បានទាំងសន្សំ! បានទាំងការពារ!

គឺជាផលិតផលសន្សំ និងការពារមួយពីក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរុិនស៍ ភីអិលសុី ដែលកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមានភាពបត់បែន។ ផលិតផលនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជនដែលមានបំណងទទួលបានការការពារ និងការសន្សំ ដើម្បីបំពេញតម្រូវការ ឬគគ្រោងហិរញ្ញវត្ថុណាមួយនាពេលអនាគត។
អត្ថប្រយោជន៍
- ទទួលបានទឹកប្រាក់បន្ថែម 5% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានារៀងរាល់៥ឆ្នាំម្តងក្នុងអំឡុងពេលនៃការធានារ៉ាប់រង និងអត្ថប្រយោជន៍បន្ថែមទៀត(បើមាន)(1)
- ទទួលបានអត្ថប្រយោជន៍រហូតដល់ 140% នៃទឹកប្រាក់ដែលត្រូវបានធានានៅកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង(2)
- ទទួលបាន 200% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានា ក្នុងករណីមរណភាព ឬពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ ដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់(3)
លក្ខណៈផលិតផល
អាយុរបស់អ្នកដែលត្រូវបានធានា | ចាប់ 5ឆ្នាំ ដល់ 55 ឆ្នាំ |
អាយុផុតកំណត់នៃការធានា | 65 ឆ្នាំ |
ទឹកប្រាក់ដែលត្រូវបានធានា | ចាប់ពី $5,000 ឡើងទៅ |
រយៈពេលធានារ៉ាប់រង | 10ឆ្នាំ ដល់ 20ឆ្នាំ |
រយៈពេលបង់បុព្វលាភរ៉ាប់រង | ស្មើនឹងរយៈពេលធានារ៉ាប់រង |
របៀបបង់បុព្វលាភរ៉ាប់រង | ប្រចាំ ខែ ត្រីមាស ឆមាស ឬឆ្នាំ |
ក្នុងករណីដែលអ្នកដែលត្រូវបានធានាជាអនីតិជនដែលមានអាយុក្រោម18ឆ្នាំ ឳពុកម្តាយ ឬអាណាព្យាល ត្រូវតែមានបណ្ណសន្យារ៉ាប់រងអាយុជីវិតមួយយ៉ាងតិច ជាមួយនឹងទឹកប្រាក់ដែលត្រូវបានធានាយ៉ាងតិចស្មើនឹងទឹកប្រាក់ដែលត្រូវបានធានានៃបណ្ណសន្យារ៉ាប់រងនេះ។ |
ឧទាហរណ៍៖
លោក ក មានអាយុ30ឆ្នាំ បានទិញផលិតផល
របៀបបង់បុព្វលាភរ៉ាប់រង | បុព្វលាភរ៉ាប់រងត្រូវបង់ |
---|---|
បង់ប្រចាំខែ | $ 171.08 |
បង់ប្រចាំត្រីមាស | $ 507.60 |
បង់ប្រចាំឆមាស | $ 977.60 |
បង់ប្រចាំឆ្នាំ | $ 1,880.00 |
តើលោក ក នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
១. អត្ថប្រយោជន៍ករណីនៅរស់រានមានជីវិត
- ទទួលបានទឹកប្រាក់ $22,400 (112% នៃទឹកប្រាក់ដែលត្រូវបានធានា) ដែលជាអត្ថប្រយោជន៍នៅថ្ងៃដល់កំណត់នៃបណ្ណសន្យារ៉ាប់រងនៅចុងឆ្នាំទី12 +
- ទទួលបានទឹកប្រាក់បន្ថែម
- $1,000 (5% នៃទឹកប្រាក់ដែលត្រូវបានធានា) នៅចុងឆ្នាំទី5 និង
- $1,000 (5% នៃទឹកប្រាក់ដែលត្រូវបានធានា) នៅចុងឆ្នាំទី10 និង
- $400 (2% នៃទឹកប្រាក់ដែលត្រូវបានធានា) នៅចុងឆ្នាំទី12
- សរុបមក អត្ថប្រយោជន៍ដែល លោក ក ទទួលបានសរុបគឺ $24,800។
២. អត្ថប្រយោជន៍ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍(3)
- ឧបមាថាលោក ក ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៅឆ្នាំទី9 ក្រុមគ្រួសារលោក ក ឬ លោក ក នឹងទទួលបានទឹកប្រាក់ $40,000 (200%នៃទឹកប្រាក់ដែលត្រូវបានធានា) ភ្លាមៗដើម្បីដោះស្រាយជីវភាព។
- សរុបមក អត្ថប្រយោជន៍ដែលគ្រួសារលោក ក ឬ លោក ក ទទួលបានសរុបគឺ$41,000 ដោយ $1,000 គឺជាទឹកប្រាក់បន្ថែមដែលលោក ក ទទួលបានកាលពីឆ្នាំទី5 និង $40,000 ទៀតគឺជាអត្ថប្រយោជន៍មកពីសំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលកើតឡើងនៅឆ្នាំទី9។
ករណីមិនធានា(4)
ការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីករណីណាមួយខាងក្រោមទោះជាផ្ទាល់ ឬមិនផ្ទាល់ក្តីមិនត្រូវបានទូទាត់ជូនឡើយ៖
ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសលើខ្លួនឯង មិនថាមានស្មារតីប្រក្រតី ឬមិនប្រក្រតី ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តឡើងវិញនូវបណ្ណសន្យារ៉ាប់រង ដោយគិតយកកាលបរិច្ឆេទចុងក្រោយគេ ឬ
ខ. ការប្រព្រឹត្ត ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ពីសំណាក់អ្នកដែលត្រូវបានធានា ឬអ្នកទទួលផលប្រយោជន៍ណាម្នាក់ ឬ
គ. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ (stimulators) ឬការប្រើគ្រឿងស្រវឹងហួសកម្រិត ឬ ការបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាន។
ចំណាំ៖
- (1)សម្រាប់ព័ត៌មានលម្អិតសូមអាននៅក្នុងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត។
- (2)អត្ថប្រយោជន៍នេះគណនាសម្រាប់ រយៈពេលធានារ៉ាប់រង20ឆ្នាំ េហីយអ្នកដែលត្រូវបានធានានៅរស់រានមានជីវិតរហូតដល់ចុងបញ្ចប់ឆ្នាំទី20។ បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់ នៅកាលបរិច្ឆេទដល់កំណត់នៃបណ្ណសន្យារ៉ាប់រង។
- (3)បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបញ្ចប់ប្រសិនបើអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទំាងស្រុងនិងជាអចិន្រ្តៃយ៍។
- (4)ករណីមិនធានាខាងលើនេះសម្រាប់ជាគំរូតែប៉ុណ្ណោះ។ សម្រាប់ករណីលើកលែងលម្អិតសូមអាននៅក្នុងខ និង លក្ខខណ្ឌ។
- ខ និងលក្ខខណ្ឌត្រូវបានអនុវត្ត
- រាល់ព័ត៌មានក្នុងខិត្តបណ្ណនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកក្រុមហ៊ុន ឬទីប្រឹក្សាធានារ៉ាប់រងនៅតាមសាខាធនាគារដៃគូ ។