវាកម្មវះកាត់ ដែលមិនមែនជាអ្នកដែលត្រូវបានធានា ប្ដី ឬប្រពន្ធរបស់អ្នកដែលត្រូវបានធានា ឬកូនចៅរបស់អ្នកដែលត្រូវបានធានាឡើយ។
“ថ្លៃសេវាវេជ្ជសាស្រ្ត” មានន័យថាការចំណាយទៀងទាត់ដែលខាងមន្ទីរពេទ្យគិតថ្លៃ ជាថ្នូរនឹងការផ្ដល់ជាសេវាកម្មផ្នែក វេជ្ជសាស្រ្ត នៅពេលដែលសមាជិកដែលត្រូវបានធានាសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
“អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ” មានន័យថាអ្នកដែលត្រូវបានធានា ទទួលបានការអនុញ្ញាតឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិចប្រាំមួយ (៦) ម៉ោងជាប់គ្នា ហើយបានចុះឈ្មោះជាអ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងបញ្ជីមន្ទីរពេទ្យ ដោយមានការធ្វើរោគវិនិច្ឆ័យ និងការណែនាំទៅតាមបទដ្ឋានវេជ្ជសាស្រ្តក្នុងរយៈពេលសមស្របណាមួយ និងទៅតាមស្ថានភាពរបួស ឬជំងឺនីមួយៗ។
“មន្ទីរពេទ្យ” មានន័យថាគ្រឹះស្ថានស្របច្បាប់ដែលប្រតិបត្តិ ដោយអនុលោមទៅតាមច្បាប់ប្រចាំប្រទេសនៃទីតាំងមន្ទីរពេទ្យ ព្រមទាំងបានចុះបញ្ជីជាមន្ទីរពេទ្យ ហើយថែមទាំង៖
១. អាចផ្ដល់នូវការថែទាំ និងការព្យាបាលដល់អ្នកជំងឺ និងអ្នករបួសទៅតាមគោលការណ៍នៃការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
២. មានគ្រឿងបរិក្ខារសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ធំៗ
៣. អាចផ្ដល់នូវសេវាកម្មគិលានុបដ្ឋាកពេញម៉ោង
៤. ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យដែលបានចុះបញ្ជី
៥. មិនមែនជាគ្លីនិកបឋម មណ្ឌលកែប្រែ កន្លែងមើលថែចាស់ជរា អ្នកដែលមានបញ្ហាផ្លូវចិត្ត អ្នកដែលញៀនគ្រឿងស្រវឹង ឬថ្នាំញៀន គិលានុប្បដ្ឋាន កន្លែងសម្រាក ឬកន្លែងសម្រាប់មនុស្សទើបតែងើបពីឈឺឡើយ។
“បទដ្ឋានវេជ្ជសាស្រ្ត” មានន័យថាគោលការណ៍ណែនាំ ឬការអនុវត្តន៍តាមបែបវេជ្ជសាស្រ្តអន្តរជាតិ ដែលបង្កើតជាគម្រោងព្យាបាលអ្នកជំងឺដ៏ត្រឹមត្រូវ ដូចដែលបានកំណត់ឡើងដោយភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត ហើយដែលស៊ីសង្វាក់គ្នានឹងសេចក្ដីសន្និដ្ឋានដែលបានមកពីកំណត់ត្រារបួស ការអង្កេតរកឃើញ លទ្ធផលដែលបានពីការត្រួតពិនិត្យ ឬផ្សេងទៀត (បើមាន)។
“ភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត” មានន័យថាសេវាកម្មផ្នែកវេជ្ជសាស្រ្តដែលមានលក្ខខណ្ឌដូចខាងក្រោម៖
១. បង្ហាញថាមានហេតុផលសមស្រប ដោយយោងទៅតាមការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ស្របទៅតាមស្ថានភាពរបួស ឬជំងឺរបស់អ្នកដែលត្រូវបានធានា
២. រួមបញ្ចូលការបង្ហាញយ៉ាងច្បាស់លាស់តាមបែបវេជ្ជសាស្រ្ត ផ្អែកទៅតាមបទដ្ឋានវេជ្ជសាស្រ្តទំនើប
៣. មិនធ្វើឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ភាគីតែម្ខាងឡើយ មិនថាអ្នកដែលត្រូវបានធានា ក្រុមគ្រួសារអ្នកដែលត្រូវបានធានា ឬអ្នកដែលផ្ដល់សេវាកម្មផ្នែកវេជ្ជសាស្រ្ត និង
៤. ត្រូវតែជាការព្យាបាលផ្នែកវេជ្ជសាស្រ្តត្រឹមត្រូវ ដោយផ្អែកទៅតាមបទដ្ឋានវេជ្ជសាស្រ្ដក្នុងការថែទាំ និងដែលចាំបាច់សម្រាប់ស្ថានភាពរបួស ឬជំងឺរបស់អ្នកដែលត្រូវបានធានា
