ឱកាសការងារ


  • ១​​ ហេតុអ្វីធ្វើការងារជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ៍្វ (SVL)?
  • ២​ ឱកាសការងារ
  • ៣ របៀបដាក់ពាក្យធ្វើការ
  • ៤ របៀបដាក់ពាក្យស្នើសុំកម្មសិក្សា


១**  ហេតុអ្វីធ្វើការងារជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ៍្វ?

          ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងផ្ដល់ជូននូវប្រាក់បៀវត្ស និងអត្ថប្រយោជន៏សមរម្យប្រកួតប្រជែងក្នុងទីផ្សារការងារដល់បេក្ខជន​បេក្ខនារីជោគជ័យ ជាពិសេសដោយផ្អែកទៅលើកំរិតសិក្សាអប់រំ បទពិសោធន៍ និងសមត្ថភាព។​​ បន្ថែមពីលើនេះ ក្រុមហ៊ុននឹងផ្ដល់នូវការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ រូមជាមួយនិងអត្ថប្រយោជន៍ផ្សេងៗទៀតក៏ដូចជាប្រាក់លើកទឹកចិត្ត ការធានារ៉ាប់រងគ្រោះថ្នាក់ការងារក្នុងម៉ោងការងារដែលផ្ដល់ដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ប្រាក់ឧបត្ថមថ្លៃសំរាកពេទ្យរឺគ្រោះថ្នាក់ (ក្រៅម៉ោងការងារ) ព្រមទាំងលក្ខខណ្ឌការងារដ៏ល្អដែលមានចែងនៅក្នុងគោលការណ៍ធនធានមនុស្សដែលស្របទៅតាមច្បាប់ការងារនៅកម្ពុជា។ រាល់ការជ្រើសរើស សម្រាប់តែបេក្ខជនបេក្ខនារីដែលជាប់ការសំរាំងជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានក្រុមហ៊ុនទាក់ទងមកធ្វើវិញ្ញាសា សរសេរ ឬសម្ភាសន៍ផ្ទាល់មាត់ ។

 

២** ឱកាសការងារ

ល.រ

តួនាទី ចំនួន ទីតាំង ថ្ងៃផុតកំណត់
មន្រ្តីជាន់ខ្ពស់ផ្នែកច្បាប់ និងប្រតិបត្តិផ្លូវច្បាប់ ១នាក់ ភ្នំពេញ ៤ តុលា ២០១៧
ទីប្រឹក្សាធានារ៉ាប់រង ២នាក់ ភ្នំពេញ ៣០ កញ្ញា ២០១៧
ទីប្រឹក្សាធានារ៉ាប់រង ៥នាក់ ខេត្តកណ្តាល ៣០ កញ្ញា ២០១៧
ទីប្រឹក្សាធានារ៉ាប់រង ២នាក់ ខេត្តកំពង់ចាម ៣០ កញ្ញា ២០១៧
ទីប្រឹក្សាធានារ៉ាប់រង ២នាក់ ខេត្តត្បូងឃ្មុំ ៣០ កញ្ញា ២០១៧
ទីប្រឹក្សាធានារ៉ាប់រង ៤នាក់ ខេត្តសៀមរាប ៣០ កញ្ញា ២០១៧
មន្រ្តីផ្នែកធុរកិច្ចថ្មី ១នាក់ ភ្នំពេញ ៣០ កញ្ញា ២០១៧
មន្រ្តីផ្នែកទូទាត់សំណង ១នាក់ ភ្នំពេញ ៣០ កញ្ញា ២០១៧
មន្រ្តីផ្នែកលទ្ធកម្ម ១នាក់ ភ្នំពេញ ៣០ កញ្ញា ២០១៧
 

៣** របៀបដាក់ពាក្យធ្វើការ       

បេក្ខជនបេក្ខនារីដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបសង្ខេប (CV) ដោយភ្ជាប់មកជាមួយរូបថត (៤ x ៦) និងលិខិតអមប្រវត្តិរូប (Cover Letter) មកកាន់ការិយាល័យធនធានមនុស្សរបស់ក្រុមហ៊ុនដែលស្ថិតនៅ អគារលេខ ៣១៥ វិមានកាណាឌីយ៉ា ជាន់ទី ២៧ ផ្លូវអង្គឌួង កែងនិងផ្លូវ មុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ ផ្ញើមកកាន់អ៊ីម៉ែល jobs@sovannaphumlife.com ជាមួយគ្នានិងទំរង់ដាក់ពាក្យស្នើសុំការងារដែលអាចរកបាននៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ឬទាញយកពីវេបសាយ (Website)។

 

៤** របៀបដាក់ពាក្យស្នើសុំកម្មសិក្សា

        ក្រុមហ៊ុន​ ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ផ្ដល់ជូននូវឱកាសដល់និស្សិតមហាវិទ្យាល័យ និងនិស្សិតទើបបញ្ចប់ការសិក្សា អោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្ដែង និងការសិក្សាពី ក្រុមហ៊ុនយើង តាមរយៈកម្មវិធីកម្មសិក្សា។ កម្មវិធីនេះនឹងផ្ដល់ជូនដល់និស្សិតទាំងក្នុងស្រុក និងក្រៅប្រទេស។ 

          បេក្ខជនដែលកំពុងស្វែងរកការងារកម្មសិក្សា ឬកម្មវិធីបណ្ដុះបណ្ដាលជាមួយ ក្រុមហ៊ុនយើង​ អាចផ្ញើប្រវត្តិរូបសង្ខេប (CV) ដោយភ្ជាប់មកជាមួយរូបថត (៤ x ៦) និងលិខិតអមប្រវត្តិរូប (Cover Letter) មកកាន់គេហទំពរ័ jobs@sovannaphumlife.com