សម្រាប់ព័ត៌មានបន្ថែម

——————————————

សូមផ្តល់ព័ត៌មានរបស់អ្នកនៅខាងក្រោម ដើម្បីឱ្យក្រុមការងារទីប្រឹក្សាធានារ៉ាប់រងរបស់យើងទំនាក់ទំនងក្នុងពេលឆាប់ៗនេះ

គោត្តនាម នាម

អត្ថប្រយោជន៍សង្ខេប

  • ទទួលបានទឹកប្រាក់បន្ថែម ២% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅរៀងរាល់ ២ ឆ្នាំម្តង(១) 
  • ទទួលបានអត្ថប្រយោជន៍​ ១០០% ឬ​ ១១០%​ នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង(២) 
  • ទទួលបាន ២២០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់(៣) 
  • ទទួលបាន ១១០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីជំងឺ(៣) 

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី​ ១៨ ឆ្នាំ ទៅ ៥៥ ឆ្នាំ
អាយុផុតកំណត់ការធានារ៉ាប់រង៦៥ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៥០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រងចាប់ពី ១០ ឆ្នាំ រហូតដល់ ២០ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រងស្មើនឹងរយៈពេលធានារ៉ាប់រង​ (១០​ ឆ្នាំ​ ទៅ​ ២០ ឆ្នាំ)
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

លក្ខណៈផលិតផលសង្ខេប

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងចាប់ពី​ ១៨ ឆ្នាំ ទៅ ៥៥ ឆ្នាំ
អាយុផុតកំណត់ការធានារ៉ាប់រង៦៥ ឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រងចាប់ពី ៥០០០ ដុល្លារ
រយៈពេលនៃការធានារ៉ាប់រងចាប់ពី ១០ ឆ្នាំ រហូតដល់ ២០ ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រងស្មើនឹងរយៈពេលធានារ៉ាប់រង​ (១០​ ឆ្នាំ​ ទៅ​ ២០ ឆ្នាំ)
របៀបបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស និងប្រចាំខែ

ចំណាំ

(១) លើកលែងតែឆ្នាំនៃកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។

(២) ១០០%​ នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ចំពោះការកំណត់នៃបណ្ណសន្យារ៉ាប់រង ពី ១០ ទៅ ១៥ ឆ្នាំ។
      ១១០%​ នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ចំពោះការកំណត់នៃបណ្ណសន្យារ៉ាប់រង ពី ១៦ ទៅ ២០ ឆ្នាំ។

(៣) បណ្ណសន្យារ៉ាប់រងនេះ​ នឹងត្រូវបញ្ចប់នៅពេលដែលអត្ថប្រយោជន៍​ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍​ ត្រូវបានទូទាត់រួច។

បរិយាយផលិតផល

ស្មាយ រីករាយសន្សំ ផ្ដល់ការធានាដោយផ្ដល់នូវអត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ ដែលបណ្តាលដោយជំងឺ ឬគ្រោះថ្នាក់ ឬអត្ថប្រយោជន៍ករណីអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិត។

“ក្រុមហ៊ុន” សំដៅដល់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី។

“បណ្ណសន្យារ៉ាប់រង” សំដៅដល់ បណ្ណសន្យារ៉ាប់រងអាយុជីវិតដែលជាឯកសារចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ដែលចេញដោយក្រុមហ៊ុន ដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងអំពី ខ និងលក្ខខណ្ឌលម្អិត ដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកត្រូវបានធានារ៉ាប់រងក្នុងកិច្ចសន្យាធានារ៉ាប់រង។

“កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងដោយក្រុមហ៊ុន និង អ្នកត្រូវបានធានារ៉ាប់រងដែលតាមរយៈនោះក្រុមហ៊ុនព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រងពីអ្នកត្រូវបានធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងរួមមានបណ្ណសន្យារ៉ាប់រង វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ផលិតផលបន្ថែម (ប្រសិនបើមាន) ឯកសារភ្ជាប់ សេចក្តីប្រកាសបន្ថែម ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង ឬ សំណើសុំផ្លាស់ប្តូរដោយអ្នកត្រូវបានធានារ៉ាប់រងដែលចុះហត្ថលេខាទទួលស្គាល់ដោយក្រុមហ៊ុន ពាក្យស្នើសុំធានារ៉ាប់រង របាយការណ៍សុខភាពធ្វើដោយវេជ្ជបណ្ឌិត និង សេចក្តីប្រកាសអំពីសុខភាព ដែលឯកសារទាំងនេះត្រូវចាត់ទុកថាជាកិច្ចសន្យាធានារ៉ាប់រងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។

“អ្នកត្រូវបានធានារ៉ាប់រង” សំដៅដល់ បុគ្គលដែលត្រូវចាត់ទុកជាអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬឯកសារភ្ជាប់ ដែលត្រូវបានធានាក្រោមកិច្ចសន្យាធានារ៉ាប់រង។

“បុព្វលាភធានារ៉ាប់រង” សំដៅដល់ ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុន ជាថ្នូរនឹងបណ្ដាកាតព្វកិច្ចដែលរ៉ាប់រងដោយក្រុមហ៊ុន។

“វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត” សំដៅដល់ ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។

“កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព” សំដៅដល់ កាលបរិច្ឆេទដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្ដើម។