“ឱសថជំនួស (ឱសថបុរាណ)” មានន័យថាការធ្វើរោគវិនិច្ឆ័យតាមបែបវេជ្ជសាស្រ្ដ ឬការការពារ ដោយផ្អែកទៅតាមឱសថបុរាណខ្មែរ ឱសថបុរាណចិន ឬរបៀបផ្សេងទៀតដែលខុសពីឱសថសម័យទំនើប។
“ការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យ” មានន័យថាការចុះឈ្មោះស្នាក់នៅមន្ទីរពេទ្យដើម្បីទទួលព្យាបាលក្នុងនាមជាអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យ រួមបញ្ចូលទាំងការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យទាំងឡាយណា ដែលបណ្ដាលមកពីមូលហេតុតែមួយ ឬព្រោះតែផលវិបាកផ្សេងៗណាមួយដែលកើតឡើងដោយមូលហេតុនោះ ដែលក្នុងនោះចន្លោះរវាងរយៈពេលដែលតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យនីមួយៗ មិន លើសពីកៅសិប (៩០) ថ្ងៃឡើយ។ ការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យទាំងនេះព្រោះតែហេតុផលតែមួយត្រូវចាត់ទុកថាជាការតម្រូវឲ្យស្នាក់នៅមន្ទីរពេទ្យម្ដង។
“ជំងឺអេដស៍” មានន័យថាចង្កោមរោគសញ្ញាឱនភាពនៃប្រព័ន្ធភាពស៊ាំ (Acquired Immune) ដែលបង្កដោយវីរុសអេដស៍ ហើយវាក៏គ្របដណ្តប់ដោយរោគសញ្ញានៃការឆ្លងមេរោគ ជាលិកាមហារីក ឬការឆ្លងមេរោគផ្សេងៗ ឬ ដោយសាជំងឺ យោងទៅលើការពិនិត្យឈាមជាមួយនឹងលទ្ធផលវិជ្ជមាន ដោយវីរុសហ៊ីវ (វីរុសដែលធ្វើអោយមានឱនភាពនៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស) រោគសញ្ញានៃការឆ្លងមេរោគ រាប់បញ្ចូលតែមិនកម្រិតចំពោះការរលាកសួតដោយពពួកផ្សិត Pneumocystic Carinij សរីរ: ឬ ការរលាកពោះវៀនរ៉ាំរ៉ៃ វីរុស និង/ឬមេរោគផ្សិតដែលត្រូវបានចម្លងជាលិកាមហារីក។ វាក៏បានរាប់បញ្ចូលផងដែរ ប៉ុន្តែមិនកម្រិតទៅលើទម្រង់នៃជំងឺមហារីក Kaposi’s Sarcorma មហារីក Lymphoma នៃប្រព័ន្ធសរសៃប្រសាទកណ្តាល និង/ឬ ជំងឺធ្ងន់ធ្ងរផ្សេងទៀតណាមួយដែលត្រូវបានស្គាល់នៅក្នុងវេជ្ជសាស្រ្តទំនើបថាវាត្រូវបានបង្កឡើងដោយចង្កោមរោគសញ្ញាឱនភាពនៃប្រព័ន្ធភាពស៊ាំ (Acquired Immune) ឬបានបណ្តាលអោយនរណាម្នាក់ស្លាប់ភ្លាមៗ មានជំងឺ ឬ ពិការភាព។ ជំងឺអេដស៍រួមបញ្ចូលទាំងវីរុសហ៊ីវ(វីរុសដែលធ្វើអោយមានឱនភាពនៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស) ជំងឺខួរក្បាល(ជំងឺវង្វេង) និងការរីករាលដាលនៃមេរោគ។
៣. ប្រការទូទៅនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែម
៣.១ ដំណើរការជូនដំណឹង និងទាមទារសំណង
ទោះជាក្នុងករណីបែបណាក៏ដោយ អ្នកដែលត្រូវបានធានា ឬភាគីនៃអ្នកដែលត្រូវបានធានា ត្រូវជូនដំណឹងដល់ក្រុមហ៊ុនដោយមិនត្រូវពន្យារនូវរបួស ឬជំងឺដែលអាចធ្វើការទាមទារសំណងពីការធានារ៉ាប់រងក្រោមបណ្ណសន្យាបន្ថែមនេះឡើយ។
៣.២ ការផ្ដល់ជូនភស្ដុតាងដើម្បីទាមទារសំណង
អ្នកដែលត្រូវបានធានា ឬភាគីនៃអ្នកដែលត្រូវបានធានា ត្រូវផ្ដល់ភស្ដុតាងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ទៅឲ្យក្រុមហ៊ុនបន្ទាប់ពីថ្ងៃដែលអ្នកដែលត្រូវបានធានាចេញពីមន្ទីរពេទ្យ ដែលច្បាប់ចម្លងវិក្កយបត្រក៏អាចប្រើប្រាស់សម្រាប់ដំណើរការទាមទារសំណងនេះបានដែរ។
ការខកខានមិនបានផ្ដល់ភស្ដុតាងក្នុងរយៈពេលដែលបានកំណត់ មិនធ្វើឲ្យបាត់បង់សិទ្ធិក្នុងការទាមទារសំណងឡើយ ប្រសិនបើមានភស្ដុតាងបញ្ជាក់ថាមានមូលហេតុសមស្របនៃការមិនបានជូនដំណឹងនេះ យ៉ាងណាមិញការផ្ដល់ជូនភស្ដុតាង គួរតែធ្វើឡើងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។
