ទទួលបានការការពាររហូតដល់ 400%

អត្ថប្រយោជន៍៖

  • ទទួលបានអត្ថប្រយោជន៍ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍បណ្តាល មកពីជំងឺ ឬ គ្រោះថ្នាក់*
  • ទទួលបានអត្ថប្រយោជន៍ទ្វេដងក្នុងករណីមរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់*
  • ទទួលបានទឹកប្រាក់បន្ថែម ៥%នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅរៀងរាល់ ឆ្នាំ រហូតដល់ចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង**
  • ទទួលបានអត្ថប្រយោជន៍នៃកាលបរិច្ឆេទផុតសុពលភាព ***
  • មិនមានការតម្លើងតម្លៃបុព្វលាភធានារ៉ាប់រងពេញមួយរយៈពេលធានារ៉ាប់រង

SMILE SUPER ការពារ & សន្សំ ១៥/១៥

លក្ខណៈផលិតផល

អាយុរបស់អ្នកត្រូវបានធានារ៉ាប់រង ចាប់ពី១៨ ដល់ ៥០ឆ្នាំ
រយៈពេលធានារ៉ាប់រង ១៥ឆ្នាំ
រយៈពេលបង់បុព្វលាភធានារ៉ាប់រង ១៥ឆ្នាំ
របៀបបង់បុព្វលាភធានារ៉ាប់រង ប្រចាំខែ ត្រីមាស ឆមាស ឬឆ្នាំ
ចំនួនទឹកប្រាក់ធានារ៉ាប់រង ចាប់ពី $ ៤,០០០

ឧទាហរណ៍៖

លោក ក មានអាយុ ៣៥ឆ្នាំ បានទិញផលិតផល SMILE SUPER ការពារ & សន្សំ១៥/១៥របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាមួយនឹងទឹកប្រាក់ដែលត្រូវបានធានា $១០,០០០ ។

របៀបបង់បុព្វលាភរ៉ាប់រង បុព្វលាភរ៉ាប់រងត្រូវបង់
បង់ប្រចាំខែ $ ៦៣.៥៤
បង់ប្រចាំត្រីមាស $ ១៨៨.៥០
បង់ប្រចាំឆមាស $ ៣៦៣.១០
បង់ប្រចាំឆ្នាំ $ ៦៩៨.២០

តើលោក ក នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

SMILE SUPER ការពារ & សន្សំ ១៥/១៥

ករណីទី១៖

  • ឧបមាថា លោក ក បញ្ចប់គម្រោងសន្សំរបស់គាត់ ហើយនៅរស់រានមានជីវិតដល់កាលបរិច្ឆេទផុតសុពលភាព (ចុងឆ្នាំទី ១៥)។
  • លោក ក នឹងទទួលបានអត្ថប្រយោជន៍ នៃកាលបរិច្ឆេទផុតសុពលភាព *** និង ទឹកប្រាក់បន្ថែមដូចខាងក្រោម៖
    • ទឹកប្រាក់បន្ថែមចំនួន $ ៥០០ ជារៀងរាល់ ៥ឆ្នាំ (សរុបគឺ $១,៥០០ )និង
    • អត្ថប្រយោជន៍នៃកាលបរិច្ឆេទផុតសុពលភាពចំនួន $១០,០០០ នៅចុងបញ្ចប់នៃឆ្នាំទី ១៥ (ស្មើនឹង១០០% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង)
      • ដូច្នេះ លោក ក ទទួលបានទឹកប្រាក់សរុប $១១,៥០០

ករណីទី២៖

ឧបមាថានៅឆ្នាំទី១១ លោក ក ជួបគ្រោះអកុសលអត្ថប្រយោជន៍នឹងត្រូវផ្តល់ទៅតាមករណីនីមួយៗដូចខាងក្រោម៖
  • ក. ករណីពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ បណ្តាលមកពីជំងឺ ឬ គ្រោះថ្នាក់៖
    • លោក ក នឹងទទួលបានទឹកប្រាក់ចំនួន $២០,០០០ ហើយបណ្ណសន្យារ៉ាប់រងនេះនឹងអស់ សុពលភាព ឬ
  • ខ. ករណីមរណភាព ដែលបណ្តាលមកពីជំងឺ៖
    • ក្រុមគ្រួសារ លោក ក នឹងទទួលបានទឹកប្រាក់ចំនួន $២០,០០០ ហើយបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាព ឬ
  • គ. ករណីមរណភាព ដែលបណ្តាលមកពីគ្រោះថ្នាក់៖
    • ក្រុមគ្រួសារ លោក ក នឹងទទួលបានទឹកប្រាក់ចំនួន $៤០,០០០ ហើយបណ្ណសន្យារ៉ាប់រងនេះនឹងអស់សុពលភាព
ចំណាំ៖
  • *បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់នៅពេលដែលអត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ត្រូវបានទូទាត់។
  • **អត្ថប្រយោជន៍នេះនឹងត្រូវផ្តល់ជូនប្រសិនបើ មិនមានការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ណាមួយកើតឡើងនៅក្នុងអំឡុងនៃរយៈពេលធានារ៉ាប់រង។
  • ***អត្ថប្រយោជន៍នេះនឹងត្រូវផ្តល់ជូនប្រសិនបើអ្នកដែលត្រូវបានធានានៅមានជីវិតរហូតដល់ថ្ងៃកាលបរិច្ឆេទផុតសុពលភាព ហើយមិនមានការទាមទារសំណងករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ណាមួយកើតឡើងនៅក្នុងអំឡុងនៃរយៈពេលធានារ៉ាប់រង។
  • #ចំនួនភាគរយ(%)នេះគឺគណនាជាមួយនឹងទឹកប្រាក់ដែលត្រូវបានធានា។
  • រាល់ព័ត៌មាននៅក្នុងខិត្តប័ណ្ណនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រុមហ៊ុន ឬ បុគ្គលិកផ្នែកលក់
  • ខ និង លក្ខខណ្ឌនឹងត្រូវយកមកអនុវត្ត។