នេះជាក្តីសោមនស្ស​របស់ សុវណ្ណាភូមិ ឡាយហ្វ៍ សម្រាប់ជោគជ័យ ៣ ឆ្នាំជាប់គ្នានៃការរក្សាតំណែងជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេនៅកម្ពុជា ២០១៨ ២០១៩ & ២០២០”។ ដើម្បីជាការថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អតិថិជនជាង ៦០,០០០នាក់ សុវណ្ណភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ អរគុណកម្ពុជា ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់តាមរយៈការបរិច្ចាគគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គ្រួសារដែលកំពុងជួបការខ្វះខាតជាង ៣០០ គ្រួសារ នៅខេត្តកំពង់ឆ្នាំង សៀមរាប និង​       រតនគិរី។

លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា “ខេត្តទំាង៣ ដែលកម្មវិធីសប្បុរសធម៌ អរគុណកម្ពុជា បានធ្វើដំណើរទៅរៀបចំនោះ គ្រាន់តែជាជំហានចាប់ផ្តើមតែប៉ុណ្ណោះ។ យើងខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះ ពិតជាមានអត្ថន័យ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ទោះមិនបានរយៈពេលយូរ តែក៏អាចជួយសម្រួលបានមួយគ្រាដែរ។ សម្រាប់បុគ្គលិក អតិថិជន និងអ្នកស្ម័គ្រចិត្តចូលរួមទាំងអស់ នេះគឺជាឱកាសក្នុងការបង្ហាញការយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះបងប្អូននៅសហគមន៍ផងដែរ។ បន្ថែមពីលើកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” នេះ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ក៏កំពុងដឹកនាំបេសកកម្ម ដើម្បីការពារសហគមន៍ពីហានិភ័យហិរញ្ញវត្ថុផងដែរ។ យើងមើលឃើញថាសេវាធានារ៉ាប់រងអាយុជីវិត គឺជាឫសគល់នៃសំណាញ់ការពារអនាគតគ្រប់ក្រុមគ្រួសារកម្ពុជា។ ដូច្នេះ យើងខ្ញុំសូមគោរពអញ្ជើញអ្នកទាំងអស់គ្នាចូលរួមជាមួយយើងខ្ញុំដើម្បីធ្វើឲ្យបេសកកម្មនេះជោគជ័យ។”
ដើម្បីចុះឈ្មោះចូលរួមជាមួយ សុវណ្ណាភូមិ ឡាយហ្វ៍ សូមទំនាក់ទំនង៖
​ទូរស័ព្ទ៖ 095 966 955 / 070 966 955
អ៊ីម៉ែល៖ agency-support@sovannaphumlife.com

 

នាព្រឹត្តិការណ៍នោះផងដែរ លោក សុខ​ ស៊ុនធី អភិបាលស្តីទី ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ចេញចំណាប់អារម្មណ៍ថា៖ «​ក្នុងស្ថានភាពនេះ មានប្រជាជនជាច្រើនរងការប៉ះពាល់ដល់ជីវភាពរស់នៅ។ យើងខ្ញុំតំណាងឲ្យប្រជាពលរដ្ឋនៅទីនេះ សូមអរគុណដល់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានរៀបចំកម្មវិធីសប្បុរសធម៌ អរគុណកម្ពុជា” នេះឡើង ដើម្បីចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជាង​ ១០០គ្រួសារ ដែលកំពុងជួបការខ្វះខាត»។
មិនតែប៉ុណ្ណោះ លោក ភន់ សុខុម អភិបាលរង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៏បានលើកឡើងថា៖ «​យើងខ្ញុំពិតជារីករាយក្នុងការសហការ និងស្វាគមន៍ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌ អរគុណកម្ពុជា” នេះឡើង។ កម្មវិធីនេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងរូបភាពជាការជួយសម្រួលបន្ទុក  ក៏ដូចជាការបង្ហាញអំពីការយកចិត្តទុកដាក់ ដល់បងប្អូនដែលកំពុងជួបការខ្វះខាតក្នុងស្រុករបស់យើងខ្ញុំ»។

រីឯលោក ហេង​ សាវឿន អភិបាលស្រុកវើនសៃ ខេត្តរតនគិរី បានលើកឡើងថា៖ «ប្រជាជននៅស្រុកវើនសៃ មានភ័ព្វសំណាងដែលទទួលបានការជួយពីក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាពិសេសពេលបងប្អូនប្រជាពលរដ្ឋរបស់យើងកំពុងរងផលប៉ះពាល់ពីកូវីដ-១៩»។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ​ ឡាយហ្វ៍៖

ចាប់តាំងពីដំណើរការនៅឆ្នាំ ២០១៥ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានពេញចិត្ត ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតមកដល់ពេលនេះ មានអតិថិជនជាង ៦០.០០០នាក់ បានផ្តល់ទំនុកចិត្តមកលើ សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីគ្រប់គ្រង និងផ្ទេរហានិភ័យនៃការការពារហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់។ កត្តាទាំងនេះ បានធ្វើឲ្យក្រុមហ៊ុនទទួលបានការគំាទ្រយ៉ាងខ្លំាង តាមរយៈការកើនឡើងនៃចំនួន​    បណ្ណសន្យារ៉ាប់រង ដែលបានផ្តល់ជូនអតិថិជន ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ៕​