៣.៣ ការត្រួតពិនិត្យសុខភាព
ក្នុងអំឡុងពេលដែលសមស្របណាមួយ ក្រុមហ៊ុនមានសិទ្ធិត្រួតពិនិត្យកំណត់ត្រាសុខភាព របស់អ្នកដែលត្រូវបានធានា ទៅតាមតម្រូវការចាំបាច់សម្រាប់ការធានារ៉ាប់រង។ ប្រសិនបើអ្នកដែលត្រូវបានធានាបដិសេធមិនព្រមឲ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យ ដែលជាផ្នែកមួយនៃដំណើរការវាយតម្លៃទាមទារសំណង ក្រុមហ៊ុនមានសិទ្ធិក្នុងការបដិសេធផ្តល់ ការធានារ៉ាប់រងដល់អ្នកដែលត្រូវបានធានា។
៣.៤ លក្ខខណ្ឌទូទាត់សំណង
អត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ត្រូវ បង់ឲ្យទៅអ្នកដែលត្រូវបានធានា ហើយការទូទាត់សំណងត្រូវចាត់ទុកជាការបញ្ចប់កាតព្វកិច្ចតាមផ្លូវច្បាប់សម្រាប់ក្រុមហ៊ុន។ ក្នុងករណីដែលអ្នកដែលត្រូវបានធានាទទួលមរណភាពនៅអំឡុងពេល ឬបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រុមហ៊ុននឹងបង់អត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ទៅឲ្យអ្នកទទួលផលប្រយោជន៍ ដូចដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។
៣.៥ ការបន្ដសុពលភាពបណ្ណសន្យារ៉ាប់រង
បណ្ណសន្យារ៉ារងបន្ថែមនេះអាចនឹងត្រូវបន្ដសុពលភាពនៅកាលបរិច្ឆទខួបនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ការបង់ប្រាក់ត្រូវធ្វើឡើងនៅ ឬមុនថ្ងៃកំណត់ ដោយអនុវត្តតាមនូវអត្រាបុព្វលាភរ៉ាប់រងដែលកំណត់ដោយក្រុមហ៊ុន។
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការបន្ដសុពលភាពបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅឆ្នាំបន្ទាប់នៃបណ្ណសន្យារ៉ាប់រង។
៣.៦ ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែម
បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានករណីមួយក្នុងចំណោមករណីដូចខាងក្រោមកើតឡើង៖
១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋាន ដែលភ្ជាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះផុតកំណត់ ឬត្រូវបានបោះបង់ ឬ
២. ប្រសិនបើអ្នកដែលត្រូវបានធានាមិនបានបង់បុព្វលាភរ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមក្នុងរយៈពេលអនុគ្រោះ ឬ
៣. នៅពេលដែលក្រុមហ៊ុនទូទាត់សងទឹកប្រាក់ដែលត្រូវបានធានាសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះរួចរាល់ ឬ
៤. នៅពេលដែលអ្នកដែលត្រូវបានធានា ឬក្រុមហ៊ុនលុបបណ្ណសន្យារ៉ាប់រងបន្ថែមនេះចោល។
ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះ មិនប៉ះពាល់ដល់សិទ្ធិក្នុងការទាមទារសំណងមុនដែលមានការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះមិនមានន័យថាក្រុមហ៊ុនត្រូវជាប់ កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភរ៉ាប់រងវិញ។
៣.៧ ករណីក្លែងបន្លំ
ប្រសិនបើការទាមទារសំណងក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬក្នុងមូលដ្ឋានបំណងក្លែងបន្លំបោកប្រាស់ ឬប្រសិនបើមធ្យោបាយ ឬឧបករណ៍បន្លំបោកប្រាស់ណាមួយត្រូវបានប្រើប្រាស់ក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះសំណងនោះឡើយ។
