អត្ថប្រយោជន៍

  • ទទួលបាន ២០០% នៃទឹកប្រាក់ធានានៅពេលអ្នកត្រូវបានធានាបាត់បង់ជីវិត ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍​ទោះបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ឬ
  • ទទួលបាន​ ១១៥% នៃទឹកប្រាក់ធានានៅដំណាច់ឆ្នាំទី ១៥ ក្នុងករណីអ្នកត្រូវបានធានានៅមានជីវិតរហូតដល់ដំណាច់ឆ្នាំទី ១៥
 

លក្ខណៈ​ផលិតផល

អាយុរបស់អ្នកត្រូវបានធានា ចាប់ពី ១៨ ដល់ ៥០ឆ្នាំ
ទឹកប្រាក់ធានា ចាប់ពី $៤,០០០
រយៈពេលនៃការធានា ១៥ ឆ្នាំ
របៀបបង់បុព្វលាភ​ ប្រចាំឆ្នាំ ឆមាស ត្រីមាស ឬខែ
ចំនួនបុព្វលាភត្រូវបង់ ចាប់ពី $២៦៩.៣២/ឆ្នាំ(១)

(១)សម្រាប់ឪពុក ឬម្តាយដែលមានអាយុចន្លោះពី ១៨ ដល់ ៣០ឆ្នាំ ជាមួយនឹងទឹកប្រាក់ធានា $៤,០០០

 

ឧទាហរណ៍៖ លោក ក អាយុ៣០ឆ្នាំបានទិញ ​SMILE គម្រោងការសិក្សា ១៥/១៥ ដើម្បីការពារការសិក្សាកូនប្រុសរបស់លោកដែលមានអាយុ ៣ឆ្នាំជាមួយនឹងចំនួនទឹកប្រាក់ធានា $១០,០០០ សម្រាប់់រយៈពេល១៥ឆ្នាំ។

របៀបបង់បុព្វលាភ បុព្វលាភត្រូវបង់
ប្រចាំឆ្នាំ $ ៦៩១.៧០
ប្រចាំឆមាស $ ៣៥៩.៧០
ប្រចាំត្រីមាស $ ១៨៦.៨០
ប្រចាំខែ $ ៦២.៩៤
 

តើលោក ក នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

SMILE គម្រោងការសិក្សា ១៥/១៥
  • ឧបមាថាលោក ​​ក ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៅឆ្នាំទី ៣ ក្រុមគ្រួសារ
    លោក ក នឹងទទួលបានទឹកប្រាក់ $២០,០០០ (២០០%​នៃទឹកប្រាក់ធានា) ភ្លាមៗដើម្បី
    ដោះស្រាយជីវភាព និងសម្រាប់ការសិក្សាកូនរបស់គាត់។
 

ចំណាំ៖
  • *អត្ថប្រយោជន៍នេះនឹងត្រូវផ្តល់ជូនប្រសិនបើអ្នកត្រូវបានធានានៅមានជីវិតរហូតដល់បញ្ចប់ឆ្នាំទី១៥។
  • **កិច្ចសន្យានេះនឹងត្រូវបានបញ្ចប់ប្រសិនបើអ្នកដែលត្រូវបានធានាទទួលមរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្រៃ្តយ៍។
  • រាល់ព័ត៌មាននៅក្នុងគេហទំព័រនេះគឺសម្រាប់គោលដៅផ្សព្វផ្សាយតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទក់ទងមកក្រុមហ៊ុន ឬទីប្រឹក្សាធានារ៉ាប់រង។
  • ករណីលើកលែងមួយចំនួនត្រូវយកមកអនុវត្ត។

ផលិតផល​ដែល​ទាក់ទង