“ឆ្នាំនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ អំឡុងពេលនីមួយៗក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមាន សុពលភាពអនុវត្ត ឬចាប់ពីកាលបរិច្ឆេទខួបនៃបណ្ណសន្យារ៉ាប់រងនៃឆ្នាំដែលត្រូវបន្ត។

“ខួបនៃបណ្ណសន្យារ៉ាប់រង” សំដៅដល់ ខួបនៃកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិចេ្ឆទដែលបណ្ណសន្យារ៉ាប់រងដែលត្រូវបានបន្ត ឬ កាលបរិច្ឆេទផ្សេងទៀតដែលបានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង អាយុជីវិត។

“តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង” សំដៅដល់ ទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ទៅឲ្យអ្នកត្រូវបានធានារ៉ាប់រងដែលបោះបង់បណ្ណសន្យារ៉ាប់រងអាយុជីវិត (ប្រសិនបើមាន)។

“គ្រោះថ្នាក់” សំដៅដល់ ព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗដោយកត្តាខាងក្រៅ ហើយដែលលទ្ធផលនោះមិនមែនកើតឡើងដោយចេតនា ឬការតាំងចិត្តរបស់អ្នកត្រូវបានធានារ៉ាប់រង។

“ការរងរបួស” សំដៅដល់ របួសរាងកាយដែលបង្កឡើងដោយគ្រោះថ្នាក់ដោយផ្ទាល់ ហើយមានលក្ខណៈដោយឡែក និងឯករាជ្យពីមូលហេតុផ្សេងៗទៀត។

“អ្នកទទួលផល” សំដៅដល់ បុគ្គលដែលបានកំណត់នៅក្នុងពាក្យស្នើសុំធានារ៉ាប់រងដោយអ្នកត្រូវបានធានារ៉ាប់រងឲ្យធ្វើជាអ្នកទទួលផល យោងតាមកិច្ចសន្យាធានារ៉ាប់រង និង ជាបុគ្គលដែលនឹងត្រូវទទួលអត្ថប្រយោជន៍ទៅតាម បណ្ណសន្យាធានារ៉ាប់រង បន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព។

“ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ សំដៅដល់ អ្នកត្រូវបានធានារ៉ាប់រងទទួលរងនូវការបាត់បង់ទាំងស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖

- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ

- ជើងម្ខាង និងភ្នែកម្ខាង។

ក្នុងនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជារៀងរហូតនូវ (i) ភ្នែកម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់សរីរាង្គភ្នែកទាំងពីរ ឬពិការភ្នែកទាំងស្រុង (ii) ដៃម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកដៃ និង (iii) ជើងម្ខាង ឬទាំងពីរ សំដៅដល់ការបាត់បង់ផ្នែកខាងលើនៃកជើង។

ក្នុងករណីមិនអាចកម្រើកបានជាអចិន្ត្រៃយ៍ ស្ថានភាពនៃពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវតែមានការបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យដែលបានចុះបញ្ជីនៅថ្នាក់ខេត្ត និងថ្នាក់ខ្ពស់ជាងនេះ ក្នុងរយៈពេលមិនតិចជាង ១៨០ ថ្ងៃ និងមិនលើសពីរយៈពេល ២៧០ ថ្ងៃ ចាប់ពីពេលមានគ្រោះថ្នាក់ជាយថាហេតុ ឬគិតចាប់ពីថ្ងៃដែលស្ថានភាពពិការភាពត្រូវបានបញ្ជាក់ត្រឹមត្រូវ។

ក្នុងករណីដែលបាត់បង់ទាំងស្រុងនូវដៃម្ខាង ឬទាំងពីរ ឬជើងម្ខាង ឬទាំងពីរ ឬភ្នែកម្ខាង ឬទាំងពីរ លិខិតបញ្ជាក់បែបនេះអាចធ្វើឡើងនៅក្នុងរយៈពេលណាមួយក៏បាន។

កិច្ចសន្យាធានារ៉ាប់រងនេះ ផ្អែកលើការជឿជាក់របស់ក្រុមហ៊ុន ទៅលើភាពពិត និងភាពត្រឹមត្រូវនៃសេចក្តីប្រកាសរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត សេចក្តីអះអាងលើសុខភាព និង ការប្រកាសបន្ថែមផ្សេងៗទៀតដែលចុះហត្ថលេខាដោយអ្នកត្រូវបានធានារ៉ាប់រង ហើយបុព្វលាភធានារ៉ាប់រងត្រូវបានបង់គ្រប់ចំនួនតាមកាលកំណត់។ ផ្អែកតាមការជឿជាក់នេះ ក្រុមហ៊ុនចុះកិច្ចសន្យាធានារ៉ាប់រង និងចេញ បណ្ណសន្យារ៉ាប់រង។

ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រង មានចេតនាផ្តល់សេចក្តីប្រកាសមិនពិតប្រាកដ ឬបានដឹង ឬគួរតែបានដឹងពីការពិតជាសារវន្តណាមួយ ប៉ុន្តែខកខានមិនបានធ្វើការលាតត្រដាងការពិតនោះឲ្យក្រុមហ៊ុនបានដឹង ដែលអាចនឹងបង្កឲ្យមានការផ្លាស់ប្តូរលើកម្មវត្ថុដែលនឹងត្រូវបានធានា ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតថ្លៃបុព្វលាភធានារ៉ាប់រងបន្ថែម ឬ បដិសេធមិនចុះកិច្ចសន្យាធានារ៉ាប់រងនេះ (ប្រសិនបើបណ្ណសន្យារ៉ាប់រងមិនទាន់បានចេញឲ្យជាផ្លូវការ)។ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងមានសុពលភាព ការផ្តល់ព័ត៌មានមិនពិត ឬ ការខកខានមិនបានលាតត្រដាងការពិតជាសារវន្តឲ្យក្រុមហ៊ុនបានដឹងដោយចេតនា នឹងធ្វើឲ្យកិច្ចសន្យាធានារ៉ាប់រងនេះអាចក្លាយជា មោឃៈ។ ក្នុងករណីនេះ ក្រុមហ៊ុនអាចចាត់ទុកកិច្ចសន្យានេះជាមោឃៈ និង បដិសេធមិនផ្តល់ប្រាក់សំណងតាមកិច្ចសន្យា។

ក្រុមហ៊ុនមិនត្រូវបដិសេធទំនួលខុសត្រូវណាមួយ ដោយផ្អែកលើសេចក្តីប្រកាសណាមួយដែលមិនមែនជាសេចក្តីប្រកាសធ្វើឡើងដោយអ្នកត្រូវបានធានារ៉ាប់រង នៅក្នុងឯកសារដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌទី ១ នៃខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងក្នុងផ្នែកទី ២ នោះទេ។

ភ្នាក់ងារ ឬជើងសារធានារ៉ាប់រងអាយុជីវិត មិនមានសិទ្ធិអំណាចធ្វើការកែតម្រូវ ឬ កែប្រែបណ្ណសន្យារ៉ាប់រងនេះ ឬ ពន្យារកាលបរិច្ឆេទខួបនៃការបង់បុព្វលាភធានារ៉ាប់រង ឬ បដិសេធការផ្តល់ការជូនដំណឹង ឬ ភស្តុតាងសម្រាប់ដំណើរការទាមទារសំណងទៅតាមលក្ខខណ្ឌតម្រូវនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។ រាល់ការកែប្រែ ណាមួយចំពោះបណ្ណសន្យារ៉ាប់រងនេះអាចធ្វើទៅបាន លុះត្រាតែក្រុមហ៊ុនទទួលយកការកែប្រែនោះ ហើយចេញ ឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

បណ្ណសន្យារ៉ាប់រងនេះត្រូវគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចំណុចនេះត្រូវបានពិពណ៌នានៅក្រោមផ្នែកស្តីពី “រូបិយបណ្ណ” នៃវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។

លើកលែងតែមានការកំណត់ផ្សេងពីនេះនៅក្នុងបណ្ណសន្យារ៉ាប់រង នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនមិនអាចធ្វើការតវ៉ាពីខ្លឹមសាររួមនៃកិច្ចសន្យាធានារ៉ាប់រងនេះ បន្ទាប់ពីវាមានប្រសិទ្ធិភាពអនុវត្តរយៈពេលពីរឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញចុងក្រោយ ប្រសិនបើបណ្ណសន្យារ៉ាប់រងត្រូវដាក់ឲ្យអនុវត្តឡើងវិញ លើកលែងតែករណីអ្នកត្រូវបានធានារ៉ាប់រងមិនមានផលប្រយោជន៍ពីការធានារ៉ាប់រង (Insurable interest) ក្នុងការធានារ៉ាប់រងនេះ ឬបានផ្តល់ព័ត៌មានមិនពិតពីអាយុរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលហួសពីកម្រិតនៃការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន។

សិទ្ធិ និងការប្រើប្រាស់សិទ្ធិស្ថិតក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវបានចាត់ទុកជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានការធ្វើអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ផ្សេងទៀត។

ការធ្វើអនុប្បទានសិទ្ធិ និងការប្រើប្រាស់សិទ្ធិរបស់បណ្ណសន្យារ៉ាប់រងនេះទៅឲ្យបុគ្គលម្នាក់ទៀត អាចធ្វើបានតែក្នុងករណីដែលមានការយល់ព្រមពីក្រុមហ៊ុនដោយមានជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន។

អ្នកត្រូវបានធានារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅកាន់ក្រុមហ៊ុនតាមរយៈការប្រើប្រាស់ទម្រង់បែបបទដែលបានកំណត់ដោយក្រុមហ៊ុន។

អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិកំណត់អ្នកទទួលផល និងបន្ទាប់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ផ្សេងៗដូចបានកំណត់ក្នុងបណ្ណសន្យារ៉ាប់រង។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនបានបញ្ជាក់ពីអ្នកទទួលផល នោះអត្ថប្រយោជន៍ទាំងអស់នឹងត្រូវបង់ទៅឲ្យទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។

ប្រសិនបើមានតែអ្នកទទួលផលតែម្នាក់ដែលបានកំណត់ ហើយអ្នកទទួលផលនោះទទួលមរណភាព មុន ឬ ស្របពេលជាមួយអ្នកត្រូវបានធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផល។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខាន ឬ មិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទៅក្រុមហ៊ុន នៅពេលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់ អត្ថប្រយោជន៍ទាំងអស់ទៅឲ្យទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។

ប្រសិនបើមានអ្នកទទួលផលលើសពីម្នាក់ត្រូវបានកំណត់ ហើយអ្នកទទួលផលម្នាក់ក្នុងចំណោមអ្នកទទួលផលទាំងអស់ទទួលមរណភាពមុនអ្នកត្រូវបានធានារ៉ាប់រង នោះអ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនពីការផ្លាស់ប្តូរអ្នកទទួលផល ឬលក្ខខណ្ឌនៃការបង់អត្ថប្រយោជន៍ទៅអ្នកទទួលផលផ្សេងទៀតដែលនៅរស់រានមានជីវិត។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខាន ឬមិនអាចជូនដំណឹងអំពីការផ្លាស់ប្តូរអ្នកទទួលផលទៅក្រុមហ៊ុននោះទេ នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុនត្រូវបង់អត្ថប្រយោជន៍ដែលនៅសេសសល់របស់អ្នកទទួលផលដែលបានទទួលមរណភាព ទៅអ្នកទទួលផលផ្សេងៗទៀតដែលនៅរស់នូវចំនួនស្មើៗគ្នា បន្ទាប់ពីការទូទាត់បំណុលរួច (ប្រសិនបើមាន)។

ក្នុងករណីដែលអ្នកទទួលផលថ្មី គឺជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬ កូនរបស់អ្នកត្រូវបានធានារ៉ាប់រង ការផ្លាស់ប្តូរអ្នកទទួលផលនឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រងបញ្ជាក់ពីបំណងនោះ តាម រយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកត់ត្រាពីការផ្លាស់ប្តូរនោះនៅក្នុង បណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុននឹងមិនទទួលខុសត្រូវ ប្រសិនបើអត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងត្រូវបានបង់ទៅអ្នកទទួលផលដើម ដោយក្រុមហ៊ុនមិនបានដឹងពីការផ្លាស់ប្តូរអ្នកទទួលផលនោះជាមុនពីអ្នកត្រូវបានធានារ៉ាប់រង។

ក្នុងករណីដែលអ្នកទទួលផលថ្មីមិនមែនជាឪពុក/ម្តាយ ប្តី/ប្រពន្ធ ឬ កូនរបស់អ្នកត្រូវបានធានារ៉ាប់រងទេនោះ ការផ្លាស់ប្តូរអ្នកទទួលផលនឹងមានប្រសិទ្ធិភាពអនុវត្តគិតចាប់ពីថ្ងៃដែលក្រុមហ៊ុនផ្តល់ការឯកភាព និង កត់ត្រា ពីការផ្លាស់ប្តូរនោះនៅក្នុងបណ្ណសន្យារ៉ាប់រង ឬ ចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រង។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានសម្លាប់ដោយចេតនាដោយអ្នកទទួលផល ឬអ្នកទទួលផលជាចារី សហចារី (អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងការសម្លាប់អ្នកត្រូវបានធានារ៉ាប់រង ការទទួលខុសត្រូវរបស់ក្រុមហ៊ុនត្រូវកម្រិតត្រឹមតែតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់ បណ្ណសន្យារ៉ាប់រង (Policy Surrender Value)ទៅឲ្យទាយាទស្របច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រងដែលមិនមែនជាចារី (ជនដៃដល់) សហចារី (អ្នកសហការប្រព្រឹត្ត) អ្នកផ្ដើមគំនិត ឬអ្នកសមគំនិតក្នុងអំពើឃាតកម្ម។ យ៉ាងណាមិញ ក្នុងករណីដែលបណ្ណសន្យារ៉ាប់រង មិនទាន់មានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (Policy Surrender Value) នោះក្រុមហ៊ុននឹងសម្រួលដោយប្រគល់ជូនវិញទៅឲ្យទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង តែបុព្វលាភធានារ៉ាប់រងជាក់ស្តែងសរុបដែលបានបង់រួចហើយតែប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។

ក្នុងករណីដែលមានអ្នកទទួលផលលើសពីម្នាក់ បើអ្នកទទួលផលណាម្នាក់មិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនត្រូវទូទាត់សំណងនូវចំនួនទឹកប្រាក់សមាមាត្រនៃចំនួនទឹកប្រាក់ធានារ៉ាប់រងទៅឲ្យអ្នកទទួលផល ដែលមិនបានចូលរួមក្នុងអំពើឃាតកម្មដោយចេតនាលើអ្នកត្រូវបានធានារ៉ាប់រង បន្ទាប់ពីកាត់ចេញនូវចំណែកដែលអ្នកទទួលផលដែលបានប្រព្រឹត្តនូវអំពើឃាតកម្ម ដែលត្រូវបានទទួល។ ក្រុមហ៊ុននឹងមិនបង្វិលជូនវិញនូវចំនួនទឹកប្រាក់ដែលជាផ្នែកនៃបុព្វលាភធានារ៉ាប់រងនេះឡើយ។

នៅពេលប្រគល់បុព្វលាភធានារ៉ាប់រង ឬតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងក្នុងករណីឃាតកម្មធ្វើដោយអ្នកទទួលផល ក្រុមហ៊ុនមានសិទ្ធិកាត់កងបំណុលដែលបានជំពាក់តាមបណ្ណសន្យារ៉ាប់រងនេះ (ប្រសិនបើមាន)។