៣.៨ ការលុបចោលបណ្ណសន្យារ៉ាប់រងបន្ថែម
ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងហោចណាស់មិនតិចជាងសាមសិប (៣០) ថ្ងៃជាមុន ក្នុងករណីដែលមានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា អ្នកដែលត្រូវបានធានាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងបន្ថែមនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសងកៅសិប (៩០) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមានសុពលភាពទៅឲ្យអ្នកដែលត្រូវបានធានា។
អ្នកដែលត្រូវបានធានា ត្រូវជូនដំណឹងទៅក្រុមហ៊ុនជាលាយលក្ខណ៍អក្សរឲ្យបានដប់ (១០) ថ្ងៃជាមុន ក្នុងករណីដែលអ្នកដែលត្រូវបានធានាមានបំណងចង់លុបចោលការធានារ៉ាប់រងមុនថ្ងៃផុតកំណត់។ យោងតាមហេតុផលត្រឹមត្រូវ ក្រុមហ៊ុននឹងបង្វិលសង កៅសិប (៩០) ភាគរយនៃបុព្វលាភរ៉ាប់រងដែលនៅសល់ បន្ទាប់ពីកាត់កងបុព្វលាភរ៉ាប់រងនៅសម្រាប់រយៈពេលដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅមានសុពលភាពទៅឲ្យអ្នកដែលត្រូវបានធានា។
៣.៩ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយ ក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះឡើយ លុះត្រាតែអ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌ បណ្ណសន្យារ៉ាប់រងបន្ថែមនេះ។
៣.១០ ការដាក់ឲ្យអនុវត្តឡើងវិញ
ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះត្រូវបានបញ្ឈប់ ដោយសារតែបណ្ណសន្យារ៉ាប់រងមូលដ្ឋានត្រូវបានបញ្ចប់ អ្នកដែលត្រូវបានធានាអាចដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។ យ៉ាងណាមិញ ការដាក់ឲ្យអនុវត្តឡើងវិញនេះ អាចធ្វើទៅបាន លុះត្រាតែមានការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងមូលដ្ឌានជាមួយនឹងភស្តុតាងបញ្ជាក់ថា អ្នកដែលត្រូវបានធានាមានសុខភាពល្អ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដែលអាចធានាបាន។ ការធានារ៉ាប់រងតាមបណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងមានសុពលភាពសាមសិប(៣០)ថ្ងៃ ក្រោយពីការដាក់ឲ្យអនុវត្តឡើងវិញ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការអនុម័ត ឬបដិសេធនូវសំណើនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។
៣.១១ រយៈពេលរង់ចាំ
ក. ក្រុមហ៊ុននឹងមិនធ្វើការទូទាត់សំណងណាមួយទៅតាមបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ចំពោះជំងឺទាំងឡាយណាដែលកើតឡើងនៅអំឡុងពេលសាមសិប (៣០) ថ្ងៃដំបូង បន្ទាប់ពីបណ្ណសន្យារ៉ាប់រងបន្ថែមនេះមានសុពលភាព ឬដាក់ឲ្យ អនុវត្តឡើងវិញដោយគិតយកករណីដែលកើតឡើងចុងក្រោយគេ ឬ
ខ. ក្រុមហ៊ុននឹងមិនធ្វើការទូទាត់សំណងណាមួយ ទៅតាមបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ក្នុងករណីដែលជំងឺដូចខាងក្រោម កើតមានឡើងនៅអំឡុងពេលបីរយហុកសិបប្រាំ (៣៦៥) ថ្ងៃដំបូង បន្ទាប់ពីបណ្ណសន្យារ៉ាប់រងបន្ថែមនេះមាន សុពលភាព ឬត្រូវបានដាក់ឲ្យអនុវត្ត ឡើងវិញ៖
១. ប្រភេទដុំសាច់ស្លូតដែលមិនមានគ្រោះថ្នាក់ និងប្រភេទដុំសាច់កាចដែលបណ្ដាលឲ្យស្លាប់គ្រប់ប្រភេទ៖
២. ជំងឺឬសដូងបាត
៣. ជំងឺដំបៅទ្វារធំ
៤. ជំងឺដក់ទឹកនៅក្នុងពងស្វាស
៥. ជំងឺក្លនលូនគ្រប់ប្រភេទ
៦. ជំងឺបេះដូង សរសៃឈាម និងជំងឺលើសឈាម
៧. ជំងឺគ្រួសក្នុងតម្រងនោម ឬបង្ហួរនោម
៨. ជំងឺវះកាត់យកស្បូនចេញ
៩. ជំងឺភ្នែកឡើងបាយ
១០. ជំងឺស្រុតនៅចន្លោះឆ្អឹងកងនៃឆ្អឺងខ្នង
១១. ជំងឺរលាកថង់ប្រម៉ាត់
១២. ជំងឺប្រហោង ឬមិនប្រក្រតីនៃផ្លូវដង្ហើម សន្ទះថ្នាំងច្រមុះ ឬសាច់ច្រមុះ
១៣. ជំងឺមហារីកស្បូន (ចាប់ពីភ្នាសក្នុងស្បូន)
១៤. ក្រពេញទីរ៉ូអ៊ីតដំណើរការមិនធម្មតា
១៥. ជំងឺឆ្កួតជ្រូក
១៦. ជំងឺរបេង
១៧. ជំងឺដំបៅ ក្រពះឬផ្នែកដើមនៃពោះវៀនតូច
១៨. ជំងឺរីកធំនៃសរសៃឈាមរបស់ពងស្វាស
១៩. ប្រអប់ជើងខូចទ្រង់ទ្រាយ (មេជើងងាកទៅរកម្រាមផ្សេងទៀត)
២០. ជំងឺដុំសាច់ក្នុងស្បូន
២១. ជំងឺដុះសាច់ក្នុងបំពង់ក និងដុះសាច់ច្រមុះ
៣.១២ ករណីលើកលែង
បណ្ណសន្យារ៉ាប់រងបន្ថែមនេះ មិនធានារ៉ាប់រងចំពោះការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យ ឬការខូចខាតដែលបណ្ដាលមកពីការរងរបួស ឬជំងឺ (បញ្ចូលទាំងបញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការរងរបួស ឬជំងឺ) រោគសញ្ញា ឬភាពមិនប្រក្រតីដែលបណ្ដាលមកពី៖
១. ជំងឺរ៉ាំរ៉ៃ ជំងឺ ឬរបួសដែលមិនទាន់បានព្យាបាលសះស្បើយមុនការចុះកិច្ចសន្យារ៉ាប់រងបន្ថែម ជំងឺមិនប្រក្រតីពីកំណើត ជំងឺដែលមានការវិវត្តន៍ជានិច្ច ឬជំងឺហ្សែន ឬ
២. ការវះកាត់កែសម្ផស្ស ឬការព្យាបាលទាំងឡាយណាដែលមានការពាក់ព័ន្ធទៅនឹងគោលបំណងថែរក្សាស្បែក ការព្យាបាលមុខមុន ឬមុខជាំ ការព្យាបាលអង្គែ និងជ្រុះសក់ ឬការគ្រប់គ្រងទម្ងន់ ឬការវះកាត់ លើកលែងតែការផ្សាំងស្បែកដែលបណ្ដាលមកពីគ្រោះថ្នាក់ដែលធានាដោយបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ឬ
៣. ការមានផ្ទៃពោះ ការរំលូតកូន ការយកកូនចេញ ការសម្រាលកូន បញ្ហាលំបាកផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ ការសម្រេចចិត្តចំពោះការដែលមិនអាចមានកូនបាន (រាប់បញ្ចូលទាំងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល) ការធ្វើឲ្យមានកូន ឬការពន្យារកំណើត ឬ
៤. ជំងឺអេដស៍ ជំងឺកាមរោគ ឬជំងឺដែលឆ្លងតាមការរួមភេទ ឬ
៥. ការព្យាបាលការពន្យារភាពចាស់ ឬការការពារភាពចាស់ដោយប្រើប្រាស់ថ្នាំ ឬសារធាតុជំនួយផ្សេងទៀត ឬការប្រើ ឱសថដើម្បីព្យាបាលបញ្ហាឆ្អឹងដែលបណ្ដាលមកពីជរាភាព បញ្ហាផ្លូវភេទរវាងបុរស ឬស្ដ្រី ការព្យាបាលជំងឺផ្លូវភេទ និងការវះកាត់ប្ដូរភេទ;
៦. ការពិនិត្យវេជ្ជសាស្រ្តទូទៅ និងទៀងទាត់ ការស្នើសុំជាលក្ខណៈបុគ្គលដើម្បីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬ គ្លីនិក សំណើលក្ខណៈបុគ្គលដើម្បីទទួលបានការវះកាត់ ការសម្រាកឲ្យជាសះ ឬសម្រាកថែទាំជំងឺ ការធ្វើរោគ វិនិច្ឆ័យផ្សេងទៀតក្រៅពីមូលហេតុដើមនៃការព្យាបាល ការធ្វើរោគវិនិច្ឆ័យរបួស ឬជំងឺ ការធ្វើរោគវិនិច្ឆ័យដែលចាត់ទុកថាមិនមែនជាភាពចាំបាច់ផ្នែកវេជ្ជសាស្ដ្រ ឬ មិនតម្រូវដោយបទដ្ឋានវេជ្ជសាស្ដ្រ និងថ្លៃសេវាកម្មគិលានុបដ្ឋានតែមួយមុខ ឬ
៧. ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺភ្នែក ការវះកាត់ភ្នែកដោយបាញ់ឡាស៊ែ (LASIK) ការចំណាយលើការជំនួយ ឬការព្យាបាលភ្នែក ឬ
៨. ការពិនិត្យ ព្យាបាល ឬវះកាត់បរិវេណមាត់ បញ្ចូលទាំងធ្មេញពាក់ ស្រោបធ្មេញ ការព្យាបាលឬសធ្មេញ ប៉ះធ្មេញ វះកាត់ធ្មេញ រ៉ធ្មេញ ដកធ្មេញ ដាំធ្មេញ លើកលែងតែចាំបាច់ធ្វើដោយសារតែរងគ្រោះថ្នាក់រងរបួសដោយគ្រោះថ្នាក់ ក៏ប៉ុន្ដែសម្រាប់ឧបទ្ទវហេតុនេះ ការធានារ៉ាប់រងនឹងមិនផ្ដល់ជូនចំពោះធ្មេញពាក់ ធ្មេញស្រោប និងការព្យាបាលឬសធ្មេញ ឬដាំធ្មេញ ឬ
៩. ការព្យាបាល ឬធ្វើនីតិសម្បទាដោយសារការប្រើថ្នាំញៀនណាកូទីន បារី គ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងទៀត ឬ
១០. ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកើតពីភាពមិនប្រក្រតី ឬជំងឺផ្លូវចិត្ត វិកលចរិក ជំងឺប្រព័ន្ធប្រសាទ ឬមានឥរិយាបថមិនប្រក្រតី ឬបុគ្គលិកលក្ខណៈមិនប្រក្រតី ជំងឺផ្លូវចិត្តដែលប៉ះពាល់ប្រព័ន្ឋសរសៃប្រសាទ (ADHD) ជំងឺខ្សោយប្រាជ្ញា (Autism) ជំងឺស្ដ្រេស ញ៉ាំមិនប្រក្រតី (Eating disorder) ឬជំងឺថប់បារម្ភ (Anxiety) ឬ
១១. ប្រភេទនៃការព្យាបាលដោយការពិសោធន៍ (Experiment) ការព្យាបាល ឬការធ្វើរោគវិនិច្ឆ័យចំពោះរោគសញ្ញា ឬជំងឺដែលស្ទះដង្ហើមពេលគេងលក់ ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យភាពមិនប្រក្រតី និងការស្រមុកនៅពេលគេងលក់ ឬ
១២. ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយមិនប្រើប្រាស់ឱសថសម័យទំនើប បូកបញ្ចូលទាំងការប្រើប្រាស់ឱសថជំនួស (ឱសថបុរាណ) បែបផ្សេង ឬ
១៣. ការចំណាយដែលកើតមានដោយសារតែការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលដែលអ្នកដែលត្រូវបានធានាដើរតួនាទីជាវេជ្ជបណ្ឌិតដោយខ្លួនឯង ហើយក៏បញ្ចូលទាំងការចំណាយដែលឪពុកម្ដាយរបស់អ្នកដែលត្រូវបានធានា ប្ដី ឬប្រពន្ធរបស់អ្នកដែលត្រូវបានធានា ឬកូនរបស់អ្នកដែលត្រូវបានធានាដើរតួជាវេជ្ជបណ្ឌិតជំនាញផងដែរ ឬ
១៤. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត បង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតីក្ដី ឬមិនប្រក្រតីក្ដី ក្នុងរយៈពេលពីរ (២) ឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងបន្ថែមមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ។ ករណីនេះត្រូវរាប់បញ្ចូលទាំងពេលដែលអ្នកដែលត្រូវធានាញ៉ាំ ផឹក ឬចាក់ថ្នាំញៀន ឬសារធាតុពុលក្នុងខ្លួនលើសពីការណែនាំរបស់វេជ្ជបណ្ឌិត ឬ
១៥. ប្រើប្រាស់ថ្នាំញៀន ថ្នាំសប្បាយ (Stimulators) ប្រើប្រាស់គ្រឿងស្រវឹងជ្រុល ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែលកំណត់ដោយច្បាប់ និងបទបញ្ញត្តិជាធរមានឬ
១៦. អំឡុងពេលដែលស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងមានន័យថា ការធ្វើតេស្ដឈាមបង្ហាញថាកម្រិតជាតិអាល់កុលមានចាប់ពីមួយរយហាសិប (១៥០) មីលីក្រាម ឬច្រើនជាងនេះ ឬ
១៧. របួសដែលបណ្ដាលមកពីចូលរួមក្នុងជម្លោះ ឬបង្ករជម្លោះ ឬ
១៨. របួសដែលបណ្ដាលមកពីឧបទ្ទវហេតុអ្នកដែលត្រូវបានធានាមានចេតនាប្រព្រឹត្តបទល្មើស ឬនៅពេលស្ថិតនៅក្រោមការចាប់ខ្លួន ឬរត់គេចខ្លួន ឬ
