សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ជាមួយនឹងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត បានចាត់ថ្នាក់ ការលើកកម្ពស់សេដ្ឋកិច្ចស្ត្រីនៅក្នុងគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួនឲ្យក្លាយទៅជាអាទិភាពមួយ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មខ្នាតតូចរបស់ស្ត្រីតាមរយៈ Lady Saving Group ។ គោលបំណងរបស់ក្រុមហ៊ុន ធ្វើឡើងគឺស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស ដើម្បីបង្កើនសមភាពសេដ្ឋកិច្ច និងសង្គម។

សុវណ្ណាភូមិ ឡាយហ្វ៍ កំពុងសហការជាមួយ Lady Saving Group ដែលជាផ្នែកមួយនៃអង្គការ Women Entrepreneurs Act ជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីបង្កើតបរិយាកាសអាជីវកម្មថ្មីមួយដ៏រីកចម្រើន សម្រាប់ស្ត្រីដែលបានចូលរួម។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំព្រឹត្តិការណ៍ «ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម ២០២៣» នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៣។ កម្មវិធីនេះឧបត្ថម្ភដោយ សុវណ្ណាភូមិ ឡាយហ្វ៍ ហើយគឺជាឱកាសដ៏សំខាន់មួយនៃគម្រោងទំនួលខុសត្រូវសង្គម (CSR) ដំបូងរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះ។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងចូលរួមវិភាគទាន ៤ ០០០ រៀល រាល់ការចុះឈ្មោះចូលរួមរបស់អ្នករត់ប្រណាំងម្នាក់ ដើម្បីជាការផ្តួចផ្តើមផ្តល់មូលនិធិដល់គម្រោងទំនួលខុសត្រូវសង្គម (CSR) ទៅកាន់ Lady Saving Group ហើយយើងរំពឹងថានឹងមានអ្នកចូលរួមរត់ប្រណាំងប្រមាណ ២ ០០០ នាក់នឹងចូលរួម។ កម្មវិធីនេះប្រារព្ធឡើងក្នុងទិវាសិទ្ធិនារីអន្តរជាតិ, ការរត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រក្នុងឆ្នាំនេះ ក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» នឹងចាប់ផ្តើមនៅមុខសួនច្បារវត្តបទុមវត្តី វេលាម៉ោង ៥និង៣០នាទីព្រឹក។ ក្នុងនោះក៏មានការរត់កម្សាន្តចម្ងាយ ៤គីឡូម៉ែត្រ សម្រាប់ក្រុមគ្រួសារ និងកុមារផងដែរ។

លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា តាមរយៈកិច្ចសហការជាមួយ Lady Saving Group ក្រុមហ៊ុនអាចយកគំនិតផ្តួចផ្តើមគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ទៅបម្រើជាវេទិកាដ៏ល្អមួយ ដើម្បីជួយដល់សហគ្រិនស្ត្រី។

«សុវណ្ណាភូមិ ឡាយហ្វ៍ រីករាយក្នុងការសហការជាមួយ Lady Saving Group ដើម្បីគាំទ្រដល់ការលើកកម្ពស់ស្ត្រី ដោយសារស្ត្រីមានសារៈសំខាន់ក្នុងការនាំមកនូវការផ្លាស់ប្តូរសង្គមក្នុងន័យស្ថាបនា»។ លោក Loke Kah Meng ថ្លែងថា ៖«យើងប្តេជ្ញាគាំទ្រដំណើរសហគ្រិនស្ត្រីកម្ពុជា តាមរយៈគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់យើង ដោយផ្តល់ប្រាក់កម្ចីខ្នាតតូច ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេដោយឯករាជ្យ។ យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងនៃគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់យើងនេះ នឹងផ្តល់ភាពងាយស្រួលផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីដែលគ្រប់គ្រងសហគ្រាសខ្នាតតូចរបស់ពួកគេ»។

Lady Saving Group ដំណើរការកម្មវិធីយល់ដឹងអំពី៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុសហគ្រិនក្នុងភាពជាអ្នកដឹកនាំ ការណែនាំអំពីអាជីព និងការបង្រៀនសម្រាប់ស្ត្រីជាប្រចាំ។ «កិច្ចខិតខំប្រឹងប្រែងរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូចដល់អាជីវកម្មខ្នាតតូច គឺបង្ហាញពីរបៀបដែលសាជីវកម្មអាចគាំទ្រដល់អង្គការដែលជួយខ្លួនឯងដូចជា Lady Saving Group ក្នុងការជំរុញការពង្រីកអាជីវកម្មរបស់ស្ត្រីនៅកម្ពុជា»។

អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និងជាប្រធានផ្នែកយុទ្ធសាស្រ្តនិងកម្មវិធីនៃ Lady Saving Group បានមានប្រសាសន៍ថា ៖«ឧបសគ្គដ៏ធំបំផុតមួយសម្រាប់សហគ្រិនស្ត្រី គឺភាពងាយស្រួលទទួលបានដើមទុន ប៉ុន្តែបញ្ហានេះអាចត្រូវបានដោះស្រាយ ប្រសិនបើក្រុមហ៊ុនដូចជា សុវណ្ណាភូមិ ឡាយហ្វ៍ បន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបង្កើតបរិយាកាសអាជីវកម្មដ៏រស់រវើកសម្រាប់ស្ត្រី»។

ទឹកប្រាក់សរុបចំនួន ២ ០០០ ដុល្លារដែលបានមកពីព្រឹត្តិការណ៍រត់នេះ នឹងត្រូវបែងចែកសម្រាប់គម្រោងទំនួលខុសត្រូវសង្គម (CSR) ដែលក្នុងនោះ ៥០០ ដុល្លារនឹងត្រូវផ្តល់ទៅឱ្យអង្គការ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ខ្លួន ខណៈដែលសហគ្រិនស្ត្រីចំនួន ៥នាក់នឹងទទួលបានប្រាក់កម្ចី ៣០០ដុល្លារ ដោយមិនមានការប្រាក់។ ស្រ្តីដែលទទួលបានកម្ចីនឹងត្រូវសងប្រាក់វិញក្នុងរយៈពេល ១០ខែ ដោយប្រាក់នោះត្រូវចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីដែលសមនឹងទទួលបានផ្សេងៗទៀត។

អ្នកទទួលកម្ចីទី២ក្រោមកម្មវិធីនេះគឺម្ចាស់សិប្បកម្មផលិតប្រេងដូងឈ្មោះអ្នកស្រី ឌី វិជ្ជរ៉ា អាយុ ៣៥ឆ្នាំ មកពីសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។ ប្រតិបត្តិការអាជីវកម្មនៅក្នុងផ្ទះរបស់គាត់ជាមួយបុគ្គលិក២នាក់ ស្ត្រីម្តាយកូនតូចនេះនឹងប្រើថវិកាដើម្បីពង្រីកអាជីវកម្មរបស់គាត់ ដោយជ្រើសរើសកម្មករបន្ថែមទៀតដែលជាអ្នកជិតខាងរបស់គាត់។ អ្នកស្រីវិជ្ជរ៉ាថ្លែងថា ៖«វាជារឿងល្អណាស់ដែលសុវណ្ណាភូមិ ឡាយហ្វ៍ មកជួយសហគ្រិនស្ត្រីដូចរូបខ្ញុំ ដែលបានចូលរួមចំណែកជួយសង្គម នៅក្នុងលក្ខណៈតូចតាច។ ខ្ញុំនឹងប្រើប្រាស់ថវិកានេះដើម្បីផលិតប្រេងដូងរបស់ខ្ញុំ ហើយនឹងជួយអ្នកជិតខាងខ្ញុំកាន់តែច្រើន។ តូចប៉ុន្តែគំនិតផ្តួចផ្តើមដ៏មានតម្លៃបែបនេះ អាចជួយស្ត្រីឱ្យមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ ហើយក៏លើកកម្ពស់គុណភាពជីវិតរបស់យើងផងដែរ»។

សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនអ្នកចូលរួមទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម នូវការបញ្ចុះតម្លៃពិសេសរហូតដល់ ២០ភាគរយ លើផលិតផលដ៏ពេញនិយមរបស់ខ្លួនគឺ SMILE Life Solutions ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៕

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

Sovannaphum Life Assurance Plc. (SVL) is a subsidiary of Canadia Investment Holding Plc. (CIH), which has total assets exceeding USD 8.89 billion and a legacy dating back to 1991. Sovannaphum Life, a life insurance company with financial strength and trust, has been recognized as the “Fastest-Growing Life Insurance Company Cambodia” for four consecutive years – 2018, 2019, 2020, and 2021 – by the London, UK-based Global Banking and Finance Review. It was also awarded Most Innovative Life Insurance Company Cambodia 2021 by International Business Magazine, which is headquartered in the UAE.