រាល់ការធ្វើវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុនបានទទួលយល់ព្រមនូវវិសោធនកម្មនោះ ហើយវិសោធនកម្មនេះនឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីពេលដែលក្រុមហ៊ុនបានធ្វើការកត់ត្រា ឬក៏ចេញឯកសារគាំទ្រវិសោធនកម្មនៃបណ្ណសន្យារ៉ាប់រងនោះ ដោយអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានប្រកាសមិនត្រឹមត្រូវពីអាយុ ឬ ភេទ ទៅកាន់ក្រុមហ៊ុន ហើយ បណ្តាលឲ្យក្រុមហ៊ុនប្រមូលបុព្វលាភធានារ៉ាប់រងក្នុងតម្លៃមួយទាបជាងតម្លៃដែលក្រុមហ៊ុនគួរប្រមូលបាន នោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ក្រោមកិច្ចសន្យានេះ នឹងត្រូវបានកាត់បន្ថយមកត្រឹមតម្លៃនៃការធានាដែលបុព្វលាភធានារ៉ាប់រងនោះអាចទិញបាន។ ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងលើសពីអត្រាតម្លៃដោយយោងតាមអាយុ ឬ ភេទជាក់ស្តែង ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងដែលលើសជូនវិញ។

ប្រសិនបើក្រុមហ៊ុនអាចធ្វើការបញ្ជាក់ថា នៅពេលចុះកិច្ចសន្យាធានារ៉ាប់រង អាយុជាក់ស្តែងរបស់អ្នកត្រូវបានធានារ៉ាប់រងសិ្ថតនៅហួសកម្រិតបុព្វលាភធានារ៉ាប់រង ទៅតាមការអនុវត្តអាជីវកម្មទូទៅរបស់ក្រុមហ៊ុន កិច្ចសន្យាធានារ៉ាប់រងនេះនឹងអាចត្រូវចាត់ទុកជាមោឃៈដោយក្រុមហ៊ុន។ ក្នុងករណីដែលក្រុមហ៊ុនធ្វើ មោឃភាពកិច្ចសន្យាធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងប្រគល់បុព្វលាភធានារ៉ាប់រងទៅឲ្យអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលទៅតាមករណីនីមួយៗ បន្ទាប់ពីកាត់ចេញនូវបំណុលដែលនៅសល់ (ប្រសិនបើមាន)។

បុព្វលាភធានារ៉ាប់រងត្រូវបង់នៅមុន ឬនៅកាលបរិច្ឆេទដែលត្រូវបង់ ដោយរបៀបនៃការបង់មាន ជាប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឬសាខារបស់ក្រុមហ៊ុន ឬភ្នាក់ងារដែលទទួលបានការអនុញ្ញាតស្របច្បាប់ជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន ឬ របៀបបង់ប្រាក់ផ្សេងទៀតអាស្រ័យលើការព្រមព្រៀងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុន។

ក្នុងករណីដែលក្រុមហ៊ុនបន្ធូរបន្ថយដោយអនុញ្ញាតយល់ព្រមឲ្យបង់បុព្វលាភធានារ៉ាប់រង តាមរបៀបផ្សេងៗនៃការបង់បុព្វលាភធានារ៉ាប់រង លើកលែងតែការបង់ជាប្រចាំឆ្នាំ ចំណែកនៃបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ទៅឲ្យក្រុមហ៊ុន ត្រូវចាត់ទុកជាបំណុលដែលក្រុមហ៊ុនមានសិទ្ធិកាត់យកពីអត្ថប្រយោជន៍ដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។

អ្នកត្រូវបានធានារ៉ាប់រងអាចធ្វើការផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រង តាមរយៈការដាក់សំណើសុំផ្លាស់ប្តូររបៀបបង់បុព្វលាភធានារ៉ាប់រងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។ ការផ្លាស់ប្តូរនេះនឹងមានសុពលភាពនៅពេលដែលក្រុមហ៊ុនផ្តល់ការឯកភាពលើសំណើសុំផ្លាស់ប្តូរនោះ។

ការបង់បុព្វលាភធានារ៉ាប់រងត្រូវបង់ជាសាច់ប្រាក់។ រាល់ការបង់បុព្វលាភធានារ៉ាប់រងដែលធ្វើឡើងតាមរយៈលិខិតសន្យាបង់ប្រាក់ (Promissory note) មូលប្បទានបត្រ (Cheque) រូបិយាណត្តិ (Draft) ឬតាមរយៈមធ្យោបាយផ្សេងៗនឹងត្រូវចាត់ទុកថាបានបង់តែនៅពេលដែលលិខិតនោះត្រូវបានដក ឬបើកជាសាច់ប្រាក់។

នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងនៅពេលដល់កំណត់ត្រូវបង់ ក្រុមហ៊ុននឹងបន្ធូរបន្ថយដោយអនុញ្ញាតផ្តល់ជូនរយៈពេលអនុគ្រោះ 31 (សាមសិបមួយ) ថ្ងៃបន្ថែមទៀត គិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង។ ក្នុងរយៈពេលអនុគ្រោះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ក្នុងរយៈពេលអនុគ្រោះ ក្រុមហ៊ុននឹងកាត់បុព្វលាភធានារ៉ាប់រងដែលនៅជំពាក់ក្នុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនោះពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុនត្រូវទូទាត់ជូនតាមបណ្ណសន្យារ៉ាប់រងដោយមិនគិតការប្រាក់។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលអនុគ្រោះដូចមានចែងក្នុងប្រការ ១៤ នោះបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាពដោយគិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង លើកលែងតែក្នុងករណីដែលមានប្រការផ្សេងទៀតដែលមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ដែលអាចធ្វើឲ្យបណ្ណសន្យារ៉ាប់រងនេះមានសុពលភាពអនុវត្ត។ ទោះជាយ៉ាងណា ក្រុមហ៊ុននឹងបង់តម្លៃ ទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ជូនអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ ទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីផុតសុពលភាព។