១៩. របួសដែលបណ្ដាលមកពីការចូលរួមក្នុងសកម្មភាពប្រណាំងទូក ឬយានយន្ដ ប្រណាំងសេះ ការជិះស្គីគ្រប់ប្រភេទ រួមបញ្ចូលទាំងការជិះម៉ូតូទឹក (Jet-Skiing) ជិះស្គីទឹកកក ប្រដាល់គ្រប់ប្រភេទ កីឡាឆ័ត្រយោង (លើកលែងតែក្នុងករណីសម្រាប់សង្គ្រោះជីវិត) បាឡុងហោះ (Ballooning) ការលោតហោះសំកាំងពីលើអាកាស (Hang-gliding) កីឡាលោតពីទីខ្ពស់ (Bungee Jumping) សកម្មភាពក្រោមទឹកដោយប្រើប្រាស់ឧបករណ៍ជំនួយការដកដង្ហើម ឬ
២០. របួសកើតឡើងពេលដែលបម្រើការងារជាទាហាន នគរបាល ឬអ្នកស្ម័គ្រចិត្ត ឬ
២១. ប្រតិបត្តិការផ្សេងៗនៅក្នុងសង្រ្គាម ឬសកម្មភាពបង្រ្កាប សង្រ្គាមដោយមានការប្រកាស ឬមិនប្រកាសក្ដី ការឈ្លានពាន ឬការប្រព្រឹត្តរបស់សត្រូវបរទេស សកម្មភាពប្រៀបដូចសង្គ្រាម សង្រ្គាមស៊ីវិល ឧទ្ទាមកម្ម ការបះបោរ កុប្បកម្ម កូដកម្ម កុបកម្ម បដិវត្តន៍ រដ្ឋប្រហារ សេចក្ដីប្រកាសការអនុវត្តន៍ច្បាប់អាជ្ញាសឹក ឬស្ថានភាពផ្សេងទៀតដែលបណ្ដាលឲ្យមានការអនុវត្តច្បាប់អាជ្ញាសឹកដើម្បីបន្ដ ឬ
២២. ជំងឺដែលមានស្រាប់មានន័យថា៖
ក. ជំងឺដែលកើតមានស្រាប់ ឬកំពុងមានមុនពេលស្នើសុំបណ្ណសន្យារ៉ាប់រង មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ
ខ. មូលហេតុដែលបណ្ដាលឲ្យមានជំងឺមានស្រាប់ ឬកំពុងមានមុនពេលស្នើសុំបណ្ណសន្យារ៉ាប់រងមុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ
គ. អ្នកដែលត្រូវបានធានាដឹងថាមានសញ្ញា ឬរោគសញ្ញានៃរបួស ជំងឺ ឬរោគ មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ
ឃ. លទ្ធផលការធ្វើតេស្ដពីបន្ទប់ពិសោធន៍ ឬការអង្កេតបង្ហាញនូវវត្តមានដែលទំនងមានរបួស ជំងឺ ឬរោគ មុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញដោយយកកាលបរិច្ឆេទចុងក្រោយគេ ។
បណ្ណសន្យារ៉ាប់រងបន្ថែម គម្រោងសន្សំវៃឆ្លាត
គម្រោងសន្សំវៃឆ្លាត ជាបណ្ណសន្យារ៉ាប់រងបន្ថែមដែលត្រូវបានភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ប្រសិនបើមានភាពផ្ទុយគ្នារវាងបណ្ណសន្យារ៉ាប់រងមូលដ្ឋាន និងបណ្ណសន្យារ៉ាប់រងបន្ថែមនេះ ត្រូវយកខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងបន្ថែមជាគោល។
ខ្លឹមសាររួមទូទៅនៃកិច្ចសន្យា៖ បណ្ណសន្យារ៉ាប់រងបន្ថែមនឹងមានសុពលភាពពេញលេញ នៅពេលដែលក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រងដំបូង និងទទួលធានា ដោយផ្អែកលើប្រការទូទៅនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមដែលមានចែងក្នុងឯកសារនេះ។
១. ការធានារ៉ាប់រង
អ្នកដែលត្រូវបានធានានឹងទទួលបានទឹកប្រាក់ចំនួនមួយរយភាគរយ (១០០%) នៃទឹកប្រាក់ដែលត្រូវបានធានានៃគម្រោងសន្សំវៃឆ្លាត ប្រសិនបើខ្លួននៅរស់រានមានជីវិតរហូតដល់ពេលបញ្ចប់នៃបណ្ណសន្យារ៉ាប់រងបន្ថែម។
២. ប្រការទូទៅ
២.១ ការដាក់ឲ្យអនុវត្តឡើងវិញ
ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងបន្ថែមនេះត្រូវបានបញ្ឈប់ ដោយសារតែបណ្ណសន្យារ៉ាប់រងមូលដ្ឋានត្រូវបានបញ្ចប់ អ្នកដែលត្រូវបានធានាអាចដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។ យ៉ាងណាមិញ ការដាក់ឲ្យអនុវត្តឡើងវិញនេះ អាចធ្វើទៅបាន លុះត្រាតែមានការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងមូលដ្ឌានជាមួយនឹងភស្តុតាងបញ្ជាក់ថា អ្នកដែលត្រូវបានធានាមានសុខភាពល្អ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដែលអាចធានាបាន។ ការធានារ៉ាប់រងតាមបណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងមានសុពលភាពសាមសិប(៣០)ថ្ងៃ ក្រោយពីការដាក់ឲ្យអនុវត្តឡើងវិញ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការអនុម័ត ឬបដិសេធនូវសំណើនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងបន្ថែមនេះ។
២.២ ការបន្ដសុពលភាពបណ្ណសន្យារ៉ាប់រងបន្ថែមឡើងវិញ
បណ្ណសន្យារ៉ារងបន្ថែមនេះអាចនឹងត្រូវបន្ដសុពលភាពនៅកាលបរិច្ឆទខួបនៃបណ្ណសន្យារ៉ាប់រងមូលដ្ឋាន។ ការបង់ប្រាក់ត្រូវធ្វើឡើងនៅ ឬមុនថ្ងៃកំណត់ ដោយអនុវត្តតាមនូវអត្រាបុព្វលាភរ៉ាប់រងដែលកំណត់ដោយក្រុមហ៊ុន។
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការបន្ដសុពលភាពបណ្ណសន្យារ៉ាប់រងបន្ថែមនេះនៅឆ្នាំបន្ទាប់នៃបណ្ណសន្យារ៉ាប់រង។
២.៣ ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែម
បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់ បន្ទាប់ពីមានករណីណាមួយដូចខាងក្រោមកើតឡើង៖
១. នៅពេលដែលបណ្ណសន្យារ៉ាប់រងមូលដ្ឋានដែលភ្ជាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះផុតកំណត់ ឬត្រូវបានបោះបង់ ឬ
២. ប្រសិនបើអ្នកដែលត្រូវបានធានាមិនបានបង់បុព្វលាភរ៉ាប់រងសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមក្នុងរយៈពេលអនុគ្រោះ ឬ
៣. នៅពេលដែលក្រុមហ៊ុនទូទាត់សងទឹកប្រាក់ដែលត្រូវបានធានាសម្រាប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះរួចរាល់ ឬ
៤. នៅពេលដែលអ្នកដែលត្រូវបានធានា ឬក្រុមហ៊ុនលុបបណ្ណសន្យារ៉ាប់រងបន្ថែមនេះចោល។
ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះ មិនប៉ះពាល់ដល់សិទ្ធិក្នុងការទាមទារសំណងដែលមានមុនកាលបរិច្ឆេទការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនទទួលបានបុព្វលាភរ៉ាប់រងណាមួយបន្ទាប់ពីថ្ងៃបញ្ចប់ នោះមិនមានន័យថាក្រុមហ៊ុនត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ តែក្រុមហ៊ុនត្រូវសងបុព្វលាភរ៉ាប់រង។
២.៤ ការបោះបង់បណ្ណសន្យារ៉ាប់រងបន្ថែម
អ្នកដែលត្រូវបានធានាមានសិទ្ធិបញ្ចប់កិច្ចសន្យារ៉ាប់រងបន្ថែមដោយបោះបង់បណ្ណសន្យារ៉ាប់រងបន្ថែមនេះ និងទទួលយកតម្លៃទឹកប្រាក់ដែលត្រូវបានទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងបន្ថែម ដោយយោងទៅតាមចំនួនដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងបន្ថែម និងអត្ថប្រយោជន៍ដែលមានសិទ្ធិត្រូវទទួលបានផ្សេងទៀត (បើមាន)។
ទោះជាយ៉ាងណា ការបញ្ចប់បណ្ណសន្យារ៉ាប់រងបន្ថែមនេះនឹងត្រូវចប់សព្វគ្រប់ បន្ទាប់ពីក្រុមហ៊ុនផ្តល់ការយល់ព្រមលើការស្នើសុំបញ្ចប់នេះជាលាយលក្ខណ៍អក្សរ។
២.៥ លក្ខខណ្ឌមុនពេលមានកាតព្វកិច្ច
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងការផ្ដល់សំណងណាមួយ ក្រោមបណ្ណសន្យារ៉ាប់រងបន្ថែមនេះឡើយ លុះត្រាតែអ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ បានអនុវត្តប្រតិបត្តិតាមត្រឹមត្រូវទៅតាមកិច្ចសន្យាធានារ៉ាប់រង និងលក្ខខណ្ឌ បណ្ណសន្យារ៉ាប់រងបន្ថែមនេះ។