សុវណ្ណាភូមិ ឡាយហ្វ៍ ពង្រីកវិសាលភាពដៃគូអាជីវកម្មសេវាធានារ៉ាប់រងអាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2020 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំពិធីសម្ពោធជាផ្លូវការភាពជាដៃគូអាជីវកម្មសេវាធានារ៉ាប់រងអាយុជីវិត (Bancassurance)។​ ពិធីសម្ពោធជាផ្លូវការនេះ ជាសេចក្តីប្រកាសជាផ្លូវការនៃការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ដល់អតិថិជនទំាងអស់របស់​ ហ្វូណន​ នៅគ្រប់សាខាទូទាំងប្រទេស។ ចាប់ពីឥឡូវនេះទៅ អតិថិជនដែលមានកម្ចីជាមួយ ហ្វូណន នឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតពី សុវណ្ណាភូមិ​ ឡាយហ្វ៍ ដើម្បីជួយរ៉ាប់រងលើបំណុល និងធានាទ្រព្យបញ្ចាំរបស់គ្រួសារក្នុងករណីដែលមិនអាចរកប្រាក់ចំណូលបានដោយសារហេតុអកុសលកើតឡើង ដែលបណ្តាលមកពីជំងឺ ឬ គ្រោះថ្នាក់។

លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា “យើងខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលបានផ្តល់អាជ្ញាប័ណ្ណលើកិច្ចព្រមព្រៀងជាដៃគូនេះ។  ភាពជាដៃគូនេះ នឹងផ្តល់ជូនអតិថិជនរបស់ ហ្វូណន អាចប្រើសេវាធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ​ ឡាយហ្វ៍ ដើម្បីការពារ គ្រប់គ្រង ផ្ទេរហានិភ័យហិរញ្ញវត្ថុ​ ​និងទ្រព្យបញ្ចាំគ្រួសារផងដែរ។​ យើងនឹងប្តេជ្ញាបន្តបង្កើត ក៏ដូចជាពង្រឹងផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវតិរបស់យើងឲ្យកាន់តែប្រសើរដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងប្រជាជនកម្ពុជា។

មិនតែប៉ុណ្ណោះ

លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានមានប្រសាសន៍ថា “ហ្វូណន បានបង្កើនផលប័ត្ររបស់ខ្លួនយ៉ាងជាប់លាប់ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុដ៏សម្បូរបែបសម្រាប់អតិថិជន ហើយភាពជាដៃគូនេះ គឺជាជំហានមួយទៀតស្របទៅនឹងគោលដៅរបស់យើង។ លោកក៏បានបន្ថែមទៀតថា “នេះ គឺជាការអភិវឌ្ឍដ៏អស្ចារ្យមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់អតិថិជន និងយើងគ្រប់គ្នា។ ភាពជាដៃគូនេះ នឹងជួយដល់គ្រួសារកម្ពុជារបស់យើងនូវជម្រើសសេវា និងផលិតផលជាច្រើនដែលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុចម្បងរបស់ពួកគេ ព្រមទំាងផ្តល់នូវគុណតម្លៃល្អ តាមរយៈដំណោះស្រាយជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​” ។

អំពី

សុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិន​វេស​មេន ហូល​ឌី​ង ភីអិលស៊ី ​(Canadia Investment Holding PLC) និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ អាយុជីវិត​មឿង​ថៃ ​ឡាយ​ហ្វ៍ ​ភី​ស៊ី​អិ​ល​ (Muang Thai Life Assurance PCL) ពី​ប្រទេស​ថៃ ។​

​ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិន​វេស​មេន ហូល​ឌី​ង ភីអិលស៊ី​ (Canadia Investment Holding PLC) គឺជា​ក្រុមហ៊ុនមេ របស់ធនាគារ​កាណាឌីយ៉ា​។ ចាប់តាំងពីដំណើរការ​អាជីវកម្មពេញលេញ ក្នុង​ឆ្នាំ ២០១៦ មកដល់​បច្ចុប្បន្ន ប្រជាជន​ចំនួន​ជាង ៦០.០០០​នាក់​ បាននិងកំពុង​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​ជាមួយ​ក្រុមហ៊ុន សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​។  ​ក្នុង​ឆ្នាំ ២០១៨ ​ ២០១៩ និង ២០២០ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ទទួលបាន​ពានរង្វាន់​៣​ឆ្នាំ​ជាប់​គ្នាៗ​ ជាក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​រីកចម្រើន​លឿន​ជាងគេ​នៅ​កម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review  (The Fastest Growing Life Insurance Company Cambodia 2018, 2019 & 2020)​។​

​សម្រាប់​ព័ត៌មាន​បន្ថែម www.sovannphumlife.com , ឬ​Facebook, និង Instagram របស់​ក្រុមហ៊ុន​។​