ក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ ក្រោយពីកាលបរិច្ឆេទផុតសុពលភាព ហើយតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនទាន់បានធ្វើការទូទាត់ នោះអ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងដូចខាងក្រោម៖

របៀបទី ១ ៖ បង់ប្រាក់ដែលយឺតយ៉ាវមិនបានបង់ទាំងអស់ និងការប្រាក់ដែលបានបង្គរទុក ដែលស្មើនឹង ការប្រាក់នៃការកំណត់តម្លៃធានារ៉ាប់រង (Insurance Pricing Interest) បូកថែម ២% ក្នុងមួយឆ្នាំ។

របៀបទី ២ ៖ ផ្លាស់ប្តូរកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ដោយបូកបន្ថែមរយៈពេលផុត សុពលភាពជាមួយកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាពចាស់។ សម្រាប់ការជ្រើសរើសរបៀបទី ២ នេះ អ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងថ្មី ដោយយោងតាមអាយុរបស់អ្នកត្រូវបានធានារ៉ាប់រង នៅកាលបរិច្ឆេទសុពលភាពថ្មី។ អ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឲ្យក្រុមហ៊ុននូវទឹកប្រាក់ដែលខុសគ្នារវាង បុព្វលាភធានារ៉ាប់រងដែលបានបង់ និងបុព្វលាភធានារ៉ាប់រងថ្មី។ របៀបទី ២ នឹងមិនត្រូវបានដាក់ឲ្យអនុវត្តទេប្រសិនបើបណ្ណសន្យារ៉ាប់រងមានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យា និង/ឬ បណ្ណសន្យារ៉ាប់រងស្ថិតក្រោមការកាត់កងបុព្វលាភធានារ៉ាប់រងដោយស្វ័យប្រវត្តិ ដូចដែលបានកំណត់ក្នុងចំណុច ១៨។

ដើម្បីដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងត្រូវអនុវត្តតាមដំណាក់កាលដូចខាងក្រោម៖

១. ធ្វើលិខិតស្នើសុំដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងជាលាយលក្ខណ៍អក្សរ ដោយប្រើទម្រង់ដែលផ្តល់ដោយក្រុមហ៊ុន។

២. ដាក់ឯកសារដែលបញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងពិតជាមានសុខភាពល្អ និងស្ថិតក្នុងលក្ខខណ្ឌដែលអាចធានាបាន។
អ្នកត្រូវបានធានារ៉ាប់រងត្រូវទទួលខុសត្រូវក្នុងការចំណាយដើម្បីទទួលបានឯកសារនេះ។

៣. សងរាល់បំណុលទាំងអស់ទៅក្រុមហ៊ុន (ប្រសិនបើមាន) ជាមួយនឹងការប្រាក់ដែលបានបង្គរទុក។

ការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រងនេះនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុន អនុម័តទទួលយក។

អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិបញ្ចប់កិច្ចសន្យារ៉ាប់រង ដោយបោះបង់បណ្ណសន្យារ៉ាប់រង និង ទទួលយកតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង ដោយយោងតាមចំនួនដែលបានចែងនៅក្នុងតារាងតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (Policy Surrender Value) និង អត្ថប្រយោជន៍ផ្សេងទៀតដែលមានសិទ្ធិទទួល (ប្រសិនបើមាន)។

ទោះជាយ៉ាងណា ការបញ្ចប់បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចប់សព្វគ្រប់ លុះត្រាតែក្រុមហ៊ុនផ្តល់ការ យល់ព្រមលើការស្នើសុំបញ្ចប់នេះជាលាយលក្ខណ៍អក្សរ។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងមុនពេលរយៈពេលអនុគ្រោះផុតកំណត់ ក្រុមហ៊ុននឹងធ្វើការកាត់យកបុព្វលាភធានារ៉ាប់រងពីតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ដើម្បីបង់បុព្វលាភធានារ៉ាប់រង ហើយប្រតិបត្តិការនេះនឹងត្រូវបន្តរហូតដល់តម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រង នៅសល់តិចជាងចំនួនបុព្វលាភធានារ៉ាប់រង ក្នុងករណីនេះបណ្ណសន្យារ៉ាប់រងត្រូវផុតសុពលភាព។ ក្នុងករណីនេះ ក្រុមហ៊ុននឹងគិតការប្រាក់ស្មើនឹងការប្រាក់នៃការកំណត់តម្លៃធានារ៉ាប់រង (Insurance Pricing Interest) បូកថែម ២% ក្នុងមួយឆ្នាំ។

ក្នុងករណីដែលតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងមិនគ្រប់គ្រាន់ ក្នុងការបង់ចំនួនបុព្វលាភធានារ៉ាប់រង ដូចមានចែងនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ក្រុមហ៊ុននឹងកែប្រែរបៀបនៃការបង់បុព្វលាភធានារ៉ាប់រង ដើម្បីឲ្យទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់បណ្ណសន្យារ៉ាប់រងដែលនៅសល់គ្រប់គ្រាន់សម្រាប់កាត់កងបុព្វលាភធានារ៉ាប់រង។

ក្រុមហ៊ុនអាចលុបចោលបណ្ណសន្យារ៉ាប់រងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរ យ៉ាងហោចណាស់ មិនតិចជាង ៣០ (សាមសិប) ថ្ងៃជាមុន ក្នុងករណីដែលមានភស្តុតាងបញ្ជាក់ថា អ្នកត្រូវបានធានារ៉ាប់រងមានចេតនាក្លែងបន្លំដើម្បីទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងនេះ មិនថាសម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃឡើយ។ ក្នុងករណីនេះដែរ ក្រុមហ៊ុននឹងបង្វិលសង ៩០ (កៅសិប) ភាគរយនៃបុព្វលាភធានារ៉ាប់រងជូនអ្នកត្រូវបានធានារ៉ាប់រង សម្រាប់រយៈពេលដែលនៅសល់។

ប្រសិនបើការទាមទារសំណងក្រោមបណ្ណសន្យារ៉ាប់រងនេះ ជាករណីក្លែងបន្លំបោកប្រាស់ក្នុងរូបភាពណាមួយ ឬ ប្រសិនបើមធ្យោបាយ ឬ ឧបករណ៍បន្លំបោកប្រាស់ណាមួយ ត្រូវបានប្រើប្រាស់ដើម្បីទទួលបានផលប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការទាមទារសំណងនោះឡើយ។

បន្ទាប់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលផលចាំបាច់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្តុតាងបញ្ជាក់ថាមានមូលហេតុសមស្រប ដែលនាំឲ្យមានការយឺតយ៉ាវក្នុងការជូនដំណឹងពីមរណភាពនេះ ឬ ពួកគេមិនបានដឹងថាមានបណ្ណសន្យារ៉ាប់រងនេះ។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវតែបានទទួលការជូនដំណឹងក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកទទួលផលបានដឹងថាមានបណ្ណសន្យារ៉ាប់រង។

អ្នកទទួលផលត្រូវផ្តល់របាយការណ៍បញ្ជាក់មរណភាពផ្លូវការ ឬ ភស្តុតាងផ្លូវការដែលបញ្ជាក់ពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងទៅឲ្យក្រុមហ៊ុន និងបន្ទាប់ពីមានសំណើសុំដោយមានមូលហេតុ សមស្របពីក្រុមហ៊ុន អ្នកទទួលផលត្រូវផ្តល់ឯកសារបន្ថែមទៅឲ្យក្រុមហ៊ុន ដែលការចំណាយជាបន្ទុករបស់អ្នកទទួលផល។

អ្នកទទួលផលត្រូវយល់ព្រម និង សហការសម្រាប់ការធ្វើកោសល្យវិច័យលើអ្នកត្រូវបានធានារ៉ាប់រង នៅពេលដែលក្រុមហ៊ុនចាត់ទុកថាចាំបាច់ ដោយអនុលោមតាមច្បាប់ និង ក្រមសាសនាដែលអនុវត្តណាមួយ។

ក្រុមហ៊ុនត្រូវទទួលខុសត្រូវដូចបានចងភ្ជាប់កាតព្វកិច្ចដោយបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលអ្នកទទួលផល ឬ ភាគីរបស់អ្នកត្រូវបានធានារ៉ាប់រង អនុលោមតាមលក្ខខណ្ឌតម្រូវឲ្យមាននៃបណ្ណសន្យារ៉ាប់រងនេះ។

នៅពេលមានការទាមទារសំណងក្នុងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អ្នកត្រូវបានធានារ៉ាប់រង ឬភាគីនៃអ្នកត្រូវបានធានារ៉ាប់រង ត្រូវធ្វើការជូនដំណឹងមកក្រុមហ៊ុន ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃដែលពិការភាពត្រូវបានធ្វើវិភាគកោសល្យវិច័យឃើញ ឬ បន្ទាប់ពីថ្ងៃដែលមានគ្រោះថ្នាក់បានកើតឡើង និងបញ្ជូនភស្តុតាងនៃការធ្វើវិភាគកោសល្យវិច័យរបស់វេជ្ជបណ្ឌិត និង ភស្តុតាងបន្ថែមចាំបាច់ដែលតម្រូវដោយក្រុមហ៊ុន ដែលការចំណាយទាំងនោះជាបន្ទុករបស់អ្នកត្រូវបានធានារ៉ាប់រង លើកលែងតែមានភស្ដុតាងបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងមានមូលហេតុសំខាន់ និងអាចទទួលយកបានសម្រាប់ការអាក់ខាន ប៉ុន្ដែបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។

ក្រុមហ៊ុនមានសិទ្ធិស្នើសុំការពិនិត្យរាងកាយរបស់អ្នកត្រូវបានធានារ៉ាប់រង តាមដែលក្រុមហ៊ុនយល់ថា សមស្រប នៅក្នុងអំឡុងពេលដំណើរការវាយតម្លៃសំណង។

ក. ករណីបោះបង់បណ្ណសន្យារ៉ាប់រងដើម្បីទទួលបានតម្លៃទឹកប្រាក់ដែលត្រូវទទួលបានពីការបោះបង់ បណ្ណសន្យារ៉ាប់រង

១. បំពេញពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង

២. កញ្ចប់បណ្ណសន្យារ៉ាប់រង (ច្បាប់ដើម)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រងដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

ខ. ករណីមរណភាពដោយសារជំងឺ

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីមរណភាព

២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់អ្នកទទួលផលដែលមានបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. ច្បាប់ថតចម្លងលិខិតមរណភាពដែលមានការបញ្ជាក់ភាពត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវ ឯកសារច្បាប់ដើម

