ព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រដ៏ធំប្រចាំឆ្នាំ 2025 ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ត្រី» ប្រព្រឹត្តិឡើងដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា បានដំណើរការ និងបញ្ចប់ប្រកបដោយភាពរីករាយ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ។ កីឡាករកីឡាការិនី ច្រើនជាង ៣០០០ នាក់ បានចូលរួមរត់ប្រណាំងក្នុងព្រឹតិ្តការណ៍នេះ ដែលចាប់ផ្តើមពី សួនច្បារ មុខវត្តបទុមវត្តី បន្តទៅកោះពេជ្រ និងឆ្លងកាត់កោះនរា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

ព្រឹតិ្តការណ៍នេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានលោកជំទាវបណ្ឌិត កុយ ពិសីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកជំទាវ ញ៉ែម មរកតរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនាអគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា និង លោក Loke Kah Mengអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

លោកជំទាវបណ្ឌិត កុយ ពិសី បានមានប្រសាសន៍ថាការរៀបចំព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ នេះក្នុងគោលបំណងការលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រីក្នុងសកម្មភាពកីឡា ហើយនឹងអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាដែលជាថ្ងៃរម្លឹកខួប ១១៤ ឆ្នាំ ពីសិទ្ធិសេរីភាពស្មើគ្នារវាងបុរស និងស្ត្រី។ លោកជំទាវបណ្ឌិតបានបន្ថែមថា លោកជំទាវបណ្ឌិតពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ក្រោយឃើញប្រជាពលរដ្ឋទាំងចាស់ ក្មេងចូលរួមព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រីក្នុងឆ្នាំ២០២៥ នេះ ជាច្រើនកុះករ ដែលមានចំនួនច្រើនជាង ៣០០០ នាក់។ នេះជាការបង្ហាញឲ្យឃើញពីការផ្តោតលើវិស័យកីឡា ការគិតគូរពីសុខភាព និងការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីលើកស្ទួយសង្គមជាតិយើងឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា យើងពិតជាមានមោទកភាពក្នុងការសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលក្នុងនោះ យើងនៅតែបន្តជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ រយៈពេល ៤ ឆ្នាំមកហើយ ។ លោកបានបន្ថែមថា លើសពីនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់វិភាគទានចំនួន ២.០០០ រៀល ក្នុង អ្នកចូលរួមមួយនាក់ដែលបានចុះឈ្មោះ ជាមួយនឹងអំណោយសរុបដល់ទៅ ៨.០០០.០០០ រៀល។ ថវិកាទាំងនេះនឹងត្រូវផ្តល់ទៅអង្គការចំនួនពីរគឺ មជ្ឈមណ្ឌលវិបត្តិស្ត្រីកម្ពុជា (CWCC) និង Women Are Gold (WAG)។
មូលនិធិនឹងប្រើប្រាស់លើការផ្តល់ជូនសម្ភារសិក្សា សម្ភារបណ្ណាល័យ នឹង គាំទ្រកម្មវិធីបណ្តុះបណ្តាលផ្សេងៗដូចជា ភាពជាអ្នកដឹកនាំរបស់សហគ្រិន ការរៀបចំផែនការហិរញ្ញវត្ថុ ឬការគ្រប់គ្រងហិរញ្ញវត្ថុ។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life has been recognised as the “Fastest-Growing Life Insurance Company in Cambodia” for four consecutive years – 2018, 2019, 2020 and 2021 – by the UK-based Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនិងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazineដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