ការពារកម្ចីអាជីវកម្មដោយបង់ចាប់ពី $២៧.៥០ (បង់តែមួយលើក)*

អត្ថប្រយោជន៍

  • ទទួលបានទឹកប្រាក់ធានា ១០០% ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍បណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរ៉ាប់រងក្នុងការសងកម្ចីអាជីវកម្មលោកអ្នកជាមួយ ធនាគារ កាណាឌីយ៉ា ដោយផ្ទាល់
  • ក្រុមគ្រួសារលោកអ្នកអស់កង្វល់ពីកម្ចី ហើយអាជីវកម្មលោកអ្នកនឹងនៅតែដំណើរការ
  • ភាពងាយស្រួលក្នុងការបង់បុព្វលាភតែមួយលើក
 

លក្ខណៈ​ផលិតផល

អាយុរបស់អ្នកត្រូវបានធានា ចាប់ពី ១៨ ​ឆ្នាំ ដល់ ៦០ឆ្នាំ
អាយុផុតកំណត់ធានា ៦៥ ឆ្នាំ
ទឹកប្រាក់ធានា(ចំនួនកម្ចីអាជីវកម្ម) ចាប់ពី $៥,០០០
រយៈពេលនៃការធានា ពី ១ ឆ្នាំ ដល់ ១០ ឆ្នាំ
របៀបបង់បុព្វលាភ​ បង់តែមួយលេីក
សម្រាប់តែអតិថិជនមានកម្ចីអាជីវកម្មជាមួយ ធនាគារ កាណាឌីយ៉ា។

ឧទាហរណ៍៖ លោក ក អាយុ៣០ឆ្នាំ បានទិញ SMILE ការពារកម្ចីវៃឆ្លាត ជាមួយនឹងចំនួនទឹកប្រាក់ធានា $៥,០០០ សម្រាប់រយៈពេល១០ឆ្នាំ។

SMILE ការពារកម្ចីវៃឆ្លាត

អត្ថប្រយោជន៍ និង ការការពារ

ករណីទី២៖ ឧបមាថា លោក ក បានសងប្រាក់កម្ចីទៅកាន់ធនាគារគ្រប់ចំនួនមុនពេលកំណត់ ដូច្នេះ លោក ក មានជម្រើស ២ ដូចខាងក្រោម៖

  1. បន្តការការពាររហូតដល់កំណត់នៃកិច្ចសន្យាធានារ៉ាប់រង ក្នុងករណី លោក ក ជួបគ្រោះអកុសលរហូតដល់ទទួលមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ដោយសារជំងឺ ឬគ្រោះថ្នាក់ អ្នកទទួលផលប្រយោជន៍ទី២ (អាចជាគ្រួសារលោក ក) ឬលោក ក នឹងទទួលបានទឹកប្រាក់ធានាចំនួន $៥,០០០ ឬ
  2. បោះបង់កិច្ចសន្យាធានារ៉ាប់រងដើម្បីទទួលបានទឹកប្រាក់ ពេលបោះបង់បណ្ណសន្យារ៉ាប់រង (បើមាន) ហេីយបណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់។
ចំណាំ៖
  • *ទិន្នន័យនេះគឺគណនាសម្រាប់អ្នកត្រូវបានធានាដែលមានអាយុ១៨ឆ្នាំ ភេទស្រីស្ថិតក្នុងស្ថានភាពសុខភាពល្អធម្មតាជាមួយនឹងទឹកប្រាក់ធានា $៥,០០០ និង រយៈពេលធានា១ឆ្នាំ
  • **អាស្រ័យទៅតាមអត្រាការប្រាក់កម្ចីអាជីវកម្មរបស់ធនាគារ កាណាឌីយ៉ា
  • ខ និង លក្ខខណ្ឌត្រូវបានអនុវត្ត
  • រាល់ព័ត៌មាននៅក្នុងគេហទំព័រនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកក្រុមហ៊ុន ឬទីប្រឹក្សាធានារ៉ាប់រងនៅតាមសាខា ធនាគារ កាណាឌីយ៉ា។

ផលិតផល​ដែល​ទាក់ទង