៥. លិខិតយល់ព្រមរបស់អ្នកទទួលផល ឬ ទាយាទក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន

៦. របាយការណ៍វេជ្ជសាស្ត្រពីវេជ្ជបណ្ឌិត ក្នុងករណីមរណភាពនៅក្នុងមន្ទីរពេទ្យដែលបានចុះបញ្ជី ឬ គ្លីនិកដែលបានចុះបញ្ជី

៧. ឯកសារផ្សេងទៀតដែលតម្រូវដោយក្រុមហ៊ុន ដែលមានហេតុផលសមស្រប។

គ. ករណីមរណភាពដោយគ្រោះថ្នាក់

រាល់ឯកសារក្នុងចំណុច (ខ) ខាងលើត្រូវតម្រូវឲ្យមាន រួមទាំងឯកសារបន្ថែមពីរដូចខាងក្រោម៖

១. ច្បាប់ថតចម្លងកំណត់ហេតុអង្កេតគ្រោះថ្នាក់ បញ្ជាក់ដោយអ្នកស៊ើបអង្កេត (នគរបាល) ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

២. ច្បាប់ថតចម្លងរបាយការណ៍កោសល្យវិច័យ ដែលមានបញ្ជាក់ភាពត្រឹមត្រូវ

ឃ. ការទាមទារសំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

១. បំពេញពាក្យស្នើសុំទាមទារសំណងករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

២. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត (ច្បាប់ដើម)

៣. ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវបានធានារ៉ាប់រងដែលមានបញ្ជាក់ភាពត្រឹមត្រូវព្រមទាំងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម

៤. របាយការណ៍វេជ្ជសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន

៥. ឯកសារផ្សេងទៀតដែលតម្រូវដោយក្រុមហ៊ុន ដែលមានហេតុផលសមស្រប។

ការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីករណីណាមួយខាងក្រោម ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្តី មិនត្រូវបានទូទាត់ជូនឡើយ៖

ក. ការធ្វើអត្តឃាត ឬ ការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬ មិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬ កាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផលណាម្នាក់ ឬ
គ. ការប្រើគ្រឿងញៀន ឬ ថ្នាំសប្បាយ (Stimulators) ឬ ការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងក្នុងច្បាប់ និង បទប្បញ្ញត្តិជាធរមាន។

ប្រសិនបើការទាមទារសំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតចេញពីករណីមិនធានាពីចំណុច ក ទៅ គ ទោះជាផ្ទាល់ ឬ មិនផ្ទាល់ក្ដី នោះក្រុមហ៊ុននឹងប្រគល់ជូនទៅឲ្យអ្នកទទួលផល ឬ ទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រងតែបុព្វលាភធានារ៉ាប់រងជាក់ស្ដែងសរុបដែលបានបង់រួចប៉ុណ្ណោះ ដោយពុំមានគិតការប្រាក់ជូនឡើយ។

ក្នុងការប្រគល់បុព្វលាភធានារ៉ាប់រង ឬ ទូទាត់ប្រាក់សំណងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្រុមហ៊ុនមានសិទ្ធិកាត់បំណុលដែលនៅសេសសល់ណាមួយ ដែលនៅជំពាក់ក្រោមបណ្ណសន្យារ៉ាប់រងនេះ (ប្រសិនបើមាន)។

ដោយផ្អែកលើហេតុផលណាមួយ អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិក្នុងការប្រគល់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិតនេះជាមួយនឹងសំណើសុំលុបចោលជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 21 (ម្ភៃមួយ) ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានប្រគល់បណ្ណសន្យាធានារ៉ាប់រងអាយុជីវិត។ ក្នុងករណីមានការប្រគល់វិញនោះ បណ្ណសន្យាធានារ៉ាប់រងអាយុជីវិតនឹងត្រូវបានចាត់ទុកជាមោឃៈចាប់តាំងពីពេលចាប់ផ្ដើម។

ក្រុមហ៊ុនត្រូវប្រគល់ឲ្យវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួច ដោយកាត់ចេញនូវថ្លៃពិនិត្យសុខភាពជាក់ស្ដែង និងបំណុលណាមួយ (ប្រសិនបើមាន) ដែលអ្នកត្រូវបានធានារ៉ាប់រងជំពាក់ក្រុមហ៊ុន។

អ្នកត្រូវបានធានារ៉ាប់រងដែលបានទាមទារប្រាក់សំណងណាមួយ នៃកិច្ចសន្យាធានារ៉ាប់រងនេះរួចហើយ មិនអាចលុបចោលបណ្ណសន្យារ៉ាប់រងបានឡើយ។

ក្នុងករណីមានវិវាទណាមួយកើតឡើងចេញពីកិច្ចសន្យាធានារ៉ាប់រងនេះ គូវិវាទត្រូវព្យាយាមដោះស្រាយដោយការយោគយល់ គ្នារវាងគូភាគីវិវាទ ដោយផ្អែកតាមការចរចារ និងការផ្សះផ្សាដោយសន្តិវិធីរវាងភាគីវិវាទ។ បើការផ្សះផ្សានៅតែមិនអាចដោះស្រាយវិវាទនោះបានទេ ភាគីណាមួយនៃវិវាទអាចនាំយកវិវាទទៅជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឍត្តកម្ម ឬតុលាការមានសមត្ថកិច្ច។