សុវណ្ណាភូមិ ឡាយហ្វ៍ ពង្រីកវិសាលភាពដៃគូអាជីវកម្មសេវាធានារ៉ាប់រងអាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ
ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2020៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំពិធីសម្ពោធជាផ្លូវការភាពជាដៃគូអាជីវកម្មសេវាធានារ៉ាប់រងអាយុជីវិត (Bancassurance)។ ពិធីសម្ពោធជាផ្លូវការនេះ ជាសេចក្តីប្រកាសជាផ្លូវការនៃការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ដល់អតិថិជនទំាងអស់របស់ ហ្វូណន នៅគ្រប់សាខាទូទាំងប្រទេស។ ចាប់ពីឥឡូវនេះទៅ អតិថិជនដែលមានកម្ចីជាមួយ ហ្វូណន នឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតពី សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីជួយរ៉ាប់រងលើបំណុល និងធានាទ្រព្យបញ្ចាំរបស់គ្រួសារក្នុងករណីដែលមិនអាចរកប្រាក់ចំណូលបានដោយសារហេតុអកុសលកើតឡើង ដែលបណ្តាលមកពីជំងឺ ឬ គ្រោះថ្នាក់។
លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា “យើងខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលបានផ្តល់អាជ្ញាប័ណ្ណលើកិច្ចព្រមព្រៀងជាដៃគូនេះ។ ភាពជាដៃគូនេះ នឹងផ្តល់ជូនអតិថិជនរបស់ ហ្វូណន អាចប្រើសេវាធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីការពារ គ្រប់គ្រង ផ្ទេរហានិភ័យហិរញ្ញវត្ថុ និងទ្រព្យបញ្ចាំគ្រួសារផងដែរ។ យើងនឹងប្តេជ្ញាបន្តបង្កើត ក៏ដូចជាពង្រឹងផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវតិរបស់យើងឲ្យកាន់តែប្រសើរដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងប្រជាជនកម្ពុជា។
លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានមានប្រសាសន៍ថា “ហ្វូណន បានបង្កើនផលប័ត្ររបស់ខ្លួនយ៉ាងជាប់លាប់ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុដ៏សម្បូរបែបសម្រាប់អតិថិជន ហើយភាពជាដៃគូនេះ គឺជាជំហានមួយទៀតស្របទៅនឹងគោលដៅរបស់យើង។ លោកក៏បានបន្ថែមទៀតថា “នេះ គឺជាការអភិវឌ្ឍដ៏អស្ចារ្យមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់អតិថិជន និងយើងគ្រប់គ្នា។ ភាពជាដៃគូនេះ នឹងជួយដល់គ្រួសារកម្ពុជារបស់យើងនូវជម្រើសសេវា និងផលិតផលជាច្រើនដែលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុចម្បងរបស់ពួកគេ ព្រមទំាងផ្តល់នូវគុណតម្លៃល្អ តាមរយៈដំណោះស្រាយជាច្រើន” ។
អំពី
សុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។
ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) គឺជាក្រុមហ៊ុនមេ របស់ធនាគារកាណាឌីយ៉ា។ ចាប់តាំងពីដំណើរការអាជីវកម្មពេញលេញ ក្នុងឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ៦០.០០០នាក់ បាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។ ក្នុងឆ្នាំ ២០១៨ ២០១៩ និង ២០២០ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់៣ឆ្នាំជាប់គ្នាៗ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review (The Fastest Growing Life Insurance Company Cambodia 2018, 2019 & 2020)។
សម្រាប់ព័ត៌មានបន្ថែម www.sovannphumlife.com , ឬFacebook, និង Instagram របស់ក្រុមហ៊ុន។