២០២១

អបអរសាទរអតិថិជន៣រូបដំបូងដែលទទួលបានទឹកប្រាក់បន្ថែម៥% នៃផលិតផល ស្មាយ គម្រោងការសិក្សា ពីសុវណ្ណាភូមិ ឡាយហ្វ៍

នៅថ្ងៃទីអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ អតិថិជន៣រូបដំបូងបានទទួលទឹកបា្រក់បន្ថែម៥%នៃផលិតផល ស្មាយ គម្រោងការសិក្សា ១៥/១០ (ផលិតផលសន្សំ១០ឆ្នាំជាមួយនឹងការការពាររយៈពេល១៥ឆ្នាំ) ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បន្ទាប់ពីបានប្រើប្រាស់ផលិតផលនេះអស់រយៈពេល៥ឆ្នាំកន្លងមក។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០២១

សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ៥ លានរៀល ជូនអតិថិជន៥នាក់ សរុបទឹកប្រាក់ ២៥ លានរៀល សម្រាប់ខែឧសភា ២០២១

គ្រាន់តែចូលដល់ខែមិថុនាភ្លាម សំណាងក៏មកដល់ភ្លែត! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ ៥លានរៀល សរុប២៥លានរៀល សម្រាប់ខែឧសភា ជូនដល់អតិថិជន៥នាក់របស់ខ្លួនដែលកំពុងស្នាក់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០២១

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ឧបត្ថម្ភមី ៥០០ កេស ដល់សាលារាជធានីភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត បានចូលរួមបរិច្ចាគមីកញ្ចប់ ៥០០កេស ដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសម្រាលបន្ទុកដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០២១

អគ្គនាយកក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ដាក់គោលដៅរក្សាកំណើន ខណៈក្រុមហ៊ុនមួយនេះឈានដល់ខួបគម្រប់ ៥ ឆ្នាំ

អគ្គនាយកថ្មីនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី លោក Loke Kah Meng មានទំនុកចិត្តថា ក្រុមហ៊ុនធានារ៉ាប់រងមួយនេះអាចនឹងទទួលបានកំណើនដ៏រឹងមាំបន្តទៀតនៅក្នុងឆ្នាំនេះ ទោះបីវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០២០

ជោគជ័យនៃកម្មវិធីសប្បុរស “អរគុណកម្ពុជា” ទី១ រៀបចំដោយ សុវណ្ណាភូមិ ឡាយហ្វ៍ បញ្ចប់ដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋជាង ៣០០គ្រួសារ

នេះជាក្តីសោមនស្សរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ សម្រាប់ជោគជ័យ ៣ ឆ្នាំជាប់គ្នានៃការរក្សាតំណែងជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេនៅកម្ពុជា ២០១៨ ២០១៩ & ២០២០”។ ដើម្បីជាការថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អតិថិជនជាង ៦០,០០០នាក់ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់តាមរយៈការបរិច្ចាគគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គ្រួសារដែលកំពុងជួបការខ្វះខាតជាង ៣០០ គ្រួសារ នៅខេត្តកំពង់ឆ្នាំង សៀមរាប និង រតនគិរី។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០២០

សុវណ្ណាភូមិ ឡាយហ្វ៍ គាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រង

អាយុជីវិតលើឥណទានដល់អតិថិជនដំបូងក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រគល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទានដល់អតិថិជនដំបូងបង្អស់របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម កាលពីខែ មេសា ឆ្នាំ ២០២០។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០២០

សុវណ្ណាភូមិ ឡាយហ្វ៍ ចាប់ដៃគូអាជីវកម្មសេវាធានារ៉ាប់រងអាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2020៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំពិធីសម្ពោធជាផ្លូវការភាពជាដៃគូអាជីវកម្មសេវាធានារ៉ាប់រងអាយុជីវិត (Bancassurance)។ ពិធីសម្ពោធជាផ្លូវការនេះ ជាសេចក្តីប្រកាសជាផ្លូវការនៃការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ដល់អតិថិជនទំាងអស់របស់ ហ្វូណន នៅគ្រប់សាខាទូទាំងប្រទេស។ ចាប់ពីឥឡូវនេះទៅ អតិថិជនដែលមានកម្ចីជាមួយ ហ្វូណន នឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតពី សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីជួយរ៉ាប់រងលើបំណុល និងធានាទ្រព្យបញ្ចាំរបស់គ្រួសារក្នុងករណីដែលមិនអាចរកប្រាក់ចំណូលបានដោយសារហេតុអកុសលកើតឡើង ដែលបណ្តាលមកពីជំងឺ ឬ គ្រោះថ្នាក់។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០២០

អ្នករត់ជាង ២០០០នាក់ ជាទិន្នន័យជោគជ័យនៃព្រឹត្តិការណ៍ស្រ្តីលើកទី ១ “ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម ឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍”

ព្រឹត្តិការណ៍ថ្នាក់ជាតិដំបូងសម្រាប់ស្ត្រី និងធំជាងគេបង្អស់នៅកម្ពុជាដើម្បីជំរុញស្រ្តីបំបែកឯតទគ្គកម្មក្នុងគ្រប់វិស័យ “ទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គ.ម” ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍ បានបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចូលរួមរត់ជាង ២០០០នាក់ នៅថ្ងៃទី ០៨ មីនាឆ្នាំ ២០២០ នៅឧទ្យានបទុមវតី រាជធានីភ្នំពេញ

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០១៩

សុវណ្ណាភូមិ ឡាយហ្វ៍ បង្កើតយុទ្ធនាការ “ឈាមខ្ញុំ” ដើម្បីស្វែងរកវីរជន ចូលរួមសង្គ្រោះជីវិត

“ឈាមខ្ញុំ” ជាយុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីអបអរទិវាបរិច្ចាគឈាម ដែលនឹងរៀបចំនៅ វិមានកាណាឌីយ៉ា​ ថ្ងៃទី ១១ មិថុនា ២០១៩​ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ ថ្ងៃត្រង់។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០១៩

សុវណ្ណាភូមិ ឡាយហ្វ៍ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរីកចម្រើនលឿនជាងគេ នៅកម្ពុជាប្រចាំឆ្នាំ 2018

ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ ក្រមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី បានទទួលពានរង្វាន់ជា "ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេនៅកម្ពុជាប្រចាំឆ្នាំ2018" ឬ "Fastest Growing Life Insurance Company 2018" កាលពី ថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ 2018 ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី

២០១៧

ពិធីសម្ពោធជាផ្លូវការនូវផលិតផល SMILE គម្រោងការសិក្សា ១៥/១៥ និង ១០/១០

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និង ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង កាណាឌីយ៉ា អ៊ីនវេសមេន ហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។

ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី